ធនាគារ ប្រៃសណីយ៍កម្ពុជា និង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ​សហការគ្នា ដើម្បីផ្តល់ជូន​អតិថិជន នូវ​ភាពងាយស្រួលក្នុង​ការ​​ប្រើប្រាស់​ប័ណ្ណATM និងប័ណ្ណវីសាឥណពន្ធរបស់ខ្លួន ក្នុងការដកប្រាក់តាមរយៈម៉ាស៊ីនATM របស់ស្ថាប័នទាំងពីរ នៅ​២៥ខេត្ត​ក្រុង​ ដោយឥតគិតថ្លៃសេវា។

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូ នៃគ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី០៨ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារទីក្រុងអូឡាំព្យា ដោយ​មាន​ការ​ចូលរួម​ដោយ​គណៈគ្រប់គ្រងជាន់​ខ្ពស់​ នៃស្ថាប័នទាំងពីរ។

 

បច្ចុប្បន្ន​ ធនាគារ ប្រៃសណីយ៍កម្ពុជា មានបណ្តាញម៉ាស៊ីន ATM សរុប ៨៩ទីតាំងនៅទូទាំងប្រទេស ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានបណ្តាញម៉ាស៊ីន ATM សរុប ៣៤ ទីតាំងទូទាំងប្រទេស។ នេះ​មាន​ន័យថា អតិថិជនទាំងអស់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា និង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត អាចដកប្រាក់ពីម៉ាស៊ីន ATM សរុប ១២៣ទីតាំងទូទាំងប្រទេស ដោយឥតគិតថ្លៃសេវា។

លោកតូច ចៅចេក​ ប្រធាននាយកប្រតិបត្តិ​ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា «ធនាគារ ប្រៃសណីយ៍កម្ពុជា ពិតជាមានសេចក្តីសោមនស្សជាខ្លាំងដែលបានក្លាយជាដៃគូសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ហើយ​​កិច្ចសហប្រតិបត្តិការមួយនេះ គឺជា​យុទ្ធសាស្រ្តរបស់​ស្ថាប័នទាំងពីរ ដែល​ធ្វើឡើងក្នុង​គោលដៅរួម​ គឺដើម្បីពង្រឹង និង​ពង្រីក​សេវាកម្មរបស់ខ្លួន​ឱ្យ​កាន់តែ​រហ័ស ងាយស្រួល និង​ខិត​ជិត​អតិថិជន។»

លោក ដុស ឌីន  អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានលើកឡើងថា «កិច្ចសហការលើភាពជាដៃគូក្នុងថ្ងៃនេះ នឹងធ្វើឱ្យអតិថិជនរបស់ ស្ថាប័នទាំងពីរ កាន់តែមានភាពងាយស្រួល និងអាចទទួលបានអត្ថប្រយោជន៍កាន់តែជាច្រើនពីប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈម៉ាស៊ីនATM ដែលមានដូចជា៖ ការពិនិត្យសមតុល្យគណនី​ ផ្លាស់ប្តូរលេខសម្ងាត់ ពិនិត្យរបាយការណ៍សង្ខេប និងដកប្រាក់បានគ្រប់ពេលវេលា នៅតាមម៉ាស៊ីនATM របស់ស្ថាប័នទាំងពីរដោយឥតគិតថ្លៃផងដែរ។»

 

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CPBank) ជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគេនៅប្រទសកម្ពុជា ដែលត្រូវបានបង្កើត ឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ខាប់ពីតាល់។ ធនាគារមានសន្ទុះនៃការអភិវឌ្ឍ និងរីកចម្រើនយ៉ាងខ្លំាង ដែលគិតត្រឹមរយៈពេល ជាង ៨ឆ្នំានេះ ធនាគារសម្រេចបាននូវទំហំទ្រព្យសកម្មសរុបជាង ១ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាចំនួន ៦០សាខាទូទាំងប្រទេស និងបណ្តាញម៉ាស៊ីនATM ៨៩ទីតាំង។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏ជាធនាគារឆ្នើមមួយនៅប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រសរសើរពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើនផងដែរ។ ក្នុង​ពេ​លថ្មីៗនេះ ធនាគារប្រៃសណីយ៍កម្ពុជា ក៏ទើបតែ​ឈ្នះ​ពានរង្វាន់អន្តរជាតិ «Fastest Growing Retail and SME Bank-Cambodia 2022» ពី​ International Business Magazine ពីសហភាពអារ៉ាប់រួមផងដែរ។

ធនាគារ​ប្រៃសណីយ៍កម្ពុជា (CPBank) បាន​បរិច្ចាគ​ថវិកា ៤លានរៀល​ជូន​អង្គការអាហ្វេស៊ីបកម្ពុជា នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២២ ដែល​ប្រារព្ធធ្វើឡើង​នៅ​ក្នុង​ពិព័រណ៍គ្រួសារខ្ញុំ​លើកទី​២ ក្នុង​ផ្សារ​អ៊ីអន​ម៉លសែនសុខ។

ក្រៅ​ពី​បរិច្ចាគថវិកាដោយ​ផ្ទាល់​ ធនាគារ​ប្រៃសណីយ៍កម្ពុជា ក៏​បានរៀបចំ​យុទ្ធនាការណ៍រៃអង្គាសថវិកា​ពី​សប្បុរសជននានាជូន​​អង្គការអាហ្វេស៊ីបកម្ពុជាផងដែរ ដោយ​អំពាវនាវ​ឱ្យសប្បុរសជន​ទាំងអស់​បរិច្ចាគថវិកា ពី​គ្រប់​ធនាគារបានយ៉ាងងាយស្រួល ដោយ​គ្រាន់​តែស្គែន KHQR របស់​អង្គការអាហ្វេស៊ីបកម្ពុជា ដែល​ធនាគារ ប្រៃសណីយ៍បានរៀបចំ​ជូន។

គូរបញ្ជាក់ផងដែរថា អង្គការអាហ្វេស៊ីបកម្ពុជា គឺជាអង្គការមួយដែលជួយការពារ គាំពារ និងធានាឱ្យបាននូវសិទ្ធិរបស់យុវនារី និងកុមារីរងគ្រោះ និងងាយរងគ្រោះដោយការជួញដូរ រំលោភបំពាន បៀតបៀន និងកេងប្រវ័ញ្ចផ្លូវភេទ តាមរយៈការផ្ដល់ជាជំរក ការគាំពារសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ជំនួយផ្នែកច្បាប់ ការអប់រំ ការបណ្ដុះបណ្ដាល និងសមាហរណកម្មដើម្បីឱ្យពួកគាត់អាចត្រឡប់ទៅកាន់សហគមន៍វិញជាមួយស្ថេរភាព និងឯករាជ្យភាពផ្នែកហិរញ្ញវត្តុ។ អង្គការអាហ្វេស៊ីបកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1996 និងបានជួយការពារ និងគាំពារ យុវនារី និងកុមារីរាប់ពាន់នាក់រហូតមកដល់បច្ចុប្បន្ន។

លោកស្រី ឈួ ផេកជូ ប្រធាននាយិកាប្រតិបត្តិពាណិជ្ជកម្ម និងអភិបាលសាខា នៃ​ធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា «ការចូលរួមចំណែក​ក្នុង​ថ្ងៃនេះ បាន​សបញ្ជាក់​ពីការ​ប្តេជ្ញា​ចិត្ត​ ​របស់​ ធនាគារ ប្រៃសណីយ៍កម្ពុជា ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​សកម្មភាពសង្គម និង​សប្បុរសធម៌នានា។ ធនាគារ ប្រៃសណីយ៍កម្ពុជា ពិតជាមានសេចក្តីសោមន្សយ៉ាងក្រៃលែង ដែលថ្ងៃនេះយើងបានក្លាយជាចំណែកមួយក្នុងការចូលរួមជួយដល់កុមារី និងយុវនារីកម្ពុជាតាមរយៈ​អង្គការអាហ្វេស៊ីបកម្ពុជា»។

លោកស្រីបាន​បន្តថា «យើងខ្ញុំក៏សូមអំពាវនាវ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ​ចូលរួមបរិច្ចាគ​ថវិការ​តាម​រយៈការ​ស្គែន KHQR  ជូន​អង្គការអាហ្វេស៊ីបកម្ពុជា ដែលកំពុងតែត្រូវការជំនួយបន្ថែម​ ដើម្បីរួម​ចំណែក​ជាមួយ​អង្គការ ក្នុង​ការជួយ យុវនារី និងកុមារីរងគ្រោះ និងងាយរងគ្រោះកម្ពុជា​ ឱ្យពួកគាត់ទទួលបានឱកាសក្នុងការក្រោកឈឡើងវិញ​ និងអភិវឌ្ឍខ្លួន ឱ្យក្លាយជាធនធាន​របស់​សង្គមនាថ្ងៃខាងមុខ។»

លោកស្រី ម៉ម សុម៉ាលី ស្ថាបនិក និងជានាយិការគ្រប់គ្រងរបស់អង្គការអាហ្វេស៊ីបកម្ពុជា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង និយោជិក និងអថិជនរបស់ធនាគារប្រៃសណីយ៍ ដែលជាធនាគារដំបូងគេនៅប្រទេសកម្ពុជាដែលបានរួមចំណែកជាមួយអង្គការអាហ្វេស៊ីបកម្ពុជាក្នុងការជួយយុវនារី និងកុមារីរងគ្រោះ។ ការរួមចំណែករបស់បងប្អូនសប្បុរសជន គឺជាការរួមចំណែកដ៏ធំធេងដើម្បីផ្តល់ស្នាមញញឹម និងក្តីសង្ឃឹមជាថ្មីដល់យុវនារី និងកុមារីរងគ្រោះដែលកំពុងស្នាក់នៅក្នុងមណ្ឌលស្តារនីតិសម្បទារបស់អង្គការអាហ្វេស៊ីបកម្ពុជា។

គួរបញ្ជាក់ផងដែរថា ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank) ជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគេនៅប្រទសកម្ពុជា ដែលត្រូវបានបង្កើត ឡើងក្នុង ខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង (CANADIA Investment Holding Plc.)  ប្រៃសណីយ៍កម្ពុជានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង (Fullerton Financial Holdings Pte.)។ ធនាគារមានសន្ទុះនៃការអភិវឌ្ឍ និងរីកចម្រើនយ៉ាងខ្លំាង ដែលគិតត្រឹមរយៈពេលជាង ៨ឆ្នំានេះ ធនាគារសម្រេចបាននូវទំហំទ្រព្យសកម្មសរុបជាង ១ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាចំនួន ៦០សាខាទូទាំងប្រទេស និងបណ្តាញម៉ាស៊ីនATM ៨៩ទីតាំង។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏ជាធនាគារឆ្នើមមួយនៅប្រទេស​កម្ពុជា ដែលទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រសរសើរពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើនផងដែរ។

បន្ថែម​ពីនេះ ធនាគារ​ក៏​មាន​សេវា​ចល័ត ដែល​ផ្តល់​ភាណងាយស្រួល ដល់​ប្រ​ជាជនក្នុង​ការ​បង់​វិក្កយបត្រទឹក​ ភ្លើង សំរាម បង់​ពន្ធគ្រប់​ប្រភេទ​ តាម​រយៈ​សេវាធនាគារ​ចល័ត។​

ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ –​ធនាគារ ប្រៃសណីយ៍កម្ពុជា និង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ​សហការគ្នា ដើម្បីផ្តល់ជូន​អតិថិជន នួវ​ភាពងាយស្រួលក្នុង​ការ​​ប្រើប្រាស់​ប័ណ្ណATM និង​ប័ណ្ណវីសាឥណពន្ធរបស់ខ្លួន ក្នុងការដកប្រាក់តាមរយៈម៉ាស៊ីនATM របស់ស្ថាប័នទាំងពីរ នៅ​២៥ខេត្ត​ក្រុង​ ដោយឥតគិតថ្លៃសេវា។

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូ នៃគ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារតារាអ៊ែរផត ដោយ​មាន​ការ​ចូលរួម​ដោយ​គណៈគ្រប់គ្រងជាន់​ខ្ពស់​ នាយក និងនាយិកា ស្ថាប័នទាំងពីរ។

បច្ចុប្បន្ន​ ធនាគារ ប្រៃសណីយ៍កម្ពុជា មានបណ្តាញម៉ាស៊ីន ATM សរុប ៨៩ទីតាំងនៅទូទាំងប្រទេស ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានបណ្តាញម៉ាស៊ីន ATM សរុប ៧០ទីតាំងទូទាំងប្រទេស។ នេះ​មាន​ន័យថា អតិថិជនទាំងអស់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា និង ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អាចដកប្រាក់ពីម៉ាស៊ីន ATM សរុប ១៥៩ទីតាំងទូទាំងប្រទេស ដោយឥតគិតថ្លៃសេវា។

លោកតូច ចៅចេក​ ប្រធាននាយកប្រតិបត្តិ​ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា «ធនាគារ ប្រៃសណីយ៍កម្ពុជា ពិតជាមានសេចក្តីសោមនស្សជាខ្លាំងដែលបានក្លាយជាដៃគូសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ហើយ​​កិច្ចសហប្រតិបត្តិការមួយនេះ គឺជា​យុទ្ធសាស្រ្តរបស់​ស្ថាប័នទាំងពីរ ដែល​ធ្វើឡើងក្នុង​គោលដៅរួម​ គឺដើម្បីពង្រឹង និង​ពង្រីក​សេវាកម្មរបស់ខ្លួន​ឱ្យ​កាន់តែ​រហ័ស ងាយស្រួល និង​ខិត​ជិត​អតិថិជន។»

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា “គោលបំណងសំខាន់នៃកិច្ចសហការនេះគឺផ្តោតសំខាន់លើអតិថិជនជាចម្បង ដើម្បីធ្វើប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុ តាមរយៈការដកប្រាក់នៅតាមម៉ាស៊ីនអេធីអឹម របស់ស្ថាប័នទាំងពីរ បានយ៉ាងងាយស្រួល មានប្រសិទ្ធិភាព និងចំណេញពេលវេលា។ យើងនឹងនៅតែបន្តពង្រីក និងពង្រឹងសក្តានុពលការគ្រងគ្រងហិរញ្ញវត្ថុ ឲ្យបានកាន់តែទូលំទូលាយ និងបំពេញតម្រូវការអតិថិជន តាមរយៈការចាប់ដៃគូសហការជាមួយស្ថាប័នដែលមានគុណភាព និងមានកេរឈ្មោះដូចជាធនាគារ ប្រៃសណីយ៍កម្ពុជាជាដើម។ ”

នាថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា បាន​រៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី៨ ដែលបានប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកា និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២១ ជាច្រើនរូប។

មហាសន្និបាតនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ​២០២១ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២២។ មិនត្រឹមតែប៉ុណ្ណោះ មហាសន្និបាតនេះក៏បានរួមបញ្ចូលកម្មវិធីអភិវឌ្ឍន៍ផ្នត់គំនិតផ្នែកដឹកនាំ និងផ្តល់ឱកាសដល់គណៈគ្រប់គ្រងទាំងអស់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការកំណត់ផែនការយុទ្ធសាស្រ្តធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានការផ្តល់សេវាហិរញ្ញវត្ថុល្អបំផុត។ លើសពីនេះ គណៈគ្រប់គ្រង ក៏បានធ្វើការប្រគល់ជាវិញ្ញាបនបត្រជូនសាខាឆ្នើម និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២១ លើកិច្ចខិតខំប្រឹងប្រែងបានយ៉ាងល្អក្នុងការពាំនាំនូវសេវាហិរញ្ញវត្ថុជូនអតិថិជន និងការសម្រេចបាននូវសមិទ្ធផលការបានយ៉ាងល្អប្រសើរ ផងដែរ។

ជាកិច្ចចុងក្រោយនៃមហាសន្និបាត លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ក៏បានសម្តែងនូវការកោតសរសើរដល់គណៈគ្រប់គ្រង នាយក នាយិកាសាខា និងបុគ្គលិកទាំងអស់ ចំពោះកិច្ចសហការគ្នា និងកិច្ចខិតខំប្រឹងប្រែងបានយ៉ាងល្អក្នុងការអនុវត្តន៍ការងាររយៈពេលពេញមួយឆ្នាំ និងសូមឱ្យគណៈគ្រប់គ្រង នាយក នាយិកាសាខា និងបុគ្គលិកទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងឡើងក្នុងឆ្នាំ២០២២ និងបានប្រសិទ្ធពរជ័យសព្វសាធុកាចូលមានដល់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់កុំបីឃ្លៀងឃ្លាតឡើយ។

 

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ វិនិយោគ ១០ លានដុល្លារ លើមូលបត្របំណុលរបស់ក្រុមហ៊ុនCAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ
កាលបរិច្ឆេទ៖ ថ្ងៃអង្គារ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ពិធីចុះហត្ថលេខានេះធ្វើឡើងរវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាង ដោយ លោកឆារស៍ វ៉ាន់ Charles Vann ជានាយក និងធនាគារប្រៃសណីយ៍កម្ពុជា តំណាងដោយ លោក តូច ចៅចក ជាប្រធាននាយកប្រតិបត្តិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ សម្រាប់ការវិនិយោគទឹក ប្រាក់ចំនួន ១០លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោ (ការបោះផ្សាយជាលក្ខណះបុគ្គល)។

ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្ដាល គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន 28% ត្រូវនឹងទឹកប្រាក់សរុប 375 លានដុល្លារអាមេរិច(ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួច ដោយ CAIC)។
អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ ជាមួយនឹងរយះពេល (tenor) 3ឆ្នាំហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការ អភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោង សំខាន់ៗជាច្រើនដូចជា អាកាស យាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគនៅ ប្រទសកម្ពុជា ដែលត្រូវបានបង្កើត ឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ុនវេសមិន ហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡីតុនហ្វាយណាន់សិល្យហូលឌី ង។ ធនាគារមានសន្ទុះនៃការអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងខ្លាំងគិតត្រឹមរយៈពេល ជាង ៨ឆ្នាំចុងក្រោយនេះ ដោយ ធនាគារមានចក្ខុវិស័យក្លាយខ្លួនជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជាដែលផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនគ្រប់ កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងនៃភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា ហើយបង្កើតតម្លៃជានិរន្តរ៍ ដល់ភាគទុនិក បុគ្គលិក និងសង្គមផងដែរ។

រាជធានីភ្នំពេញ,​ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ធនាគារ ប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងគោលដៅអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ និងសាធារណជនទាំងអស់អាចធ្វើការដាក់ប្រាក់ចូលក្នុងគណនីធនាគារ ប្រៃសណីយ៍កម្ពុជា ឬទូទាត់សងឥណទានតាមរយៈភ្នាក់ងារ ទ្រូម៉ាន់នី ទូទាំងប្រទេសជាមួយប្រព័ន្ធបាគង។ អតិថិជនអាចធ្វើដំណើរទៅកាន់​ភ្នាក់ងារ​របស់​ទ្រូម៉ាន់នី ជាង 10,000​ទីតាំង ទូទាំង​ប្រទេសដែលនៅជិតខ្លួនបំផុតដោយគ្រាន់តែផ្តល់នូវលេខ គណនីធនាគាររបស់ខ្លួនទៅកាន់ភ្នាក់ងាររបស់ទ្រូម៉ាន់នី។

ពិធីចុះហត្ថលេខាភាពជាដៃគូនេះ បានប្រារព្វឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ដោយមានការចូលរួមពីសំណាក់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា និងលោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី រួមនឹងថ្នាក់ដឹកនាំជាច្រើនរូបនៃស្ថាប័នទាំងពីរ។

គូសបញ្ជាក់ផងដែរថា អតិថិជនទាំងអស់ក៍អាចធ្វើការផ្ទេរប្រាក់មកកាន់គណនីធនាគារប្រៃសណីយ៍កម្ពុជា តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ទ្រួម៉ាន់នីបានដូចគ្នា។

កំឡុងពេលនៃពិធីចុះហត្ថលេខានេះ លោក​ តូច ចៅចេក​ ប្រធាននាយកប្រតិបត្តិ​ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍លើកឡើងថា “កិច្ចសហប្រតិបត្តិការមួយនេះ គឺធ្វើឡើងក្រោមគោលដៅរួមដើម្បីបម្រើផ្តល់សេវាកាន់តែងាយស្រួលដល់អតិថិជន ហើយក៏ជាយុទ្ធសាស្រ្តរបស់ស្ថាប័នទាំងពីរ ដើម្បីពង្រឹងសេវាកម្មរបស់ខ្លួន ឱ្យទទួលបាននូវការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់”។

លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី បានមានប្រសាសន៍លើកឡើងថា “ទ្រូម៉ាន់នី មាន​មោទនភាព​ដែលបាន​ក្លាយជា​ដៃគូ​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដ៏មាន​កេរ្ដិ៍ឈ្មោះ និង​គួរឱ្យកោតសរសើរ​។ នៅ​ទ្រូម៉ាន់នី យើង​ត្រៀម​ខ្លួនរួចជា​ស្រេច​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ដ៏មាន​សារៈ​ប្រយោជន៍​បំផុត​ជូន​ដល់​អតិថិជន​ទាំង​ទ្រូម៉ាន់នី និង​ធនាគារ​ប្រៃសណីយ៍កម្ពុជា”

ធនាគារ ប្រៃសណីយ៍​កម្ពុជា ក៏​មាន​បម្រើសេវា​ហិរញ្ញវត្ថុ​ជា​ច្រើន​សន្ធឹកសន្ធាប់​ផ្សេង​ទៀត​រួម​មាន សេវា​ឥណទាន សេវា​បញ្ញើ​សន្សំ សេវា​អេ​ធី​អឹ​ម សេវា​ធនាគារ​ចល័ត​តាម​ទូរ​សព្ទ ប័ណ្ណឥណទាន និង​ឥណ​ពន្ធ​វី​សា សេវា​ផ្ទេរ​ប្រាក់​ក្នុង និង​ក្រៅប្រទេស និង​សេវា​ហិរញ្ញវត្ថុ​ជា​ច្រើន​ទៀត ជាពិសេស​គ្រប់ការ​ធ្វើ​ប្រតិបត្តិការ​ទាំងអស់​ដែលចេញពីធនាគារប្រៃសណីយ៍កម្ពុជានឹង​មិន​មានការ​គិត​កម្រៃ​សេវា​ឡើយ​៕

រាជធានីភ្នំពេញ, នាថ្ងៃទី៣០ ខែវិច្ឆិកា​ ឆ្នាំ២០២១ ធនាគារ ប្រៃសណីយ៍កម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ បាននាំយកនូវថវិកាចំនួន ១០,០០០,០០០រៀល ទឹកសុទ្ធ 20កេស និងម៉ាស​ 100ប្រអប់ ឧបត្ថម្ភជូនដល់អង្គការអាហ្វេស៊ីបកម្ពុជា ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន។ បន្ថែមពីលើនេះ ធនាគារ​បានបង្កើតជាគណនីមនុស្សធម៌មួយជូនអង្គការដើម្បីអាចឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការបរិច្ចាគជាថវិកាប្រចាំខែ ឬប្រចាំឆ្នាំ ទោះបីក្នុងទំហំទឹកប្រាក់តិចក្តី ច្រើនក្តី ដើម្បីក្តីសង្ឃឹមថ្មីរបស់ស្រ្តីរងគ្រោះដែលនឹងក្លាយជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើងនាពេលអនាគត។

គណនីសម្រាប់បរិច្ចាគ៖

  • KHR: 610000000534 (AFESIP CAMBODIA ORGANIZATION)
  • USD: 610000000526 (AFESIP CAMBODIA ORGANIZATION)

គូសបញ្ជាក់ផងដែរថា អង្គការអាហ្វេស៊ីបកម្ពុជា គឺជាអង្គការមួយដែលជួយការពារ គាំពារ និងធានាឱ្យបាននូវសិទ្ធិរបស់យុវនារី និងកុមារីរងគ្រោះ និងងាយរងគ្រោះ តាមរយៈការផ្ដល់ជាជំរក ការអប់រំ ការបណ្ដុះបណ្ដាល និងសមាហរណកម្មដើម្បីឱ្យពួកគាត់អាចត្រឡប់ទៅកាន់សហគមន៍វិញ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1996 និងបានជួយការពារ និងគាំពារកុមារីរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍លើកឡើងថា “ជារៀងរាល់ឆ្នាំធនាគារ ប្រៃសណីយ៍កម្ពុជា តែងតែបានធ្វើវិភាគទាន សប្បុរសធម៌ និងការបរិច្ចាគផ្សេងៗជូនដល់បុគ្គលគ្មានទីពឹង អង្គការ សាលារៀន ទីវត្តអារាម មណ្ឌលសុខភាព -ល- ដើម្បីជាចំណែកមួយក្នុងការជួយឱ្យពួកគាត់ទទួលបាននូវការផ្គត់ផ្គង់ដ៏សមស្របមួយ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានឧបត្ថម្ភជាសម្ភារៈ និងថវិកាជូនដល់រដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិដើម្បីប្រើប្រាស់តាមបណ្តាអង្គភាព និងមូលដ្ឋានរបស់ខ្លួន ដែលទាំងអស់នេះសុទ្ធសឹងតែជាផែនការយុទ្ធសាស្ត្រដែលយើងបានកំណត់”។

លោកបានបន្ថែមទៀតថា “យើងបានសង្កេតឃើញថា អង្គការអាហ្វេស៊ីបកម្ពុជា បានជួយគាំពារ និងការពារកុមារីរងគ្រោះ និងងាយរងគ្រោះរាប់ម៉ឺននាក់រួចរាល់មកហើយ ដែលបានធ្វើឱ្យកុមារីទាំងអស់នោះទទួលបាននូវជំរក ការសិក្សា ការអប់រំបណ្តុះបណ្តាលទាំងចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដែលជាកត្តាលីករនាំឱ្យពួកគាត់មានឱកាសក្នុងការត្រឡប់ទៅប្រកបការងារ និងរស់នៅក្នុងសហគមន៍របស់ពួកគាត់វិញ និងបន្តក្លាយជាធនធានដ៏មានតម្លៃសម្រាប់ប្រទេសជាតិ។ ខ្ញុំ ក៏ដូចជាក្រុមការងារទាំងអស់ពិតជាមានសេចក្តីសោមន្សយ៉ាងក្រៃលែងដែលថ្ងៃនេះ យើងបានក្លាយជាចំណែកមួយក្នុងការចូលរួមជួយដល់កុមារីកម្ពុជា ទោះបីត្រឹមតែចំនួនទឹកប្រាក់ និងសម្ភារៈបន្តិចបន្តួចនេះក្តី”។

ជាចុងក្រោយ​ យើងខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប​ចូលរួមបរិច្ចាគ និងឧបត្ថម្ភជាសម្ភារៈ និងថវិកាជូនដល់អង្គការកុមារ ចាស់ជរា ជនពិការ ក៏ដូចជាជនដែលកំពុងតែត្រូវការជំនួយ ដើម្បីឱ្យពួកគាត់ទទួលបានឱកាសក្នុងការក្រោកឈរ និងបន្តដំណើរទៅមុខ ក៏ដូចជាការអភិវឌ្ឍន៍ខ្លួនក្លាយជាបុគ្គលគំរូសម្រាប់សង្គមនាថ្ងៃខាងមុខ។

កក់សណ្ឋាគារ និងកន្លែងស្នាក់នៅតាមរយៈ Agoda.com ជាមួយប័ណ្ណវីសាធនាគារ ប្រៃសណីយ៍កម្ពុជា លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ៨% ភ្លាមៗ។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ខ​​​​ និងលក្ខខណ្ឌ៖

  1. ការផ្តល់ជូននេះមិនអាចផ្ទេរ ឬបូកបញ្ចូលជាមួយនឹងការបញ្ចុះតម្លៃណាមួយ និងមិនអាចប្តូរជាសាច់ប្រាក់ ឬផលិតផលណាមួយបានឡើយ
  2. ការផ្តល់ជូននេះមិនអាចប្រើរួមគ្នាជាមួយការបញ្ចុះតម្លៃផ្សេងទៀត កាតបញ្ចុះតម្លៃ សន្លឹកប័ណ្ណបញ្ចុះតម្លៃ ទំនិញបញ្ចុះតម្លៃ និងទំនិញតម្លៃថេរបានឡើយ
  3. ការផ្តល់ជូននេះផ្តល់ជូនសម្រាប់ម្ចាស់ប័ណ្ណឥណទាន និងឥណពន្ធរបស់ធនាគារ ប្រៃសណីយ៍កម្ពុជាដែល៖
    1. ដាក់ឈ្មោះ ឬនិមិត្តសញ្ញាធនាគារ ប្រៃសណីយ៍កម្ពុជា នៅផ្នែកខាងមុខប័ណ្ណ ឬ
    2. សមាជិករបស់ធនាគារ ប្រៃសណីយ៍កម្ពុជា រួមមានអ្នកចេញប័ណ្ណ ដៃគូសហការ ឬសម្ព័ន្ធរបស់ធនាគារដែលជាម្ចាស់ប័ណ្ណរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា
  4. ការផ្តល់ជូននេះអនុវត្តចំពោះការកក់សណ្ឋាគារ និងកន្លែងស្នាក់នៅដែលធ្វើឡើងតាមរយៈ www.agoda.com/c/cpbank
  5. ការផ្តល់ជូននេះសម្រាប់តែតម្លៃបន្ទប់សណ្ឋាគារតែប៉ុណ្ណោះ (មិនរាប់បញ្ចូលពន្ធក្នុងស្រុក ថ្លៃសេវាកម្ម ថ្លៃសេវាប្រតិបត្តិការ ការប្រើប្រាស់ផ្ទាល់ខ្លួន និងថ្លៃសេវាបន្ថែមឡើយ)
  6. ការកក់តាមរយៈគេទំព័របញ្ចុះតម្លៃខាងលើនេះ លោកអ្នកនឹងមិនទទួលបានប័ណ្ណអំណោយបន្ថែមឡើយ
  7. ការបញ្ចុះតម្លៃនឹងត្រូវបង្ហាញនៅលើទម្រង់នៃការកក់ បន្ទាប់ពីបញ្ចូលព័ត៌មានប័ណ្ណវីសារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា​ បានត្រឹមត្រូវ
  8. ការទទួលបានការផ្តល់ជូននេះ គឺត្រូវធ្វើឡើងស្របតាម ខ និងលក្ខខណ្ឌដែលបានកំណត់ យើងខ្ញុំមានសិទ្ធក្នុងការផ្លាស់ប្តូរការផ្តល់ជូននេះបានគ្រប់ពេល។ ក្នុងករណីមានវិវាទណាមួយ Agoda មានសិទ្ធិក្នុងការសម្រេចចុងក្រោយ។
  9. រាល់ការកក់តាមរយៈគេហទំព័រប្រម៉ូសិននេះត្រូវតែធ្វើឡើងស្របតាមលក្ខខណ្ឌរបស់ Agoda
អបអរសាទរសាខាឆ្នើមទាំង១០ ប្រចាំខែកក្កដា ឆ្នាំ២០២១ លើ “ការគ្រប់គ្រងគុណភាពឥណទានបានល្អបំផុត” និង “ការបញ្ចេញឥណទានបានយ៉ាងល្អស្របតាមផែនការដែលបានកំណត់”។ គណៈគ្រប់គ្រងនៃធនាគារ ប្រៃសណីយ៍កម្ពុជា ពិតជាមានសេចក្តីសោមន្សយ៉ាងក្រៃលែងចំពោះសាខាទាំង១៤ រួមមាន៖
  • សាខាកាណាស៊ីធី ក្លាយជាសាខាឆ្នើមលើ “ការគ្រប់គ្រងគុណភាពឥណទានបានល្អបំផុត”
  • និងសាខា១៣ទៀតរួមមាន សាខាការិយាល័យកណ្តាល សាខាអូឡាំពិក សាខាសុវណ្ណា សាខាសែនសុខ សាខាអូរបែកក្អម សាខាច្បារអំពៅ សាខាទឺកថ្លា សាខាខេត្តកំពង់ចាម សាខាអង្គស្នួល២ សាខាក្រុងបាវិត សាខាស្រុកបាទី សាខាស្រុកត្រាំកក់ និងសាខាស្រុកស្អាង ដែលក្លាយជាសាខាឆ្នើមលើ “ការសម្រេចបានកំណើនឥណទានស្របតាមផែនការដែលបានកំណត់”
សមិទ្ធផលទាំងអស់នេះ គឺជាមោទនភាពដ៏ត្រចះត្រចង់មួយសម្រាប់ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូបក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនបានយ៉ាងល្អទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ នាវេលានោះផងដែរ គណៈគ្រប់គ្រង ក៏បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនដល់លោកនាយក និងបុគ្គលិកសាខាទាំងអស់ ដែលបានសហការគ្នាក្នុងការអនុវត្តន៍ការងាររហូតទទួលបាននូវភាពជោគជ័យមួយនេះ។ ក្រៅពីការកោតសរសើរ ធនាគារក៏បានប្រគល់ជាវិញ្ញាបនបត្រសរសើរ និងថវិកាលើកទឹកចិត្តចំនួន ២លានរៀលក្នុងមួយសាខាផងដែរ។

ក្នុងស្មារតីនៃកិច្ចសហការល្អរវាងគ្នាទៅវិញទៅមក និងដើម្បីចូលរួមជាចំណែកដ៏សំខាន់មួយក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាក្នុងការស្តារធុរកិច្ចឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ១៩។ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ធនាគារ ប្រៃសណីយ៍កម្ពុជា បានជួបពិភាក្សា និងបន្តធ្វើកិច្ចសហការក្នុងភាពជាដៃគូជាមួយនឹងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា លើ “គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២” ។ កិច្ចសហការនេះមានគោលបំណងដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈការផ្តល់ជាកម្ចីជូនសហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាម្ចាស់អាជីវកម្មក្នុងការបន្តរក្សាលំនឹងអាជីវកម្មរបស់ខ្លួនក្នុងគ្រាដ៏លំបាកនេះ និងត្រៀមខ្លួនងើបឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ១៩។ ជាពិសេសគម្រោងសហហិរញ្ញប្បទាននេះ គឺផ្តោតសំខាន់លើការផ្តល់ឥណទាន ដើម្បីជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអទិភាព ដូចជា ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម សម្រាប់ជំនួសឱ្យការនាំចូលបម្រើសេចក្តីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលក្នុងការផលិតរបស់ក្រុមហ៊ុនធំៗជាដើម។

គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ នេះ គឺជាគម្រោងមួយក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងធនាគារ ប្រៃសណីយ៍កម្ពុជា​ ដែលផ្តល់ជូនឥណទានជាមួយអត្រាការប្រាក់ទាបបំផុតត្រឹមតែ ៦,៥% ក្នុងមួយឆ្នាំ និង​មានរយៈពេលកម្ចីរហូតដល់ ៧ឆ្នាំ។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា “ភាពជាដៃគូជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមអោយងើបឡើងវិញទាន់ពេលវេលា ជាពិសេសឆ្ពោះទៅកាន់ការអភិវឌ្ឃន៍សេដ្ឋកិច្ចឡើងវិញនៅក្រោយវិបត្តិកូវីដ១៩ត្រូវបានបញ្ចប់។ លោកបានបន្ថែមថា យើងបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការបញ្ចេញថវិកាកម្ចីក្នុងជំហានទី១ កាលពីឆ្នាំ២០២០ ហើយយើងជឿជាក់ថាជំហានទី២នេះ យើងនឹងអាចសហការគ្នាក្នុងការជួយគាំទ្រអាជីវកម្មរបស់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមយ៉ាងមានប្រសិទ្ធភាពបំផុត។”

លោក លឹម អូន នាយកប្រតិបត្តិ នៃ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់យ៉ាងឆាប់រហ័សដើម្បីជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យមដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តអាជីវកម្មរបស់ខ្លួនឡើងវិញ និងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណ និងទទួលស្គាល់ដោយស្មោះចំពោះធនាគារ ប្រៃសណីយ៍កម្ពុជា និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ សម្រាប់ការបន្តសហការគ្នានៅក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ នេះ។”

ក្រៅពីផ្តល់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម CPBank ក៏បម្រើជូនអតិថិជននូវសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ដើម្បីគាំទ្រម្ចាស់អាជីវកម្មដូចជា ការទូទាត់តាម QR ស្កេន ការសហការជាដៃគូពាណិជ្ជកម្ម សេវាបើកប្រាក់បៀវត្ស សេវាប្រមូលប្រាក់បង់ពន្ធជាដើម ជាពិសេសពុំមានគិតកម្រៃសេវាឡើយ។

តាមរយៈគម្រោងមួយនេះ គ្រប់អតិថិជន និងសាធារណជនទាំងអស់អាចអញ្ជើញដាក់ពាក្យស្នើសុំឥណទានពីធនាគារ ប្រៃសណីយ៍កម្ពុជា នៅតាមបណ្តាសាខាទាំង ៦០ទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ 023 260 888។

ការផ្តល់ជូនពិសេសពី CPBank និង WOWNOW! ទូទាត់ថ្លៃកម្មង់អាហារតាម WOWNOW App ចាប់ពី ៧ដុល្លារឡើងទៅ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ២ដុល្លារភ្លាមៗ ដោយគ្រាន់តែលោកអ្នកទូទាត់ដោយប្រើប្រាស់ប័ណ្ណវីសា CPBank និងប្រើកូដ “WOWCPB”។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី១ ខែកញ្ញា​ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ខ និងលក្ខខណ្ឌនៃការផ្តល់ជូន៖

  • ការផ្តល់ជូននេះសម្រាប់គ្រប់ម្ចាស់ប័ណ្ណវីសា CPBank ទាំងអស់
  • ម្ចាស់ប័ណ្ណទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃ ២ដុល្លារភ្លាមៗ រាល់ពេលលោកអ្នកចំណាយចាប់ពី ៧ដុល្លារឡើងទៅនៅក្នុង WOWNOW APP ដោយប្រើប្រាស់ប័ណ្ណវីសា CPBank និងប្រើប្រាស់កូដ “WOWCPB”
  • ការផ្តល់ជូននេះសម្រាប់តែកម្មង់ទំនិញនៅក្នុងមុខងារ “កម្មង់អាហារ” តែប៉ុណ្ណោះ
  • ម្ចាស់ប័ណ្ណមិនអាចប្រើកូដបញ្ចុះតម្លៃនេះភ្ជាប់ជាមួយការបញ្ចុះតម្លៃផ្សេងទៀតក្នុងពេលតែមួយបានទេ
  • ការផ្តល់ជូននេះមានចំនួនកំណត់ អ្នកកម្មង់មុន ទទួលបានមុន
  • អតិថិជនម្នាក់អាចទទួលបានការបញ្ចុះតម្លៃតែម្តងប៉ុណ្ណោះក្នុងមួយខែ
  • ការបញ្ចុះតម្លៃនេះមិនអាចផ្ទេរទៅឱ្យភាគីទីបី ប្តូរជាសាច់ប្រាក់ ឬអត្ថប្រយោជន៍ណាមួយបានឡើយ
  • ប្រសិនបើមានវិវាទណាមួយ ឬមិនទទួលបានការបញ្ចុះតម្លៃ សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០២៣ ៩៩៧ ២៣៩
  • លក្ខខណ្ឌនៃការទទួលបានទឹកប្រាក់រង្វាន់ត្រឡប់រហូតដល់ ៨ដុល្លារ​ ក្នុងមួយខែ៖
ទំហំការចំណាយ / ខែ ទំហំទឹកប្រាក់ត្រឡប់ ទំហំទឹកប្រាក់អតិបរមា/ ខែ
ចាប់ពី ២០ដុល្លារឡើងទៅ / ប័ណ្ណ ១ ដុល្លារ ៨ ដុល្លារ / ប័ណ្ណ
ចាប់ពី ៤០ដុល្លារឡើងទៅ / ប័ណ្ណ ២ ដុល្លារ
ចាប់ពី ៦០ដុល្លារឡើងទៅ / ប័ណ្ណ ៣ ដុល្លារ
ចាប់ពី ៨០ដុល្លារឡើងទៅ / ប័ណ្ណ ៤ ដុល្លារ
ចាប់ពី ១០០ដុល្លារឡើងទៅ / ប័ណ្ណ ៥ ដុល្លារ
ចាប់ពី ១២០ដុល្លារឡើងទៅ / ប័ណ្ណ ៦ ដុល្លារ
ចាប់ពី ១៤០ដុល្លារឡើងទៅ / ប័ណ្ណ ៧ ដុល្លារ
ចាប់ពី ១៦០ដុល្លារឡើងទៅ / ប័ណ្ណ ៨ ដុល្លារ
  • ទឹកប្រាក់រង្វាន់នឹងត្រូវផ្ទេរចូលក្នុងគណនីអតិថិជននៅរៀងរាល់សប្តាហ៍ទី១ រៀងរាល់ខែ
  • យើងខ្ញុំសូមរក្សាសិទ្ធក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយពុំចាំបាច់ជូនដំណឹងជាមុន

ទូទាត់កាន់តែច្រើន​ ចំណេញកាន់តែច្រើនជាមួយប័ណ្ណវីសា CPBank! គ្រាន់តែលោកអ្នកប្រើប្រាស់ប័ណ្ណវីសា CPBank ដើម្បីទូទាត់ទិញទំនិញនៅ ផ្សារទំនើប Lucky Supermarket, Lucky Premium Store, Lucky Express, និង The Guardian តាមរយៈការទូទាត់តាមបច្ចេកវិទ្យា Contactless ចាប់ពី $១០ ឡើងទៅនោះលោកអ្នកនឹងទទួលប័ណ្ណទឹកប្រាក់ចំនួន $១ ភ្លាមៗ។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឬរហូតដល់អស់ពីស្តុក។

ខ និងលក្ខខណ្ឌ៖

  • កម្មវិធីនេះផ្តល់ជូនគ្រប់អតិថិជន Visa ទាំងអស់
  • ដើម្បីប្តូរយកប័ណ្ណសាច់ប្រាក់៖ អតិថិជនត្រូវទូទាត់ជាមួយប័ណ្ណវីសា CPBank តាមរយៈបច្ចេកវិទ្យា contactless ចាប់ពី ១០ដុល្លាឡើងទៅក្នុងវិក្កយបត្រតែមួយនៅតាមបណ្តាផ្សារទំនើប Lucky Supermarket, Lucky Premium Store, Lucky Express, និង The Guardian ដើម្បីទទួលបានប័ណ្ណសាច់ប្រាក់ ១ដុល្លារ
  • អតិថិជនម្នាក់អាចប្តូរប័ណ្ណសាច់ប្រាក់នេះបានរហូតដល់ ៣សន្លឹកសម្រាប់ប័ណ្ណវីសាមួយក្នុងមួយថ្ងៃ
  • ប័ណ្ណសាច់ប្រាក់អាចត្រូវបានប្រើប្រាស់សម្រាប់ទិញទំនិញលើកក្រោយនៅពេលទូទាត់ជាមួយប័ណ្ណវីសាតាមរយៈបច្ចេកវិទ្យា contactless តែប៉ុណ្ណោះ
  • ប័ណ្ណសាច់ប្រាក់នេះមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១
  • ប័ណ្ណសាច់ប្រាក់មិនអាចប្តូរយកជាសាច់ប្រាក់បានទេ
  • ប័ណ្ណសាច់ប្រាក់ដែលផ្តល់ជូនមានចំនួនកំណត់ អ្នកមកមុនទទួលបានមុន ឬផ្តល់ជូនរហូតអស់ពីស្តុក
  • យើងខ្ញុំសូមរក្សាសិទ្ធក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយពុំចាំបាច់ជូនដំណឹងជាមុន
  • រាល់សេចក្តីសម្រេចណាមួយលើបញ្ហាទាក់ទងនឹងកម្មវិធីនេះដែលធ្វើឡើងដោយ DFI Lucky Private Limited នឹងត្រូវបានបញ្ចប់ហើយគ្មានការឆ្លើយឆ្លងណាមួយត្រូវបានធ្វើឡើងឡើយ

សម្រាប់ទីតាំង និងព័ត៌មានលម្អិត!

ទទួលបានការបញ្ចុះតម្លៃ ១០% ភ្លាមៗ រាល់ពេលទូទាត់តាមរយៈប័ណ្ណវីសា CPBank ចាប់ពី ២០ដុល្លារឡើងទៅសម្រាប់ការកម្ម៉ង់នៅលើ Grocerdel application។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ខ និងលក្ខខណ្ឌ

  • ប្រម៉ូសិននេះផ្តល់ជូនសម្រាប់គ្រប់ប្រភេទប័ណ្ណវីសា CPBank ទាំងអស់ (ប័ណ្ណវីសាឥណទាន និងឥណពន្ធ)
  • ប្រម៉ូសិននេះមានសុពលភាពសម្រាប់តែការទូទាត់ជាមួយប័ណ្ណវីសា CPBank ចាប់ពី ២០ដុល្លារឡើងទៅសម្រាប់ការកម្ម៉ង់ម្តងនៅលើគេហទំព័រ Grocerdel application
  • ការបញ្ចុះតម្លៃនេះនឹងត្រូវធ្វើឡើងដោយស្វ័យប្រវត្តិនៅ Check out
  • ការបញ្ចុះតម្លៃនឹងផ្តល់ជូនរហូតដល់ ៥ដុល្លារសម្រាប់ការកម្មង់ម្តង
  • ការផ្តល់ជូននេះមានកំណត់ ឬ មកមុនទទួលបានមុន
  • យើងខ្ញុំសូមរក្សាសិទ្ធិលើសេចក្តីសម្រេចរបស់ខ្លួនក្នុងការបញ្ចប់កម្មវិធីនេះ ឬផ្លាស់ប្តូរ លុប ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនចាំបាច់ជូនដំណឹងជាមុន
  • រាល់សេចក្តីសម្រេចណាមួយលើបញ្ហាទាក់ទងនឹងកម្មវិធីនេះដែលធ្វើឡើងដោយ La Rue នឹងត្រូវបានបញ្ចប់ហើយគ្មានការឆ្លើយឆ្លងណាមួយត្រូវបានធ្វើឡើងឡើយ

ទទួលបានការបញ្ចុះតម្លៃ ១៥% ភ្លាមៗ រាល់ពេលទូទាត់តាមរយៈប័ណ្ណវីសា CPBank នៅលើគេហទំព័រ  larue.com.kh និង La Rue Mobile Application។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ខ និងលក្ខខណ្ឌ

  • ប្រម៉ូសិននេះផ្តល់ជូនសម្រាប់គ្រប់ប្រភេទប័ណ្ណវីសា CPBank ទាំងអស់ (ប័ណ្ណវីសាឥណទាន និងឥណពន្ធ)
  • ប្រម៉ូសិននេះមានសុពលភាពសម្រាប់តែការទិញទំនិញគ្រប់ប្រភេទ និងទូទាត់ជាមួយប័ណ្ណវីសា CPBank នៅលើគេហទំព័រ com.kh និង La Rue Mobile Application
  • ការបញ្ចុះតម្លៃនេះនឹងត្រូវធ្វើឡើងដោយស្វ័យប្រវត្តិនៅ Check out
  • ការបញ្ចុះតម្លៃនឹងផ្តល់ជូនរហូតដល់ ១០ដុល្លារសម្រាប់ការកម្មង់ម្តង
  • ការផ្តល់ជូននេះមានកំណត់ ឬ មកមុនទទួលបានមុន
  • យើងខ្ញុំសូមរក្សាសិទ្ធិលើសេចក្តីសម្រេចរបស់ខ្លួនក្នុងការបញ្ចប់កម្មវិធីនេះ ឬផ្លាស់ប្តូរ លុប ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនចាំបាច់ជូនដំណឹងជាមុន
  • រាល់សេចក្តីសម្រេចណាមួយលើបញ្ហាទាក់ទងនឹងកម្មវិធីនេះដែលធ្វើឡើងដោយ La Rue នឹងត្រូវបានបញ្ចប់ហើយគ្មានការឆ្លើយឆ្លងណាមួយត្រូវបានធ្វើឡើងឡើយ

ទូទាត់តាមរយៈប័ណ្ណវីសា CPBank នៅ Khmum eShop Mobile Application ចាប់ពី ២០ដុល្លារឡើងទៅលោកអ្នកនឹងទទួលទឹកប្រាក់ចំនួន ៥ដុល្លារត្រឡប់ចូលក្នុងគណនី Khmum Wallet វិញភ្លាមៗ រួមជាមួយការថែមជូនជែលលាងដៃមួយដបតម្លៃ​ ២ដុល្លារ និងការដឹកជញ្ជូនដោយឥតគិតថ្លៃ។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ខ និងលក្ខខណ្ឌ

  • ប្រម៉ូសិននេះផ្តល់ជូនសម្រាប់គ្រប់ប្រភេទប័ណ្ណវីសា CPBank ទាំងអស់ (ប័ណ្ណវីសាឥណទាន និងឥណពន្ធ)
  • ប្រម៉ូសិននេះមានសុពលភាពសម្រាប់តែការទូទាត់ជាមួយប័ណ្ណវីសា CPBank ចាប់ពី ២០ដុល្លារឡើងទៅសម្រាប់ការកម្មង់នៅលើ Khmum eShop Mobile Application
  • ការផ្តល់ជូន ៥ដុល្លារនឹងត្រូវផ្ទេរចូលក្នុងគណនី Khmum Wallet សម្រាប់ការកម្មង់លើកក្រោយ
  • ការផ្តល់ជូននេះមានកំណត់ ឬ មកមុនទទួលបានមុន
  • យើងខ្ញុំសូមរក្សាសិទ្ធិលើសេចក្តីសម្រេចរបស់ខ្លួនក្នុងការបញ្ចប់កម្មវិធីនេះ ឬផ្លាស់ប្តូរ លុប ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនចាំបាច់ជូនដំណឹងជាមុន
  • រាល់សេចក្តីសម្រេចណាមួយលើបញ្ហាទាក់ទងនឹងកម្មវិធីនេះដែលធ្វើឡើងដោយ Khmum eShop នឹងត្រូវបានបញ្ចប់ហើយគ្មានការឆ្លើយឆ្លងណាមួយត្រូវបានធ្វើឡើងឡើយ

ទូទាត់ដោយប្រើប្រាស់ប័ណ្ណវីសា CPBank នៅផ្សារទំនើប AEON ភ្នំពេញ ផ្សារទំនើប AEON សែនសុខ និង AEON Cambodia Online ចាប់ពី ១៧ដុល្លារឡើងទៅលោកអ្នកនឹងទទួលបានប័ណ្ណផ្សងសំណាងឈ្នះរង្វាន់ពី AEON មួយសន្លឹកភ្លាមៗ។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។

ខ និងលក្ខខណ្ឌផ្សេងៗ

  • កម្មវិធីពិសេសនេះ មានសុពលភាពសម្រាប់តែការទូទាត់តាមរយ:ប័ណ្ណVisa CPBank នៅផ្សារទំនើប AEON ភ្នំពេញ ផ្សារទំនើប AEON សែនសុខ និង AEON Cambodia Online
  • រាល់ការចំណាយអស់ ១៧ដុល្លារតាមរយ:ប័ណ្ណ Visa CPBank នឹងទទួលបានសន្លឹកឆ្នោតសម្រាប់ការចាប់រង្វាន់ ១សន្លឹកនៅ Service Counter ជាន់ផ្ទាល់ដី និងមានឱកាសឈ្នះរង្វាន់ធំជាច្រើនសម្រាប់ខួប ៧ឆ្នាំរបស់ផ្សារទំនើប AEON
  • ការបូកសរុបបញ្ចូលគ្នានូវវិក្កយបត្រដែលបានចំណាយក្នុងថ្ងៃតែមួយ ហើយដែលមានលេខប័ណ្ណដូចគ្នា ក៏ត្រូវបានអនុញ្ញាតឱ្យទទួលបានសន្លឹកឆ្នោតសម្រាប់ការចាប់រង្វាន់
  • រង្វាន់ធំសម្រាប់ខួប ៧ឆ្នាំរបស់ផ្សារទំនើប AEON រូមមាន៖
    • ម៉ូតូYamaha ១ រង្វាន់
    • ទូរទឹកកក Hitachi ៤ រង្វាន់
    • ទូរទស្សន៍ Panasonic Smart TV ៤ រង្វាន់
    • ទូរស័ព្ទដែ Oppo ២ រង្វាន់
    • កង្ហារ Hatari ១៧ រង្វាន់
    • ឆ្នាំងអ៊ុត Electrolux ៤ រង្វាន់ 
    • ម៉ាស៊ីនក្រឡុកផ្លែឈើ Panasonic ៤ រង្វាន់
  • ការចាប់រង្វាន់នឹងត្រូវធ្វើឡើងនៅផ្សារទំនើប AEON តាមរយ:ការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១ ខែសីហាឆ្នាំ ២០២១
  • អ្នកឈ្នះរង្វាន់ទាំងអស់នឹងត្រូវទាក់ទងមក Aeon Cambodia ដើម្បីទទួលរង្វាន់ឲ្យបានត្រឹមថ្ងៃទី៨​ ខែសីហា ឆ្នាំ២០២១
  • អ្នកឈ្នះនឹងមានសិទ្ធិទទួលបានរង្វាន់តែមួយប៉ុណ្ណោះ
  • រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឬការប្តូរក្រោមទម្រង់ណាផ្សេង
  • យើងខ្ញុំសូមរក្សាសិទ្ធិលើសេចក្តីសម្រេចរបស់ខ្លួនក្នុងការបញ្ចប់កម្មវិធីនេះ ឬផ្លាស់ប្តូរ លុប ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនចាំបាច់ជូនដំណឹងជាមុន   
  • រាល់សេចក្តីសម្រេចណាមួយលើបញ្ហាទាក់ទងនឹងកម្មវិធីនេះដែលធ្វើឡើងដោយ Aeon Cambodia Co., Ltd នឹងត្រូវបានបញ្ចប់ហើយគ្មានការឆ្លើយឆ្លងណាមួយត្រូវបានធ្វើឡើងឡើយ                       

ដោយសង្កេតឃើញពីភាពរីកចម្រើននៅក្នុងតំបន់ និងតម្រូវការប្រើប្រាស់សេវាធនាគាររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ និងស្រុកឈូក ខេត្តកំពត រួមទាំងដើម្បីបំពេញនូវតម្រូវការសេវាហិរញ្ញវត្ថុជូនបងប្អូនប្រជាជនឱ្យស្របតាមចក្ខុវិស័យរបស់ធនាគារ ក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុឈានមុខគេជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរឡើង និងបម្រើសេវាធនាគារឱ្យស្ថិតនៅគៀកនឹងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋបំផុត។

នាថ្ងៃទី18 ខែមិថុនា ឆ្នាំ2021 CPBank បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីចំនួន 2 រួមមាន៖

  • សាខាខេត្តព្រះវិហារ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ62 ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ
  • សាខាស្រុកឈូក ខេត្តកំពត ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ3 ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត

អាស្រ័យហេតុនេះ CPBank សូមអនុញ្ញាតគោរពអញ្ជើញសាធារណជនទាំងអស់មកស្វែងយល់ និងប្រើប្រាស់សេវាហិរញ្ញវត្ថុជាច្រើនសម្បូរបែបទៅតាមតម្រូវការបាន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយសាខាថ្មីទាំងពីរនេះ និងសាខាទាំង 58 ទូទាំងប្រទេសកំពុងរង់ចាំបម្រើសេវាជូនលោកអ្នកជាមួយនឹងបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍ខ្ពស់ អគារស្តង់ដាធំទូលាយ ប្រព័ន្ធការពារសុវត្ថិភាព និងសម្ភារៈធនាគារទំនើបៗ។

គូសបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំ2021 នេះ CPBank មានបណ្តាញប្រតិបត្តិការសរុបចំនួន 60សាខាទូទាំងប្រទេស និងមានទ្រព្យសកម្មសរុបជាង 1,000,000,000 ដុល្លារអាមេរិក ដែលសបញ្ជាក់ឱ្យឃើញពីភាពរឹងមាំរបស់ធនាគារ និងជាទីទំនុកចិត្តជូនអតិថិជនគ្រប់រូប។ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្នធនាគារមានម៉ាស៊ីនអេធីអឹមជាង 77ទីតាំង គណនីអតិថិជនសរុបជាង 100,000គណនី ចំនួនប័ណ្ណអេធីអឹមជាង 50,000ប័ណ្ណ ដៃគូអាជីវកម្មជាង 2,000កន្លែង និងភ្នាក់ងារជាដៃគូជាង 9,000កន្លែងទូទាំងប្រទេស។

CPBank មានសេវាធនាគារជាច្រើនសម្បូរបែបសម្រាប់បម្រើជូនអតិថិជនរួម​មាន៖

  • សេវាឥណទាន
  • សេវាបញ្ញើសន្សំ
  • សេវាធនាគារតាមទូរស័ព្ទដៃ
  • ប័ណ្ណឥណពន្ធ និងឥណទានវីសា
  • សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស
  • និងសេវាផ្សេងៗទៀតជាច្រើន រួមបញ្ចូលទាំងម៉ាស៊ីនអេធីអឹមដកប្រាក់-ដាក់ប្រាក់ ២៤/៧។ ជាពិសេស CPBank នឹងផ្តល់ភាពងាយស្រួលជូនអតិថិជនលើការស្នើសុំបើកគណនី និងស្នើសុំឥណទានដោយងាយស្រួលតាមរយៈ Online ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរមកកាន់សាខាធនាគារឡើយ។

លេខទូរសព្ទទំនាក់ទំនងសាខាខេត្តព្រះវិហារ៖ 069 700 272  និងទីតាំង៖  https://bit.ly/3zteHSl

លេខទូរសព្ទទំនាក់ទំនងសាខាស្រុកឈូក៖ 015 665 611 និងទីតាំង៖  https://goo.gl/maps/ygMfxpqjPspVHBxq7

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 023 260 888 ឬ ចូលរួមជាមួយធនាគារតាមរយៈ​ Link៖

Facebook: https://www.facebook.com/cpbankplc/

Telegram: https://t.me/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ប្រៃសណីយ៍កម្ពុជា  បានផ្តល់វិភាគទានសរុបចំនួន ៨លានដុល្លារអាមេរិករួចរាល់មកហើយ ជូនដល់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ដោយវិភាគទានសរុបចំនួន ៨លានដុល្លាអាមេរិកដែលអ្នកឧកញ៉ាបណ្ឌិត បានបរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជារួមមាន៖

  • ៣ លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា
  • ៣ លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងសកម្មភាពទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតខ្លាំងក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»
  • និង ២ លានដុល្លារអាមេរិក ត្រូវបានផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញមន្ទីរពេទ្យ «នគរទេព» ដែលកំពុងប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ១៩ នឹងត្រូវផ្លាស់ប្តូរឈ្មោះទៅជា មន្ទីរពេទ្យ «ហ្លួងម៉ែ» បន្ទាប់ពីបានទិញរួច។

អាស្រ័យហេតុនេះ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា សូមថ្លែងអំណរគុណ និងមានអំណរក្រៃលែងចំពោះការលះបង់របស់អ្នកឧកញ៉ាបណ្ឌិត ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់។

គូសបញ្ជាក់ផងដែរ  ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយដាក់ចេញគោលការណ៍សំខាន់ៗចំនួន ៦ចំណុចរួមមាន៖

  1. គ្រប់អតិថិជន និងបុគ្គលិកទាំងអស់តម្រូវឱ្យស្កេនកូដរបស់ក្រសួងសុខាភិបាលមុនពេលចូលក្នុងការិយាល័យ ឬស្នាក់ការរបស់ធនាគារ
  2. គ្រប់អតិថិជន និងបុគ្គលិកទាំងអស់តម្រូវឱ្យវាស់កម្តៅ ពាក់ម៉ាស និងលាងសម្អាតដៃជាមួយអាកុលក្នុងបរិវេណរបស់ធនាគារ
  3. ចំពោះអតិថិជនដែលមានកម្តៅចាប់ពី ៣៧.៥ អង្សាសេ ឬមានអាការៈមិនស្រួលខ្លួន ធនាគារនឹងស្នើសុំឱ្យអតិថិជនពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញជាបន្ទាន់
  4. កំណត់ការរក្សាគម្លាតយ៉ាងតិចណាស់ ១.៥ ម៉ែត្រ និងការកំណត់គម្លាតសុវត្ថិភាពនៅបរិវេណផ្តល់សេវា និងបរិវេណរង់ចាំទទួលសេវា
  5. គ្រប់បរិវេណ និងបរិក្ខាររបស់ធនាគារទាំងអស់ ត្រូវបានលាងសម្អាតជាប្រចាំ និងប្រាកដថាមានសុវត្ថិភាព
  6. ផ្តល់ជូនអតិថិជននូវការធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយឥតគិតថ្លៃតាមរយៈ CPBank Mobile App ដូចជា៖ ស្កេន QR, ប្រព័ន្ធប៉ះដើម្បីទូទាត់ (Visa Contactless) រាល់ពេលទូទាត់ថ្លៃទំនិញផ្សេងៗ, ផ្ទេរប្រាក់ទៅកាន់មិត្តភ័ក្តិ ក្រុមគ្រួសារ ដៃគូអាជីវកម្ម ឬផ្ទេរប្រាក់ឆ្លងធនគារទៅកាន់សមាជិករបស់ប្រព័ន្ធបាគង Retail Pay និង ប្រព័ន្ធទូទាត់រហ័សជាដើម ដើម្បីបង្កើនសុវត្ថិភាព និងជៀសផុតពីការឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយហានិភ័យការឆ្លងតាមក្រដាសប្រាក់។

ដើម្បីការពារសុវត្ថិភាពលោកអ្នក និងក្រុមគ្រួសារជៀសផុតពីជំងឺកូវីដ១៩ សូមបន្តអនុវត្តឱ្យបានខ្ជាប់នូវគោលការណ៍ណែនាំ ៣កុំ ៣ការពារ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជារួមមមាន៖

៣ ការពារ

១. ពាក់ម៉ាស

២. លាងដៃ

៣. គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី ១.៥ម៉ែត្រឡើងទៅ)

៣ កុំ

១. កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក

២. កុំទៅកន្លែងមានមនុស្សច្រើន

៣. កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នាជាដើម

ប្រាក់រៀល គឺជារូបិយវត្ថុតំណាងអត្តសញ្ញាណជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្ត វប្បធម៌ ទំនៀមទំលាប់ ក៏ដូចជាភាពរីកចម្រើនរបស់សង្គមខ្មែរពីមួយសម័យកាលទៅមួយសម័យកាល។ ការជម្រុញការប្រើប្រាស់ប្រាក់រៀល គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍នូវសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ ទាំងវិស័យហិរញ្ញវត្ថុ វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម វិស័យទេសចរណ៍ កសិកម្ម និងវិស័យផ្សេងៗជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ CPBank សូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ “ទិវាប្រាក់រៀលខួបទី ៤១ នៃការដាក់ចរាចរប្រាក់រៀលខ្មែរឡើងវិញ”។ CPBank បានប្តេជ្ញាយ៉ាងមុតមាំ និងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍន៍ប្រព័ន្ធធនាគារ ក៏ដូចជាការចូលរួមលើកកម្ពស់ការប្រើប្រាស់ និងការផ្តល់សេវាហិរញ្ញវត្ថុជាប្រាក់រៀល ដែលជារូបិយវត្ថុរបស់ជាតិឱ្យកាន់តែទូលំទូលាយ។ សព្វថ្ងៃនេះ ធនាគារបានចូលរួមចំណែកដោយបានដាក់ឱ្យប្រើប្រាស់នូវសេវាកម្មជាច្រើនប្រភេទជាប្រាក់រៀលខ្មែរ ទាំងសេវាឌីជីថល សេវាឥណទាន បញ្ញើសន្សំ សេវាអេធីអឹម និងសេវាធនាគារជាច្រើនទៀតរួមមាន៖

  • ផ្តល់ជូនទំហំឥណទានសហគ្រាសខ្នាតតូច និងមធ្យមជាប្រាក់រៀលរហូតដល់ ៤,០០០,០០០,០០០ រៀល
  • ផ្តល់ជូនអត្រាការប្រាក់បញ្ញើសន្សំមានកាលកំណត់ជាប្រាក់រៀលរហូតដល់ ៦%
  • ផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈប្រព័ន្ធបាគង ជាប្រាក់រៀលបានរហូតដល់ ១០,០០០,០០០ រៀលក្នុង១ថ្ងៃ
  • ផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈ Retail Pay ជាប្រាក់រៀលបានរហូតដល់ ២០០,០០០,០០០ រៀលក្នុង១ថ្ងៃ
  • ផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈប្រព័ន្ធទូទាត់រហ័ស (FAST) ជាប្រាក់រៀលបានរហូតដល់ ៤០,០០០,០០០ រៀលក្នុង១ថ្ងៃ
  • ផ្ទេរប្រាក់តាមរយៈ CPBank Mobile App ជាប្រាក់រៀលបានរហូតដល់ ២០០,០០០,០០០ រៀលក្នុង១ថ្ងៃ
  • ផ្ទេរប្រាក់ទៅកាន់គណនីវីង ជាប្រាក់រៀលបានរហូតដល់ ១០,០០០,០០០ រៀលក្នុង១ថ្ងៃ

ទូទាត់ដោយប្រើប្រាស់ប័ណ្ណវីសា CPBank តាមរយៈបច្ចេកវិទ្យា Contactless (យកប័ណ្ណប៉ះម៉ាស៊ីនទូទាត់) នៅ Pizza Company ចាប់ពី $20 ឡើងទៅចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ លោកអ្នកនឹងទទួលបានប័ណ្ណទឹកប្រាក់ $3 ភ្លាមៗ។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី15 ខែមីនា ឆ្នាំ2021 រហូតដល់ថ្ងៃទី28 ខែមេសា ឆ្នាំ2021 ឬរហូតដល់អស់ពីស្តុក។

បញ្ជាក់៖ ការផ្តល់ជូននេះអនុវត្តនៅគ្រប់សាខាទាំងអស់របស់ Pizza Company លើកលែងតែសាខាដែលស្ថិតនៅក្នុងអាកាសយានដ្ឋានតែប៉ុណ្ណោះ។

ខ​​​​ និងលក្ខខណ្ឌសម្រាប់ការផ្តល់ជូន៖

  • ផ្តល់ជូនគ្រប់ប័ណ្ណវីសាទាំងអស់ រួមបញ្ចូលទាំងប័ណ្ណវីសានិម្មិតផងដែរ
  • ទូទាត់ដោយយកប័ណ្ណប៉ះនឹងម៉ាស៊ីនទូទាត់ (Contactless) ចាប់ពី $20 ឡើងទៅក្នុងវិក្កយប័ត្រតែមួយដើម្បីទទួលបានប័ណ្ណទឹកប្រាក់ $3
  • ការផ្តល់ជូននេះសម្រាប់តែការទូទាត់ញ៉ាំក្នុងហាង និងខ្ចប់យកទៅផ្ទះតែប៉ុណ្ណោះ
  • ចំនួនកំណត់នៃការផ្តល់ជូន ប័ណ្ណវីសាមួយអាចទទួលបានប័ណ្ណបញ្ចុះតម្លៃត្រឹមតែ ៣ប័ណ្ណប៉ុណ្ណោះក្នុងមួយថ្ងៃ
  • សន្លឹកប័ណ្ណនេះអាចប្រើប្រាស់បានសម្រាប់ការទិញទំនិញពេលបន្ទាប់ជាមួយ Visa Contactless
  • ប័ណ្ណបញ្ចុះតម្លៃនេះមានសុពលភាពរហូតដល់ថ្ងៃទី31 ខែឧសភា ឆ្នាំ2021
  • សន្លឹកប័ណ្ណនេះមិនអាចប្តូរជាសាច់ប្រាក់បានទេ
  • ការផ្តល់ជូននេះមានចំនួនកំណត់ អតិថិជនមកមុនទទួលបានការផ្តល់ជូនមុន
  • យើងខ្ញុំសូមរក្សាសិទ្ធក្នុងការកែប្រែ ឬបញ្ឈប់ការផ្តល់ជូននេះដោយពុំចាំបាច់ជម្រាបជូនជាមុន។

ខ និងលក្ខខណ្ឌសម្រាប់ “ប័ណ្ណទឹកប្រាក់ $3” សម្រាប់ការទូទាត់បន្ទាប់៖

  • ការផ្តល់ជូននេះសម្រាប់តែការទូទាត់ញ៉ាំក្នុងហាង និងខ្ចប់យកទៅផ្ទះតែប៉ុណ្ណោះ
  • ប័ណ្ណនេះអាចទូទាត់បាននៅពេលបន្ទាប់ចំពោះការទូទាត់លើសពីទំហំទឹកប្រាក់ $3 ដោយទូទាត់តាមរយៈបច្ចេកវិទ្យា Contactless
  • ប័ណ្ណនេះអាចប្រើប្រាស់បានតែម្តងប៉ុណ្ណោះ
  • ប័ណ្ណនេះអាចប្រើប្រាស់បានមុន ឬត្រឹមថ្ងៃទី31 ខែឧសភា ឆ្នាំ2021
  • យើងខ្ញុំមិនទទួលខុសត្រូវលើការបាត់បង់ ឬការខូចខាតលើប័ណ្ណបញ្ចុះតម្លៃ និងមិនមានការផ្តល់ជូនថ្មីឡើយ

Terms & Conditions