អតិថិជនជាទីគោរព!
ក្នុងពេលថ្មីៗនេះ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានសង្កេតឃើញថា មានជនឆបោកមួយចំនួនបានព្យាយាមធ្វើសកម្មភាពឆបោកតាមរយៈទូរសព្ទ ដោយក្លែងបន្លំជាបុគ្គលិករបស់ធនាគារ ទាក់ទងផ្ទាល់ទៅអតិថិជនរបស់ធនាគារ ឱ្យបង់ប្រាក់សងកម្ចីត្រលប់មកធនាគារវិញតាមរយៈខ្លួន ដោយសន្យាថា អតិថិជននឹងទទួលបានការបញ្ចុះអត្រាការប្រាក់សម្រាប់វគ្គថ្មី ហើយតម្រូវឲ្យអតិថិជនបង់សេវាមុន ទៅពួកគេទៅតាមចំនួនដែលពួកគេទាមទារ។
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សូមបញ្ជាក់ថា ធនាគារ មិនមានបុគ្គលិក ឬភ្នាក់ងារណា ដែលនឹងទាក់ទងទូរសព្ទទៅកាន់អតិថិជនឱ្យបង់ប្រាក់ជាមួយខ្លួន ដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់នោះទេ។
សូមចងចាំថា រាល់ការបង់ប្រាក់សងត្រលប់មកកាន់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ អាចធ្វើទៅបានតាមយៈវិធីចំនួន៣ តែប៉ុណ្ណោះរួមមាន៖
1. នៅតាមបញ្ជរបេឡាគ្រប់សាខា ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
2. ការផ្ទេរប្រាក់ចូលទៅក្នុងគណនីប្រាក់កម្ចីផ្ទាល់របស់អតិថិជន
3. ឬតាមរយៈភ្នាក់ងារវេរលុយវីង ឬទ្រូម៉ាន់នី
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 070 200 002 | 1800 200 888 (ឥតគិតថ្លៃ)
សូមអរគុណ!