សាខាថ្មីទី 56 សូមស្វាគមន៍បងប្អូនប្រជាពលរដ្ឋស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ដើម្បីបំពេញនូវតម្រូវការសេវាហិរញ្ញវត្ថុរបស់បងប្អូនប្រជាជនក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្របតាមចក្ខុវិស័យរបស់ CPBank ដើម្បីផ្តល់ជូនសេវាហិរញ្ញវត្ថុឈានមុខគេជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរឡើង និងបម្រើសេវាធនាគារឱ្យស្ថិតនៅគៀកនឹងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋបំផុត។

នាថ្ងៃទី11​ ខែមករា ឆ្នាំ2021 CPBank បានបើកសម្ភោធសាខាថ្មីទី 56 ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ3 ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមអធីបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃ CPBank និងមានការចូលរួមពីគណៈគ្រប់គ្រង នាយក នាយិកាសាខាជាច្រើនរូបផងដែរ។

សាខាស្រុកគងពិសី – ឃុំជង្រុក ត្រូវបានសម្ពោធជាមួយនឹងអគារស្តង់ដាធំទូលាយ ដែលបំពាក់ដោយសម្ភារៈទំនើបៗ ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌សម្រាប់បម្រើសេវាជូនអតិថិជន។ គូសបញ្ចាក់ផងដែរ សព្វថ្ងៃ CPBank មានសេវាហិរញ្ញវត្ថុជាច្រើនប្រភេទសម្រាប់បម្រើជូនអតិថិជនរួមមាន សេវាឥណទាន (ឥណទានអាជីវកម្ម ឥណទានរថយន្ត ឥណទានកសិកម្ម ឥណទានគេហដ្ឋាន ឥណទានគ្មានទ្រព្យធានា) និងសេវាបញ្ញើសន្សំ (គណនីបញ្ញើសន្សំមានកាលកំណត់ គណនីសន្សំ គណនីចរន្ត គណនីសន្សំបានអត្រាការប្រាក់ខ្ពស់ គណនីសន្សំបង្គរ គណនីទំនុកចិត្តអេស្ក្រូ និងគណនីទូទាត់ជាដើម)។ ជាពិសេសអតិថិជន និងសាធារណជនទាំងអស់អាចស្នើសុំបើកគណនី និងស្នើសុំឥណទានដោយងាយស្រួលតាមរយៈ Online ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរមកកាន់សាខាធនាគារឡើយ។ CPBank ក៏មានសេវាហិរញ្ញវត្ថុតាមរយៈសេវាធនាគារចល័តជាមួយមុខងារពិសេសៗដូចជា ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ទូទាត់តាមរយៈ QRScan ទូទាត់វិក្កយបត្រ បញ្ចូលលុយក្នុងទូរស័ព្ទដៃ ដកប្រាក់ដោយមិនចាំបាច់ប្រើប័ណ្ណ ATM ជាពិសេសគ្រប់ប្រតិបត្តិការទាំងអស់គឺមិនត្រូវបានគិតកម្រៃសេវាឡើយ។ ធនាគារក៏ជាសមាជិកនៃប្រព័ន្ធ Bakong, CSS និង Visa ផងដែរ។

លេខទូរសព្ទទំនាក់ទំនងសាខា៖ 069 6000 71

ទីតាំងសាខា: https://cutt.ly/Wjvll0D

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 023 260 888 ឬ ចូលរួមជាមួយធនាគារតាមរយៈ​ Link៖

Facebook: https://www.facebook.com/cpbankplc/

Telegram: https://t.me/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC