សៀមរាប៖ នាថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅសណ្ឋាគារ សោមាទេវី អង្គររីសត និងស្ប៉ា ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក និងនាយិកាសាខាទាំងអស់។
បន្ទាប់ពីកិច្ចប្រជុំ គណៈគ្រប់គ្រងទាំងអស់នៃធនាគារប្រៃសណីយ៍កម្ពុជា ក៏បានចូលរួមរត់ប្រណាំងពី ប្រាសាទអង្គរវត្ត ទៅកាន់ព្រះពន្លាជល់ដំរី (លានជល់ដំរី) ដើម្បីលើកកម្ពស់ស្មារតីជាក្រុម ក៏ដូចជាពង្រឹងសុខភាពផងដែរ។
កិច្ចប្រជុំនេះ បានបញ្ចប់ដោយ ពិធីលៀងសោយភោជន នាពេលរាត្រី ដោយមានការចូលរួមពីគណៈគ្រប់គ្រងនៃធនាគារប្រៃសណីយ៍កម្ពុជា និងហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារផងដែរ។