នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ2020 គណៈគ្រប់គ្រង CPBank សម្រេចប្រគល់ពានរង្វាន់សាខាឆ្នើមប្រចាំខែសីហាលើ “ការគ្រប់គ្រងគុណភាពឥណទានបានល្អបំផុតក្នុងកំឡុងពេលនៃរោគរាតត្បាតសកលនៃជំងឺ COVID-19” ជូនដល់ CPBank សាខាស្រុកជើងព្រៃ ដែលសម្រេចបាននូវការគ្រប់គ្រងឥណទានបានយ៉ាងល្អក្នុងកំឡុងខែសីហា ឆ្នាំ២០២០កន្លងទៅនេះ។
សមិទ្ធផលដ៏ឥតខ្ចោះដែលសម្រេចបានមួយនេះកើតចេញពីកិច្ចដឹកនាំបានយ៉ាងល្អរបស់នាយិកា ជ្រុក គឹមលេខ នាយិកាសាខាស្រុកជើងព្រៃ និងកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារប្រកបទៅដោយការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងទំនួលខុសត្រូវរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់។ គណៈគ្រប់គ្រងបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតដល់នាយិកា និងបុគ្គលិកទាំងអស់របស់សាខា និងសូមប្រគល់ជាវិញ្ញាបនបត្រសាខាឆ្នើមជូនដល់សាខាស្រុកជើងព្រៃ ដើម្បីជាការទទួលស្គាល់ និងបញ្ជាក់ថាសាខាពិតជាសម្រេចបាននូវសមិទ្ធិផលការងារមួយនេះពិតប្រាកដមែន។
នាឱកាសអបអរសាទរនេះ ធនាគារបានប្រគល់ជាប្រាក់រង្វាន់លើកទឹកចិត្តចំនួន 2,000,000រៀល ជូនដល់សាខាដើម្បីប្រារព្ធពិធីជប់លៀងអបអរសាទរ និងថ្លែងអំណរគុណដល់នាយិកា និងបុគ្គលិកសាខាទាំងអស់ផងដែរ។