លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ
ប្រធានក្រុមប្រឹក្សាភិបាល
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាល នៃ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ធនាគារ កាណាឌីយ៉ា ក.អ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ លោកអ្នកឧកញ៉ាបណ្ឌិតបានចូលរួមយ៉ាងសកម្មក្នុងការវិនិយោគ និងការអភិវឌ្ឍន៍ស្ថាប័នទាំងបី។ លោកអ្នកឧកញ៉ាបណ្ឌិតជាសហគ្រិនដ៏ឆ្នើម និងជាអ្នកដឹកនាំធុរកិច្ចដ៏គួរឱ្យគោរពក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងប្រទេសកាណាដា និងធ្លាប់បានបម្រើការងារក្នុងមុខតំណែងជាន់ខ្ពស់ជាច្រើន រួមមានប្រធានក្រុមប្រឹក្សាភិបាល ប្រធាននាយកប្រតិបត្តិ និងអភិបាលរបស់ក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុន Oriental Ship Supplies និង ក្រុមហ៊ុន Oriental Commercial Inc.។ លោកអ្នកឧកញ៉ាបណ្ឌិតបានដឹកនាំ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឱ្យទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៣ ក៏ដូចជាធនាគារ កាណាឌីយ៉ា ក.អ ចាប់តាំងពីឆ្នាំ១៩៩១ មក។
មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកឧកញ៉ាបណ្ឌិត មានតួនាទីជាប្រធានសមាគមអ្នកសាងសង់កម្ពុជា ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំឧស្សាហកម្មដើម្បីដឹកនាំការអភិវឌ្ឍន៍វិស័យធនាគារ និងសំណង់នៅកម្ពុជា និងធ្លាប់មានតួនាទីជាប្រធានសមាគមធនាគារនៅកម្ពុជាផងដែរ។
លោកអ្នកឧកញ៉ាបណ្ឌិត បានទទួលពានរង្វាន់កិត្តិយសថ្នាក់ “មហាសេរីវឌ្ឍនៈ” ពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០០២ និងទទួលបានមេដៃស្ថាបនាជាតិថ្នាក់លេខមួយ ដែលប្រគល់ជូនដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តំណាងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១២ ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្ម និងនៅតែបន្ត របស់លោកអ្នកឧកញ៉ាបណ្ឌិតក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។
នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានទទួលកិត្តិយសជា “បណ្ឌិតគ្រប់គ្រងផ្នែកពាណិជ្ជកម្ម” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធអគារឥន្ទ្រទេវី នៃ រាជបណ្ឌិតសភាកម្ពុជា។
លោក YEO HONG PING
អនុប្រធានក្រុមប្រឹក្សាភិបាល
លោក Yeo Hong Ping ជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន FFH។ លោកមានតួនាទីត្រួតពិនិត្យលើការបង្កើតសិទ្ធិធុរកិច្ចរបស់ FFH និងអភិវឌ្ឍន៍ចក្ខុវិស័យ ក៏ដូចជាយុទ្ធសាស្រ្តរបស់ FFH ដោយមានគោលដៅបង្កើនតម្លៃភាគទុនិកដោយឈរលើនិរន្តរភាព។ លោក Yeo មានទំនួលខុសត្រូវទាំងស្រុងលើក្រុមហ៊ុន FFH និងក្រុមហ៊ុនវិនិយោគរបស់ខ្លួន។
មុនពេលចូលរួមជាមួយ FFH លោក Yeo គឺជានាយកគ្រប់គ្រងក្រុមហ៊ុន J.P. Morgan និងជាអ្នកទទួលខុសត្រូវខាងអាជីវកម្មទូទៅ នៃធនាគារវិនិយោគនៅក្នុងប្រទេសសិង្ហបុរី។ លោក Yeo ក៏ធ្លាប់បម្រើការជាសមាជិកគណៈកម្មាធិការគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន J.P Morgan សិង្ហបុរី និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន J.P. Morgan (SEA)។ លោកត្រូវបានធ្វើការតែងតាំងក្នុងតួនាទីជាន់ខ្ពស់ជាច្រើនផ្សេងទៀតរួមមាន នាយកគ្រប់គ្រងផ្នែក វិនិយោគអចលនទ្រព្យធនាគារ និងជានាយកគ្រប់គ្រងហិរញ្ញវត្ថុសាជីវកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍។
ឯកឧត្តមបណ្ឌិត ធារ៉ា ហ៊ន
ទីប្រឹក្សាក្រុមប្រឹក្សាភិបាល
ឯកឧត្តមបណ្ឌិត ហ៊ន ធារ៉ា ត្រូវបានតែងតាំងជាអគ្គនាយកប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្នុងឆ្នាំ២០២១។ ឯកឧត្តម ក៏បានបម្រើការងារនៅ MPTC ក្នុងតួនាទីជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។
ឯកឧត្តម បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យអូសាកា (Osaka University)ប្រទេស ជប៉ុនក្នុងឆ្នាំ២០១២។ ឯកឧត្តម បានធ្វើការស្រាវជ្រាវលើប្រធានបទមួយចំនួន រួមមាន៖ ការវិភាគទៅលើ ផលិតភាព និងប្រសិទ្ធភាព ស្តីអំពី ការប្រើប្រាស់សេវា-ឧបករណ៍សាធារណៈដែលគ្រប់គ្រងដោយរដ្ឋាភិបាល ការចំណាយរបស់ រដ្ឋាភិបាល ប្រតិបត្តិករ រួមទាំងការបណ្តុះបណ្តាលឯកទេស ដែលពាក់ព័ន្ធ និងឧស្សាហកម្មសាធារណៈ។
លោក NEO POH KIAT
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ
លោក Neo Poh Kiat ធ្លាប់មានតួនាទីជានាយកគ្រប់គ្រងក្រុមហ៊ុន Octagon Advisors និង ជាក្រុមប្រឹក្សាភិបាលឯករាជ្យ នៃក្រុមហ៊ុន China Yuchai International Ltd, Capital និងក្រុមហ៊ុន ValueMax Group Ltd។
មុនពេលចូលបម្រើការងារជាទីប្រឹក្សា Octagon Advisors លោកបានបម្រើការក្នុងតួនាទីជាអនុប្រធាននាយកជាន់ខ្ពស់ និងជាមន្រ្តីទំនាក់ទំនងប្រទេសចិន នៃSingapore’s United Overseas Bank (UOB)។ លោកជាអ្នកទទួលខុសត្រូវផ្នែកទំនាក់ទំនងក្រុមហ៊ុន និងសាជីវកម្មរបស់ធនាគារ UOB ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។
មុនពេលចូលបម្រើការងារជាមួយធនាគារ UOB លោកក៏ធ្លាប់បម្រើការងារក្នុងធនាគារ DBS លើមុខតំណែងផ្សេងៗជាច្រើន ដែលមុខតំណែងចុងក្រោយរបស់លោកគឺជានាយកគ្រប់គ្រង និងចាត់ការទូទៅរបស់ធនាគារ DBS សាខាហុងកុង។ ទន្ទឹមនឹងនេះ លោកក៏ធ្លាប់ជានាយកប្រតិបត្តិ និងជាសមាជិកនៃ គណៈកម្មាធិការនាយក នៃធនាគារ DBS Kwong និងជានាយកគ្រប់គ្រងក្រុមហ៊ុនវិនិយោគ DBS Asia Capital Limited ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ DBS ក្នុងទីក្រុងហុងកុង។ លោកបានចូលរួមយ៉ាងសកម្មនៅក្នុងការបង្កើតក្រុមហ៊ុន DBS Securities Hong Kong និងក្រោយមកលោកបានក្លាយជានាយកគ្រប់គ្រងនាដើមទសវត្សរ៍៩០។
លោក Neo Poh Kiat ទទួលបានបរិញ្ញាបត្រពាណិជ្ជកម្ម (Honours) ពីអតីត សាកលវិទ្យាល័យ Nanyang University ប្រទេសសិង្ហបុរី។
លោក GIANG SOVANN
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ
លោក Giang Sovann ជាស្ថាបនិក និងជាប្រធានរបស់ Corporate Governance Academy គាត់បង្ហាត់បង្រៀននៅសាកលវិទ្យាល័យ Singapore Management និងសាកលវិទ្យាល័យ Social Sciences នៃប្រទេស សិង្ហបុរី ទៅលើមុខជំនាញជាច្រើនដែលរួមមានដូចជា ផ្នែកអភិបាលកិច្ចសាជីវកម្មច្បាប់ចុះបញ្ជី ការគ្រប់គ្រងហានិភ័យ បម្រែបម្រួលអាកាសធាតុ និងរបាយការណ៍និរន្តរភាពជាដើម។ លោកក៏បង្រៀនមុខវិជ្ជា អភិបាលកិច្ចសប្បុរសធម៌នៅសាកលវិទ្យាល័យ Social Service និងសាកលវិទ្យាល័យ Chartered Accountants ក្នុងប្រទេស សិង្ហបុរី ផងដែរ។ លោក Giang Sovann ជានាយកជាន់ខ្ពស់ ផ្នែកក្រុមប្រឹក្សាអាជីវកម្ម នៃក្រុមហ៊ុន RSM ប្រទេសសិង្ហបុរី ជាប្រធាននៃ អង្គភាពសេវា Environmental Sustainability និងជាប្រធាននាយករង នៃអង្គភាពមិនរកប្រាក់ចំណេញ។ លោកបានចងក្រងអត្ថបទជាច្រើនស្តីអំពីអភិបាលកិច្ចសាជីវកម្ម ការគ្រប់គ្រងហានិភ័យ និងរបាយការណ៍និរន្តរភាពជាដើម។ គំនិតនៃការគ្រប់គ្រងរបស់លោក គឺស្តីអំពី “សសរស្តម្ភទាំង៤ នៃការត្រួតពិនិត្យសាជីវកម្មប្រកបដោយប្រសិទ្ធភាព” និង “គន្លឹះ៨ចំនុចនៃការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព” ហើយត្រូវបានក្រុមហ៊ុនជាច្រើនយកទៅអនុវត្តតាម។
លោក Giang Sovann ជានាយកប្រតិបត្តិ នៃវិទ្យាស្ថាន The Singapore Institute of Directors នៃប្រទេសសិង្ហបុរី ដែលជាទីកន្លែងដែលលោកបានបម្រើការជាសមាជិកនៃគណៈកម្មាធិការ Organizing Committee of the Singapore Corporate Award និងជាសហប្រធានគ្រប់គ្រងចាត់ចែងពានរង្វាន់សម្រាប់ក្រុមហ៊ុនសិង្ហបុរីដែលបានចុះបញ្ជី។ លោកមានបទពិសោធន៍ការងារជាង ១០ឆ្នាំ ក្នុងឋានៈជាអភិបាលឯករាជ្យ នៃក្រុមហ៊ុនចុះបញ្ជី SGX។ បទពិសោធន៍និងទំនួលខុសត្រូវជាចម្បងរបស់លោក គឺរួមមាន ប្រធានមិនប្រតិបត្តិគ្រប់គ្រងអភិបាលឯករាជ្យ ប្រធាននៃគណៈកម្មាធិការសវនកម្ម ប្រធាននៃគណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល និងជាសមាជិកគណៈកម្មាធិការជ្រើសតាំងជាដើម។
លោក Giang Sovann មានលក្ខណៈគ្រប់គ្រាន់ជាគណនេយ្យករជំនាញ (Chartered Accountant) ពីស្ថាប័ន Canadian Institute of Chartered Accountants។ លោកក៏ជាគណនេយ្យករជំនាញ និងជាសមាជិកនៃ Singapore Institute of Directors។ លោកធ្លាប់ជាសមាជិកនៃគណៈកម្មាធិការ បណ្តឹង & វិន័យ ជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យគណនេយ្យករសាធារណៈ និង Accounting & Corporate Regulatory Authority (ACRA)។
លោក TEO MENG POH PHILIP
សមាជិកមិនប្រតិបត្តិ
លោក Teo Meng Poh Philip ជានាយករងជាន់ខ្ពស់ ផ្នែកហានិភ័យ នៃក្រុមហ៊ុន FFH។ លោក គ្រប់គ្រងលើផ្នែកហានិភ័យផ្សេងៗរបស់ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ FFH ក្នុងប្រទេសចិន និងឥណ្ឌូចិន។ ក្នុងតួនាទីមួយនេះ លោក Teo Meng Poh Philip ក៏មានទំនួលខុសត្រូវបន្ថែមលើការគ្រប់គ្រងហានិភ័យប្រតិបត្តិការ សវនកម្ម និងអនុលោមភាពរួមទាំងការកំណត់គោលនយោបាយ និងក្របខណ្ឌអភិបាលកិច្ច នៃក្រុមហ៊ុនជាច្រើនដែលជាបុត្រសម្ព័ន្ធរបស់ FFH។ លោកក៏ជាអ្នកដឹកនាំហានិភ័យសម្រាប់សកម្មភាពទិញយក និងរួមបញ្ចូលគ្នាផងដែរ (M&A)។ មុនពេលចូលបម្រើការងារជាមួយ FFH លោក Teo ជានាយកប្រតិបត្តិសវនកម្ម ទៅលើប្រភពដើមរបស់អតិថិជន និងហិរញ្ញវត្ថុសាជីវកម្មនៅធនាគារ Standard Chartered Bank។ លោក Teo Meng Poh Philip បានចាប់ផ្តើមអាជីពជាមួយសាជីវកម្មធនាគារនៅក្រៅប្រទេសចិនដែលមានតួនាទីជាន់ខ្ពស់ទទួលខុសត្រូវចំពោះអតិថិជន នៅក្នុងអាជីវកម្មក្រៅប្រទេសរបស់ធនាគារ ដែលមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុងសៀងហៃ និងទីក្រុងបាងកក។
លោក រស់ ភីរុណ
សមាជិកក្រុមប្រឹក្សាភិបាល
ចាប់ពីឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន លោកត្រូវបានតែងតាំងជាអគ្គលេខាធិការនៃគណ:កម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។ លោកមានទំនួលខុសត្រូវគ្រប់គ្រងកិច្ចដំណើរការរបស់អគ្គលេខាធិការដ្ឋានទាំងមូល ក៏ដូចជាគ្រប់គ្រងការប្រមូលចំណូលថវិកាជាតិពីវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា។
ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ លោក រស់ ភីរុណ កាន់តួនាទីជាអគ្គនាយរងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកមានទំនួលខុសត្រូវជាចម្បងទៅលើកម្មវិធីគ្រប់គ្រងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់អគ្គនាយកដ្ឋាននិងសវនកម្មរបស់អគ្គនាយកដ្ឋាន។
ចាប់ពីឆ្នាំ២០០៨ រហូតដល់ខែសីហា ឆ្នាំ២០១៣ លោក រស់ ភីរុណ មានតួនាទីជាអនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកមានទំនួលខុសត្រូវក្នុងការរៀបចំ បង្កើត និងចូលរួមអភិវឌ្ឍន៍វិស័យមូលបត្ររដ្ឋ ទីផ្សារទំនិញ មូលនិធិអធិបតេយ្យ គោលនយោបាយស្ថេរភាពហិរញ្ញវត្ថុ និងតំបន់ហិរញ្ញវត្ថុពិសេស ក្រោមយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកក៏ជាអនុប្រធានក្រុមប្រឹក្សាភិបាលរបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល (ប.ជ.ស.)។
ចាប់ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០០៨ លោក រស់ ភីរុណ មានតួនាទីជាប្រធានការិយាល័យគ្រប់គ្រងកាស៊ីណូនៃនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មុនឆ្នាំ២០០៤ លោកជាអនុប្រធានការិយាល័យពិនិត្យអនុលោមភាពនៃច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ទទួលបន្ទុកផ្នែកនីតិកម្ម និងប្រតិបត្តិតាម និងជាជំនួយការរបស់ឧត្តមរដ្ឋមន្រ្តីសេដ្ឋកិច្ចតំណាងកម្ពុជា ដែលស្ថិតនៅក្រោមនាយកដ្ឋានអាស៊ាននិងទំនាក់ទំនងអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម។
លោក រស់ ភីរុណ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងវិទ្យាសាស្រ្តនៅក្នុងវិស័យទេសចរណ៍ពីសាកលវិទ្យាល័យ CERAM ESC Sophia Antipolis ប្រទេសបារាំងក្នុងឆ្នាំ២០០២ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពី Asian Institute of Technology (AIT) ប្រទេសថៃ នៅឆ្នាំ២០០២។
លោកស្រីវេជ្ជបណ្ឌិត CAROLYNE PUNG
សមាជិកក្រុមប្រឹក្សាភិបាល
លោកស្រីវេជ្ជបណ្ឌិត Carolyne Pung បានកើតនៅក្នុងទីក្រុងភ្នំពេញ។ លោកស្រីបានចម្រើនវ័យ និងបញ្ចប់ការសិក្សានៅទីក្រុង Montreal ប្រទេសកាណាដា។ លោកស្រីបានបន្តការសិក្សាផ្នែកវេជ្ជសាស្រ្ត និងបានបញ្ចប់ថា្នក់អនុបណ្ឌិតក្នុងឆ្នាំ ២០០០។ លោកស្រីមានជំនាញផ្នែកវេជ្ជសាស្រ្តគ្រួសារ និងបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យMontreal នៅក្នុងឆ្នាំ២០០២។ អស់រយៈពេលជិត ៥ឆ្នាំមកហើយដែលលោកស្រីបានមមាញឹក និងអាជីពការងារជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ និងគ្លីនិកឯកជនពីរនៅក្នុងប្រទេសកាណាដា គឺខេត្ត Quebec និងខេត្ត Ontario។
នៅក្នុងឆ្នាំ២០០៧ លោកស្រីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួយគ្រប់គ្រងលើអាជីវកម្មរបស់គ្រួសារនៅក្នុងប្រទេសកម្ពុជា។ ដើម្បីបន្តការអនុវត្តន៍វិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្ត លោកស្រីបានបម្រើការក្រៅម៉ោងនៅគ្លីនិក SOS international Clinic និង Raffles Medical ក្នុងទីក្រុងភ្នំពេញរហូតដល់ឆ្នាំ ២០២០។
លោកស្រីធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារកាណាឌីយ៉ា ក.អ ដែលជាធនាគារឈានមុខគេក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៧មក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងឆ្នាំ២០១៣។