រំដួល
ផលិតផលពិសេសសម្រាប់ស្រ្តី
ប្រសិនបើអ្នកជាស្ត្រី ហើយត្រូវការដំណោះស្រាយផ្នែកហិរញ្ញវត្ថុដើម្បីបំពេញក្តីសុបិន ផលិតផលនេះគឺសម្រាប់អ្នក។ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ នឹងជួយឱ្យអ្នកបង្កើនទំនុកចិត្តលើខ្លួនឯង និងមានសមត្ថភាពក្នុងការរសម្រេចចិត្ត ដោយធនាគារនឹងផ្តល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុជូនអ្នក ទៅតាមតម្រូវការរបស់អ្នក។ រំដួល គឺជាដំណោះស្រាយផ្នែកហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ សម្រាប់ស្ត្រីគ្រប់រូបនៅក្នុងប្រទេសកម្ពុជា ដែលរួមបញ្ចូលទាំងការដាក់ប្រាក់បញ្ញើសន្សំ និងការផ្តល់ហិរញ្ញប្បទានអាជីវកម្ម ក្នុងទម្រង់ជាទ្រព្យសកម្ម ដើមទុន ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការគាំទ្រផ្សេងទៀតតាមតម្រូវការ។
លក្ខណៈពិសេសរបស់រំដួលរួមមាន ៖
- អត្រាការប្រាក់ប្រកួតប្រជែង
- រយៈកម្ចីរហូតដល់ ១២០ ខែ
- ចំនួនប្រាក់កម្ចីរហូតដល់ ៧៥% នៃតម្លៃអចលនទ្រព្យ
- ទទួលយកទាំងប្លង់រឹង និងប្លង់ទន់
- ទំហំប្រាក់កម្ចីរហូតដល់ ២៥០.០០០ ដុល្លារ
- អាចប្រើប្រាស់សេវាធនាគារចល័ត
- ការទូទាត់សងក្នុងកម្រិតសមរម្យ និងមានភាពបត់បែន
- អាចទទួលបានឥណទានវិបារូបន៍សម្រាប់ដើមទុនអាជីវកម្ម
- ទទួលបានប័ណ្ណឥណទានវីសាដោយឥតគិតថ្លៃ
- ទទួលបានការប្រាក់ខ្ពស់ក្នុងគណនីសន្សំ
- ទទួលបានគណនីសន្សំច្រើនកើនទ្រព្យសម្រាប់កូនៗ
- ទទូលបាន QR កូដ ដែលងាយស្រួលសម្រាប់ទទួលការទូទាត់
- ទទួលបានបញ្ចុះតម្លៃពិសេសជាមួយដៃគូអាជីវកម្ម
- ក្លាយជាផ្នែកមួយនៃបណ្តាញសហគ្រិនស្ត្រីកម្ពុជា
ឥណទានទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃរបស់ធនាគារ មុនពេលអនុម័ត។
ធនាគាររក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌណាមួយ ក្នុងករណីចាំបាច់ ដោយមិនចាំបាច់ជូនដំណឹងជាមុន។