ធនាគារ ប្រៃសណីយ៍កម្ពុជា ឧបត្ថម្ភក្នុងកម្មវិធី “ទិវាដើរពិភពលោក” ដើម្បីជួយលើកស្ទួយវិស័យកីឡា និងសុខភាពនៅកម្ពុជា

ធនាគារ ប្រៃសណីយ៍កម្ពុជា តែងតែលើកស្ទួយលើវិស័យកីឡា និងសុខភាព! ធនាគារ បានចូលរួមឧបត្ថម្ភក្នុងកម្មវិធី “ទិវាដើរពិភពលោក” ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានកីឡា និងរដ្ឋបាលខេត្តព្រៃវែង សហការជាមួយ ក្រុមហ៊ុន Infinity Sport  ប្រារព្ធធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅខេត្តព្រៃវែង។

ទិវាដើរពិភពលោក ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩១ នៅទីក្រុងឡូសាន ប្រទេសស្វីស ដោយសមាគមពិភពលោក កីឡាសម្រាប់ទាំងអស់គ្នា ហៅកាត់ថា TAFISA។ ទិវានេះ ត្រូវបានដាក់ឈ្មោះថាជា “ទិវាដើរពិភពលោក” គឺកើតឡើងដោយ មានមនុស្សរាប់លាននាក់មកពីជាង១៦០ប្រទេស បានជួបជុំដើរជុំគ្នា នៅរៀងរាល់ថ្ងៃអាទិត្យ សប្ដាហ៍ទី១នៃខែតុលា។ សកម្មភាពនេះ  ត្រូវបានអនុវត្តទៀងទាត់ជាង បីទស្សវត្ស រហូតមានការទទួលស្គាល់ពីសមាគមពិភពលោកកីឡាសម្រាប់ទាំងអស់គ្នា ហើយបានសម្រេចបង្កើតទិវានេះឡើង ដោយដាក់ឈ្មោះថា “ទិវាដើរពិភពលោក” នៅឆ្នាំ១៩៩១ ។

 

ដោយឡែកឆ្នាំនេះ ប្រទេសកម្ពុជា ក៏បានចូលរួម និងប្រារព្ធធ្វើឡើងលើកទី១ នៅសួនច្បារសម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០២៣ នៅខេត្តព្រៃវែង ដោយកំណត់ម៉ោងដើរនៅវេលាម៉ោង ១០:០០ព្រឹក នៅតាមបណ្តាប្រទេសជាង ១៦០ប្រទេស។

ការចូលរួមនេះ ជាការប្តេជ្ញាតាំងចិត្តចូលរួមចំណែកលើកស្ទួយលើវិស័យកីឡា និងសុខភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។