ទូទាត់ដោយប្រើប្រាស់ប័ណ្ណវីសា CPBank តាមរយៈបច្ចេកវិទ្យា Contactless (យកប័ណ្ណប៉ះម៉ាស៊ីនទូទាត់) នៅ Pizza Company ចាប់ពី $20 ឡើងទៅចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ លោកអ្នកនឹងទទួលបានប័ណ្ណទឹកប្រាក់ $3 ភ្លាមៗ។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី15 ខែមីនា ឆ្នាំ2021 រហូតដល់ថ្ងៃទី28 ខែមេសា ឆ្នាំ2021 ឬរហូតដល់អស់ពីស្តុក។
បញ្ជាក់៖ ការផ្តល់ជូននេះអនុវត្តនៅគ្រប់សាខាទាំងអស់របស់ Pizza Company លើកលែងតែសាខាដែលស្ថិតនៅក្នុងអាកាសយានដ្ឋានតែប៉ុណ្ណោះ។
ខ និងលក្ខខណ្ឌសម្រាប់ការផ្តល់ជូន៖
- ផ្តល់ជូនគ្រប់ប័ណ្ណវីសាទាំងអស់ រួមបញ្ចូលទាំងប័ណ្ណវីសានិម្មិតផងដែរ
- ទូទាត់ដោយយកប័ណ្ណប៉ះនឹងម៉ាស៊ីនទូទាត់ (Contactless) ចាប់ពី $20 ឡើងទៅក្នុងវិក្កយប័ត្រតែមួយដើម្បីទទួលបានប័ណ្ណទឹកប្រាក់ $3
- ការផ្តល់ជូននេះសម្រាប់តែការទូទាត់ញ៉ាំក្នុងហាង និងខ្ចប់យកទៅផ្ទះតែប៉ុណ្ណោះ
- ចំនួនកំណត់នៃការផ្តល់ជូន ប័ណ្ណវីសាមួយអាចទទួលបានប័ណ្ណបញ្ចុះតម្លៃត្រឹមតែ ៣ប័ណ្ណប៉ុណ្ណោះក្នុងមួយថ្ងៃ
- សន្លឹកប័ណ្ណនេះអាចប្រើប្រាស់បានសម្រាប់ការទិញទំនិញពេលបន្ទាប់ជាមួយ Visa Contactless
- ប័ណ្ណបញ្ចុះតម្លៃនេះមានសុពលភាពរហូតដល់ថ្ងៃទី31 ខែឧសភា ឆ្នាំ2021
- សន្លឹកប័ណ្ណនេះមិនអាចប្តូរជាសាច់ប្រាក់បានទេ
- ការផ្តល់ជូននេះមានចំនួនកំណត់ អតិថិជនមកមុនទទួលបានការផ្តល់ជូនមុន
- យើងខ្ញុំសូមរក្សាសិទ្ធក្នុងការកែប្រែ ឬបញ្ឈប់ការផ្តល់ជូននេះដោយពុំចាំបាច់ជម្រាបជូនជាមុន។
ខ និងលក្ខខណ្ឌសម្រាប់ “ប័ណ្ណទឹកប្រាក់ $3” សម្រាប់ការទូទាត់បន្ទាប់៖
- ការផ្តល់ជូននេះសម្រាប់តែការទូទាត់ញ៉ាំក្នុងហាង និងខ្ចប់យកទៅផ្ទះតែប៉ុណ្ណោះ
- ប័ណ្ណនេះអាចទូទាត់បាននៅពេលបន្ទាប់ចំពោះការទូទាត់លើសពីទំហំទឹកប្រាក់ $3 ដោយទូទាត់តាមរយៈបច្ចេកវិទ្យា Contactless
- ប័ណ្ណនេះអាចប្រើប្រាស់បានតែម្តងប៉ុណ្ណោះ
- ប័ណ្ណនេះអាចប្រើប្រាស់បានមុន ឬត្រឹមថ្ងៃទី31 ខែឧសភា ឆ្នាំ2021
- យើងខ្ញុំមិនទទួលខុសត្រូវលើការបាត់បង់ ឬការខូចខាតលើប័ណ្ណបញ្ចុះតម្លៃ និងមិនមានការផ្តល់ជូនថ្មីឡើយ