Enjoy FREE Money Transfer at CPBank

CPBank ដែលជាឈ្មោះអក្សរកាត់នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលជាធនាគារផ្តល់សេវាហិរញ្ញវត្ថុនាំមុខគេ ក្នុងចំណោមធនាគារធំៗទាំង ១០ នៅកម្ពុជា បានដំណើរការនូវសេវាសេវាផ្ទេរប្រាក់ក្នុងស្រុក ដែលទទួលបានការគាំទ្រជាច្រើនពីអតិថិជនចាប់តាំងពីឆ្នាំ ២០១៣។

ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតថែមទៀត ដល់អតិថិជន​របស់ធនារគារ ធនាគារមានដំណឹងរីករាយមួយជម្រាបជូនដល់អតិថិជនដ៏មានតម្លៃរបស់ CPBank ឲ្យបានជ្រាបថា៖ ឥលូវនេះលោកអ្នកអាចផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់ មិត្តភ័ក្ត្រ ដៃគូអាជីវកម្មរបស់លោកអ្នក គ្រប់ទីកន្លែង ទូទាំងប្រទេសដោយឥតគិតថ្លៃ តាមរយៈសេវាផ្ទេរប្រាក់ក្នុងស្រុករបស់ CPBank។

CPBank សង្ឃឹមយ៉ាងមុតមាំថា ការផ្តល់ជូនពិសេសនឹងផ្តល់ភាពងាយស្រួលដល់ការផ្ទេរប្រាក់ក្នុងស្រុករបស់អតិថិជនដោយរហ័ស និងមានសុវត្ថិភាពខ្ពស់។