ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃរោគរាតត្បាតជាសកលជំងឺ COVID-19 ក្តី ក៏គ្រប់បណ្តាញសាខាទាំងអស់របស់ CPBank នូវតែបន្តធ្វើប្រតិបត្តិការ និងផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនបានយ៉ាងល្អឥតខ្ចោះ។ ចំណែកការគ្រប់គ្រងឥណទានរបស់សាខាវិញគឺកាន់តែប្រសើរឡើង និងសម្រេចបាននូវលទ្ធផលគួរជាទីគាប់ចិត្ត។ សម្រាប់ខែវិច្ឆិកា ឆ្នាំ2020 កន្លងមកនេះ CPBank សាខាស្រុកបាកាន បានសហការគ្នាយ៉ាងល្អក្នុងការសម្រេចបាននូវការគ្រប់គ្រងឥណទានបានល្អជាងគេ និងត្រូវបានប្រសិទ្ធនាមជាសាខាឆ្នើមប្រចាំខែវិច្ឆិកាលើ “ការគ្រប់គ្រងគុណភាពឥណទានបានល្អបំផុតក្នុងកំឡុងពេលនៃរោគរាតត្បាតសកលនៃជំងឺ COVID-19”។
ការសម្រេចបាននូវប្រសិទ្ធនាមសាខាឆ្នើមប្រចាំខែវិច្ឆិកានេះ គឺជាសមិទ្ធផលដែលកើតចេញការដឹកនាំបានយ៉ាងល្អឥតខ្ចោះរបស់លោកនាយក ស៊ិន សុភាព នាយកសាខាស្រុកបាកាន និងកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបទៅដោយការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់របស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់សាខា។
សមិទ្ធផលមួយនេះ គឺជាមោទនភាពដ៏ត្រចះត្រចង់មួយសម្រាប់ CPBank ដែលឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូបក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនបានយ៉ាងល្អទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ អាស្រ័យហេតុនេះ គណៈគ្រប់គ្រងនៃ CPBank សូមសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនដល់លោកនាយកសាខា និងបុគ្គលិកទាំងអស់ ដែលបានសហការគ្នាក្នុងការអនុវត្តន៍ការងាររហូតទទួលបាននូវភាពជោគជ័យមួយនេះ។ លើសពីនេះទៅទៀត គណៈគ្រប់គ្រងសម្រេចប្រគល់វិញ្ញាបនបត្រសាខាឆ្នើមប្រចាំខែវិច្ឆិកាជូនដល់សាខាស្រុកបាកាន និងថវិកាលើកទឹកចិត្តចំនួន 2,000,000រៀល ដើម្បីប្រារព្ធពិធីជប់លៀងអបអរសាទរផងដែរ។