លោកស្រី សេង ផាន់ណា និងស្វាមី ឈាន រិន មានទីលំនៅបច្ចុប្បន្ន នៅក្នុងភូមិបណ្តុះសណ្តែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ សព្វថ្ងៃគាត់មានមុខរបរធ្វើរូបចម្លាក់ពីថ្មកែវបោះដុំ និងរាយក្នុងភូមិ ឃុំខាងលើ និងតាមបណ្តាខេត្តផ្សេងៗ រីឯប្តីរបស់គាត់បម្រើការងារជាមន្ត្រីនគរបាលជាតិ។ គាត់មានកូនប្រុសចំនួន ២នាក់។
ដោយសារតែលោកស្រី សេង ផាន់ណា មានគោលបំណងចង់បើកហាងរូបចម្លាក់ថ្មកែវដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារ គាត់ក៏សម្រេចចិត្តប្រើប្រាស់កម្ចីពីធនាគារ ប្រៃសណីយ៍កម្ពុជាលើកដំបូងនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងចំនួនទឹកប្រាក់ ៧,៥០០ដុល្លារ ដើម្បីទិញដីភូមិដើម្បីប្រកបរបរចម្លាក់ថ្មកែវ។ រយៈពេលត្រឹមតែ ១ឆ្នាំ ការលក់ចម្លាក់ថ្មកែវក៏កាន់តែមានកំណើនពីការបោះដុំ និងរាយ ទៅតាមបណ្តាខេត្តផ្សេងៗទើបគាត់សម្រេចចិត្តខ្ចីជាលើកទី២ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ក្នុងចំនួនទឹកប្រាក់ ១១,០០០ដុល្លារ សម្រាប់ទិញថ្មកែវក្នុងចំនួនច្រើនដើម្បីឆ្លាក់រូបលក់។ តាំងពីគាត់បានប្រើប្រាស់នូវឥណទានរបស់ធនាគារ គ្រួសារគាត់ក៏មានមុខរបរមួយច្បាស់លាស់និងមានចំណូលជារៀងរាល់ថ្ងៃ ទើបគាត់បានសម្រេចចិត្តខ្ចីប្រាក់ជាលើកទី៣ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងចំនួនទឹកប្រាក់ ៥០,០០០ដុល្លារ ដើម្បីទិញដីភូមិបន្ថែមសម្រាប់ការពង្រីកមុខរបររបស់គាត់។ ជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃពីទុនដែលពួកគាត់ទទួលបានពីហាងចម្លាក់ថ្មកែវ។
គាត់ពិតជាសប្បាយរីករាយ និងថ្លែងអំណរគុណដែលបានប្រើប្រាស់ឥណទានរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ព្រោះឥណទានទាំង៣លើកនេះហើយទើបគ្រួសារគាត់មានមុខរបរមួយដែលអាចរកចំណូលចិញ្ចឹមគ្រួសារគាត់បានរហូតមកដល់សព្វថ្ងៃ។