ក្នុងកំឡុងពេលនៃរោគរាតត្បាតសកលនៃជំងឺ COVID-19 នេះ គ្រប់បណ្តាញប្រតិបត្តិការសាខាទាំងអស់នៃ CPBank នូវតែបន្តរក្សាបានការគ្រប់គ្រងឥណទានរបស់ខ្លួនបានយ៉ាងល្អ និង រក្សាបាននូវស្ថិរភាពនៃប្រតិបត្តិការរបស់ខ្លួនបានគួរជាទីគាប់ប្រសើរ។ បើប្រឡេកទៅមើល CPBank សាខាកាណាស៊ីធីឯនោះវិញ កាន់តែធ្វើបានយ៉ាងល្អឥតខ្ចោះលើការគ្រប់គ្រងឥណទានប្រចាំសាខារបស់ខ្លួន។ នាថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2020 គណៈគ្រប់គ្រង CPBank ក៏បានសម្រេចប្រគល់ពានរង្វាន់សាខាឆ្នើមប្រចាំខែតុលាលើ “ការគ្រប់គ្រងគុណភាពឥណទានបានល្អបំផុតក្នុងកំឡុងពេលនៃរោគរាតត្បាតសកលនៃជំងឺ COVID-19” ជូនដល់ CPBank សាខាកាណាស៊ីធី ចំពោះការសម្រេចបាននូវសមិទ្ធផលដ៏ល្អត្រចះត្រចង់មួយនេះ។
សាខាកាណាស៊ីធី សម្រេចបាននូវពានរង្វាន់សាខាឆ្នើមក្នុងខែតុលា ឆ្នាំ2020 នេះ គឺកើតចេញពីការដឹកនាំបានយ៉ាងល្អរបស់លោកនាយក ហុង សុខវៀត នាយកសាខាកាណាស៊ីធី និងកិច្ចខិតខំប្រឹងប្រែងលើការបំពេញការងារប្រកបទៅដោយការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងទំនួលខុសត្រូវរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់សាខា។
គណៈគ្រប់គ្រងបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតដល់លោកនាយកសាខា និងបុគ្គលិកទាំងអស់របស់សាខា ដែលតែងតែខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍ការងាររហូតដល់ទទួលបាននូវភាពជោគជ័យមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ គណៈគ្រប់គ្រងសម្រេចប្រគល់វិញ្ញាបនបត្រសាខាឆ្នើមជូនដល់សាខាកាណាស៊ីធី និងថវិកាលើកទឹកចិត្តចំនួន 2,000,000រៀល ដើម្បីប្រារព្ធពិធីជប់លៀងអបអរសាទរផងដែរ។