ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តប៉ៃលិន បានផ្លាស់ប្តូរទីតាំងថ្មី

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ខេត្តប៉ៃលិន បានផ្លាស់ប្តូរទីតាំងថ្មីដែលមានអាសយដ្ឋាន ភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ខណ្ឌប៉ៃលិន ក្រុងប៉ៃលិន ។

អគារទីតាំងថ្មីរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខា ខេត្តប៉ៃលិនត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមដោយ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់ នាយកសាខា បុគ្គលិកនៃស្នាក់ការកណ្តាល និងបុគ្គលិកធនាគារសាខាខេត្តប៉ៃលិន។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តប៉ៃលិន ជាអគារស្តង់ដាធំទូលាយ ដែលត្រូវបានបំពាក់ដោយប្រព័ន្ធការពារសុវត្ថិភាព និងសម្ភារៈធនាគារទំនើបៗ។ បុគ្គលិកធនាគារ ក៏ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍សម្រាប់បម្រើសេវាជូនអតិថិជនផងដែរ។