SUBSIDIARY
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារប្រៃណីយ៍កម្ពុជាក.អ ចាប់តាំងពីឆ្នាំ ២០១៧។ ការផ្ទេរភាគទុនជាផ្លូវការណ៍ ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធនេះ ធនាគារ ប្រៃសណីយ៍កម្ពុជា បានពង្រីកវិសាលភាពរបស់ខ្លួន ទៅគ្របដណ្តប់ផ្នែកមីក្រូហិរញ្ញវត្ថុ ដើម្បីបម្រើអតិថិជនឱ្យកាន់តែទូលំទូលាយ ។
គិតត្រឹមចុងឆ្នាំ២០២២នេះ គ្រឹះស្ថានមានទ្រព្យសកម្មរហូតដល់ ៨៣,៩១លានដុល្លារអាមេរិក និងមានផលប័ត្រឥណទានជាង ៧៩លានដុល្លារអាមេរិក។ ហ្វូណនកំពុងពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនគ្រប់ដណ្តប់លើតំបន់សកត្តានុពលនានា តាមរយៈបណ្តាញប្រតិបត្តិការចំនួន៥១សាខាទូទាំងប្រទេសកម្ពុជា។ ចំណែកទីផ្សាររបស់គ្រឹះស្ថានគឺបំពេញបន្ថែមទៅនឹងផ្សារចម្រុះរបស់ធនាគារប្រៃណីយ៍កម្ពុជា ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនទៅកាន់អ្នកមានចំណូលទាបដែលក្រុមគោលដៅនេះធនាគារអាចពិបាកក្នុងការចាប់យក ទំាងអ្នកមានចំណូលពីប្រាក់បៀវត្ស និងអ្នកមានចំណូលពីរបរផ្ទាល់ខ្លួន ។
ហ្វូណនប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវទស្សនៈវិស័យវែងឆ្ងាយរបស់ខ្លួន៖ “ជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេជួយលើកកម្ពស់ជីវភាពរស់នៅ និងភាពជោគជ័យដល់ពលរដ្ឋកម្ពុជា”។ ព្រមទំាងបេសកម្មរបស់ខ្លួន “ផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដែលមានលក្ខណៈ សាមញ្ញ ងាយស្រួល សេវារហ័ស និងប្រតិបត្តិតាមច្បាប់ ប្បញ្ញត្តិនានា”។
សូមចុចនៅទីនេះ ដើម្បីចូលទៅកាន់គេហទំព័ររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន