ប័ណ្ណនិម្មិត CPBank ដាក់ឱ្យដំណើរការជាផ្លូវការហើយ

ប័ណ្ណនិម្មិត CPBank គឺជាប័ណ្ណដែលអាចប្រើបានដូចប័ណ្ណ Visa ធម្មតា​ តែខុសត្រង់ថាប័ណ្ណនិម្មិតនេះជាប័ណ្ណដែលបង្កើតដោយខ្លួនឯងបានក្នុងទូរស័ព្ទដៃ និងកំណត់កម្រិតទំហំទឹកប្រាក់បានរហូតដល់ 2,500ដុល្លារ និងអាចបង្កើនទំហំទឹកប្រាក់បន្ថែមបាន។ បន្ទាប់ពីបង្កើតប័ណ្ណនិម្មិតរួចហើយ លោកអ្នកអាចប្រើប័ណ្ណនេះដើម្បីទិញទំនិញអនឡាញពីវេបសាយអនឡាញល្បីៗបានដូចជា៖ Amazon, Google Play, App Store, ebay, Air Asia, Expedia, Alibaba.com, Taobao.com, Agoda, Booking.com, Netflix, Ali Express, Foodpanda, Nham24, BLOC Food delivery និងវេបសាយ ឬកម្មវិធីផ្សេងៗជាច្រើនទៀត។

ចាប់ពីថ្ងៃនេះតទៅ រាល់ការទិញទំនិញតាមអនឡាញរបស់លោកអ្នកលែងជាកង្វល់ទៀតហើយ ទោះបីជាលោកអ្នកពុំទាន់មានប័ណ្ណវីសា CPBank ឬពុំចង់ប្រើប្រាស់ប័ណ្ណវីសាដោយផ្ទាល់ដើម្បីការការពារប័ណ្ណវីសារបស់ខ្លួន លោកអ្នកគ្រាន់តែបង្កើតប័ណ្ណនិម្មិត CPBank នោះ លោកអ្នកនឹងអាចធ្វើការទិញទំនិញបានដោយសេរីតាមឡាញបានភ្លាមៗបានយ៉ាងងាយស្រួល និងសុវត្ថិភាពខ្ពស់។

មិនត្រឹមតែប៉ុណ្ណោះ ប័ណ្ណនិម្មិត CPBank មានគុណសម្បត្តិជាច្រើនរួមមាន៖

  • មិនមានគិតកម្រៃសេវាបង្កើតប័ណ្ណ និងកម្រៃសេវាប្រចាំឆ្នាំ ឬប្រចាំខែ
  • បង្កើតប័ណ្ណនិម្មិតភ្លាម ទូទាត់បានភ្លាមៗ
  • សេវាធនាគារចល័តមួយអាចបង្កើតបានប័ណ្ណនិម្មិតរហូតដល់ 10ប័ណ្ណ ជាពិសសក្នុង 01ប័ណ្ណនិម្មិតអាចកំណត់ចំនួនទឹកប្រាក់បាន $2,500 និងអាចស្នើសុំបង្កើនចំនួនទឹកប្រាក់បាន
  • ការទូទាត់អនឡាញមានភាពងាយស្រួល និងមានសុវត្ថិភាពពីការលួចពីសំណាក់ជនខិលខូច
  • មិនទាន់មានប័ណ្ណវីសា CPBank ក៏អាចទិញទំនិញ ឬសេវាកម្មផ្សេងៗតាមអនឡាញបានដែរ
  • ត្រួតពិនិត្យគ្រប់របាយការណ៍នៃប្រតិបត្តិការទាំងអស់បានយ៉ាងងាយស្រួលតាមរយៈសេវាធនាគារចល័ត
  • ប័ណ្ណនិម្មិត CPBank អាចភ្ជាប់ជាមួយគណនី Paypal បាន ក្នុងករណីវេបសាយ ឬកម្មវិធីមួយចំនួនអនុញ្ញាតការទូទាត់តាមរយៈតែគណនី Paypal ប៉ុណ្ណោះ

របៀបនៃការបង្កើតប័ណ្ណនិម្មិត៖

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ 023 260 888 ​ឬចុច Like គេហទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៌មានរហ័ស។

Website: www.cambodiapostbank.com

Telegram: https://t.me/s/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC