នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ CPBank ទទួលបានវិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធកម្រិតមាសសារជាថ្មីម្តងទៀត ពីអគ្គនាយកដ្ឋានពន្ធដារ។ ពានរង្វាន់មួយនេះ បង្ហាញឱ្យឃើញថាពីទំនួលខុសត្រូវរបស់ CPBank ក្នុងការប្រកាន់ខ្ជាប់របស់ខ្លួនលើកាតព្វកិច្ចបង់ពន្ធស្របតាមគោលការណ៍ និងបទប្បញ្ញត្តិសម្រាប់វិស័យធនាគារនៅកម្ពុជា។
គូសបញ្ជាក់ផងដែរថា ពានរង្វាន់មាសនេះត្រូវបានផ្តល់ឲ្យក្រុមហ៊ុនទាំងឡាយណាដែលបំពេញតាមលក្ខណៈវិនិច្ឆ័យដែលចេញដោយ អគ្គនាយកដ្ឋានពន្ធដារ ដែលផ្តោតលើការអនុលោមតាមបទប្បញ្ញត្តិ ការទូទាត់បង់ពន្ធតាមកាលកំណត់ និងការផ្ដល់ជូនឯកសារជាក់លាក់ត្រឹមត្រូវរាល់ពេលមានការស្នើសុំពីអគ្គនាយកដ្ឋានពន្ធដារ។