ប័ណ្ណ អេធីអឹម
ងាយស្រួលប្រើប្រាស់ជាមួយម៉ាស៊ីនអេធីអឹម សម្រាប់តម្រូវការធនាគារប្រចាំថ្ងៃរបស់អ្នក
ប័ណ្ណអេធីអឹម គឺជាប័ណ្ណទូទាត់ ដែលអាចឱ្យអតិថិជនប្រើជាមួយ ម៉ាស៊ីនអេធីអឹម ឬបណ្តាញផ្សេងៗទៀត។ ការប្រើប្រាស់ គឺអាស្រ័យលើទឹកប្រាក់ ដែលមាននៅក្នុងគណនីសន្សំ ឬគណនីចរន្តរបស់ម្ចាស់ប័ណ្ណ ។ នៅពេលម្ចាស់ប័ណ្ណធ្វើប្រតិបត្តិការតាមម៉ាស៊ីនអេធីអឹម/ម៉ាស៊ីនឆូតប័ណ្ណ ចំនួនទឹកប្រាក់ ត្រូវបានកាត់ដោយផ្ទាល់ពីគណនីសន្សំ ឬគណនីចរន្ត ដែលមានជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា។
ជាមួយប្រព័ន្ធ CSS, ប័ណ្ណអេធីអឹមរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា អាចប្រើប្រាស់ ដើម្បីដកប្រាក់ទូទាំងប្រទេសនៅតាមម៉ាស៊ីនអេធីអឹមរបស់ធនាគារ ដែលជាសមាជិកក្នុងប្រព័ន្ធ CSS។ អ្នកកាន់ប័ណ្ណអេធីអឹម ត្រូវការមើលឡូហ្កូ CSS នៅលើម៉ាស៊ីនអេធីអឹម ដើម្បីបញ្ជាក់ពីសមាជិកភាពរបស់ធនាគារនោះ។
លក្ខណៈប្រើប្រាស់
- ដកប្រាក់ ពីម៉ាសុីនអេធីអឹមរបស់ធនាគារដែលជាសមាជិកក្នុងប្រព័ន្ធ CSS ដ៏ច្រើន នៅក្នុងរាជធានីភ្នំពេញនិងនៅតាមខេត្ត
- មិនត្រូវការវត្ថុបញ្ចាំ ឬសមតុល្យប្រាក់បញ្ញើអប្បបរមា
- ឈ្មោះរបស់អ្នកត្រូវបានបោះពុម្ពលើប័ណ្ណអេធីអឹមរបស់អ្នក
- គ្មានថ្លៃស្នើសុំ/ការអនុម័ត
សេវាប្រចាំឆ្នាំ
- ឥតគិតថ្លៃ
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ www.cambodiapostbank.com.kh/T&C