CPBank ជាធនាគារពាណិជ្ជឈានមុខគេដែលផ្តល់ជូនសេវាហិរញ្ញវត្ថុជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា។ អតិថិជនដែលបានប្រើប្រាស់ឥណទានរបស់ធនាគាររួចហើយ ពួកគាត់បានប្រែក្លាយជីវិត និងជីវភាពរបស់ពួកគាត់កាន់តែរីកចម្រើនថ្វេរមួយកម្រិតទៀត បើប្រៀបធៀបមុនពេលដែលគាត់មិនទាន់បានប្រើប្រាស់ឥណទាន។
ជាពិសេស CPBank បានផ្តល់ជូនឥណទានជូនដល់អតិថិជនជាច្រើននាក់រួចមកហើយដែលធ្វើឲ្យពួកគាត់ទទួលបាននូវមុខរបរ អាជីវកម្ម កសិដ្ឋាន គេហដ្ឋានដ៏ប្រណិត ឡានទំនើប និងសម្ភារៈប្រើប្រាស់ជាច្រើនផ្សេងទៀតតាមក្តីប្រាថ្នារបស់ពួកគាត់។
ខាងក្រោមនេះជាប្រភេទនៃឥណទានទាំង ៦ប្រភេទរបស់ធនាគារសម្រាប់ផ្តល់ជូនអតិថិជនក្នុងការប្រើប្រាស់សម្រាប់គោលបំណងជាក់លាក់ណាមួយ៖
- ឥណទានសហគ្រាសខ្នាតតូច ឬមធ្យម ជាប្រភេទឥណទានសម្រាប់អតិថិជនដែលតម្រូវការហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មរបស់ខ្លួន តួយ៉ាងដូចជាការពង្រីកអាជីវកម្ម ការគាំទ្រប្រតិបត្តិការអាជីវកម្ម ឬការបង្កើនសាខាអាជីវកម្មបច្ចុប្បន្នជាដើម។
- ឥណទានគេហដ្ឋាន ជាប្រភេទឥណទានសម្រាប់អតិថិជនដែលមានបំណងចង់ទិញផ្ទះដ៏ប្រណិតមួយ សម្រាប់ខ្លួនឯង ឬក្រុមគ្រួសារ។
- ឥណទានរថយន្ត ជាប្រភេទឥណទានមួយប្រភេទដែលនឹងផ្តល់ជូនអតិថិជនដែលមានបំណងចង់បានរថយន្តមួយគ្រឿងសម្រាប់ខ្លួនឯង ឬក្រុមគ្រួសារជាដើម។
- ឥណទានគ្មានទ្រព្យធានា ជាប្រភេទនៃឥណទានសម្រាប់អតិថិជនមានតម្រូវការក្នុងការប្រើប្រាស់ផ្ទាល់ខ្លួន ឬទិញសម្ភារៈប្រើប្រាស់ផ្សេងៗ។
- ឥណទានកសិកម្ម ជាប្រភេទឥណទានពិសេសមួយសម្រាប់ជួយគាំទ្រដល់វិស័យកសិកម្មជូនបងប្អូនប្រជាកសិករកម្ពុជា ដើម្បីមានទុនប្រើប្រាស់ក្នុងមុខរបរកសិកម្មរបស់ខ្លួន។
- ឥណទានមិនមែនកសិកម្ម ឬឥណទានវិបារូបន៍ ជាប្រភេទឥណទានមួយប្រភេទសម្រាប់អតិថិជនដែលមានតម្រូវការដើមទុនដើម្បីធ្វើការបង្វិល ឬពង្រីកមុខរបរ និងអាជីវកម្មជាដើម។ប្រសិនបើលោកអ្នកពិតជាមានតម្រូវការហិរញវត្ថុសម្រាប់ប្រើប្រាស់ក្នុងគោលបំណងណាមួយ សូមទំនាក់ទំនង និងប្រឹក្សាយោបល់ជាមួយយើងខ្ញុំ តាមរយៈទូរស័ព្ទលេខ ០២៣ ២៦០ ៨៨៨៕