ភ្នំពេញ — ធនាគារ ប្រៃណីយ៍កម្ពុជា បានចូលរួមឧបត្ថម្ភ ព្រឹត្តិការណ៍ រត់ដើម្បីកុមារកម្ពុជា ចម្ងាយផ្លូវ ៥គីឡូម៉ែត្រ ដែលរៀបចំដោយ គម្រោងពាណិជ្ជកម្ម ទីក្រុងជ្រោយចង្វារ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។
ក្រៅពីចូលរួមឧបត្ថម្ភ ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏បានទិញសំបុត្រចូលរួមបន្ថែម សម្រាប់គណៈគ្រប់គ្រង និងបុគ្គលិកធនាគារ ដើម្បីបង្ហាញពីការគាំទ្រដល់គម្រោងនេះផងដែរ។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាតាមរយៈការឧបមត្ថម្ភគាំទ្រពីដៃគូអាជីវកម្មនានា និងការលក់សំបុត្រជូនសាធារណៈជន ដែលថវិកា ១០០%ដែលប្រមូលបាន នឹងត្រូវបរិច្ចាគទៅកាន់ មន្ទីរពេទ្យគន្ធ បុប្ផា ដើម្បីរួមចំណែកក្នុងការជំរុញឱ្យមន្ទីពេទ្យអាចបន្តបេសកម្មរបស់ខ្លួន ក្នុងការផ្តល់សេវាសុខភាពនានា ដោយឥតគិតថ្លៃ ដល់កុមារកម្ពុជាទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរ ការចូលរួមនេះ គឺជាការរួមចំណែកមួយទៀតក្នុងសកម្មភាពជួយសង្គមរបស់ធនាគារប្រៃសណីយ៍កម្ពុជា ដែលកន្លងមកធនាគារតែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គមរួមមានដូចជា ការបរិច្ចាគផ្ទាល់ទៅមូលនិធិគន្ធបុប្ផា ការបរិច្ចាគឈាម ការដាំឈើ ការជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន ។ល។