CPBank គាំទ្រប្រាក់រៀល ផ្តល់សេវាហិរញ្ញវត្ថុជាប្រាក់រៀល

ប្រាក់រៀល គឺជារូបិយវត្ថុតំណាងអត្តសញ្ញាណជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្ត វប្បធម៌ ទំនៀមទំលាប់ ក៏ដូចជាភាពរីកចម្រើនរបស់សង្គមខ្មែរពីមួយសម័យកាលទៅមួយសម័យកាល។ ការជម្រុញការប្រើប្រាស់ប្រាក់រៀល គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍នូវសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ ទាំងវិស័យហិរញ្ញវត្ថុ វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម វិស័យទេសចរណ៍ កសិកម្ម និងវិស័យផ្សេងៗជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ CPBank សូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ “ទិវាប្រាក់រៀលខួបទី ៤១ នៃការដាក់ចរាចរប្រាក់រៀលខ្មែរឡើងវិញ”។ CPBank បានប្តេជ្ញាយ៉ាងមុតមាំ និងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍន៍ប្រព័ន្ធធនាគារ ក៏ដូចជាការចូលរួមលើកកម្ពស់ការប្រើប្រាស់ និងការផ្តល់សេវាហិរញ្ញវត្ថុជាប្រាក់រៀល ដែលជារូបិយវត្ថុរបស់ជាតិឱ្យកាន់តែទូលំទូលាយ។ សព្វថ្ងៃនេះ ធនាគារបានចូលរួមចំណែកដោយបានដាក់ឱ្យប្រើប្រាស់នូវសេវាកម្មជាច្រើនប្រភេទជាប្រាក់រៀលខ្មែរ ទាំងសេវាឌីជីថល សេវាឥណទាន បញ្ញើសន្សំ សេវាអេធីអឹម និងសេវាធនាគារជាច្រើនទៀតរួមមាន៖

  • ផ្តល់ជូនទំហំឥណទានសហគ្រាសខ្នាតតូច និងមធ្យមជាប្រាក់រៀលរហូតដល់ ៤,០០០,០០០,០០០ រៀល
  • ផ្តល់ជូនអត្រាការប្រាក់បញ្ញើសន្សំមានកាលកំណត់ជាប្រាក់រៀលរហូតដល់ ៦%
  • ផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈប្រព័ន្ធបាគង ជាប្រាក់រៀលបានរហូតដល់ ១០,០០០,០០០ រៀលក្នុង១ថ្ងៃ
  • ផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈ Retail Pay ជាប្រាក់រៀលបានរហូតដល់ ២០០,០០០,០០០ រៀលក្នុង១ថ្ងៃ
  • ផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈប្រព័ន្ធទូទាត់រហ័ស (FAST) ជាប្រាក់រៀលបានរហូតដល់ ៤០,០០០,០០០ រៀលក្នុង១ថ្ងៃ
  • ផ្ទេរប្រាក់តាមរយៈ CPBank Mobile App ជាប្រាក់រៀលបានរហូតដល់ ២០០,០០០,០០០ រៀលក្នុង១ថ្ងៃ
  • ផ្ទេរប្រាក់ទៅកាន់គណនីវីង ជាប្រាក់រៀលបានរហូតដល់ ១០,០០០,០០០ រៀលក្នុង១ថ្ងៃ