សៀមរាប៖ នាថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅសណ្ឋាគារ សោមាទេវី អង្គររីសត និងស្ប៉ា ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក និងនាយិកាសាខាទាំងអស់។
បន្ទាប់ពីកិច្ចប្រជុំ គណៈគ្រប់គ្រងទាំងអស់នៃធនាគារប្រៃសណីយ៍កម្ពុជា ក៏បានចូលរួមរត់ប្រណាំងពី ប្រាសាទអង្គរវត្ត ទៅកាន់ព្រះពន្លាជល់ដំរី (លានជល់ដំរី) ដើម្បីលើកកម្ពស់ស្មារតីជាក្រុម ក៏ដូចជាពង្រឹងសុខភាពផងដែរ។
កិច្ចប្រជុំនេះ បានបញ្ចប់ដោយ ពិធីលៀងសោយភោជន នាពេលរាត្រី ដោយមានការចូលរួមពីគណៈគ្រប់គ្រងនៃធនាគារប្រៃសណីយ៍កម្ពុជា និងហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារផងដែរ។
ធនាគារ ប្រៃសណីយ៍កម្ពុជា ចូលរួមដាំដើមឈើ និងជួសជុលកែលម្អអគារសិក្សាសាលាបឋមសិក្សាសត្ថារាម ជាមួយសមាគមធនាគារនៅកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ សិ្ថតនៅ ភូមិតារុង ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។
ការចូលរួមនេះ ធ្វើឡើងក្នុងគោលបំណង រូមចំណែកជួយសាលាដែលខ្វះខាតឱ្យមានអគារសិក្សាស្អាត និងជួយបង្កើនភាពស្រស់បំព្រងនៃបរិស្ថាននៅជុំវិញខ្លួន ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។
គួរបញ្ជាក់ផងដែរថា ក្រៅពីការដាំដើមឈើ ធនាគារប្រៃសណីយ៍កម្ពុជា ក៏តែងតែរៀបចំកម្មវិធីសម្អាតទីក្រុង នៅតាមផ្លូវ និងសួនសាធារណៈ នៅទូទាំងប្រទេស ចំនួន២ដងក្នុងមួយឆ្នាំផងដែរ ដើម្បីរួមចំណែកក្នុងសកម្មភាពបរិស្ថាន។
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» ដែលចូលរួមដោយលោកនាយក-នាយិកា និងបុគ្គលិកធនាគារ ដោយដើររើសសំរាមសម្អាតបរិស្ថាននៅតាមសួន និងដងផ្លូវសាធារណៈនៅគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីការអភិរក្ស និងនិរន្តរភាពបរិស្ថាន ក៏ដូចជា បណ្តុះស្មារតី ស្រឡាញ់ ថែរក្សាបរិស្ថាន និងកាត់បន្ថយការបម្រែបម្រួលអាកាសធាតុពិភពលោក។
សកម្មភាពនេះក៏ជាសារក្រើនរំលឹកដល់សាធារណៈជនឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជៀសវៀងការចោលសំរាមពាសវាលពាសកាល ដើម្បីការរស់នៅប្រកបដោយផាសុកភាព បរិស្ថានស្អាត និងសេចក្តីថ្លៃថ្នូរផងដែរ។
ធនាគារ ប្រៃសណីយ៍កម្ពុជា គឺជាធនាគារពាណិជ្ជមួយដែលរីកចម្រើនលឿនបំផុតក្នុងចំណោមធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្រ្តរវាង កាណាឌីយ៉ា អ៊ីនវេសមិនហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងហ្វូឡឹតុន ហ្វាយណាន់ស្យ៊ល ខាប់ពីតាល់ ភីធីអ៊ី។ នៅដើមឆ្នាំ២០២៤ នេះ ធនាគារ ប្រៃសណីយ៍កម្ពុជា បានទទួលពានរង្វាន់អន្តរជាតិពីស្ថាប័ន World Confederation of Business ជា «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024) »។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារ ប្រៃសណីយ៍កម្ពុជា បានដឹកនាំគណៈគ្រប់គ្រងជាន់ខ្ពស់ធនាគារ អញ្ជើញទៅទទួលពានរង្វាន់អន្តរជាតិនេះនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ World Confederation of Business បានសម្រេចប្រគល់ពានរង្វាន់ ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤នេះ ជូនធនាគារប្រៃសណីយ៍កម្ពុជា ដោយបានត្រួតពិនិត្យ វាយតម្លៃខ្ពស់ទៅលើសមិទ្ធផល និងការធ្វើប្រតិបត្តិការបានយ៉ាងល្អរបស់ធនាគារ ក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនរបស់ខ្លួនក្នុងឆ្នាំ២០២៣កន្លងមក ។ លោក ប្រធាននាយកប្រតិបត្តិបានលើកឡើងដោយសង្ខេបថា ទោះបីជាមានបញ្ហាប្រឈមជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ក៏ធនាគារនៅតែអាចបន្តរីកចម្រើនប្រកបដោយស្ថិរភាព ទាំងប្រាក់ចំណេញ ទំហំប្រតិបត្តិការ និងការគ្រប់គ្រងឥណទានមិនដំណើរការប្រកបដោយប្រសិទ្ធភាព…។ល។ ជាលទ្ធផលឆ្នាំ២០២៣ ទ្រព្យសកម្មរបស់ធនាគារបានកើនឡើង១៣,៦% ផលប័ត្រឥណទានកើនឡើង៧,៣% សមតុល្យប្រាក់បញ្ញើកើនឡើង១៤,៦% និងនៅតែរក្សាប្រាក់ចំណេញបាន ២៣លានដុល្លារអាមេរិកប្រហាក់ប្រហែលនឹងឆ្នាំ២០២២ដែរ។ គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារពិតជាមានការរំភើបរីករាយក្នុងការទទួលបានពានរង្វាន់ដ៏ពិសេសមួយនេះ ដែលបានសរបញ្ជាក់ពីការទទួលស្គាល់ជាអន្តរជាតិមកកាន់ធនាគារប្រៃសណីយ៍កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបម្រើសេវាកម្មហិរញ្ញវត្ថុបានល្អជូនអតិថិជនរបស់ខ្លួននាពេលកន្លងមក។ ធនាគារប្តេជ្ញាបន្តកែលម្អអភិវឌ្ឍន៍ផលិតផលប្រកបដោយភាពច្នៃប្រឌិត និងពង្រឹងសេវាកម្មអតិថិជនអោយកាន់តែល្អប្រសើរបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថាជារឿយៗ ធនាគារ ប្រៃសណីយ៍កម្ពុជា តែងទទួលបានប្រសិទ្ធនាម និងពានរង្វាន់អន្តរជាតិពីស្ថាប័នល្បីៗជាច្រើន ដូចជាក្នុងឆ្នាំ២០២៣ ទទួលពានរង្វាន់កិត្តិយស “SME Financier of the Year – Asia” ដែលបានផ្តល់ដោយស្ថាប័ន IFC, International Finance Corporation ( World Bank Group) សម្រាប់ការរួមចំណែកគួរឱ្យកត់សម្គាល់ចំពោះសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ធនាគារក៏ទទួលបានពានរង្វាន់អន្តរជាតិពីស្ថាប័ន World Confederation of Business នេះផងដែរ ក្នុងឆ្នាំ២០២៣ គឺពានរង្វាន់ «ធនាគារគួរអោយទុកចិត្ត (Trustful Bank Award)»។ សមិទ្ធផលទាំងនេះប្រាកដជាមិនអាចកើតមានបានឡើយ ប្រសិនបើមិនមានការចូលរួមខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ ការណែនាំដាស់តឿនបង្ហាត់បង្ហាញផ្លូវជាប្រចាំពីលោកអ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលផ្សេងៗទៀត និងជាពិសេសធនាគារជាតិនៃកម្ពុជា ដែលជាអាជ្ញាធរអាណាព្យាបាល ។
អតិថិជនជាទីគោរព!
ក្នុងពេលថ្មីៗនេះ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានសង្កេតឃើញថា មានជនឆបោកមួយចំនួនបានព្យាយាមធ្វើសកម្មភាពឆបោកតាមរយៈទូរសព្ទ ដោយក្លែងបន្លំជាបុគ្គលិករបស់ធនាគារ ទាក់ទងផ្ទាល់ទៅអតិថិជនរបស់ធនាគារ ឱ្យបង់ប្រាក់សងកម្ចីត្រលប់មកធនាគារវិញតាមរយៈខ្លួន ដោយសន្យាថា អតិថិជននឹងទទួលបានការបញ្ចុះអត្រាការប្រាក់សម្រាប់វគ្គថ្មី ហើយតម្រូវឲ្យអតិថិជនបង់សេវាមុន ទៅពួកគេទៅតាមចំនួនដែលពួកគេទាមទារ។
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សូមបញ្ជាក់ថា ធនាគារ មិនមានបុគ្គលិក ឬភ្នាក់ងារណា ដែលនឹងទាក់ទងទូរសព្ទទៅកាន់អតិថិជនឱ្យបង់ប្រាក់ជាមួយខ្លួន ដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់នោះទេ។
សូមចងចាំថា រាល់ការបង់ប្រាក់សងត្រលប់មកកាន់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ អាចធ្វើទៅបានតាមយៈវិធីចំនួន៣ តែប៉ុណ្ណោះរួមមាន៖
1. នៅតាមបញ្ជរបេឡាគ្រប់សាខា ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
2. ការផ្ទេរប្រាក់ចូលទៅក្នុងគណនីប្រាក់កម្ចីផ្ទាល់របស់អតិថិជន
3. ឬតាមរយៈភ្នាក់ងារវេរលុយវីង ឬទ្រូម៉ាន់នី
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 070 200 002 | 1800 200 888 (ឥតគិតថ្លៃ)
សូមអរគុណ!
ធនាគារ ប្រៃសណីយ៍កម្ពុជា បានសម្ពោធជាផ្លូវការ សាខាទី៦៣ របស់ខ្លួន គឺសាខាខេត្តមណ្ឌលគីរី ដែលមានទីតាំងនៅ ផ្លូវជាតិលេខ៧៦ ភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។
ពិធីសម្ពោធជាផ្លូវការនេះ មានការចូលរួមដោយ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់នៃស្នាក់ការកណ្តាល នាយកសាខាស្រុកមេមត់-ឃុំមេមត់ និងនាយកសាខាស្រុកពញាក្រែក-ឃុំក្រែក នៃធនាគារ ប្រៃសណីយកម្ពុជា ក.អ ព្រមទាំងនាយកសាខា និងបុគ្គលិក នៃហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សាខាខេត្តមណ្ឌលគិរី។
ទីតាំងសាខា៖ https://maps.app.goo.gl/uWXE9QQUDQtD9SHF7
លេខទូរសព្ទទំនាក់ទំនងសាខា៖ 070 800 033
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 070 200 002 | 1800 200 888 (Toll Free)
Facebook: https://www.facebook.com/cpbankplc
Telegram: https://t.me/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC
ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមឧបត្ថម្ភក្នុងបេសកកម្មរបស់អង្គការស្នាមញញឹមកម្ពុជាក្នុងការពិនិត្យ និងវះកាត់បបូរមាត់ឆែប ក្រអូមឆែប ឬពិការភាពមុខមាត់ពីកំណើតដល់ប្រជាជនកម្ពុជាដោយឥតគិតថ្លៃ និងបានចូលរួមក្នុងកម្មវិធី “ដើរ ដើម្បីស្នាមញញឹម ២០២៤” ដែលមានចំងាយ២៣គីឡូម៉ែត្រ ស្ថិតនៅខេត្តសៀមរាប។
ការពិនិត្យ និងវះកាត់ត្រូវបានធ្វើឡើងនៅថ្ងៃទី ២០-២២ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយបានព្យាបាលអ្នកជំងឺចំនួន៤៤នាក់ដោយជោគជ័យ។
កម្មវិធី «ដើរដើម្បីស្នាមញញឹម ២០២៤» ត្រូវបានធ្វើឡើងនៅថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ដោយត្រូវបានចូលរួមដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាតិ និងអន្តរជាតិ និងអ្នកឧបត្ថម្ភបេសកម្មពិនិត្យ និងវះកាត់របស់អង្គការ។
Stay 2 nights get the 3rd night for complimentary on Best Available Rate
To see our participating partners, please click here
* This offer is valid from now until 30 September 2024
Terms & Conditions
- Privileges are valid only for payments made by CPBank VISA Platinum cards.
- Privilege inclusive of Welcome Raffles Krama on arrival, Hotel history tour, reward points eligibility.
- Privilege is subject to availability at the time of booking.
- Cardholder shall make a booking in advance at bookus.phnompenh@raffles.com
- Fully pre-paid and non-refundable at time of booking.
- Privilege cannot be used in conjunction with any other promotions.
- Rates are subject to 20.05% taxes.
- Cardholder must present the eligible Visa card on arrival.
- Visa and Raffles Hotel Le Royal reserve the right to change, amend the terms and conditions or terminate the promotion without prior notice.
How to redeem
- Cardholder shall make a booking in advance at bookus.phnompenh@raffles.com
Cancellation Policy
- Cancellation or booking changes must be made at least 1 day before the intended day by email: bookus.phnompenh@raffles.com
Enjoy a complimentary set menu or High Tea for two at participating restaurants, you prefer.
To see our participating partners, please click here
* This offer is valid from now until 30 June 2024
Terms & Conditions
- Privileges are applicable for CPBank VISA Platinum cards only.
- Privileges can be utilized only twice per cardholder throughout the campaign period either set menu, or high tea from all participating restaurants.
- Cardholders can select either the set menu or high tea from the participating restaurants that provide the services.
- Complimentary set menu limited to 55 offers per month
- Complimentary high tea limited to 10 offers per month
How to redeem
- We recommend to make a booking at least 3 working days in advance (except public holidays) via:
- Call to 855 96 674 5007 or
- Telegram message at 855 70 340 485 or
- Send Email to cbdprivilege@vathanagul.com or
- For direct online reservation, go to https://form.jotform.com/230309152647049
- Cardholders will get an email confirmation for the privileges booking within 1 working day after the booking is made, subject to verification and availability.
- Present your CPBank VISA Platinum card on arrival. Cardholder’s name must be the same name (person) who made the reservation.
Cancellation Policy
- Cancellation or booking changes must be made at least 1 day before the intended day by call to 855 96 674 5007 or Telegram message at 855 70 340 485
- In case of not being present, one-time redemption is applied, and the cardholder can make a new booking in the month following the next month.
- Any additional consumption of products and services beyond the complimentary privilege, the cardholders shall bear the expense at your own cost.
ធនាគារប្រៃសណីយ៍កម្ពុជា ក.អ មានកត្តិយសដែលបានចូលរួមសហការជាមួយ ធនាគារជាតិ នៃកម្ពុជា ក្នុងការឧបត្ថម្ភ “គម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដំណាក់កាលទី៣” ដែលជាដំណាក់កាលចុងក្រោយមានរយៈពេលបីឆ្នាំ គឺចាប់ផ្តើមពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ ២០២៦។
ក្នុងដំណាក់កាលទី៣នេះ ការងារជាអាទិភាព គឺការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ថ្នាក់ចំនួនប្រាំពីរ (ថ្នាក់ទី៥, ៦, ៨, ៩, ១០, ១១ និង១២) ដោយផ្តោតលើមុខវិជ្ជាចំនួន៤គឺ គណិតវិទ្យា ពលរដ្ឋវិទ្យា គេហសេដ្ឋកិច្ច និងបំណិតជីវិត, ការបណ្តុះបណ្តាលគ្រូបង្គោល, និងការធ្វើតេស្តសាកល្បងនៅតាមសាលារៀនជាក់ស្តែង។
ការចូលរួមរបស់ធគារគារប្រៃសណីយ៍កម្ពុជា ក.អ ក្នុងគម្រោងនេះ បង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នា និងឆ្លុះបញ្ជាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបណ្តុះជំនាញហិរញ្ញវត្ថុសំខាន់ៗដល់សិស្សានុសិស្ស ដូចជា ការយល់ដឹងអំពីប្រាក់ ការវិនិយោគ និងការចាត់ចែងហិរញ្ញវត្ថុចាប់ពីវ័យកុមារ ដើម្បីឱ្យសិស្សានុសិស្សមានសមត្ថភាពក្នុងការការសម្រេចចិត្តត្រឹមត្រូវផ្នែកហិរញ្ញវត្ថុ។
លើសពីនេះ ការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ជាវិធីសាស្ត្ររួម ដែលនឹងជួយបណ្តុះស្មារតីនៃការទទួលខុសត្រូវ ការគិតពិចារណា និងជំនាញដោះស្រាយបញ្ហា ដែលជាគុណសម្បត្តិដ៏មានតម្លៃសម្រាប់ភាពជោគជ័យរបស់បុគ្គលម្នាក់ៗ។
ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី១០ ដែលបានប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ នាថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកា និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២៣ ជាច្រើនរូប។
មហាសន្និបាតនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៤។
មហាសន្និបាតនេះក៏បានផ្តល់ឱកាសដល់គណៈគ្រប់គ្រងទាំងអស់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការកំណត់ផែនការយុទ្ធសាស្រ្តធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានការផ្តល់សេវាហិរញ្ញវត្ថុល្អបំផុត។
លើសពីនេះ គណៈគ្រប់គ្រង ក៏បានប្រគល់វិញ្ញាបនបត្រសរសើរជូនសាខាឆ្នើម និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២៣ សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវសមិទ្ធផលការងារបានយ៉ាងល្អប្រសើរ ផងដែរ។
ជាកិច្ចចុងក្រោយនៃមហាសន្និបាទ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក៏បានសម្តែងនូវការកោតសរសើរដល់គណៈគ្រប់គ្រង នាយក នាយិកាសាខា និងបុគ្គលិកទាំងអស់ ចំពោះកិច្ចសហការគ្នា និងកិច្ចខិតខំប្រឹងប្រែងបានយ៉ាងល្អក្នុងការអនុវត្តន៍ការងាររយៈពេលពេញមួយឆ្នាំ។ លោកក៏បានជំរុញឱ្យគណៈគ្រប់គ្រង នាយក នាយិកាសាខា និងបុគ្គលិកទាំងអស់ ឱ្យខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីវឌ្ឍនភាពនៃធនាគារ និងខ្លួនឯង។
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានផ្លាស់ប្តូរទីតាំងថ្មីរបស់ ស្នាក់ការកណ្តាល និង សាខាការិយាល័យកណ្តាល ដែលមានទីតាំងនៅអគារលេខ២៦៣ ជាន់ទី១ – ៦ ផ្លូវលេខ១១០ កែង៦១ ក្រុម១១ ភូមិ១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានការចូលរួមដោយ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់នៃស្នាក់ការកណ្តាល និង សាខាការិយាល័យកណ្តាលផងដែរ។
អគារថ្មីរបស់ ស្នាក់ការកណ្តាល និង សាខាការិយាល័យកណ្តាល ជាអគារស្តង់ដាធំទូលាយ ដែលត្រូវបានបំពាក់ដោយប្រព័ន្ធការពារសុវត្ថិភាព និងសម្ភារៈធនាគារទំនើបៗ។ បុគ្គលិកធនាគារ ក៏ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍សម្រាប់បម្រើសេវាជូនអតិថិជនផងដែរ។
សេវាធនាគារដ៏ច្រើនសម្បូរបែប ក្នុងសាខារួមមាន៖
- សេវាឥណទាន
- សេវាបញ្ញើសន្សំ
- សេវាបង់ពន្ធគយ និងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ
- សេវាធនាគារចល័ត
- ប័ណ្ណឥណពន្ធ និងឥណទានវីសា
- សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស
- ម៉ាស៊ីនអេធីអឹម ដកប្រាក់-ដាក់ប្រាក់ ២៤/៧
- និងសេវាផ្សេងៗទៀតជាច្រើន។
ទីតាំងសាខា៖ https://maps.app.goo.gl/HBietjuQ2aH5fUYK6
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 070 200 002 | 1800 200 888 (Toll Free) ឬ ចូលរួមជាមួយធនាគារតាមរយៈ Link៖
Facebook: https://www.facebook.com/cpbankplc
Telegram: https://t.me/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC
ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តស្ទឹងត្រែង បានឧបត្ថម្ភបង់អង្គុយចំនួន ៣០ ជូនដល់រដ្ឋបាលក្រុងស្ទឹងត្រែង និង បង់អង្គុយចំនួន ២០ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋតាមទីសាធារណៈនៅក្នុងខេត្ត។
ខេត្តកំពង់ធំ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមអបអរសាទរ ទិវាសន្សំអាស៊ាន ក្រោមប្រធានបទ “ទម្លាប់សន្សំប្រាក់ ដើម្បីអ្នក និងគ្រួសារអ្នក” ដែលរៀបចំឡើងដោយ ធនាគារជាតិនៃកម្ពុជា សមាគមធនាគារកម្ពុជា និងសមាគមមីគ្រូហិរញ្ញវត្ថុនៅកម្ពុជា នៅបរិវេណសួនច្បារដងស្ទឹងសែន ទីរួមខេត្តកំពង់ធំ។
ការរៀបចំកម្មវិធីនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព របស់ ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ អាជ្ញាធរមូលដ្ឋាន មន្ទីរ និងអង្គភាពពាក់ព័ន្ធពាក់ព័ន្ធក្នុងខេត្តកំពង់ធំ សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា និងអ្នកចូលរួមសរុបប្រមាណ ១,០០០នាក់។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការសន្សំប្រាក់ ជួយបង្កើនវប្បធម៌សន្សំ ជំរុញការកៀរគរប្រាក់សន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានភាពប្រសើរឡើង។
ធនាគារ ប្រៃសណីយ៍កម្ពុជា បានសម្ពោធជាផ្លូវការ សាខាទី៦២ របស់ខ្លួន គឺសាខាស្រុកកោះធំ-ឃុំព្រែកថ្មី ដែលមានទីតាំងនៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។
ពិធីសម្ពោធជាផ្លូវការនេះ មានការចូលរួមដោយ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់នៃស្នាក់ការកណ្តាល នាយកសាខា និងបុគ្គលិកធនាគារ សាខាក្រុងតាខ្មៅ សាខាស្រុកស្អាង-ឃុំព្រែកគយ សាខាស្រុកបាទី-ឃុំត្រពាំងសាប និងសាខាស្រុកកោះធំ-ឃុំព្រែកថ្មីផ្ទាល់។
ធនាគារ ប្រៃសណីយ៍កម្ពុជា សាខាស្រុកកោះធំ-ឃុំព្រែកថ្មី ជាអគារស្តង់ដាធំទូលាយ ដែលត្រូវបានបំពាក់ដោយប្រព័ន្ធការពារសុវត្ថិភាព និងសម្ភារៈធនាគារទំនើបៗ។ បុគ្គលិកធនាគារ ក៏ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍សម្រាប់បម្រើសេវាជូនអតិថិជនផងដែរ។
សេវាធនាគារដ៏ច្រើនសម្បូរបែប ក្នុងសាខារួមមាន៖
- សេវាឥណទាន
- សេវាបញ្ញើសន្សំ
- សេវាធនាគារតាមទូរស័ព្ទដៃ
- ប័ណ្ណឥណពន្ធ និងឥណទានវីសា
- សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស
- ម៉ាស៊ីនអេធីអឹម ដកប្រាក់-ដាក់ប្រាក់ ២៤/៧
- និងសេវាផ្សេងៗទៀតជាច្រើន។
ទីតាំងសាខា៖ https://maps.app.goo.gl/5PgLK4x1H2kihCAKA
លេខទូរសព្ទទំនាក់ទំនងសាខា៖ 070 700 063
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 070 200 002 | 1800 200 888 (Toll Free)
Facebook: https://www.facebook.com/cpbankplc
Telegram: https://t.me/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC
ធនាគារ ប្រៃសណីយ៍កម្ពុជា តែងតែលើកស្ទួយលើវិស័យកីឡា និងសុខភាព! ធនាគារ បានចូលរួមឧបត្ថម្ភក្នុងកម្មវិធី “ទិវាដើរពិភពលោក” ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានកីឡា និងរដ្ឋបាលខេត្តព្រៃវែង សហការជាមួយ ក្រុមហ៊ុន Infinity Sport ប្រារព្ធធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅខេត្តព្រៃវែង។
ទិវាដើរពិភពលោក ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩១ នៅទីក្រុងឡូសាន ប្រទេសស្វីស ដោយសមាគមពិភពលោក កីឡាសម្រាប់ទាំងអស់គ្នា ហៅកាត់ថា TAFISA។ ទិវានេះ ត្រូវបានដាក់ឈ្មោះថាជា “ទិវាដើរពិភពលោក” គឺកើតឡើងដោយ មានមនុស្សរាប់លាននាក់មកពីជាង១៦០ប្រទេស បានជួបជុំដើរជុំគ្នា នៅរៀងរាល់ថ្ងៃអាទិត្យ សប្ដាហ៍ទី១នៃខែតុលា។ សកម្មភាពនេះ ត្រូវបានអនុវត្តទៀងទាត់ជាង បីទស្សវត្ស រហូតមានការទទួលស្គាល់ពីសមាគមពិភពលោកកីឡាសម្រាប់ទាំងអស់គ្នា ហើយបានសម្រេចបង្កើតទិវានេះឡើង ដោយដាក់ឈ្មោះថា “ទិវាដើរពិភពលោក” នៅឆ្នាំ១៩៩១ ។
ដោយឡែកឆ្នាំនេះ ប្រទេសកម្ពុជា ក៏បានចូលរួម និងប្រារព្ធធ្វើឡើងលើកទី១ នៅសួនច្បារសម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០២៣ នៅខេត្តព្រៃវែង ដោយកំណត់ម៉ោងដើរនៅវេលាម៉ោង ១០:០០ព្រឹក នៅតាមបណ្តាប្រទេសជាង ១៦០ប្រទេស។
ការចូលរួមនេះ ជាការប្តេជ្ញាតាំងចិត្តចូលរួមចំណែកលើកស្ទួយលើវិស័យកីឡា និងសុខភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។