ធនាគារប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់អន្តរជាតិ «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024) »
យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលធនាគារប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់អន្តរជាតិ «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024)» ពីស្ថាប័ន World Confederation of Business កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
World Confederation of Business សម្រេចប្រគល់ពានរង្វាន់« ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024)» នេះ ជូនធនាគារប្រៃសណីយ៍កម្ពុជា ដោយបានត្រួតពិនិត្យ និងវាយតម្លៃខ្ពស់ទៅលើសមិទ្ធផល និងការធ្វើប្រតិបត្តិការបានយ៉ាងល្អរបស់ធនាគារ ក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣កន្លងមក។