ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅមជ្ឍមណ្ឌលជាតិផ្តល់ឈាម ដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាម។
កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ត្រូវរៀបចំឡើង នៅ៤ទីតាំងផ្សេងគ្នាក្នុងពេលតែមួយ គឺនៅមជ្ឍមណ្ឌលជាតិផ្តល់ឈាមនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ដោយមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកមកពីស្នាក់ការកណ្តាល និង៣៣សាខា នៅរាជធានីភ្នំពេញ ខេត្ត និងស្រុក របស់ធនាគារ។
សកម្មភាពនេះក៏ជាការលើកទឹកចិត្តដល់សាធារណៈជន ឱ្យចូលរួមចំំណែកបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានកាន់តែច្រើន ដើម្បីជួយបំពេញតម្រូវការឈាម ដែលកំពុងខ្វះខាតផងដែរ។