ធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់ «អ្នកផ្តល់ ហិរញ្ញប្បទានល្អបំផុតសម្រាប់សហគ្រិនស្ត្រីនៅអាស៊ី»

យើងមានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនថា ធនាគារ ប្រៃសណីយ៍កម្ពុជា ត្រូវបានគេដាក់ឈ្មោះថាជាអ្នកផ្តល់ ហិរញ្ញប្បទានល្អបំផុតសម្រាប់សហគ្រិនស្ត្រីនៅអាស៊ី នៅវេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូច និងមធ្យម សកលឆ្នាំ ២០២៤! ពិធី​ប្រគល់​រង្វាន់​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​វេទិកា​ហិរញ្ញវត្ថុ​ពី​ថ្ងៃ​ទី ១៦-១៨ ខែ​កញ្ញា នៅ​ទីក្រុង​សៅប៉ូឡូ  ប្រទេស​ប្រេស៊ីល។

ការសរសើរដ៏មានកិត្យានុភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងការជំរុញការបង្កើតថ្មីក្នុងវិស័យហិរញ្ញវត្ថុ (SMEs) ។ ជាងនេះទៅទៀត ការទទួលស្គាល់ជាលំដាប់​ពិភពលោកនេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ធនាគារ ប្រៃសណីយ៍កម្ពុជា។

ព្រឹត្តិការណ៍នេះបានបង្ហាញពីឥទ្ធិពល នៃបញ្ញាសិប្បនិម្មិតក្នុងការពន្លឿនការផ្លាស់ប្តូរឌីជីថល និងការលើកកម្ពស់និរន្តរភាពនៅក្នុងវិស័យហិរញ្ញវត្ថុ (SMEs)  ដោយ​កម្មវិធី​បាន​រួមបញ្ចូល​វាគ្មិនសំខាន់ៗ ការពិភាក្សាជាក្រុម ការធ្វើបទបង្ហាញអំពី Fintech និង​ផលិតផលនានា ។ល។

យើងមានកិត្តិយសជាខ្លាំងដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិ ហើយធនាគារប្រៃសណីយ៍កម្ពុជា នៅតែប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍន៍ខ្លួន​ជាបន្តបន្ទាប់​នៅក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។