ចម្រើនអាជីពរបស់អ្នក ចាប់ផ្តើមការងារជាមួយយើង!
បច្ចុប្បន្នយើងកំពុងជ្រើសរើសបុគ្គលិកជាច្រើន ដើម្បីចូលរួមជាមួយយើង ក្នុងដំណើរពង្រីកអាជីវកម្ម និងធនធានមនុស្សរបស់យើង។
បច្ចុប្បន្នយើងកំពុងជ្រើសរើសបុគ្គលិកជាច្រើន ដើម្បីចូលរួមជាមួយយើង ក្នុងដំណើរពង្រីកអាជីវកម្ម និងធនធានមនុស្សរបស់យើង។
លេខរៀង | មុខតំណែង | ចំនួន | ថ្ងៃផុតកំណត | សម្គាល់ |
---|
បេក្ខជនដែលមានចំណាប់អារម្មណ៏បំពេញលក្ខខណ្ឌខាងលើ សូមផ្ញើ CV ដែលមានរូបថតថ្មីៗ (4 x 6 cm) និង Cover Letter មកកាន់ CPBank អគ្គនាយកដ្ឋានធនធានមនុស្ស (ជាន់ទី៣) ផ្ទះលេខ 265-269 ផ្លូវអង្គឌួង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ឬ អ៊ីម៉ែល៖ recruitment@cambodiapostbank.com ។ សូមកុំភ្ជាប់វិញ្ញាបនបត្រ និងឯកសារគាំទ្រនានា។ បេក្ខជនដែលជាប់សម្ភាសន៍ប៉ុណ្ណោះ នឹងត្រូវបានជូនដំណឹង។ (សូមដាក់កសារក្នុងស្រោមសំបុត្រ)។
យើងទទួលស្គាល់ថា ទ្រព្យសម្បត្តិដ៏ធំបំផុតរបស់យើងគឺធនធានមនុស្សរបស់យើង។ ហេតុដូច្នេះហើយ បានជាយើងកំពុងបង្កើតបរិយាកាសពិសេសមួយ ដើម្បីជំរុញការបំផុសគំនិតថ្មី ភាពជាអ្នកដឹកនាំ និងឱកាសដ៏អស្ចារ្យសម្រាប់យើងទាំងអស់គ្នា។ ជាមួយនឹងឱកាសការងារដ៏ល្អ យើងក៏ផ្តល់អត្ថប្រយោជន៍ដែលមានការប្រកួតប្រជែងផងដែរ។ ធនាគារតែងចូលរួមក្នុងការស្ទង់មតិប្រាក់បៀវត្សរ៍ប្រចាំឆ្នាំដែលដំណើរការដោយអ្នកប្រឹក្សាឯករាជ្យ ដើម្បីបញ្ជាក់ពីភាពប្រកួតប្រជែងនៃរចនាសម្ព័ន្ធប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍សម្រាប់បុគ្គលិក។តាមរយៈលទ្ធផលស្ទង់មតិ យើងនឹងបន្តពង្រឹងគោលនយោបាយរបស់យើងជាបន្តបន្ទាប់ ដើម្បីរក្សាការប្រកួតប្រជែងក្នុងទីផ្សារ។ក្រៅពីអត្ថប្រយោជន៍ស្តង់ដារដែលមានចែងក្នុងច្បាប់ការងារ ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន និងការមិនគិតកម្រៃសេវាលើការប្រើប្រាស់គណនីសន្សំបុគ្គលិក បុគ្គលិកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមដូចជា៖