ដោយផ្អែកលើការប្តេជ្ញាចិត្តខ្ពស់និងការខិតខំប្រឹងប្រែងរបស់ធនាគារប្រៃសណីយកម្ពុជា អ.ក ដើម្បីផ្តល់សេវាហិរញ្ញវត្ថុកាន់តែប្រសើរ និងងាយស្រួលដល់ប្រជាជនខ្មែរគ្រប់រូប ជាពិសេសដើម្បីគ្រប់គ្រងសាច់ប្រាក់និងការទូទាត់ឆាប់រហ័សរបស់ខ្លួនធនាគារប្រៃសណីយ៍កម្ពុជា សូមបង្ហាញជូនដោយរីករាយថា ធនាគារនឹងសាខានៅទីតាំងធំៗចំនួន 3 បន្ថែមទៀតដូចខាងក្រោម៖
1.ធនាគារប្រៃសណីយ៍កម្ពុជា សាខាសែនសុខ (ផ្សារអ៊ីអន ២)
ស្ថិននៅជាន់ទី២ ផ្សារទំនើបអ៊ីអន ២ ដែលបំពាក់ដោយបរិក្ខារទំនើប និងបុគ្គលិកជំនាញសម្រាប់ផ្តល់ការប្រឹក្សាអំពីផលិតផល និងសេវាកម្មរបស់ធនាគារ
2.សាខាស្រុកមុខកំពូល ឃុំព្រែកអញ្ចាញ
សាខានេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ភូមិ ព្រៃរំដេង ឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
3.សាខាស្រុកត្រាំកក់ ឃុំអង្គស្នួល
សាខានេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ភូមិ ព្រៃរំដេង ឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
សាខាទាំងបីសាខានេះ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៨ ដោយមានបុគ្គលិកជំនាញ ដើម្បីផ្តល់សេវាកម្ម និងប្រឹក្សាជាមួយអតិថិជន អំពីផលិតផល និង សេវាកម្មធនាគារ។ អតិថិជននឹងរីករាយជាមួយសេវាធនាគារដ៏ងាយស្រួល និងរហ័ស ជាពិសេស ជាមួយសេវាអេធីអិម និងធនាគារចល័ត ២៤ ម៉ោង និង ៧ ថ្ងៃ ក្នុងមួយសប្តាហ៍។
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួមក្នុងពិធីអបអរសាទរខួបលើក ១៥៥ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ដែលបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាក្នុងគោលបំណងចូលរួមចំណែកសកម្មភាពមនុស្សធម៌ និងអនុលោមតាមតម្លៃស្នូលរបស់ស្ថាប័នក្នុងការគាំទ្រសុខុមាលភាពសង្គម។
ការប្រារព្ធព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីសមាជិកកាកបាទក្រហមកម្ពុជា សមាជិករដ្ឋសភា មន្រ្តីរដ្ឋាភិបាល ម្ចាស់ជំនួយជាតិ និងអន្តរជាតិ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងអ្នកតំណាងគណៈកម្មការអន្តរជាតិកាកបាទក្រហម។
សមាជិកនៃសមាគមកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តនៅទូទាំងប្រទេស តំណាងរាស្ត្រ មន្ត្រីរដ្ឋាភិបាល និងម្ចាស់ជំនួយទាំងក្នុង និងក្រៅប្រទេសតំណាងឱ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានចូលរួមពិធីនេះដើម្បីលើកកម្ពស់តម្លៃមនុស្សធម៌ និងបង្កើនមូលនិធិដើម្បីជួយដល់ជនរងគ្រោះក្នុងនោះមានជនរងគ្រោះពីគ្រោះមហន្តរាយ និងគ្រោះថ្នាក់ធម្មជាតិផ្សេងៗទៀតដោយគ្មានការរើសអើងពូជសាសន៍ សាសនា និងទំនោរនយោបាយ។
ការប្រារព្ធពិធីកាលពីឆ្នាំនេះក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាគ្រប់ទីកន្លែងសម្រាប់មនុស្សគ្រប់រូប” ដែលប្រមូលបានសរុបចំនួន 13,4 លានដុល្លារ ពីម្ចាស់ជំនួយក្នុងស្រុក និងបរទេសចំនួន 523 ។
យើងទាំងអស់គ្នាចូលរួមជួយដល់ មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម Sihanouk Hospital Center of HOPE ដើម្បីបន្តការផ្តល់ជូនការថែទាំសុខភាព ប្រកបដោយគុណភាពខ្ពស់ ២៤ម៉ោង ដល់ប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពក្រីក្រ និងមនុស្សចាស់ជាច្រើននៅក្នុងប្រទេសកម្ពុជា។
ដោយហេតុនេះធនាគារ បានបរិច្ចាកជូនមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹមសម្រាប់មូលនិធិសាងសង់ដំបូល និងរៀបចំឥដ្ឋការ៉ូនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។
គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារសង្ឃឹមយ៉ាងមត់មាំថាមន្ទីរពេទ្យ ព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹមនៅតែបន្តការផ្តល់ជូនការថែទាំ និងព្យាបាលអ្នកជម្ងឺជាច្រើននៅកម្ពុជាឲ្យបានធូរស្រាលបន្តិចម្តងៗរហូតបានជាសះស្បើយ។
Congratulation!
CP BANK gets certification of TAX Compliance Type Awarded “GOLD” validity period of 2 Years from 2018 – 2019 from General Department of Taxation.
នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ធនាគារបានបើកសម្ភោធជាផ្លូវការនូវភាពជាដៃគូ
ចែកចាយសេវាធានារ៉ាប់រងអាយុជីវិត ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិ ឡាយហ្វ ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងណាឌីយ៉ា អុិនវេសមិនហូឌីង ភីអិលស៊ី និងក្រុមហ៊ុន Muang Thai Life Assurance PCL មកពីប្រទេសថៃ។ ព្រឹត្តិការណ៍នេះបានរៀបចំឡើងនៅសណ្ឋាគារ Raffles Le Royal ក្នុងរាជធានីភ្នំពេញ និងមានការចូលរួមពីនាយកប្រតិបត្តិ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនទាំងពីរ។ ការសហការនេះនឹងផ្តល់លទ្ធភាពដល់អតិថិជនធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលបានការពិគ្រោះយោបល់ដោយឥតគិតថ្លៃលើសេវាកម្មធានារ៉ាប់រងអាយុជីវិត ពីអ្នកពិគ្រោះយោបល់ដែលមានជំនាញនិងវិជ្ជាជីវៈរបស់សុវណ្ណភូមិ ឡាយហ្វ ដែលនៅសាខារបស់ធនាគារទូទាំងប្រទេស។
ការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មថ្មីៗស្របតាម
តម្រូវការរបស់ប្រជាជនកម្ពុជាសព្វថ្ងៃនេះ។ កិច្ចសហប្រតិបត្តិការចែកចាយសេវាកម្មធានារ៉ាប់រងដែលមានតម្លៃសមរម្យជាមួយសុវណ្ណភូមិ ឡាយហ្វ គឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីផ្តល់ដំណោះស្រាយដល់អតិថិជនរបស់យើង មិនឲ្យព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ នៅពេលបញ្ហាដែលមិនបានមើលឃើញទុកជាមុនឬចាប់ផ្តើមពីអ្នកជំងឺធម្មតារហូតដលជម្ងឺធ្ងន់ ពិការភាពដោយសារជម្ងឺ ឬគ្រោះថ្នាក់ដោយចៃដន្យណាមួយ។
On December 10, 2017, Cambodia Post Bank PLC held the final football match for the year 2017 between team Head Office and Team Pailin Branch, BVT and KTE branch, which was presided by Mr. Toch Chaochek, Chief Executive Officer and Senior Managements of Cambodia Post Bank PLC. As the final result, Head Office team is a 1st Winner, PLN branch is 2nd Winner, KTE is a 3rd Winner, and the last one is BVT Branch (number 4th).
After the match, Mr. Toch Chaochek, Chief Executive Officer of Cambodia Post Bank PLC, has given a champion cup and medals to the Winners team at the same time taking photos with all for a great remembrance for the Bank’s event.