Fastest Growing Retail Bank Cambodia 2020
សក្ខីភាពដ៏អស្ចារ្យត្រូវបានកើតឡើងដើម្បីកត់ត្រាជាប្រវត្តិសាស្ត្រនៃ CPBank គឺការសម្រេចបាននូវពានរង្វាន់ធនាគារឆ្នើមផ្នែក “Fastest Growing Retail Bank Cambodia 2020” ពី Global Banking and Finance Review។ ពានរង្វាន់ឆ្នើមមួយនេះប្រគល់ជូន CPBank ក្នុងនាមជាធនាគារដែលមានភាពរីកចម្រើន លើការសម្រេចបាននូវទ្រព្យសកម្មរហូតដល់ ១ ពាន់លានដុល្លារអាមេរិកលឿនបំផុត និងការពង្រីកនូវបណ្តាញប្រតិបត្តិការរបស់ខ្លួន យ៉ាងឆាប់រហ័សបំផុតក្នុងរយៈពេល ៧ឆ្នាំ ដែលជាកំណត់ត្រាមួយក្នុងប្រវត្តិសាស្រ្តនៃស្ថាប័នធនាគារ និងហិរញ្ញវត្ថុកម្ពុជា។