ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការផ្តល់ឥណទានសម្រាប់ពលករ និងសិក្ខាកាមទៅធ្វើការនៅបរទេស ដែលទទួលស្គាល់ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ពិធីដោះដូរអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រារព្ធឡើង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៤។
អនុស្សរណៈ នៃការយោគយល់នេះ មានគោលបំណងបង្កើតនូវកិច្ចសហការជាយុទ្ធសាស្រ្ត និងការយោគយល់គ្នារវាងក្រសួង និងធនាគារ ដើម្បីផ្តល់ឥណទានគាំទ្រដល់ពលករ និងសិក្ខាកាម ដែលត្រូវទៅធ្វើការនៅបរទេសឱ្យទទួលបាននូវទំហំឥណទានដ៏សមស្រប ជាមួយអត្រាការប្រាក់សមរម្យ និងមានលក្ខខណ្ឌឥណទានល្អប្រសើរ។