ពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុកជាបុណ្យប្រពៃណីជាតិខ្មែរដ៏សំខាន់មួយ ដែលជាប់ព័ន្ធទៅនឹងប្រវត្តិសាស្រ្តរបស់កងទ័ពខ្មែរក្នុងការពារបូរណភាពទឹកដី នៃប្រទេសជាតិទាំងមូល និងជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិខ្មែរផងដែរ ហើយក៏ជាមរតកវប្បធម៌ដូនតា ដែលបានបន្សល់ទុកតាំងពីបុរាណកាលមកម៉្លេះ និងមានអាយុកាលជាយូរលង់ណាស់មកហើយ។ សព្វថ្ងៃនេះ ពីធីបុណ្យអុំទូកត្រូវបានប្រជារាស្រ្ត នៃប្រទេសកម្ពុជាយើង គឺតែងតែប្រារព្ធពីធីនេះជារៀងរាល់ឆ្នាំ និងចាត់ទុកជាពីធីបុណ្យប្រពៃណីជាតិមួយដ៏ធំ និង សំខាន់បំផុតក្នុងចំណោមបុណ្យជាតិសំខាន់ៗផ្សេងទៀត។
ដោយឡែកនៅក្នុងខេត្ត ស្វាយរៀង ភូមិភាគខាងកើតនៃប្រទេសកម្ពុជាយើងវិញ ក៏បានប្រារព្ធពីធីបុណ្យអុំទូកប្រពៃណីខ្មែរយើងផងដែរ ព្រមទាំងមានទីតាំងនៃការប្រកួតប្រណាំងនៅ ទន្លេវាយគោ។ ក្នុងពីធីត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី ១៤ រោច ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែ តុលា ឆ្នាំ ២០១៩ ដើម្បីធ្វើការប្រឡងប្រណាំងជ្រើសរើសទូកដែលទទួលបានចំណាត់ថ្នាក់ល្អទៅចូលរួមប្រណាំងប្រគួតប្រជែងផ្តាច់ព្រ័តថ្នាក់ជាតិ នៅរាជធានីភ្នំពេញ
ក្នុងឱកាសអបអរសាទរព្រះរាជពីធីបុណ្យអុំទូកនេះផងដែរ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ៩:០០នាទីនាពេលព្រឹក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្ត ស្វាយរៀង បានចូលរួមជាមួយសាលាខេត្តស្វាយរៀង ក្រោមអធិបតីភាពដឹកនាំដោយលោក ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង ដោយនាំយកអាវយឺតចំនួន ៥០ អាវ និង ស្បោងបរិស្ថានចំនួន ៥០ ដល់សាខាខេត្តស្វាយរៀង ដើម្បីឧបត្ថម្ភដល់កីឡាករដែលចូលរួមប្រណាំងទូក។
នាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា និងក្រុមរបស់ធនាគារជាតិ នៃ កម្ពុជាបានចូលរួមលេងកីឡាបាល់ទាត់មិត្តភាពមួយក្នុងទីលានកីឡដ្ឋាន The King Sport សែនសុខ។
ការលេងកីឡាបាល់ទាត់នេះ ត្រូវបានធ្វើឡើងរយៈពេល៩០នាទី ក្នុងគោលបំណងដើម្បីរក្សានូវសុខភាព ចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ និងការលើកស្ទួយកីឡាបាល់ទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ថ្នាក់ដឹកនាំធនាគារ ប្រៃសណីយ៍កម្ពុជា សូមធ្វើការថ្លែងអំណរគុណក្រុមកីឡានៃ ធនាគារជាតិ នៃ កម្ពុជា ដែលបានចូលរួមលេងប្រកបដោយភាពរីករាយ និងស្នាមញញឹម។
គួរបញ្ជាក់ផងដែរថាកីឡានាំមកនូវសុខភាព សាមគ្គីភាព និងមិត្តភាពដ៏យូរអង្វែង ធនាគារបានគាំទ្រយ៉ាងពេញទំហឹងលើវិស័យកីឡាបាល់ទាត់កម្ពុជា ដោយបានការបង្កើតជាព្រឹតិ្តការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ធនាគារ ប្រៃសណីយ៍កម្ពុជាប្រចាំឆ្នាំ ២០១៩ ដែលត្រូវបានចូលរួមប្រកួតដោយក្រុមកីឡាករស្នាក់ការកណ្តាល និងក្រុមនាយកសាខានៃធនាគារ ប្រៃសណីយ៍កម្ពុជា។
ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកជាបុណ្យប្រពៃណីជាតិខ្មែរដ៏សំខាន់មួយ ដែលមានជាប់ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ កងទ័ពខ្មែរក្នុងការការពារបូរណភាពប្រទេសជាតិ និងជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិខ្មែរ ដែលជាមរតកវប្បធម៍ដូនតាបានបន្សល់ទុកតាំងពីបុរាណកាល ដែលមានអាយុកាលដ៏យូរលង់ណាស់មកហើយ។ សព្វថ្ងៃនេះ ពិធីបុណ្យអុំទូកនេះត្រូវបានរាស្រ្តប្រជាកម្ពុជាយើងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ និងចាត់ទុកជាបុណ្យប្រពៃណីជាតិខ្មែរមួយដ៏ធំ និងសំខាន់បំផុតក្នុងចំណោមបុណ្យជាតិសំខាន់ផ្សេងៗទៀត។
ដោយឡែកនៅក្នុងខេត្តឧត្តរមានជ័យ ភូមិភាគខាងជើងនៃប្រទេសកម្ពុជាយើងវិញ ក៏បានប្រារព្ធពិធីបុណ្យអុំទូកប្រពៃណីជាតិខ្មែរយើងផងដែរ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដើម្បីធ្វើការជ្រើសរើសទូកដែលទទួលបានចំណាត់ថ្នាក់ល្អទៅចូលរួមប្រកួតផ្តាច់ព្រ័តថ្នាក់ជាតិ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសក្នុងការអបអរសាទរព្រះរាជពិធីបុណ្យអុំទូកនេះផងដែរ នៅថ្ងៃព្រហស្បត៏ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩:៣០ នាទីព្រឹក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តឧត្តរមានជ័យ បានចូលរួមជាមួយសាលាក្រុងសំរោងក្រោមអធិបតីភាពដឹកនាំដោយលោក អ៊ុន សុភ័ក្រ្តអភិបាលក្រុងសំរោង ដោយនាំយកអាវយឺតចំនួន ១០០ អាវ និងស្បោងបរិស្ថានចំនួន ១០០ ដល់សាលាក្រុងសំរោង ដើម្បីឧបត្ថម្ភដល់កីឡាករប្រណាំងទូកង។
ពិធីបុណ្យអុំទូក បណ្តែតប្រទីព សំពះព្រះ និងអកអំបុក គឺជាបុណ្យប្រពៃណី និងទំនៀមទម្លាប់របស់ជាតិខ្មែរ ដែលជាមរតកវប្បធម៌ដូនតា បានបន្សល់ទុកតាំងពីបុរាណ ដែលមានអាយុការយូរលង់ណាស់មកហើយ សព្វថ្ងៃនេះ ពិធីបុណ្យអុំទូកនេះ ត្រូវបានខ្មែរយើងប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងចាត់ទុកថាជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៍ធំមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗផ្សេងទៀត ។
ដោយឡែកនៅក្នុងខេត្តបាត់ដំបង ក៏បានប្ររព្ធធ្វើពិធីបុណ្យអុំទូកនេះផងដែរ ដែលនឹងធ្វើឡើងនៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានការប្រណាំងទូកនៅស្ទឹងសង្កែ ក្រុងបាត់ដំបង ដើម្បីជ្រើសរើសទូកដែលទទួលបានចំណាត់ថ្នាក់ល្អៗទៅចូលរួមប្រកួត ផ្តាច់ព្រ័ត្រថ្នាក់ជាតិ នៅទីក្រុងភ្នំពេញ។
ក្នុងឱកាសនេះផងដែរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តបាត់ដំបង បានចូលរួមជាមួយសាលាក្រុងបាត់ដំបងដើម្បីអបអរសាទរពិធីបុណ្យអុំទូកប្រចាំខេត្តបាត់ដំបង ដោយនាំយកអាវយឺតចំនួន ១០០ អាវ និងស្បោងបរិស្ថានចំនួន ១០០ ដល់ សាលាក្រុងបាត់ដំបង ដើម្បីឧបត្ថម្ភដល់កីឡាករប្រណាំងទូកង។
ក្នុងនាមជាធនាគារមួយដែលស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំរបស់ធនាគារជាតិ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សូមចូលរួមអបអរសាទរខួបលើកទី៤០ឆ្នាំនៃការបង្កើតឡើងវិញរបស់ធនាគារជាតិ នៃ កម្ពុជា ១០ តុលា ១៩៧៩ – ១០ តុលា ២០១៩ ។
- ៤០ ឆ្នាំនៃការលើកកម្ពស់ទំនុកចិត្ត និងស្ថិរភាពក្នុងប្រព័ន្ធធនាគារ
- ៤០ ឆ្នាំនៃការស្តារ អភិវឌ្ឍន៍ និងទំនើបកម្មប្រព័ន្ធធនាគារ
- ៤០ ឆ្នាំ នៃឧត្តមភាពនិយតកម្ម
ប្រាក់រៀលខ្មែរ អត្តសញ្ញាណខ្មែរ មោទនភាពជាតិខ្មែរ
ធនាគារជឿជាក់ទៅលើបុគ្គលិកទាំងអស់ និងលើកទឹកចិត្តពួកគាត់ឲ្យមានជំនឿទៅលើវប្បធម៌របស់ធនាគារ – “ធ្វើឲ្យល្អបំផុតនៅថ្ងៃនេះ ដើម្បីក្លាយជាអ្នកដឹកនាំនៅថ្ងៃបន្ទាប់”
បុគ្គលិក គឺទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ធនាគារគ្មានអ្វីសំខាន់ជាងការទាក់ទាញ ការជម្រុញ លើកទឹកចិត្តនិងថែរក្សាបុគ្គលិកដែលមានទេព្យកោសល្យ ដើម្បីបង្កើត នូវគុណតម្លៃយូរអង្វែងសម្រាប់អតិថិជន ភាគទុនិក និង សហគមន៍របស់ធនាគារ។
ធនាគារទទួលស្គាល់ពី សារៈសំខាន់នៃការរួមចំណែករបស់បុគ្គលម្នាក់ៗចំពោះគុណតម្លៃ ដែលយើងបានបង្កើត ហើយសង្កត់ ធ្ងន់លើការទាក់ទាញ និងការផ្តល់អំណាចដល់បុគ្គលឆ្នើម ក្នុងការរួមចំណែកទាំងនេះ។ ធនាគារទាក់ទាញមនុស្សមិនសំដៅតែបុគ្គលមានទេពកោសល្យប៉ុណ្ណោះទេ យើងត្រូវការបុគ្គលដែលមានមកជាមួយទាំងគុណតម្លៃ នៃការលើកទឹកចិត្ត និងការប្តេជ្ញាចិត្ត។
ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញ និងការជំរុញការអភិវឌ្ឍន៍សមត្ថភាព និងវិជ្ជាជីវៈរបស់បុគ្គលិកដែលជាធាតុផ្សំសំខាន់នៃរបៀបវារៈអភិវឌ្ឍន៍ធនធានមនុស្សរបស់ធនាគារ។ ការទទួលស្គាល់ការអនុវត្តន៍ និងការអភិវឌ្ឍន៍របស់និយោជិក ក៏ដូចជាការចូលរួមចំណែកផ្ទាល់ខ្លួនរបស់ពួកគាត់ ចំពោះភាពជោគជ័យទាំងមូលរបស់ធនាគារ គឺជាគន្លឹះសំខាន់ដែលយើងតែងតែផ្តល់អាទិភាព ដល់ការតម្លើងតួនាទីដល់បុគ្គលិកនៅក្នុង
ធនាគារ។ ធនាគារក៏តែងតែផ្តល់អនុសាសន៍ដល់និយោជិតណាដែលបានអនុវត្តល្អ និងបង្ហាញពីគុណតម្លៃរបស់ធនាគារគ្រប់ពេលវេលា ហើយជានិច្ចកាលបានរួមចំណែកដល់គោលដៅជោគជ័យរបស់ធនាគារ ជាពិសេសឱកាសសម្រាប់ការតម្លើងតួនាទីក្នុងធនាគារ។
ជាមួយនឹងវប្បធម៌នេះ បុគ្គលិករបស់ធនាគារភាគច្រើនវាយតម្លៃខ្ពស់ និងជឿជាក់ថា “ប្រសិនបើពួកគាត់ធ្វើបានល្អបំផុតនៅថ្ងៃនេះ ពួកគាត់នឹងមានឱកាសក្លាយជាអ្នកដឹកនាំនៅថ្ងៃបន្ទាប់”។
ដោយការតស៊ូ ការស្មោះត្រង់ និងការដឹកនាំល្អ ប្រកបដោយការប្តេជ្ញាចិត្តចំពោះការងារ អ្នកទទួលបានការជឿទុកចិត្ត ការកោតសរសើរ និងការគោរពពីមិត្តរួមការងាររបស់អ្នក។ គ្រប់គ្នានៅក្នុងធនាគារ CPBank នឹងទុកអ្នកជាគំរូ សូមអរគុណចំពោះការធ្វើជាគំរូដ៏ល្អឥតខ្ចោះ។ យើងខ្ញុំសូមកោតសរសើរ និងទទួលស្គាល់នូវអ្វីដែលអ្នកបានធ្វើ!
ធនាគារ CPBank មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា Cambodia FinTech Day 2019 ដោយរៀបចំដោយធនាគារជាតិនៃកម្ពុជា។
ធនាគារ CPBank គឺជាធនាគារពាណិជ្ជដែលជាដៃគូយុទ្ធសាស្ត្ររវាងកាណាឌីយ៉ាអ៊ីនវេសមិនហូលឌីង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង។ ធនាគារបានក្លាយជាធនាគារផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយ ជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណង រីកចម្រើនរបស់ប្រជាពលរដ្ឋកម្ពុជា ហើយបង្កើតតម្លៃជានិរន្តដល់ភាគទុនិក បុគ្គលិក និងសង្គមផងដែរ។
មកទល់នឹងពេលនេះ ធនាគារ CPBank មានស្នាក់ការកណ្តាលចំនួន ១ កន្លែង និង ៥០ សាខាខេត្ត/ក្រុង និងស្រុកដែលជាតំបន់សក្តានុពល ដែលមានបុគ្គលិកចំនួនជាង ១,៦០០ នាក់វ័យក្មេង ស្វាហាប់ ចេះច្នៃប្រឌិត មានការប្តេជ្ញាខ្ពស់ ស្មោះស្ម័គ្រ ចេះយកចិត្តទុកដាក់ បានចូលរួមក្នុងការជម្រុញឲ្យអាជីវកម្មរបស់ធនាគារឲ្យកាន់តែមានស្ថេរភាព និងរីកចម្រើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយផ្តល់នូវភាពសម្បូរបែប ផលិតផលហិរញ្ញវត្ថុ និងសេវាកម្មដល់អតិថិជន និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា។
ធនាគារបង្កើតឲ្យមានប្រព័ន្ឌវាយតម្លៃឥណទាន (Loan Origination System) ការបើកគណនីតាមរយៈអនឡាញ ការដាក់ឲ្យប្រើប្រាស់ប័ណ្ណឥណពន្ធវីសា និងបង្កើនមុខងារជាច្រើនក្នុងសេវាធនាគារចល័តរបស់ខ្លួន ដែលស្របតាមទីផ្សារដែលកំពុងជឿនលឿនផ្នែកប្រព័ន្ធទំនើបកម្ម។
ស្របតាមគោលដៅអភិវឌ្ឍន៍ផ្នែក FinTech ធនាគារ CPBank បានសហការជាមួយដៃគូជាច្រើនដូចជា តារាផេ និងវីង ស្របពេលដែលកំពុងក្លាយខ្លួនជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសដើម្បីចូលរួមជាមួយគម្រោង បាគង ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជាសម្រាប់ផ្តល់សេវាកម្មផ្ទេរប្រាក់ដល់អតិថិជន។
៦ឆ្នាំកន្លងផុតទៅ ចាប់ពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៣ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានបើកសម្ពោធសាខាស្នាក់ការកណ្តាល ក្នុងរាជធានីភ្នំពេញ ដែលជាធនាគារពាណិជ្ជ ដែលជាដៃគូយុទ្ធសាស្ត្ររវាងកាណាឌីយ៉ាអ៊ីនវេសមិនហូលឌីង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង។ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ ធនាគារបានក្លាយជាធនាគារផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយ ជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណង រីកចម្រើនរបស់ប្រជាពលរដ្ឋកម្ពុជា ហើយបង្កើតតម្លៃជានិរន្តដល់ភាគទុនិក បុគ្គលិក និងសង្គមផងដែរ។
មកទល់នឹងពេលនេះ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មានស្នាក់ការកណ្តាលចំនួន ១ កន្លែង និង ៥០ សាខាខេត្ត/ក្រុង និងស្រុកដែលជាតំបន់សក្តានុពល ដែលមានបុគ្គលិកចំនួនជាង ១,៦០០ នាក់វ័យក្មេង ស្វាហាប់ ចេះច្នៃប្រឌិត មានការប្តេជ្ញាខ្ពស់ ស្មោះស្ម័គ្រ ចេះយកចិត្តទុកដាក់ បានចូលរួមក្នុងការជម្រុញឲ្យអាជីវកម្មរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ កាន់តែមានស្ថេរភាព និងរីកចម្រើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយផ្តល់នូវភាពសម្បូរបែប ផលិតផលហិរញ្ញវត្ថុ និងសេវាកម្មដល់អតិថិជន និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា។
គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មានទ្រព្យសរុបប្រហែល ៨០០ លានដុល្លារអាមេរិក ដែលមានប្រាក់បញ្ញើសរុបប្រហែល ៦០០ លានដុល្លារអាមេរិក ប្រាក់ផ្តល់កម្ចីសរុបមានប្រហែល ៥០០ លានដុល្លារអាមេរិក និងកំពុងបម្រើតម្រូវការហិរញ្ញវត្ថុប្រហែល ៨0,000 អតិថិជននៅតំបន់។ ធនាគារបង្កើតឲ្យមានប្រព័ន្ឌវាយតម្លៃឥណទាន (Loan Origination System), ការបើកគណនីតាមរយៈអនឡាញ, ដាក់ឲ្យប្រើប្រាស់ប័ណ្ណឥណពន្ធវីសា និងបង្កើនមុខងារជាច្រើនក្នុងសេវាធនាគារចល័តរបស់ខ្លួន ដែលស្របតាមទីផ្សារដែលកំពុងជឿនលឿនផ្នែកប្រព័ន្ធទំនើបកម្ម។
ទន្ទឹមនឹងនោះធនាគារបានបង្កើនដើមទុនរបស់ខ្លួនជាបន្តបន្ទាប់ដើម្បីបំពេញតាមតម្រូវការថ្មីរបស់អតិថិជនដោយប្រតិបត្តិតាមការកំណត់បស់ធនាគារជាតិនៃកម្ពុជា ហើយធនាគារបានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនឡើងដល់ចំនួន ១០ សាខាបន្ថែមក្នុងឆ្នាំបន្ទាប់ ទៅតាមនិន្នាការអភិវឌ្ឍន៍ដោយមិនឈប់ឈរនៃប្រព័ន្ធធនាគារ និងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាធនាគារឈានមុខនៅក្នុងប្រទេសកម្ពុជា។
សញ្ញានៃការរីកចម្រើននេះគឺអាស្រ័យដោយទទួលបានការគាំទ្រពីសំណាក់អតិថិជន ហើយធនាគារសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែជួយគាំទ្រជឿជាក់ធនាគារក្នុងរយៈកាលកន្លងមក ហើយយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាអតិថិជនទាំងអស់នឹងបន្តគាំទ្រប្រើប្រាស់ផលិតផលសេវាកម្មរបស់ធនាគារយើងខ្ញុំបន្តទៀត។
ក្នុងព្រឹត្តិការណ៍នេះផងដែរ ធនាគារនឹងផ្តល់ជូនពិសេស អត្រាការប្រាក់ ៦,៦% ក្នុងឱកាសអបអរសាទរខួប ៦ឆ្នាំនៃការបង្កើតធនាគារចាប់តាំងពីឆ្នាំ ២០១៣។ សូមមកកាន់សាខាធនាគារ ប្រៃសណីយ៍កម្ពុជ ក.អ ណាមួយដែលនៅជិតលោកអ្នកបំផុត ដើម្បីធ្វើការបង្កើតគណនីសន្សំ ឬចូលទៅកាន់គេហទំព័រសម្រាប់ការបើកគណនីអនឡាញ https://acc.cambodiapostbank.com/ ព័ត៌មានបន្ថែមសូមទំនាក់ទំនង 023 260 888 ឬចុច Like ទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៌មានរហ័ស។
នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ ប្រៃសណីយកម្ពុជា ក.អ បានប្រារព្ធពិធីដាក់បិណ្ឌវេនទី ១ នៅវត្តឧប្បលជោត្តនារាម ហៅវត្តភ្នួន ដែលមានទីតាំងស្ថិតនៅក្នុង ឃុំអណ្តូងរម៉េញ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីឧទិ្ទសកុសលជូនដល់ មាតា បិតា ជីដូន ជីតា ដែលបានទៅចែកឋានទៅកាន់បរមលោក និងបួងសួងសុំសេចក្តីសុខសុភមង្គល សុខភាពល្អបរិបូរណ៍ និងជាពិសេសបួងសួងដល់ មាតា បិតា ជីដូន ជីតា ដែលបានចែកឋានទៅហើយនោះឲ្យបានទៅដល់ទីស្ងប់សុខ។
ជារៀងរាល់ឆ្នាំ នាឱកាសពិធីបុណ្យប្រពៃណីជាតិនេះ ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃធនាគារទាំងអស់តែងតែបានចូលរួមពិធីបុណ្យកាន់បិណ្ឌ និងប្រគេនតិយទានផ្សេងៗដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ មាតា បិតា ជីដូន ជីតា និងបួងសួងសុំសេចក្តីសុខ សុភមង្គលសម្រាប់ក្រុមគ្រួសារ។
ក្នុងឱកាសនេះផងដែរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏បាននាំយកនូវតិយទានមួយចំនួនដើម្បីប្រគេនជូនដល់ព្រះសង្ឃដែលគង់នៅចាំព្រះវស្សាដែលមានដូចជា៖ ស្លាដក ១០ អង្ករ ១០បាវ ទឹកផ្លែឈើ ២០កេស ទឹកស៊ីអ៊ីវ ១០យួរ ប្រេងឆាដបធំ ៥យួរ ម៉ីកញ្ចប់ ១០កេស ទឹកបរិសុទ្ធ ១៥កេស ត្រីខ ៥យួរ ទឹកដោះគោខាប់ ៥ឡូរ និងបច្ច័យចំនួន ១.៣១0.000ម៉ឺនរៀលផងដែរ។
ឥលូវនេះ លោកអ្នកអាចទទួលបានព័ត៍មានកាន់តែរហ័សជាមួយនឹងគណនីតេលេក្រាម (Telegram) របស់ CPBank ដោយគ្រាន់តែចូលរួមជាមួយយើង (Join Us) ដើម្បីទទួលបានព័ត៍មានពាក់ព័ន្ឋនឹងកម្មវិធីផ្តល់ជូនពិសេស និងដំណោះស្រាយផ្នែកហិរញ្ញវត្ថុជាដើម។
ដើម្បី subscribe សូមចុចលើដំណរខាងក្រោម៖
#CPBank #Telegram
ដោយការតស៊ូ ការស្មោះត្រង់ និងការដឹកនាំល្អ ប្រកបដោយការប្តេជ្ញាចិត្តចំពោះការងារ អ្នកទទួលបានការជឿទុកចិត្ត ការកោតសរសើរ និងការគោរពពីមិត្តរួមការងាររបស់អ្នក។ គ្រប់គ្នានៅក្នុងធនាគារ CPBank នឹងទុកអ្នកជាគំរូ សូមអរគុណចំពោះការធ្វើជាគំរូដ៏ល្អឥតខ្ចោះ។ យើងខ្ញុំសូមកោតសរសើរ និងទទួលស្គាល់នូវអ្វីដែលអ្នកបានធ្វើ!
ដោយការតស៊ូ ការស្មោះត្រង់ និងការដឹកនាំល្អ ប្រកបដោយការប្តេជ្ញាចិត្តចំពោះការងារ អ្នកទទួលបានការជឿទុកចិត្ត ការកោតសរសើរ និងការគោរពពីមិត្តរួមការងាររបស់អ្នក។ គ្រប់គ្នានៅក្នុងធនាគារ CPBank នឹងទុកអ្នកជាគំរូ សូមអរគុណចំពោះការធ្វើជាគំរូដ៏ល្អឥតខ្ចោះ។ យើងខ្ញុំសូមកោតសរសើរ និងទទួលស្គាល់នូវអ្វីដែលអ្នកបានធ្វើ!
ដោយសារមានកំណើននៃការប្រើប្រាស់មុខងារទូទាត់សាច់ប្រាក់តាមរយៈទូរសព្ទដៃឥតឈប់ឈរ និងដើម្បីពង្រឹងខ្លួនស្របតាមយុគ្គសម័យទំនើប នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នេះ ធនាគារ CPBank បានចូលរួមក្នុងមហាសន្និបាទប្រចាំឆ្នាំរបស់ BNI Cambodia ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទូទាត់ និងបង់រាល់ថ្លៃសិក្សាប្រចាំឆមាស ឬប្រចាំឆ្នាំដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ។
សម្រាប់ការទូទាត់ លោកអ្នកអាចទូទាត់តាមរយៈសេវាធនាគារចល័តរបស់ CPBank ដោយឥតគិតថ្លៃតាមរយៈព័ត៌មានខាងក្រោម៖
CPBank Account Name: Ea Channa
CPBank Account Nº: 220000271004
នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩ នេះ ធនាគារ CPBank បានរៀបចំព្រឹត្តិការណ៍ប្រកួតពានរង្វាន់ CPBank CUP ប្រចាំឆ្នាំ ២០១៩ ដែលកម្មវិធីនេះត្រូវបានប្រារពធ្វើឡើងនៅទីលានបាល់ទាត់ Down Town ផ្លូវ ២០១៤ ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១១:៣០ នាទី។
ព្រឹត្តិការណ៍នេះ គឺត្រូវបានចូលរួមប្រកួតដោយក្រុមកីឡាករស្នាក់ការកណ្តាល និងក្រុមនាយកសាខានៃធនាគារ CPBank មិនតែប៉ុណ្ណោះក៏មានការចូលរួមគាំទ្រពីថ្នាក់គ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ផងដែរ។
ការប្រគួតនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព ការទំនាក់ទំងរវាងគណៈគ្រប់គ្រង និងបុគ្គលិក មិនតែប៉ុណ្ណោះវាក៏បានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយក្នុងនាមជាបុគ្គលិករបស់ធនាគារ។ កីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អនោះទេ ប៉ុន្តែវាក៏បាននាំមកនូវសាមគ្គីភាព ការសហការគ្នាជាធ្លុងមួយ ដើម្បីសម្រេចបានគោលដៅជោគជ័យរួមគ្នាផងដែរ។
ដោយផ្អែកលើការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងរបស់ធនាគារប្រៃសណីយកម្ពុជា អ.ក ដើម្បីផ្តល់សេវាហិរញ្ញវត្ថុកាន់តែប្រសើរ និងងាយស្រួលដល់ប្រជាជនខ្មែរគ្រប់រូប ជាពិសេសដើម្បីគ្រប់គ្រងសាច់ប្រាក់និងការទូទាត់ឆាប់រហ័សរបស់ខ្លួន ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សូមបង្ហាញជូនដោយរីករាយថា ធនាគារនឹងដាក់ឱ្យដំណើរការសាខានៅទីតាំងធំៗចំនួន ១ បន្ថែមទៀតដូចខាងក្រោម៖
1.ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាស្រុកពញាឮ
ផ្លូវជាតិលេខ ៥ ភូមិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល
នាយកសាខា៖ អាន សុភ័ស្ដ
ទូរស័ព្ទ៖ ០៦៩ ៦០០ ០៧៣
សាខានេះ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នឹងធ្វើការបម្រើសេវាជូនអតិថិជន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៤:៣០ នាទីរសៀល និងនៅថ្ងៃសៅរ៍ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១១:៣០ នាទីព្រឹក។
ដោយមានបុគ្គលិកជំនាញ ដើម្បីផ្តល់សេវាកម្ម និងប្រឹក្សាជាមួយអតិថិជន អំពីផលិតផល និងសេវាធនាគារ។ អតិថិជននឹងរីករាយជាមួយសេវាធនាគារដ៏ងាយស្រួល និងរហ័ស ជាពិសេស ជាមួយសេវាអេធីអឹម និងធនាគារចល័ត ២៤ ម៉ោង និង ៧ ថ្ងៃ ក្នុងមួយសប្តាហ៍។
ក្នុងនោះផងដែរ លោក លោកស្រី និងអតិថិជននឹងទទួលបានកាដូពិសេសរាល់ការបើកគណនីរបស់ធនាគារ ក្នុងឱកាសអបអរសាទរពិធីសម្ពោធសាខាថ្មីនេះ។ សម្គាល់៖ ការផ្តល់ជូននេះត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ។
ដោយការតស៊ូ ការស្មោះត្រង់ និងការដឹកនាំល្អ ប្រកបដោយការប្តេជ្ញាចិត្តចំពោះការងារ អ្នកទទួលបានការជឿទុកចិត្ត ការកោតសរសើរ និងការគោរពពីមិត្តរួមការងាររបស់អ្នក។ គ្រប់គ្នានៅក្នុងធនាគារ CPBank នឹងទុកអ្នកជាគំរូ សូមអរគុណចំពោះការធ្វើជាគំរូដ៏ល្អឥតខ្ចោះ។ យើងខ្ញុំសូមកោតសរសើរ និងទទួលស្គាល់នូវអ្វីដែលអ្នកបានធ្វើ!
ដោយផ្អែកលើការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងរបស់ធនាគារប្រៃសណីយកម្ពុជា អ.ក ដើម្បីផ្តល់សេវាហិរញ្ញវត្ថុឲ្យកាន់តែប្រសើរ និងងាយស្រួលដល់ប្រជាជនខ្មែរគ្រប់រូប ជាពិសេសផ្តល់ដំណោះស្រាយក្នុងគ្រប់គ្រងសាច់ប្រាក់ និងការទូទាត់ឆាប់រហ័សរបស់ខ្លួន។ធនាគារសូមបង្ហាញជូនដោយរីករាយថា ធនាគារបានដាក់ឱ្យដំណើរការសាខានៅទីតាំងធំមួយកន្លែងបន្ថែមទៀតដូចខាងក្រោម៖
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាកំពង់ឆ្នាំង
ផ្លូវជាតិលេខ ៥ ភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
នាយកសាខា៖ សួន ចំណាន
ទូរសព្ទ៖ ០៦៩ ៦០០ ០៤៥
ផែនទី៖ https://goo.gl/maps/dGgyBDDqyXaUYSFZ8
សាខានេះ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នឹងធ្វើការបម្រើសេវាជូនអតិថិជន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៤:៣០ នាទីរសៀល និងនៅថ្ងៃសៅរ៍ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១១:៣០ នាទីព្រឹក។
ក្នុងនោះផងដែរ លោក លោកស្រី និងអតិថិជនដែលស្ថិតនៅខេត្តកំពង់ឆ្នាំងនឹងទទួលបានកាដូពិសេសរាល់ការបើកគណនីរបស់ធនាគារ ក្នុងឱកាសអបអរសាទរពិធីសម្ពោធសាខាថ្មីនេះ។ សម្គាល់៖ ការផ្តល់ជូននេះត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ
រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ គណៈគ្រប់គ្រងរួមជាមួយបុគ្គលិកគ្រប់ជាន់ថ្នាក់នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានបង្ហាញភាពក្លាហានក្នុងនាមជាអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះជីវិតជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវការឈាមសម្រាប់ការសង្គ្រោះបន្ទាន់។ ការផ្តល់ឈាមមិនធ្វើឲ្យមានប៉ះពាល់ដល់សុខភាពឡើយ។ អ្នកបរិច្ចាគឈាម គឺជាអ្នកជួយសង្រ្គោះជីវិត។ “ឈាមមានសារៈសំខាន់ណាស់សម្រាប់ជីវិត ចែករំលែកជីវិត សូមបរិច្ចាគឈាមជាមួយ CPBank!”
ដោយការតស៊់ូ ស្មោះត្រង់ ការដឹកនាំល្អ ប្រកបដោយការប្តេជ្ញាចិត្តចំពោះការងារ អ្នកទទួលបានការជឿទុកចិត្ត ការកោតសរសើរ និងការគោរពពីមិត្តរួមការងាររបស់អ្នក។ គ្រប់គ្នានៅក្នុងធនាគារ CPBank នឹងទុកអ្នកជាគំរូ សូមអរគុណចំពោះការធ្វើជាគំរូដ៏ល្អឥតខ្ចោះ។ យើងខ្ញុំសូមកោតសរសើរ និងទទួលស្គាល់នូវអ្វីដែលអ្នកបានធ្វើ!
