ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ គឺ​ជា​ខួបអនុស្សាវរីយ៍លើកទី​១០ នៃ​ការ​បង្កើត​ធនាគារប្រៃសណីយ៍កម្ពុជា ដែល​ជា​ធនាគារ​ពាណិជ្ជដ៏​រីកចម្រើនលឿន​​បំផុត​មួយ​ក្នុង​ប្រទេសកម្ពុជា។​ ធនាគារបានសម្រេចចក្ខុវិស័យរបស់ខ្លួនដោយបាន​ប្រែក្លាយ​ជា​គ្រឹះស្ថានធនាគារ​ដ៏រឹងមាំមួយ ក្នុង​ការ​ផ្តល់​សេវាកម្ម​ផ្នែក​ហិរញ្ញវត្ថុដល់ប្រជាជន​កម្ពុជា និងអាជីវកម្មជាច្រើន​នៅក្នុង​ប្រទេស​។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់១,៤ពាន់លានដុល្លារអាមេរិក ជាមួយនឹងសមតុល្យប្រាក់សន្សំ១ពាន់លានដុល្លារអាមេរិក​ និងសមតុល្យឥណទាន១ពាន់លានដុល្លារអាមេរិក។ ធនាគារ​បាន​ពង្រីកបណ្តាញប្រតិបត្តិការសាខាចំនួន៦១លាតសន្ធឹងពេញផ្ទៃប្រទេស​ ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់សរុប៣៤០ទីតាំង គណនីអតិថិជនសរុប៣០១.០០០គណនី ប័ណ្ណសរុប​១២៥.០០០ប័ណ្ណ ​អ្នក​ប្រើប្រាស់​ សេវាធនាគារ​ចល័តសរុប១២៣.០០០នាក់ និងដៃគូអាជីវកម្មសរុប៥០.០០០កន្លែងទូទាំងប្រទេស។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារមានបណ្តាញប្រតិបត្តិការចំនួន៥១សាខា ហើយបានពង្រីកទ្រព្យសកម្មរបស់ខ្លួនកើនឡើង៨ដង បន្ទាប់ពីក្លាយជាបុត្រសម្ព័ន្ធ១០០%របស់ធនាគារប្រៃសណីយ៍កម្ពុជា ក្នុងឆ្នាំ២០១៧ ។

ក្នុង​រយៈពេល១០ឆ្នាំនៃប្រតិបត្តិការ ធនាគារប្រៃសណីយ៍កម្ពុជា បានបោះជំហានយ៉ាងលឿនលើផ្នែកឌីជីថលដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុតតាមរយៈទូរសព្ទដៃ ​អតិថិជន​អាច​ស្នើសុំឥណទាន បើកគណនីតាមអនឡាញ ទូទាត់វិក្កយបត្រ និង​ធ្វើប្រតិបត្តិការធនាគារផ្សេងៗទៀត ដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារឡើយ។

ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០ ធនាគារប្រៃសណីយ៍កម្ពុជា ផ្តល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់ការ​ដាក់ប្រាក់បញ្ញើសន្សំ​មានកាលកំណត់ជាប្រាក់រៀល ដោយ​ផ្តល់​អត្រាការប្រាក់​៨,៨%ក្នុង​មួយឆ្នាំ សម្រាប់បញ្ញើមានកាលកំណត់រយៈពេល២ឆ្នាំឡើងទៅ ដោយមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

គួររំលឹកផងដែរ ធនាគារប្រៃសណីយ៍កម្ពុជា ក៏សម្រេចបាននូវប្រសិទ្ធិនាម និងពានរង្វាន់ជាច្រើនពីស្ថាប័នជាតិ និងអន្តរជាតិផងដែរ។ នៅឆ្នាំ២០២៣ ធនាគារបានទទួលពានរង្វាន់ Best Retail Bank 2023 Award” ពីស្ថាប័ន World Confederation of Businesses និង​ “Honorable Mention as SME Financier of the Year Asia” ពី SME Finance Forum នៃ​ International Finance Corporation (IFC)។

ការ​ប្តេជ្ញាចិត្តរបស់ធនាគារចំពោះឧត្តមភាព  ការផ្តល់ទំនុកចិត្ត និងភាពច្នៃ​ប្រឌិតខ្ពស់​ បាន​ធ្វើ​ឱ្យ​ធនាគារ​លេចធ្លោពី​គូប្រកួតប្រជែងរបស់ខ្លួន ហើយធនាគារ​ប្តេជ្ញាបន្តបម្រើអតិថិជនដោយភាពស្មោះត្រង់ និង​យកចិត្តទុកដាក់ខ្ពស់​បំផុត។ សមិទ្ធិផលរបស់ធនាគារ គឺជាសក្ខីភាពមួយនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់​គណៈគ្រប់គ្រង និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​របស់ធនាគារ។

លោកតូច ចៅចេក ប្រធាននាយកប្រតិបត្តិ​ ធនាគារ​ប្រៃសណីយ៍កម្ពុជា បានមាន​ប្រសាសន៍ថា «ក្នុង​ឱកាស​នៃ​ការ​អបអរសាទរខួប​១០ឆ្នាំនេះ ធនាគារ​នឹងបន្តស្មារតីវឌ្ឍនភាព ​​ស្វែងរកគំនិតថ្មីៗ ទទួលយកការច្នៃប្រឌិតថ្មី​ៗ សម្របខ្លួនទៅនឹងតម្រូវការរបស់អតិថិជន និងបន្ត​រួមចំណែក​ក្នុង​កិច្ចការ​សង្គម​»។

លោកក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រផលិតផល និងសេវាកម្មរបស់ធនាគារ​កន្លងមក និងសូមថ្លែងអំណរគុណផងដែរ​ចំពោះក្រុមប្រឹក្សាភិបាល និងភាគទុនិក​ទាំងអស់​ សម្រាប់ការ​គាំទ្រតម្រង់ទិស និងអាជ្ញាធរនិយ័តករជាពិសេសធនាគារជាតិនៃកម្ពុជា​សម្រាប់ការគាំទ្រ ណែនាំជាប្រចាំកន្លងមក។ ធនាគារប្រៃសណីយ៍កម្ពុជា​ប្តេជ្ញា បន្តផ្តល់បទពិសោធន៍សេវាកម្មល្អបំផុតជូនដល់អតិថិជន។ ធនាគារនៅតែ​​​បន្ត​ធ្វើ​ជាធនាគារគម្រូល្អបំផុតមួយ​ក្នុង   វិស័យធនាគារ និង​ហិរញ្ញវត្ថុ ដោយ​សង្ឃឹមថាធនាគារនៅតែបន្ត​ទទួលបាន​​​ជោគជ័យនៅឆ្នាំប្រតិបត្តិការបន្តបន្ទាប់ទៅមុខយូរអង្វែងទៅទៀត។»

រីករាយខួបអនុស្សាវរីយ៍លើកទី១០ របស់ធនាគារ ប្រៃសណីយ៍កម្ពុជា!!!

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» លើកទី២  ដែលចូលរួមដោយលោកនាយក-នាយិកា និងបុគ្គលិកធនាគារ ដោយដើររើសសំរាមសម្អាតបរិស្ថាននៅតាមសួន និងដងផ្លូវសាធារណៈនៅគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

កម្មវិធីនេះ ត្រូវ​បាន​រៀបចំឡើង​ដើម្បី​អបអរសាទរទិវាសម្អាតពិភពលោក និង​ដើម្បីរួមចំណែកការពារបរិស្ថានធម្មជាតិ  ក៏ដូចជា បណ្តុះស្មារតី ស្រឡាញ់ ថែរក្សាបរិស្ថាន និងកាត់បន្ថយការបម្រែបម្រួលអាកាសធាតុពិភពលោក ។

សកម្មភាពនេះក៏ជាសារក្រើនរំលឹកដល់សាធារណៈជនឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជៀសវៀងការចោលសំរាមពាសវាលពាសកាល ដើម្បីការរស់នៅស្អាត បរិស្ថានស្អាត និងសេចក្តីថ្លៃថ្នូរផងដែរ ។

 

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅ​មជ្ឍមណ្ឌលជាតិ​ផ្តល់​ឈាម ដើម្បីរួមចំណែកក្នុង​ការ​​​ជួយសង្គ្រោះជីវិតអ្នកជំងឺ ដែល​កំពុង​ត្រូវការ​ឈាម​។

កម្ម​វិធី​បរិច្ចាគឈាម​ដោយ​ស្ម័គ្រចិត្ត​នេះ ត្រូវ​រៀបចំឡើង ​នៅ​៤ទីតាំងផ្សេងគ្នា​ក្នុង​ពេលតែមួយ គឺ​នៅ​មជ្ឍមណ្ឌលជាតិ​ផ្តល់​ឈាមនៅ​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប ខេត្ត​បាត់​ដំបង និង​ខេត្ត​កំពង់​ចាម ដោយ​មាន​ការ​ចូលរួម​ពី​គណៈគ្រប់គ្រង និង​បុគ្គលិក​មក​ពីស្នាក់​ការកណ្តាល និង​៣៣​សាខា​ នៅ​រាជធានីភ្នំពេញ​ ខេត្ត និង​ស្រុក​ របស់​​ធនាគារ​។

សកម្មភាពនេះក៏ជាការលើកទឹកចិត្តដល់សាធារណៈជន ឱ្យចូលរួមចំំណែកបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានកាន់តែច្រើន ដើម្បីជួយ​បំពេញ​តម្រូវការ​ឈាម ដែល​កំពុង​ខ្វះខាត​ផងដែរ។​

ធនាគារ​ ប្រៃសណីយ៍កម្ពុជា បាន​សម្ពោធជាផ្លូវការ សាខា​ទី​៦១របស់ខ្លួន គឺសាខាស្រុក​ព្រៃនប់-ឃុំ​សំរុង ដែល​មានទីតាំងនៅភូមិសំរុងកណ្ដាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

ពិធីសម្ពោធជា​ផ្លូវការនេះ មាន​ការ​ចូលរួម​ដោយ​ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់​ខ្ពស់នៃ​ស្នាក់​ការកណ្តាល ​នាយកសាខា និង​បុគ្គលិក​ធនាគារ សាខា​ខេត្ត​ព្រះសីហនុ និង​សាខាស្រុក​ព្រៃនប់​ផ្ទាល់។​

 

ធនាគារ​ ប្រៃសណីយ៍កម្ពុជា សាខាស្រុកព្រៃនប់ ជា​អគារស្តង់ដាធំទូលាយ ដែល​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធការពារសុវត្ថិភាព និង​សម្ភារៈធនាគារទំនើបៗ។ បុគ្គលិកធនាគារ ក៏​ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍សម្រាប់បម្រើសេវាជូនអតិថិជនផងដែរ។

សេវាធនាគារដ៏ច្រើនសម្បូរបែប ក្នុង​សាខា​រួមមាន៖

  • សេវាឥណទាន
  • សេវាបញ្ញើសន្សំ
  • សេវាធនាគារតាមទូរស័ព្ទដៃ
  • ប័ណ្ណឥណពន្ធ និងឥណទានវីសា
  • សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស
  • ​ម៉ាស៊ីនអេធីអឹម ដកប្រាក់-ដាក់ប្រាក់ ២៤/៧
  • និងសេវាផ្សេងៗទៀតជាច្រើន។

ទីតាំងសាខា៖ https://goo.gl/maps/nxpvVEZbh9MsJV4q8

លេខទូរសព្ទទំនាក់ទំនងសាខា៖ 087 8000 50

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 070 200 002 | 1800 200 888 (Toll Free) ឬ ចូលរួមជាមួយធនាគារតាមរយៈ​ Link៖

Facebook: https://www.facebook.com/cpbankplc

Telegram: https://t.me/cpbankplc

YouTube: https://bit.ly/2N0RnFf

Linked in: https://bit.ly/2qa9lfC

TikTok: https://www.tiktok.com/@cpbank_plc

បាត់ដំបង៖ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ ប្រៃសណីយ៍កម្ពុជា បាននាំយកនូវថវិកាចំនួន ៥.៨៧០,៨០ ដុល្លារអាមេរិក ឧបត្ថម្ភជូនដល់អនុវិទ្យាល័យនិគម ស្ថិតនៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង សម្រាប់កសាងផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង ៩៩ម៉ែត្រ និងបំពាក់អំពូលភ្លើងសូឡាតាមដងផ្លូវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ។

ក្រៅពីនេះ ធនាគារក៏បាននាំយកវត្ថុអនុស្សាវរីយ៍ចែកជូនលោកគ្រូអ្នកគ្រូ ដោយម្នាក់ទទួលបានថង់បរិស្ថានមួយ ឆត្រមួយ និងអាវយឺតមួយផងដែរ ។

គួរបញ្ជាក់​ផងដែរថា នេះជា​លើកទី​២ហើយ​ ដែល​ធនាគារ​បាន​ជួយ​សាលាបឋម និង​អនុវិទ្យាល័យ​និគម​។ ក្នុង​ឆ្នាំ​២០២២ ធនាគារ​ក៏​បាន​ឧបត្ថម្ភ​ថវិកា ២០លានរៀល​សម្រាប់​កសាងផ្លូវបេតុង​ប្រវែង​៨០ម៉ែត្រ ​​និងបំពាក់បង្គោលអំពូលភ្លើងសូឡាតាមដងផ្លូវចំនួន១៦ដើម ផងដែរ។​

សៀមរាប៖ នាថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំកិច្ចប្រជុំពាក់កណ្តាលឆ្នាំត្រួតពិនិត្យលទ្ធផលការងារ និងយុទ្ធសាស្ត្រអនុវត្តបន្តប្រចាំឆ្នាំ ២០២៣ ដែលប្រារព្ធឡើងនៅសណ្ឋាគារ សោម៉ាដេវី អង្គររីសត និងស្ប៉ា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក និងនាយិកាសាខាទាំងអស់។

កិច្ចប្រជុំនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងពាក់កណ្តាលឆ្នាំ២០២៣ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ពាក់កណ្តាលឆ្នាំទៅមុខទៀត។

ក្រៅពីនេះ គណៈគ្រប់គ្រងនៃធនាគារប្រៃសណីយ៍កម្ពុជាទាំងអស់ ​បានចូលរួមរត់ប្រណាំងពីប្រាសាទភ្នំបាខែង ទៅកាន់ប្រាសាទបាយន្ត ដើម្បីលើកកម្ពស់ស្មារតីជាក្រុម ក៏ដូចជាពង្រឹងសុខភាព។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» ដែលចូលរួមដោយលោកនាយក-នាយិកា និងបុគ្គលិកធនាគារ ដោយដើររើសសំរាមសម្អាតបរិស្ថាននៅតាមសួន និងដងផ្លូវសាធារណៈនៅគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

កម្មវិធីនេះ ត្រូវ​បាន​រៀបចំឡើង​ដើម្បី​អបអរសាទរទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក និង​ដើម្បីរួមចំណែកការពារបរិស្ថានធម្មជាតិ  ក៏ដូចជា បណ្តុះស្មារតី ស្រឡាញ់ ថែរក្សាបរិស្ថាន និងកាត់បន្ថយការបម្រែបម្រួលអាកាសធាតុពិភពលោក ។

សកម្មភាពនេះក៏ជាសារក្រើនរំលឹកដល់សាធារណៈជនឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជៀសវៀងការចោលសំរាមពាសវាលពាសកាល ដើម្បីការរស់នៅស្អាត បរិស្ថានស្អាត និងសេចក្តីថ្លៃថ្នូរផងដែរ ។

ធនាគារប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមបរិច្ចាគថវិកា ៤០លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

សូមអបអរសាទរចំពោះ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលទទួលបានពានរង្វាន់ ឧត្តមភាពពាណិជ្ជកម្ម ជាធនាគារ ដែលទទួលបានទំនុកចិត្តខ្ពស់បំផុតប្រចាំឆ្នាំ២០២២ នៅទីក្រុងHouston នៃរដ្ឋ Texas សហរដ្ឋអាមេរិក នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣។

ធនាគារ ប្រៃសណីយ៍កម្ពុជា តែងតែគាំទ្រយុទ្ធនាការ «ការយល់ដឹងអំពីហិរញ្ញវត្ថុ» ដែលជាផ្នែកមួយនៃការចូលរួមក្នុងកិច្ចការសង្គមរបស់ធនាគារ។

ជាថ្មីម្តងទៀត ធនាគារប្រៃសណីយ៍កម្ពុជាបានក្លាយជាអ្នកឧបត្ថម្ភធំ Diamond Sponsor ក្នុងវគ្គបណ្តុះបណ្តាល “អ្នកសារព័ត៌មាន លើមូលដ្ឋានគ្រឹះនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា” ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា(ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធានារ៉ាប់រងកម្ពុជា (IAC) ដោយសហការជាមួយ ក្លឹបអ្នកកាសែតកម្ពុជា (CCJ) ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជាមូលដ្ឋានដល់អ្នកសារព័ត៌មាន ក្នុងការសរសេរអត្ថបទព័ត៌មានទាក់ទងនឹងវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ឱ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ កម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

 

ធនាគារប្រៃសណីយ៍កម្ពុជា ចូលរួមព្រឹត្តិការណ៍រត់ប្រណាំងស្រ្តី ១០គីឡូម៉ែត្រ និង៤គីឡូម៉ែត្រក្រោមប្រធានបទ«ស្ត្រីក្នុងភាពជាអ្នកដឹកនាំ» ដើម្បីអបអរទិវាអន្តរជាតិនារី នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅសួនច្បារ មុខវត្តបទុមវត្តី រាជធានីភ្នំពេញ។

ក្រៅពីគណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារប្រៃសណីយ៍ប្រមាណ១៣០នាក់ ក៏មានកីឡាករ កីឡាការិនីផ្សេងៗប្រមាណជាង ១.៥០០នាក់ ចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។

 

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីនេះ ត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។

ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank) បានឧបត្ថម្ភ​ តុកុំព្យូទ័រចំនួន១០ តុបាយចំនួន៥ ​កៅអីចំនួន​៥០ និងទឹកសុទ្ធ ៥០យួរ ជូនដល់អង្គការអាហ្វេស៊ីបកម្ពុជា ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ នៅ​ថ្ងៃទី០១ ខែមីនា​ ឆ្នាំ២០២៣ ។

អង្គការអាហ្វេស៊ីបកម្ពុជា គឺជាអង្គការមួយដែលជួយការពារ គាំពារ និងធានាឱ្យបាននូវសិទ្ធិរបស់យុវនារី និងកុមារីរងគ្រោះ និងងាយរងគ្រោះដោយការជួញដូរ រំលោភបំពាន បៀតបៀន និងកេងប្រវ័ញ្ចផ្លូវភេទ តាមរយៈការផ្ដល់ជាជំរក ការគាំពារសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ជំនួយផ្នែកច្បាប់ ការអប់រំ ការបណ្ដុះបណ្ដាល និងសមាហរណកម្មដើម្បីឱ្យពួកគាត់អាចត្រឡប់ទៅកាន់សហគមន៍វិញជាមួយស្ថេរភាព និងឯករាជ្យភាពផ្នែកហិរញ្ញវត្ តុ ។

ជាចុងក្រោយ ធនាគារក៏សូមអំពាវនាវ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ​ចូលរួមបរិច្ចាគ​ជូន​អង្គការអាហ្វេស៊ីបកម្ពុជា ដែលកំពុងតែត្រូវការជំនួយបន្ថែម​ ដើម្បីរួម​ចំណែក​ជាមួយ​អង្គការ ក្នុង​ការជួយយុវនារី និងកុមារីរងគ្រោះ និងងាយរងគ្រោះកម្ពុជា​ ឱ្យពួកគាត់ទទួលបានឱកាសក្នុងការក្រោកឈឡើងវិញ​ និងអភិវឌ្ឍខ្លួន ឱ្យក្លាយជាធនធាន​របស់​សង្គមនាថ្ងៃខាងមុខ ។

គណនីសម្រាប់បរិច្ចាគ៖

KHR: 000000865 (AFESIP CAMBODIA ORGANIZATION)

USD: 000000855 (AFESIP CAMBODIA ORGANIZATION)