ធនាគារប្រៃសណីយ៍កម្ពុជា ក.អ មានកត្តិយសដែលបានចូលរួមសហការជាមួយ ធនាគារជាតិ នៃកម្ពុជា ក្នុងការឧបត្ថម្ភ “គម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដំណាក់កាលទី៣” ដែលជាដំណាក់កាលចុងក្រោយមានរយៈពេលបីឆ្នាំ គឺចាប់ផ្តើមពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ ២០២៦។
ក្នុងដំណាក់កាលទី៣នេះ ការងារជាអាទិភាព គឺការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ថ្នាក់ចំនួនប្រាំពីរ (ថ្នាក់ទី៥, ៦, ៨, ៩, ១០, ១១ និង១២) ដោយផ្តោតលើមុខវិជ្ជាចំនួន៤គឺ គណិតវិទ្យា ពលរដ្ឋវិទ្យា គេហសេដ្ឋកិច្ច និងបំណិតជីវិត, ការបណ្តុះបណ្តាលគ្រូបង្គោល, និងការធ្វើតេស្តសាកល្បងនៅតាមសាលារៀនជាក់ស្តែង។
ការចូលរួមរបស់ធគារគារប្រៃសណីយ៍កម្ពុជា ក.អ ក្នុងគម្រោងនេះ បង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នា និងឆ្លុះបញ្ជាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបណ្តុះជំនាញហិរញ្ញវត្ថុសំខាន់ៗដល់សិស្សានុសិស្ស ដូចជា ការយល់ដឹងអំពីប្រាក់ ការវិនិយោគ និងការចាត់ចែងហិរញ្ញវត្ថុចាប់ពីវ័យកុមារ ដើម្បីឱ្យសិស្សានុសិស្សមានសមត្ថភាពក្នុងការការសម្រេចចិត្តត្រឹមត្រូវផ្នែកហិរញ្ញវត្ថុ។
លើសពីនេះ ការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ជាវិធីសាស្ត្ររួម ដែលនឹងជួយបណ្តុះស្មារតីនៃការទទួលខុសត្រូវ ការគិតពិចារណា និងជំនាញដោះស្រាយបញ្ហា ដែលជាគុណសម្បត្តិដ៏មានតម្លៃសម្រាប់ភាពជោគជ័យរបស់បុគ្គលម្នាក់ៗ។