ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ ប្រៃសណីយ៏កម្ពុជា

ធនាគារ​ប្រៃសណីយ៍កម្ពុជា ក.អ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈយោគយល់គ្នា​ជាមួយ ប្រៃសណីយ៍កម្ពុជា ស្តីពី ការ​ផ្តល់​សេវាកម្ម​ទទួល​ប្រអប់​ប្រៃសណីយ៍ Post Pack នៅតាម​បណ្តាសាខា​ធនាគារ​ប្រៃសណីយ៍កម្ពុជា​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

ពិធី​ចុះហត្ថលេខានេះ បាន​ប្រារព្ធឡើង​នៅ​ស្នាក់​ការកណ្តាល​របស់​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ក.អ នៅ​ថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៥ ដោយ​មាន​ការ​ចូលរួម​ដោយ​លោក តូច ចៅចេក ប្រធាន​នាយក​ប្រតិបត្តិ​ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោក ថេន សំវិសុទ្ធ អគ្គនាយក​ប្រៃសណីយ៍កម្ពុជា និង​គណៈគ្រប់គ្រង​ស្ថាប័នទាំង​ពី​រ។

តាម​រយៈ​អនុស្សរណៈយោគយល់គ្នា​នេះ ​អតិថិជនដែលប្រើប្រាស់ប្រអប់ប្រៃសណីយ៍ (Post Pack) របស់ប្រៃសណីយ៍កម្ពុជា អាចដាក់ផ្ញើប្រអប់ប្រៃសណីយ៍ នៅតាម​បណ្តាសាខា​ របស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ពបាន ដែលនេះ​នឹង​​បង្កភាព​ងាយស្រួល​ដល់​អតិថិជន​ប្រៃសណីយ៍កម្ពុជា​ បាន​មួយ​កម្រិតទៀតផងដែរ។