កាត និងការទូទាត់
ប័ណ្ណ អេធីអឹម
ងាយស្រួលប្រើប្រាស់ជាមួយម៉ាស៊ីនអេធីអឹម សម្រាប់តម្រូវការធនាគារប្រចាំថ្ងៃរបស់អ្នក
ប័ណ្ណអេធីអឹម គឺជាប័ណ្ណទូទាត់ ដែលអាចឱ្យអតិថិជនប្រើជាមួយ ម៉ាស៊ីនអេធីអឹម ឬបណ្តាញផ្សេងៗទៀត។ ការប្រើប្រាស់ គឺអាស្រ័យលើទឹកប្រាក់ ដែលមាននៅក្នុងគណនីសន្សំ ឬគណនីចរន្តរបស់ម្ចាស់ប័ណ្ណ ។ នៅពេលម្ចាស់ប័ណ្ណធ្វើប្រតិបត្តិការតាមម៉ាស៊ីនអេធីអឹម/ម៉ាស៊ីនឆូតប័ណ្ណ ចំនួនទឹកប្រាក់ ត្រូវបានកាត់ដោយផ្ទាល់ពីគណនីសន្សំ ឬគណនីចរន្ត ដែលមានជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា។
ជាមួយប្រព័ន្ធ CSS, ប័ណ្ណអេធីអឹមរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា អាចប្រើប្រាស់ ដើម្បីដកប្រាក់ទូទាំងប្រទេសនៅតាមម៉ាស៊ីនអេធីអឹមរបស់ធនាគារ ដែលជាសមាជិកក្នុងប្រព័ន្ធ CSS។ អ្នកកាន់ប័ណ្ណអេធីអឹម ត្រូវការមើលឡូហ្កូ CSS នៅលើម៉ាស៊ីនអេធីអឹម ដើម្បីបញ្ជាក់ពីសមាជិកភាពរបស់ធនាគារនោះ។
លក្ខណៈប្រើប្រាស់
- ដកប្រាក់ ពីម៉ាសុីនអេធីអឹមរបស់ធនាគារដែលជាសមាជិកក្នុងប្រព័ន្ធ CSS ដ៏ច្រើន នៅក្នុងរាជធានីភ្នំពេញនិងនៅតាមខេត្ត
- មិនត្រូវការវត្ថុបញ្ចាំ ឬសមតុល្យប្រាក់បញ្ញើអប្បបរមា
- ឈ្មោះរបស់អ្នកត្រូវបានបោះពុម្ពលើប័ណ្ណអេធីអឹមរបស់អ្នក
- គ្មានថ្លៃស្នើសុំ/ការអនុម័ត
សេវាប្រចាំឆ្នាំ
- ឥតគិតថ្លៃ
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ www.cambodiapostbank.com.kh/T&C
ប័ណ្ណឥណពន្ធ
ងាយស្រួលប្រើប្រាស់ប្រាក់ទាំងនៅក្នុង និងក្រៅស្រុក
ជាមួយនឹងនិមិត្តសញ្ញាVisaនៅលើប័ណ្ណ ប័ណ្ណឥណពន្ធរបស់ CPBank ត្រូវបានទទួលស្គាល់ភ្លាមៗទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ប្រសិនបើអ្នកចង់ប្រើប្រាស់ប្រាក់របស់អ្នកភ្លាមៗ និងរីករាយជាមួយការទូទាត់ដ៏ងាយស្រួលដោយមិនចាំបាច់ព្រួយបារម្ភអំពីការប្រាក់ និងការទូទាត់យឺត ប័ណ្ណឥណពន្ធ CPBank គឺជាជម្រើសដ៏ល្អបំផុតរបស់អ្នក។
លក្ខណៈប្រើប្រាស់
- ដកប្រាក់ ពីម៉ាស៊ីនអេធីអឹមរបស់ធនាគារដែលជាសមាជិកក្នុងប្រព័ន្ធ CSS ដ៏ច្រើន នៅក្នុងរាជធានីភ្នំពេញនិងនៅតាមខេត្ត
- មិនត្រូវការវត្ថុបញ្ចាំ ឬសមតុល្យប្រាក់បញ្ញើអប្បបរមា
- ឈ្មោះរបស់អ្នកត្រូវបានបោះពុម្ពលើប័ណ្ណអេធីអឹមរបស់អ្នក
- គ្មានថ្លៃស្នើសុំ/ការអនុម័ត
សេវាប្រចាំឆ្នាំ
- ឥតគិតថ្លៃ
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ www.cambodiapostbank.com.kh/T&C
ប័ណ្ណឥណទានវីសា
ទូទាត់ និងទិញទំនិញដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់
ប័ណ្ណឥណទានរបស់ធនាគារ ប្រៃសណីយកម្ពុជា ជាជម្រើសដល់ល្អក្នុងបង្កើនវឌ្ឍនភាពនៃការរស់នៅឱ្យកាន់តែទាន់សម័យ ជាមួយនឹងការទូទាត់យ៉ាងងាយស្រួលគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
អត្ថប្រយោជន៍
- ទទួលបានសារជូនដំណឹងភ្លាមៗ
- ទូទាត់សងទឹកប្រាក់ក្នុងបណ្ណឥណទានបានភ្លាមៗតាមរយៈសេវាធនាគារចល័ត
- គ្រប់គ្រងប្រតិបត្តិការរបស់បណ្ណឥណទាន (ដកប្រាក់ ទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ។ល។) តាមរយៈសេវាធនាគារចល័ត
- ការទូទាត់សងទឹកប្រាក់ក្នុងបណ្ណឥណទាន មានភាពសំបូរបែប
- អាចដកប្រាក់បាននៅតាមម៉ាស៊ីនអេធីអឹម នានា ដែលទទួលបណ្ណវីសា
- ទទួលបានប្រូម៉ូសិនពិសេសនានា របស់វីសា និងធនាគារ ប្រៃសណីយ៍កម្ពុជា
- អាចសម្រាករង់ចាំតាមទីតាំង Plaza Premium Lounge នៅក្នុងអាកាសយានដ្ឋានអន្តរជាតិនានា ទូទាំងពិភពលោក បានរហូតដល់៦ដង/ឆ្នាំ។
- ទីតាំងរបស់ Plaza Premium Lounge
តម្លៃសេវា
សេវាកម្ម | តម្លៃសេវា |
ថ្លៃសេវាពាក្យស្នើសុំ និងអនុម័ត | ឥតគិតថ្លៃ |
ថ្លៃសេវាបណ្តឹងផ្សេងៗ | ឥតគិតថ្លៃ |
បណ្ណផុតសុពលភាព | ឥតគិតថ្លៃ |
ថ្លៃសេវាចេញបណ្ណជំនួស | ៥ ដុល្លារអាមេរិក/បណ្ណ |
ការទូទាត់ផុតកំណត់ | ២០ ដុល្លារអាមេរិក |
ថ្ងៃចេញវិក្កយបត្រប្រចាំខែ | រៀងរាល់ថ្ងៃទី២៨ |
ថ្លៃសេវាកំណត់កាលបរិច្ឆេទទូទាត់ត្រឡប់ស្វ័យប្រវត្តិ | រៀងរាល់ថ្ងៃទី១០ |
ថេរវេលាក្នុងការទូទាត់សងត្រឡប់ | ចាប់ពីថ្ងៃចេញវិក្កយបត្ររហូតដល់ថ្ងៃទី១២ រៀងរាល់ខែ |
របៀបបង់សងត្រឡប់ | ១.កាត់ចេញពីគណនីផ្ទាល់
២. តាមរយៈសេវាធនាគារចល័ត ៣. តាមម៉ាស៊ីនអេធីអឹម ឬម៉ាស៊ីនដាក់ប្រាក់ ៤. តាមបញ្ជរបេឡា ៥. ដៃគូពាណិជ្ជកម្ម |
ថ្លៃសេវាដកប្រាក់តាមម៉ាស៊ីនអេធីអឹមធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ កក្នុងមួយប្រតិបត្តិការ | ដកប្រាក់ =< $១៥០ សេវា ៣ដុល្លារអាមេរិក
ដកប្រាក់ >$១៥០ សេវា២%នៃចំនូនទឹកប្រាក់ |
ថ្លៃសេវាដកប្រាក់តាមម៉ាស៊ីនអេធីអឹមធនាគារផ្សេងៗក្នុងមួយប្រតិបត្តិការ | ដកប្រាក់ =< $២៥០ សេវា ៥ដុល្លារអាមេរិក
ដកប្រាក់ >$២៥០ សេវា២%នៃចំនូនទឹកប្រាក់ |
ថ្លៃសេវាបណ្ណប្រចាំឆ្នាំ | ១. បណ្ណឥណទានប្រាក់ ១២ដុល្លារអាមេរិក
២. បណ្ណឥណទានមាស ២៥ដុល្លារអាមេរិក ៣. បណ្ណឥណទានផ្លាទីនៀម ៥០ដុល្លារអាមេរិក |
អត្រាការប្រាក់ប្រចាំឆ្នាំ | ទិញទំនិញ៖ ១៥% ឬ ១៨%/ឆ្នាំ
ដកប្រាក់៖ ២៤%/ឆ្នាំ |
ថ្លៃសេវាកាត់ចេញពីគណនីផ្ទាល់ | ២០ ដុល្លារអាមេរិក ឬ៥%នៃទឹកប្រាក់សរុបដែលត្រូវបង់ |
ថ្លៃសេវាប្តូររូបិយប័ណ្ណបរទេស | ១.៥% ក្នុងមួយប្រតិបត្តិការ |
ឯកសារតម្រូវ
- អត្តសញ្ញាណបណ្ណ/លិខិតឆ្លងដែន (មានសុពលភាព)
- ឯកសារប្រាក់ចំណូល
- លិខិតបញ្ជាក់លំនៅឋានឮ
លក្ខណខណ្ឌ
- អាយុ ១៨ឆ្នាំ ដល់ ៧០ឆ្នាំ
- មានប្រាក់បៀវត្ស ឬចំណូលប្រចាំខែ
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ www.cambodiapostbank.com.kh/T&C
តើអ្វីជាប័ណ្ណនិមិ្មត?
ប័ណ្ណវីសានិម្មិត CPBank គឺជាប័ណ្ណដែលអាចប្រើបានដូចប័ណ្ណ Visa ធម្មតា តែខុសត្រង់ថាប័ណ្ណនិម្មិតនេះជាប័ណ្ណដែលបង្កើតដោយខ្លួនឯងបានក្នុងទូរស័ព្ទដៃ និងកំណត់កម្រិតទំហំទឹកប្រាក់បានរហូតដល់ 2,500ដុល្លារ និងអាចបង្កើនទំហំទឹកប្រាក់បន្ថែមបាន។
បន្ទាប់ពីបង្កើតប័ណ្ណនិម្មិតរួចរាល់ហើយ លោកអ្នកអាចប្រើប័ណ្ណនេះដើម្បីទិញទំនិញអនឡាញពីវេបសាយអនឡាញល្បីៗបានដូចជា៖ Amazon, Google Play, App Store, ebay, Air Asia, Expedia, Alibaba.com, Taobao.com, Agoda, Booking.com, Netflix, Ali Express, Foodpanda, Nham24, BLOC Food delivery,…
ហេតុអ្វីត្រូវប្រើប្រាស់ប័ណ្ណនិម្មិត?
- អតិថិជនដែលពុំទាន់មានប័ណ្ណវីសារបស់ធនាគារ
- មិនចង់ចំណាយពេលវេលាធ្វើដំណើរទៅស្នើសុំប័ណ្ណវីសានៅសាខារបស់ធនាគារសម្រាប់អតិថិជនដែលមានគណនីរួចហើយ
- មិនចង់រង់ចាំប័ណ្ណវីសា 01 ទៅ 02សប្តាហ៍
- ការពារសុវត្ថិភាពប័ណ្ណវីសារបស់លោកអ្នកពីការលួចពីសំណាក់ជនខិលខូច (Hacker)
អត្ថប្រយោជន៍នៃប័ណ្ណនិម្មិត
- មិនគិតកម្រៃសេវា
- បង្កើតប័ណ្ណភ្លាម អាចទូទាត់ទំនិញបានភ្លាមៗ
- ទូទាត់អនឡាញបានយ៉ាងមានសុវត្ថិភាព
- ទិញទំនិញអនឡាញបានដោយគ្រាន់តែប្រើប្រាស់ទូរសព្ទដៃ
- អាចកំណត់ទំហំនៃការចំណាយប្រចាំថ្ងៃបាន
- ត្រួតពិនិត្យរបាយការណ៍បានយ៉ាងងាយស្រួលតាមរយៈសេវាធនាគារចល័ត CPBank
លក្ខខណ្ឌ និងកម្រៃសេវា
រូបិយប័ណ្ណ | ដុល្លារ |
ប្រភេទប័ណ្ណ | VISA |
ចំនួនកំណត់ទំហំទឹកប្រាក់ | 1 – 2,500ដុល្លារ ក្នុងមួយប័ណ្ណ |
កម្រៃបង្កើតប័ណ្ណ | មិនគិតថ្លៃ |
កម្រៃសេវាកម្មប្រចាំខែ ប្រចាំឆ្នាំ | មិនគិតថ្លៃ |
ចំនួនប័ណ្ណដែលអាចប្រើបាន | ការបង្កើតប័ណ្ណបានរហូតដល់ 10ប័ណ្ណ |
រយៈពេលនៃការប្រើប្រាស់ប័ណ្ណ | 1ខែ – 5ឆ្នាំ |
អត្រាការប្រាក់ | មិនមាន |
ការទិញទំនិញ | មិនមានកំណត់ |
KHQR ធនាគារ ប្រៃសណីយ៍កម្ពុជា
ធ្វើឱ្យប្រតិបត្តិការឌីជីថលមានភាពងាយស្រួល
ជាមួយនឹងKHQR របស់CPBank លោកអ្នកអាចទទួលយកការទូទាត់ដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ ដោយធ្វើប្រតិបត្តិការទូទាត់ពីគណនីធនាគារ និងគ្រិះស្ថានហិរញ្ញវត្ថុផ្សេងៗ ដែលជាសមាជិករបស់ប្រព័ន្ធបាគង។ ធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍អាជីវកម្មរបស់អ្នកជាមួយ CPBank KHQR!