លោក ពុធ ឆោម អាយុ ៣៦ឆ្នាំ និងភរិយា ចាន់ លីហ៊ាង អាយុ៣០ឆ្នាំ មានអាជីវកម្មលក់ចាប់ហួយនិងភេសជ្ជៈ មានទីតាំងស្ថិតតាមបណ្តោយជាតិលេខ៦ ភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មុនពេលមិនទាន់ប្រើប្រាស់ឥណទាន លោក និងភរិយាមានអាជីវកម្មដ៏តូចមួយជាមួយនឹងដើមទុនតិចតួច គឺលក់ចាប់ហួយនៅមុខផ្ទះ មានមុខទំនិញតិច មិនមានស្តុកគ្រប់គ្រាន់។ លោកត្រូវប្រឈមក្នុងការជិះម៉ូតូទៅមកដើម្បីទិញទំនិញពីទីរួមខេត្តច្រើនដងដឹកយកទៅលក់នៅផ្ទះ ដោយសារមិនមានលទ្ធភាពស្តុកទុកទំនិញច្រើន ធ្វើឲ្យលោកហត់នឿយក្នុងការចំណាយពេលវេលាច្រើនដងក្នុងមួយថ្ងៃៗដើម្បីឡើងចុះទៅទិញទំនិញដឹកយកមកលក់។
ដោយកង្វះខាតដើមទុន ស្របជាមួយនឹងការចុះផ្សព្វផ្សាយពីសេវាកម្មឥណទានរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា និងមានការចុះប្រឹក្សាដោយផ្ទាល់ពីសំណាក់មន្ត្រីឥណទាន ព្រមទាំងមានការផ្តល់ជូននូវលក្ខខណ្ឌងាយស្រួលដល់អតិថិជន ធ្វើឲ្យរូបលោក និងភរិយា សម្រេចចិត្តខ្ចីប្រាក់ពីធនាគារលើកដំបូងចំនួន ៦០០ដុល្លារក្នុងឆ្នាំ២០១៥ លើកទី២ចំនួន ១,៣០០ដុល្លារក្នុងឆ្នាំ២០១៦ លើកទី៣ចំនួន ៣,៥០០ដុល្លារក្នុងឆ្នាំ២០១៧ លើកទី៤ចំនួន ៧,០០០ដុល្លារក្នុងឆ្នាំ២០១៨ និងលើកទី៥ចំនួន ១៥,០០០ដុល្លារក្នុងឆ្នាំ២០១៩។ រាល់គោលបំណងនៃការខ្ចីប្រាក់ គឺយកមកបន្ថែមដើមទុនលើការពង្រីកអាជីវកម្ម ដែលបច្ចុប្បន្នបន្ទុកគ្រួសាររបស់លោកមានការធូរស្រាលច្រើន មិនចាំបាច់ឡើងចុះទៅទិញទំនិញច្រើនដងដូចមុន ហើយអាជីវកម្មក៏មានដំណើរការរីកចម្រើនជាងមុនច្រើនដែរ។
លោក និងភរិយាសូមថ្លែងអំណរគុណដល់ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលបានផ្តល់ឱកាសដល់គ្រួសាររបស់លោកក្នុងការខ្ចីប្រាក់ពីធនាគារយកមកពង្រីកអាជីវកម្ម ដែលធ្វើអោយជីវភាពគ្រួសាររបស់លោកមានភាពល្អប្រសើរជាងមុនឆ្ងាយ ហើយការរកស៊ីក៏លក់ដាច់ជាងមុន។ លោកមានគម្រោងខ្ចីប្រាក់បន្តទៀតនាពេលខាងមុខដើម្បីទិញរថយន្ត ១គ្រឿងសម្រាប់ដឹកជញ្ជូនទំនិញ ដោយសារបច្ចុប្បន្នលោកដឹកជញ្ជូនដោយម៉ូតូសណ្តោងរទេះ។