HONORABLE METNTION in the SME FINANCIER OF THE YEAR – ASIA
យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពានរង្វាន់ របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អដែលបានផ្តួចផ្តើមឡើងដោយ សហគមន៍វេទិកាហិរញ្ញវត្ថុសម្រាប់សហគ្រាសធុន តូច និងមធ្យម (SME Finance Forum) ផ្តល់ពានរង្វាន់កិត្តិយស HONORABLE METNTION in the SME FINANCIER OF THE YEAR – ASIA នៃ the Global SME Finance Awards 2023.
សម្រាប់ឆ្នាំនេះដែរ ពួកយើងត្រូវបានជ្រើសរើសពីការប្រកួតប្រជែងដ៏ធំដែលមិនធ្លាប់មាន ក្រោមការរៀបចំដោយ IFC ដែលជាសមាជិកនៃក្រុមធនាគារពិភពលោក និងសហគមន៍វេទិកាហិរញ្ញវត្ថុសម្រាប់សហគ្រាសធុន តូច និងមធ្យម SME Finance Forum ដែលគាំទ្រដោយ G20’s Global Partnership for Financial Inclusion (GPFI)។ កម្មវីធី ផ្តល់ជូនពានរង្វាន់ Global SME Finance Awards បានប្រារព្ធឡើងដើម្បីអបអរសាទរសមិទ្ធិផលឆ្នើមរបស់ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុន FinTech ក្នុងការផ្តល់នូវសេវាកម្ម និងផលិតផលយ៉ាងល្អទៅកាន់ អតិថិជនដែរជាម្ចាស់សហគ្រាសធុន តូច និងមធ្យមរបស់ពួកគេ។