CPBank | ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១

នាឱកាសអបអរសាទរខួបលើកទី១១០ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ គណៈគ្រប់គ្រងរបស់ CPBank បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះបុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកជាស្រ្តីដែលបានបំពេញតួនាទី និងអនុវត្តភារកិច្ចប្រកបដោយលទ្ធផលផ្លែផ្កា និងស្មារតីទទួលខុសត្រូវ។ ក្នុងឱកាសនេះផងដែរ ធនាគារក៏បានប្រគល់ជូនបុគ្គលិកជូនស្ត្រីទាំងអស់នូវកាដូអានុស្សាវរីយ៍ជាច្រើន ដើម្បីបង្ហាញឱ្យឃើញនូវកាយវិការយកចិត្តទុកដាក់ និងលើកទឹកចិត្តចំពោះការលះបង់ក្នុងការបំពេញភារកិច្ចការងារនាពេលកន្លងមក។

 ដោយហេតុថា CPBank តែងតែផ្តល់គុណតម្លៃ និងលើកកម្ពស់វិសមភាពយែនឌ័រជូនដល់គ្រប់បងប្អូនស្រ្តីកម្ពុជាទាំងអស់តាមគ្រប់រូបភាព ដូចជាការផ្តល់ឱកាសការងារជាច្រើនកន្លែងជូនបុគ្គលិកជាស្រ្តី និងការជួយបំពេញនូវតម្រូវការសេវាហិរញ្ញវត្ថុជូនអតិថិជនស្រ្តីជាច្រើននៅពាសពេញផ្ទៃប្រទេសកម្ពុជា ទើបជាហេតុបណ្តាលឱ្យធនាគារបានទទួលបានប្រសិទ្ធនាមជា “ធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី” ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម (SME Finance Forum) នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ។

លើសពីនេះទៅទៀតជារៀងរាល់ឆ្នាំ ធនាគារបានចូលរួមឧបត្ថម្ភជូនមន្ទីរពេទ្យគុន្ធបុប្ផា ដើម្បីជាការចូលរួមចំណែកក្នុងការជួយសង្គ្រោះកុមារ និងការសម្រាលបន្ទុករបស់មាតាជាច្រើនរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងផងដែរ សម្រាប់ឆ្នាំ២០២០ វិញ ធនាគារបានឧបត្ថម្ភថវិកាសរុបចំនួន ២០១ ៤១៦ ៨៤៨ រៀលជូនមន្ទីរពេទ្យគុន្ធបុប្ផាផងដែរ។

គូសបញ្ជាក់ដែរថា បើគិតមកទល់សព្វថ្ងៃនេះ ធនាគារបានផ្តល់ឱកាសជូនបុគ្គលិកស្រ្តីចូលរួមបម្រើការងារជាមួយធនាគាររហូតដល់ជាង ​៣២% ស្មើនឹងជាង ៥០០នាក់ នៃបុគ្គលិកសរុបជាង ២០០០នាក់ ដោយយើងសង្ឃឹម និងប្តេជ្ញាថាមិនលើស ៥ឆ្នាំខាងមុខ ធនាគារនឹងផ្តល់ឱកាសការងារជាមួយធនាគារជូនបងប្អូនស្រ្តីកម្ពុជាយើងយ៉ាងតិចបំផុតឱ្យបាន ៥០% ឬលើសពីនេះ។

នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារ អូឡាំព្យាស៊ីធី រាជធានីភ្នំពេញ ធនាគារ ប្រៃសណីយ៍កម្ពុជា បានប្រារព្ធពិធី “ដាក់ដំណើរការការប្រើប្រាស់សេវាកម្មរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សម្រាប់ប្រតិបត្តិការចំណូលពន្ធគ្រប់ប្រភេទដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារកម្ពុជា អនុវត្តនៅទូទាំងប្រទេស” ដែលអនុញ្ញាតឱ្យអតិថិជន និងសាធារណជនទាំងអស់អាចធ្វើការបង់ពន្ធជាច្រើនប្រភេទដូចជាពន្ធអាករគ្រប់ប្រភេទ ពន្ធលើមធ្យោបាយធ្វើដំណើរ និងពន្ធលើអចលនទ្រព្យ ជូនអគ្គនាយកដ្ឋានពន្ធដារបានតាមរយៈធនាគារ ប្រៃសណីយ៍កម្ពុជា។

កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្រោមតំណាងអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ធាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា និងទីប្រឹក្សាក្រុមប្រឹក្សាភិបាល នៃធនាគារ ប្រៃសណីយ៍កម្ពុជា លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា តំណាងក្រុមប្រឹក្សាភិបាល នៃធនាគារ​ ប្រៃសណីយ៍កម្ពុជា និងអមដំណើរដោយគណៈគ្រប់គ្រងជាន់ខ្ពស់ លោកនាយក នាយិកាសាខា និងអ្នកតំណាងមកពីអគ្គនាយកដ្ឋានពន្ធដារជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើម លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានសម្តែងការស្វាគមន៍ទៅកាន់អង្គពិធីទាំងមូល និងបានមានប្រសាសន៍ថា៖ ការបង់ពន្ធ ជាទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការជួយទ្រទ្រង់ការចំណាយរបស់រដ្ឋ។ ម៉្យាងវិញទៀត ពន្ធអាករជាប្រភពចំណូលដ៏សំខាន់របស់ជាតិក្នុងការជួយជម្រុញឱ្យមានការអភិវឌ្ឍន៍ចាប់តាំងពីរដ្ឋបាលថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងភាពចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជា។ ការប្រមូលពន្ធបានច្រើន ក៏ធានាបាននូវនិរន្តន៍ភាពនៃការចំណាយនានារបស់រដ្ឋ ជាពិសេសចំណូលពន្ធដែលបានមកពីការប្រមូលពន្ធត្រូវបានចំណាយសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមមានដូចជា ការសាងសង់សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន សួនច្បារ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាច្រើន។

លោក តូច ចៅចេក បានមានប្រសាសន៍បន្ថែមទៀតថា៖ ធនាគារ ប្រៃសណីយ៍កម្ពុជា ពិតជាមានមោទនភាពណាស់ដែលអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់សិទ្ធដល់ធនាគារដើម្បីធ្វើការប្រមូលពន្ធ និងអាករជូនអគ្គនាយកដ្ឋានពន្ធដារ។ សព្វថ្ងៃនេះ ធនាគារ ប្រៃសណីយ៍កម្ពុជា មានទ្រព្យសកម្មសរុបជាង ១,០០០លានដុល្លារអាមេរិក មានបណ្តាញសាខាចំនួន ៥៨សាខា រួមបញ្ចូលទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលជាបុត្រសម្ព័ន្ធចំនួន ៥១សាខា និងម៉ាស៊ីនអេធីអឹមចំនួន ៧៧ទីតាំងទូទាំងប្រទេស ដែលអាចផ្តល់ជូនភាពងាយស្រួលដល់អតិថិជន និងសាធារណជនទាំងអស់អាចធ្វើដំណើរទៅបង់ពន្ធដោយងាយស្រួល និងចំណាយពេលវេលាតិច។ ជាពិសេសធនាគារ ប្រៃសណីយ៍កម្ពុជា ជាធនាគារដែលធ្វើប្រតិបត្តិការតាមបែបឌីជីថល ដោយគ្រាន់តែប្រើប្រាស់ទូរសព្ទដៃប៉ុណ្ណោះ លោកអ្នកអាចគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញវត្ថុប្រចាំថ្ងៃបាន ស្នើសុំឥណទាន និងស្នើសុំបើកគណនីតាមអនឡាញបាន។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនាពេលឆាប់ៗខាងមុខនេះ ធនាគារនឹងអាចបង្កើតមុខងារមួយដើម្បីអាចឱ្យអតិថិជនទាំងអស់ដែលមានគណនីជាមួយធនាគារអាចធ្វើការបង់ពន្ធជូនអគ្គនាយកដ្ឋានពន្ធដារបានតាមរយៈសេវាធនាគារចល័ត ដោយមិនចាំបាច់ចំណាយពេលវេលាមកកាន់សាខារបស់ធនាគារឡើយ។ ដូច្នេះ ចាប់ពីពេលនេះតទៅ គ្រប់បណ្តាបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលមានតម្រូវការបង់ពន្ធដូចជា ពន្ធអាករគ្រប់ប្រភេទ ពន្ធលើមធ្យោបាយធ្វើដំណើរ ពន្ធលើអចលនទ្រព្យ លោកអ្នកអាចប្រើប្រាស់សេវាប្រមូលប្រាក់បង់ពន្ធរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា បានដោយមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរទៅកាន់ស្នាក់ការនៃអគ្គនាយកដ្ឋានពន្ធដារទៀតឡើយ។

ជាកិច្ចបន្ទាប់ ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងសន្ទរកថាទៅកាន់អង្គពិធីជាមួយនឹងប្រសាសន៍ថា៖ ក្នុងក្របខណ្ឌនៃការអនុវត្តន៍កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលជាផ្នែកមួយនៃមុំមួយទាំង៤ នៃ “យុទ្ធសាស្រ្តចតុកោណ” របស់រាជរដ្ឋាភិបាលដើម្បីចូលរួមធានានិរន្តន៍ភាព និងគាំទ្រដល់ការអនុវត្តកម្មវិធីកំណែទម្រង់នេះ ឱ្យសម្រេចបានជោគជ័យរាជរដ្ឋាភិបាល នៅឆ្នាំ២០១៤ បានដាក់ចេញ និងប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យម២០១៤ – ២០១៨” ដែលផ្តោតលើគោលការណ៍សំខាន់ៗចំនួន៤ គឺ ទី១- ការប្រមូលឱ្យអស់លទ្ធភាពនូវសក្តានុពលចំណូលដែលមាននាពេលបច្ចុប្បន្ន ទី២- មិនបង្កើតប្រភេទពន្ធថ្មី ទី៣- មិនតំឡើងអត្រាពន្ធ និងអាករ លើកលែងតែក្នុងករណីប៉ះប៉ូវដល់ការបាត់បង់ចំណូល និងការការពារសុខភាព ឬ/និងការការពារបរិស្ថាន និង ទី៤- ធានាឱ្យបាននូវភាពងាយស្រួល សមធម៌ ព្រមទាំងធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ក្នុងការគ្រប់គ្រងនិងប្រមូលចំណូល។ ដូច្នេះ ការដាក់ចេញ និងអនុវត្តនូវការប្រើប្រាស់សេវាកម្មរបស់ធនាគារពាណិជ្ជក្នុងការទទួលប្រាក់ពន្ធ និងអាករ និងបង់ពន្ធចូលគណនីទោលរតនាគារជាតិ គឺដើម្បីឆ្លើយតប និងអនុវត្តគោលការណ៍​ទី៤ នៃ “យុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨”។

ឯកឧត្តមបណ្ឌិត កែន សម្បត្តិ បានមានប្រសាសន៍បន្តទៀតថា៖ ការដាក់ដំណើរការជាផ្លូវការនូវការប្រើប្រាស់សេវាកម្មរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងការទទួលប្រាក់ពន្ធ និងអាករនេះ គឺជាការបើកទំព័រថ្មីមួយទៀត នៃការចាប់យកនូវសក្តានុពល និងកាលានុវត្តនៃបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងក៏ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជម្រុញរដ្ឋាភិបាលអេឡិចត្រូនិច (E-Government) និងបដិវត្តន៍ឧស្សាហកម្មទី៤ ជាពិសេសជាការឆ្លើយតបប្រកបដោយប្រសិទ្ធភាពផងដែរទៅនឹងផលប៉ះពាល់ នៃវិបត្តិជំងឺបណ្តាលមកពីមេរោគកូវីដ-១៩ ដែលតម្រូវឱ្យរក្សាគម្លាត និងកាត់បន្ថយការជួបជុំគ្នា។ ក្នុងឱកាសនេះ ខ្ញុំក៏សូមចែករំលែកជូននូវបញ្ហាប្រឈម ដែលអគ្គនាយកដ្ឋានពន្ធដារជួបប្រទះក្នុងកំឡុងពេលការវិវឌ្ឍខ្លួនពីរដ្ឋបាលសារពើពន្ធដែលគ្រប់គ្រងព័ត៌មាន និងទិន្នន័យតាមបែបបុរាណ (Paper-based System) មកជារដ្ឋបាលសារពើពន្ធបែបឌីជីថល (Digital Tax Administration) ដែលត្រូវជម្នះលើមជ្ឈដ្ឋានខាងក្នុងដោយផ្លាស់ប្តូរទម្លាប់ និងផ្នត់គំនិតចាស់ៗ និងផ្តល់នូវការបណ្តុះបណ្តាលសមត្ថភាពបន្ថែមរបស់មន្រ្តី និងមជ្ឈដ្ឋានខាងក្រៅ។ លើសពីនេះទៀត ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋបាលសារពើពន្ធក្នុងរយៈពេល ៥ឆ្នាំកន្លងមក ដែលជាការអភិវឌ្ឍន៍ខ្លួនមុនស្ថាប័នផ្សេងៗមួយចំនួនធំ ក៏បានការលំបាកដោយទាមទារនូវបរិយាកាសគាំទ្រ និងប្រព័ន្ធអេកូឡូស៊ី (Eco-system) ពីស្ថាប័នពាក់ព័ន្ធផ្សេងៗ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា៖ ការដាក់ឱ្យដំណើរការជាផ្លូវការនូវការប្រើប្រាស់សេវាកម្មរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សម្រាប់ប្រតិបត្តិការចំណូលពន្ធ និងអាករនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងសម្រួលជម្រុញ និងពន្លឿនការផ្តល់សេវាបង់ពន្ធជូនអ្នកជាប់ពន្ធឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងគុណភាព ជាពិសេសអាចបង្ខិតសេវាបង់ពន្ធ និងអាករឱ្យកៀកនឹងអ្នកជាប់ពន្ធ និងជួយកាត់បន្ថយការលំបាកនានាដោយផ្តល់មកវិញនូវការជឿទុកចិត្តពីសំណាក់អ្នកជាប់ពន្ធផងដែរ។

គូសបញ្ជាក់បន្ថែមថា ក្រៅពីសេវាប្រមូលប្រាក់បង់ពន្ធ ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏មានបម្រើសេវាហិរញ្ញវត្ថុជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀតរួមមាន សេវាឥណទាន សេវាបញ្ញើសន្សំ សេវាអេធីអឹម សេវាធនាគារចល័តតាមទូរសព្ទ ប័ណ្ណឥណទាន និងឥណពន្ធវីសា សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស​ និងសេវាហិរញ្ញវត្ថុជាច្រើនទៀត ដោយគ្រប់ការធ្វើប្រតិបត្តិការទាំងអស់នឹងមិនមានការគិតកម្រៃសេវាឡើយ។

ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank) ជាធនាគារពាណិជ្ជធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគេនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង។ សព្វថ្ងៃនេះ CPBank បាននឹងកំពុងបន្តសក្តានុពលរបស់ខ្លួនគ្រប់ផ្នែកទាំងការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជន ការស្វែងរក និងអភិវឌ្ឍនូវសេវាធនាគារថ្មីៗដើម្បីបំពេញតម្រូវការរបស់អតិថិជន ជាពិសេសគឺការពង្រីកនូវបណ្តាញសាខារបស់ខ្លួនយ៉ាងរហ័សគួរឱ្យកត់សម្គាល់។

នាខែមករា ដើមឆ្នាំ២០២១ ថ្មីៗកន្លងទៅនេះ CPBank បានបើកសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួនចំនួន ៣សាខា ដែលមានទីតាំងនៅតាមបណ្តាស្រុក និងខេត្តសក្តានុពលរួមមាន សាខាស្រុកគងពិសី-ខេត្តកំពង់ស្ពឺ សាខាខេត្តរតនគីរី និងសាខាខេត្តកោះកុង ដែលសុទ្ធសឹងជាតំបន់ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់កំពុងតែមានតម្រូវការក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុជាចាំបាច់។ ម្យ៉ាងវិញទៀត បើគិតត្រឹមឆ្នាំ២០២១ នេះ CPBank បានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនសរុបរហូតដល់ ៥៨សាខា រួមទាំងបុត្រសម្ព័ន្ធជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ចំនួន ៥១សាខា និងម៉ាស៊ីន ATM ចំនួន ៧៧ ទីតាំងទូទាំងប្រទេស។

រឹតតែពិសេសជាងនេះទៅទៀត CPBank ផ្តល់ជូនអតិថិជនទាំងអស់អាចធ្វើប្រតិបត្តិការដកប្រាក់តាមរយៈម៉ាស៊ីន ATM របស់ធនាគារ កាណាឌីយ៉ា បានដោយឥតគិតថ្លៃរហូតដល់ជាង ១៦០ ទីតាំងទូទាំងប្រទេស។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃ CPBank បានមានប្រសាសន៍ថា “CPBank ជាធនាគារពាណិជ្ជមួយមានភាពរីកចម្រើនលឿនជាងគេដែលទទួលបានគាំទ្រខ្លាំងពីសំណាក់អតិថិជនទូទាំងប្រទេស មិនត្រឹមតែប៉ុណ្ណោះបងប្អូនប្រជាពលរដ្ឋកម្ពុជាជាច្រើនកំពុងតែត្រូវការជាចាំបាច់ក្នុងការប្រើប្រាស់សេវាកម្មរបស់ CPBank ដែលជាកត្តាជម្រុញឱ្យធនាគារបន្តពង្រីកបណ្តាញសាខារបស់ខ្លួនកាន់តែឆាប់រហ័សបំផុត ដើម្បីអាចបំពេញនូវតម្រូវការហិរញ្ញវត្ថុ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អាចងាយស្រួលក្នុងការប្រើប្រាស់សេវាធនាគារឱ្យបានពេញបរិបូរណ៍។ អ្វីដែលកាន់តែពិសេសសម្រាប់ CPBank នោះ គឺធនាគារទើបតែបើកសម្ពោធជាផ្លូវការត្រឹមរយៈពេល ៧ឆ្នាំប៉ុណ្ណោះ ប៉ុន្តែធនាគារអាចសម្រេចបានទ្រព្យសកម្មសរុបរហូតដល់ជាង ១,០០០ លានដុល្លារអាមេរិក ជាមួយបណ្តាញសាខាសរុបរហូតដល់ ៥៨សាខា រួមទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារចំនួន ៥១សាខា និងមានម៉ាស៊ីនអេធីអឹមសរុប ៧៧ ទីតាំងទូទាំងប្រទេស”។

លោក តូច ចៅចេក បានមានប្រសាសន៍បន្តទៀតថា “បើក្រឡេកមើលទៅផ្នែកបច្ចេកវិទ្យាវិញ ធនាគារបានបង្កើត និងដាក់ឱ្យដំណើរការនូវមុខងារជាច្រើនរួមមាន ការដាក់ដំណើរការអនឡាញលើការស្នើសុំឥណទាន និងស្នើសុំបើកគណនីបានភ្លាមៗជាមួយប្រព័ន្ធអនុម័តឥណទានឆាប់រហ័ស (LOS) និងផ្តល់ជូនប័ណ្ណឥណទានវីសា សេវាធនាគារចល័ត សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស​ -ល-។

គូសបញ្ជាក់ផងដែរថា CPBank មានសេវាហិរញ្ញវត្ថុជាច្រើនសម្បូរបែបសម្រាប់បម្រើជូនអតិថិជនរួមមាន សេវាឥណទាន (ឥណទានអាជីវកម្ម ឥណទានរថយន្ត ឥណទានកសិកម្ម ឥណទានគេហដ្ឋាន ឥណទានគ្មានទ្រព្យធានា ឥណទានវិបារូបហ៍ -ល-) និងសេវាបញ្ញើសន្សំ (គណនីបញ្ញើសន្សំមានកាលកំណត់ គណនីសន្សំ គណនីចរន្ត គណនីសន្សំបានអត្រាការប្រាក់ខ្ពស់ គណនីសន្សំបង្គរ គណនីទំនុកចិត្តអេស្ក្រូ និងគណនីទូទាត់ជាដើម -ល-)។ ចំណែកមុខងារពិសេសៗតាមរយៈ CPBank Mobile App វិញមានដូចជា ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ទូទាត់តាមរយៈ QR ស្កេន ទូទាត់វិក្កយបត្រ ទូទាត់ថ្លៃទឹក-ភ្លើង-សំរាម បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃគ្រប់ប្រព័ន្ធ ដកប្រាក់ដោយមិនចាំបាច់មានប័ណ្ណ ATM បង្កើតប័ណ្ណនិម្មិត បញ្ចូលទឹកប្រាក់ក្នុងកាបូបលុយអេឡិចត្រូនិចជាដើម ជាពិសេសគឺគ្រប់មុខងារ និងប្រតិបត្តិការទាំងអស់ពុំមានគិតកម្រៃសេវាឡើយ។ ម៉្យាងវិញទៀត CPBank ក៏ជាសមាជិកនៃប្រព័ន្ធ Bakong CSS និង Visa ដែលផ្តល់ជូនអតិថិជនកាន់តែងាយស្រួលក្នុងការដកប្រាក់ និងទូទាត់ប្រាក់ផ្សេងៗ។ ឆាប់ៗខាងមុខនេះ ធនាគារនឹងដាក់ដំណើរការជាផ្លូវការនូវសេវាបង់ពន្ធ ដូច្នេះអតិថិជនទាំងអស់អាចធ្វើការបង់ពន្ធរថយន្ត ផ្ទះ អគារ និងអចលនទ្រព្យផ្សេងៗបានតាមរយៈ CPBank។

 

ឥឡូវនេះ គ្រប់អតិថិជន និងសាធារណជនទាំងអស់នឹងទទួលបានការផ្តល់ជូនពិសេសលើការបើកគណនីសម្រាប់ធ្វើប្រតិបត្តិការប្រចាំថ្ងៃដូចជា គណនីសន្សំ គណនីចរន្ត​ ឬគណនីទូទាត់ជាដើម នោះលោកអ្នកនឹងទទួលបានការផ្តល់ជូនអត្រាការប្រាក់ ០.២៥% ជាមួយអត្ថប្រយោជន៍ពិសេសៗជាច្រើនផ្សេងទៀតរួមមាន៖

  • មិនតម្រូវមានសមតុល្យបើកគណនី
  • ផ្តល់ជូនសៀវភៅមូលប្បទានប័ត្រដោយឥតគិតថ្លៃ
  • ផ្តល់ជូនប័ណ្ណវីសាដោយឥតគិតថ្លៃ
  • ផ្តល់ជូនសេវាធនាគារចល័ត (Mobile Banking App) ដោយឥតគិតថ្លៃ
  • មិនមានគិតកម្រៃសេវាប្រចាំខែ និងប្រចាំឆ្នាំ
  • ផ្តល់ជូនសេវាផ្ទេរប្រាក់ដោយឥតគិតថ្លៃ
  • ទទួលបានការបញ្ចុះតម្លៃពីបណ្តាដៃគូអាជីវកម្មជាច្រើនក្នុងប្រទេស

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អតិថិជនរបស់ CPBank លោកអ្នកអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយឥតគិតកម្រៃសេវាតាមរយៈ CPBank Mobile App និងម៉ាស៊ីន ATM ជាមួយមុខងារជាច្រើនរួមមាន សេវាផ្ទេរប្រាក់ក្នុងប្រទេស​ ទូទាត់ និងផ្ទេរប្រាក់តាមរយៈ QR ស្កេន បង្កើតប័ណ្ណនិម្មិត ទូទាត់ដកប្រាក់ដោយមិនចាំបាច់ប្រើប្រាស់ប័ណ្ណ ATM  ទូទាត់វិក្កយបត្រ និងបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ -ល-។ នាពេលឆាប់ៗខាងមុខនេះ អតិថិជនទាំងអស់ក៏អាចបង់ពន្ធយានយន្ត និងអចលនទ្រព្យផ្សេងៗតាមរយៈ CPBank បានថែមទៀតផង។ CPBank ក៏ជាសមាជិកនៃប្រព័ន្ធបាគង CSS និង Visa ផងដែរ ដែលអាចឱ្យអតិថិជនអាចធ្វើការទូទាត់ប្រាក់ ផ្ទេរប្រាក់ ដកប្រាក់ និងដាក់ប្រាក់បាននៅគ្រប់បណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាសមាជិកនៃប្រព័ន្ធទាំង ៣ បាននៅទូទាំងប្រទេស។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ 023 260 888 ។
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍

គោរព និងជម្រាបជូនអតិថិជនជាទីគោរព! CPBank សូមជម្រាបថា CPBank មិនដែលធ្លាប់ផ្ញើសារ ឬធ្វើការទំនាក់ទំនងទៅកាន់អតិថិជន ដើម្បីស្នើសុំព័ត៌មានផ្ទាល់ខ្លួនដូចជា៖ លេខគណនី លេខប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ និងលេខសម្ងាត់ក្នុងកម្មវិធីសេវាធនាគារចល័តពីអតិថិជនឡើយ។
ប្រសិនបើមានបុគ្គលណាម្នាក់ស្នើសុំលេខសម្ងាត់ OTP ឬលេខកូដសម្ងាត់ផ្សេងៗតាមរយៈការផ្ញើសារទៅកាន់លោកអ្នក សូមលោកអ្នកចៀសវាងផ្ដល់ព័ត៌មានទាំងនោះត្រលប់ទៅវិញ។
ប្រសិនបើលោកអ្នកមានការសង្ស័យថាបានទទួលសារទាំងនោះ សូមធ្វើការទំនាក់ទំនងជាបន្ទាន់មក CPBank តាមរយៈលេខទូរស័ព្ទ៖ 023 260 888

Retail Pay គឺការសេវាផ្ទេរប្រាក់ឆ្លងធនាគារទាំងប្រាក់រៀល និងដុល្លារដែលបានបង្កើតឡើងដោយធនាគារជាតិ នៃកម្ពុជា ក្នុងការបម្រើជូនប្រជាពលរដ្ឋកម្ពុជា លើការផ្ទេរទៅកាន់ដៃគូធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗនៅកម្ពុជាដ៏ទំនើប និងល្អឥតខ្ចោះមួយ។

ដើម្បីសម្រេចបានលើចក្ខុវិស័យក្នុងការកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ដោយផ្ទាល់ក្នុងទីផ្សារ និងលើកកម្ពស់បរិយាប័ណ្ណហិរញ្ញវត្ថុនៅកម្ពុជា គ្រប់អតិថិជនអាចធ្វើការផ្ទេរប្រាក់ឆ្លងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរហូតដល់ 11 សមាជិក។

ដូច្នេះគ្រប់អតិថិជនអាចធ្វើការផ្ទេរប្រាក់ឆ្លងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗនៅកម្ពុជា ទៅកាន់ដៃគូអាជីវកម្ម មិត្តភ័ក្តិ បងប្អូន ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់បានហើយ! ការផ្តេរប្រាក់នេះគ្រប់អតិថិជនអាចធ្វើការផ្ទេរតាមរយៈលេខគណនីធនគារ លេខទូរស័ព្ទក៏បាន។ ចំនួនទឹកប្រាក់អាចផ្ទេរបានរហូតដល់ ២០0លានរៀល ឬ ៥ម៉ឺនដុល្លារ ក្នុងមួយប្រតិបត្តិការតាមរយៈ CPBank Mobile App ឬតាមរយៈប្រតិបត្តិការសាខាទាំង ៥៨ សាខារបស់ CPBank ទូទាំងប្រទេសកម្ពុជា។

រឹតតែពិសេសជាងនេះទៅទៀតគ្រប់អតិថិជនក៏អាចផ្ទេរប្រាក់ទៅកាន់ទូរស័ព្ទដៃបានតិចជាង ៤ លានរៀល ឬ ១ពាន់ដុល្លារក្នុងមួយប្រតិបត្តិការផងដែរ។

នាថ្ងៃទី22 ខែមករា ឆ្នាំ2021 CPBank ក្រោមតំណាងដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃ CPBank និងគណៈគ្រប់គ្រងជាច្រើនរូប បានអញ្ជើញចូលរួមបើកសម្ពោធជាផ្លូវការនូវសាខាថ្មីទី 58 សាខាខេត្តកោះកុង ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ 48 ភូមិភូមិទី1 សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។​ អាស្រ័យហេតុនេះ គ្រប់អតិថិជន និងសាធារណជនទាំងអស់អាចមកទទួលយកសេវាហិរញ្ញវត្ថុពីសាខាខេត្តកោះកុងបាន ដែលនឹងបម្រើសេវាធនាគារជូនលោកអ្នកចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍ អគារស្តង់ដាធំទូលាយ ប្រព័ន្ធការពារសុវត្ថិភាព សម្ភារៈធនាគារទំនើបៗ។

គូសបញ្ជាក់ផងដែរថា ក្នុងខែមករា ឆ្នាំ2021 នេះ CPBank បានសម្ពោធជាផ្លូវការសាខាថ្មីចំនួន 3សាខារួមមាន សាខាស្រុកគងពិសី សាខាខេត្តរតនគីរី និងសាខាខេត្តកោះកុង។ មិនត្រឹមតែប៉ុណ្ណោះក្នុងឆ្នាំ2021 នេះផងដែរ CPBank មានបណ្តាញប្រតិបត្តិការសរុបរហូតដល់ 58 សាខា និងម៉ាស៊ីនអេធីអឹមចំនួន 72 ទីតាំងទូទាំងប្រទេស ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវសក្តានុពលនៃភាពរីកចម្រើនរបស់ធនាគារក្នុងកំឡុងពេលត្រឹមតែ 7ឆ្នាំ គិតចាប់តាំងពីថ្ងៃបង្កើតឡើងដំបូងក្នុងខែកញ្ញា ឆ្នាំ2013។

CPBank មានសេវាធនាគារជាច្រើនសម្បូរបែបសម្រាប់បម្រើជូនអតិថិជនរួម​មាន សេវាឥណទាន សេវាបញ្ញើសន្សំ សេវាធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធ និងឥណទានវីសា សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស និងសេវាផ្សេងៗទៀតជាច្រើន និងរួមបញ្ចូលទាំងម៉ាស៊ីនអេធីអឹមដកប្រាក់-ដាក់ប្រាក់ ២៤/៧។ ជាពិសេស CPBank នឹងផ្តល់ភាពងាយស្រួលជូនអតិថិជនលើការស្នើសុំបើកគណនី និងស្នើសុំឥណទានដោយងាយស្រួលតាមរយៈ Online ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរមកកាន់សាខាធនាគារឡើយ។

ទីតាំងសាខា៖ https://goo.gl/maps/LT9aqThBAS2wEkxy9

លេខទូរសព្ទទំនាក់ទំនងសាខា៖ 016 6000 94

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 023 260 888 ឬ ចូលរួមជាមួយធនាគារតាមរយៈ​ Link៖

Facebook: https://www.facebook.com/cpbankplc/

Telegram: https://t.me/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC

ដើម្បីជាគោលគំនិតក្នុងការតម្រង់ទិសជូនសិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់វិទ្យាល័យ ជាពិសេសប្អូនៗសិស្សានុសិស្សដែលស្រឡាញ់ និងមានបំណងចង់បម្រើការងារក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ កាលពីថ្ងៃទី15 ខែមករា ឆ្នាំ2021 កន្លងទៅនេះ CPBank ក្រោមតំណាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ បានអញ្ជើញចូលរួមធ្វើបទបង្ហាញដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ ក៏ដូចជាផ្តល់នូវផ្នត់គំនិតតម្រង់ទិសជូនសិស្សានុសិស្សជាង ១០០ នាក់ នៃសាលារៀនគ្រូយើង ក្នុងទីរួមខេត្តរតនគីរី ស្តីពីអាជីពការងារក្នុងវិស័យធនាគារ និងទិសដៅអនាគតសម្រាប់យុវជននាយុគសម័យឌីជីថល។

បឋកថាស្តីពីអាជីពការងារក្នុងវិស័យធនាគារ និងទិសដៅអនាគតសម្រាប់យុវជននាយុគសម័យឌីជីថលនេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយជាព័ត៌មាន និងផ្តល់ជាចំណេះដឹងជូនដល់សិស្សានុសិស្សនៅកម្រិតមធ្យមសិក្សា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់ អាចកំណត់ឱ្យបានច្បាស់លាស់ពីផែនការក្នុងការសិក្សា ការរៀបចំខ្លួនចូលថ្នាក់ឧត្តមសិក្សាដើម្បីឱ្យទទួលបានភាពជោគជ័យ និងអាចសម្រេចតាមបំណងប្រាថ្នារបស់ខ្លួននាពេលអនាគត។

ក្នុងសិក្ខាសាលានេះផងដែរ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃ CPBank បានមានប្រសាសន៍ថា៖ “ដើម្បីក្លាយជាធនធានមនុស្សមួយរូបដែលប្រកបដោយសមត្ថភាព ចំណេះដឹង ជំនាញ និងបច្ចេកទេសខ្ពស់ ប្អូនៗសិស្សានុសិស្សាទាំងអស់ត្រូវតែខិតខំប្រឹងប្រែងសិក្សាតាំងពីថ្នាក់មធ្យមសិក្សា និងរហូតដល់ថ្នាក់ឧត្តមសិក្សា។ ចំណែកឯការចូលប្រលូកក្នុងវិស័យការងារវិញ សូមឱ្យក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវតែជ្រើសរើសការងារណាដែលខ្លួនស្រឡាញ់ និងពេញចិត្តក្នុងការធ្វើ និងត្រូវចំណាយពេលវេលាក្នុងការសិក្សាពីការងារមួយនេះឱ្យបានរហ័សបំផុតដើម្បីអាចអភិវឌ្ឍន៍ខ្លួនក្លាយជាអ្នកដឹកនាំមួយរូបនាពេលអនាគត”។

លោក តូច ចៅចេក បានមានប្រសាសន៍បន្ថែមទៀតថា៖ “ប្រសិនបើប្អូនៗសិស្សានុសិស្សទាំងអស់ពិតជាស្រឡាញ់ការងារក្នុងវិស័យហិរញ្ញវត្ថុពិតប្រាកដមែននោះ សូមខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សល្អមួយរូប។ CPBank នឹងរង់ចាំប្អូនៗដើម្បីចូលរួមជាមួយគ្នា និងរង់ចាំផ្តល់ឱកាសជូនប្អូនៗទាំងអស់ដែលមានសមត្ថភាព និងចង់អភិវឌ្ឍន៍ខ្លួនក្នុងវិស័យធនាគារ”។

ជាកិច្ចចុងក្រោយ CPBank ក៏បានប្រគល់ជូនជាថង់បរិស្ថាន សម្ភារៈសិក្សារួមមាន ប៊ិក សៀវភៅចំនួន 100 ឈុត ជូនប្អូនៗសិស្សានុសិស្សដែលមានបានចូលរួមក្នុងសិក្ខាសាលានេះ ដើម្បីប្រើប្រាស់ក្នុងការសិក្សារបស់ខ្លួន និងសង្ឃឹមខ្ពស់ថាសិស្សានុសិស្សទាំងអស់នឹងខិតខំប្រឹងប្រែងសិក្សា និងសម្រេចបាននូវគោលបំណងដែលខ្លួនបានប៉ងប្រាថ្នា។

ដើម្បីពង្រីកវិសាលភាពក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ឱ្យបានពាសពេញផ្ទៃប្រទេស។  នាដើមឆ្នាំ2021 នេះ CPBank បាននឹងកំពុងពង្រីកបណ្តាញប្រតិបត្តិការសាខារបស់ខ្លួនយ៉ាងច្រើន ដែលជាសមិទ្ធិផលមួយសបញ្ជាក់ឱ្យឃើញនូវសក្តានុពលនៃ CPBank លើការផ្តល់ជូនសេវាហិរញ្ញវត្ថុជូនអតិថិជនប្រកបដោយការយកចិត្តទុកដាក់ ភាពច្នៃប្រឌិត និងស្ថិតនៅជិតអតិថិជនបំផុត។

 

ថ្មីៗនេះ នាថ្ងៃទី15 ខែមករា ឆ្នាំ2021 CPBank បានសម្ពោធជាផ្លូវការនូវសាខាថ្មីជាសាខាទី 57 ដែលមានទីតាំងស្ថិតនៅតាមបណ្តោញផ្លូវជាតិលេខ 78 ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី ក្រោមអធីបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃ CPBank និងមានការចូលរួមពីគណៈគ្រប់គ្រង នាយក នាយិកាសាខាជាច្រើនរូបផងដែរ។

សាខាខេត្តរតនគីរី ត្រូវបានសម្ពោធជាមួយនឹងអគារស្តង់ដាធំទូលាយ ប្រព័ន្ធការពារសុវត្ថិភាព សម្ភារៈធនាគារទំនើបៗ និងបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍សម្រាប់បម្រើសេវាជូនអតិថិជន។ CPBank សាខាខេត្តរតនគីរី សូមអនុញ្ញាតគោរពអញ្ជើញអតិថិជន និងសាធារណជនទាំងអស់ មកទទួលយកសេវាធនាគារដ៏ច្រើនសម្បូរបែបរួម​មាន សេវាឥណទាន សេវាបញ្ញើសន្សំ សេវាធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធ និងឥណទានវីសា សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស និងសេវាផ្សេងៗទៀតជាច្រើន និងរួមបញ្ចូលទាំងម៉ាស៊ីនអេធីអឹមដកប្រាក់-ដាក់ប្រាក់ ២៤/៧។ ជាពិសេស CPBank នឹងផ្តល់ភាពងាយស្រួលជូនអតិថិជនលើការស្នើសុំបើកគណនី និងស្នើសុំឥណទានដោយងាយស្រួលតាមរយៈ Online ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរមកកាន់សាខាធនាគារឡើយ។

ទីតាំងសាខា៖ https://goo.gl/maps/gxr2XWpg9yy9MDMW7

លេខទូរសព្ទទំនាក់ទំនងសាខា៖ 093 6000 12

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 023 260 888 ឬ ចូលរួមជាមួយធនាគារតាមរយៈ​ Link៖

Facebook: https://www.facebook.com/cpbankplc/

Telegram: https://t.me/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC

គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ នៃធនាគារ ប្រៃសណីយ៍កម្ពុជា សូមសម្តែងនូវ អំណរសាទរដ៏ឧត្ដុង្គឧត្តម និងគោរពជូនពរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលដែលឯកឧត្តមបានទទួលពានរង្វាន់ជាធនាគារិកដ៏ឆ្នើម នៃធនាគារកណ្តាលប្រចាំឆ្នាំ នៅតំបន់អាស៊ីប៉ាស៊ីភិច “The Best Central Banker of the Year, Asia- Pacific” ពី The Banker.

ធនាគារជាតិនៃកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម ទេសាភិបាល ជា ចាន់តូ បានជាប់ជាធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ដែលបានរួមចំណែកជំរុញកំណើន និងរក្សាស្ថិរភាពសេដ្ឋកិច្ច ក្នុងស្ថានភាពដែលកម្ពុជាទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

ការផ្តល់ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងដោយ The Banker ដែលជាភ្នាក់ងារប្រមូលផ្តុំទិន្នន័យ និងផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក ក្រោយពីបានវាយតម្លៃលើសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាទទួលបាននាពេលកន្លងមក។ The Banker បានវាយតម្លៃខ្ពស់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ជា ចាន់តូ ធនាគារជាតិនៃកម្ពុជាទទួលបានជោគជ័យក្នុងការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ក្នុងដំណាក់កាលដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបនឹងវិបត្តិ នៅឆ្នាំ២០២០ កន្លងទៅ។ The Banker បានកត់សម្គាល់ថា កម្ពុជាបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ ទោះយ៉ាងណា កម្ពុជាក៏បានរងផលប៉ះពាល់ដោយសារការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃចំណូលវិស័យទេសចរណ៍ និងបានទទួលរងគ្រោះទឹកជំនន់រយៈពេលខ្លី។ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងអាចធ្លាក់ចុះដល់ -១,៩% នៅឆ្នាំ២០២០។ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះនិងបញ្ហាប្រឈមទាំងនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការគាំទ្រមួយចំនួនដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងនោះរួមមាន ការរៀបចំឥណទានឡើងវិញដែលបានដាក់ឱ្យអនុវត្តកាលពីខែមីនា ឆ្នាំ២០២០កន្លងមក និងបន្តអនុវត្តដល់ដំណាច់ខែមិថុនា ឆ្នាំ២០២១នេះ។ ការរៀបចំឥណទានឡើងវិញត្រូវបានអនុញ្ញាតរហូតដល់ទៅបីដង ដោយមិនមានប៉ះពាល់ដល់ចំណាត់ថ្នាក់ឥណទាននោះទេ។ បទប្បញ្ញត្តិបន្ថែមរួមមាន៖ ការកាត់បន្ថយអត្រាការប្រាក់ និងការលើកលែងថ្លៃសេវា ជាដើម។ ការដាក់ចេញនេះបានធ្វើឱ្យឥណទានមិនដំណើរការស្ថិតក្នុងកម្រិតទាប ២,៥%។

កម្ពុជាក៏បានជំរុញការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថល។ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធបាគង កាលពីខែតុលា ឆ្នាំ២០២០ ដែលបានរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយសារមានក្រុមហ៊ុនឯកជនជាច្រើនបើកប្រាក់បៀវត្សរ៍ជូនបុគ្គលិករបស់ខ្លួនជាសាច់ប្រាក់នៅឡើយ។

ប្រព័ន្ធបាគងត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងអាចធ្វើប្រតិបត្តិការទូទាត់បានទាំងជាប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក តាមរយៈទូរស័ព្ទដៃ ដោយអ្នកប្រើប្រាស់អាចស្កេនលេខកូដ ឬវាយបញ្ចូលលេខទូរស័ព្ទរបស់អ្នកទទួលប្រាក់។ ប្រព័ន្ធបាគងមានសមាជិកប្រមាណ ២០ធនាគារ។ ម៉្យាងទៀត រូបិយវត្ថុជាតិក៏ត្រូវបានជំរុញឱ្យប្រើប្រាស់យ៉ាងខ្លាំងក្លាផងដែរ សំដៅជំរុញកំណើនប្រកបដោយចីរភាព និងអភិវឌ្ឍប្រព័ន្ធធនាគារប្រកបដោយប្រសិទ្ធភាព និងជាពិសេសកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ បច្ចុប្បន្ន ការទូទាត់ដែលមានទឹកប្រាក់តិចជាង១០០ដុល្លារអាមេរិកត្រូវបានធ្វើឡើងជាប្រាក់រៀល ខណៈដែលការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកដែលមានទំហំទឹកប្រាក់តូចបានថយចុះជាបណ្តើរៗ។

ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃរោគរាតត្បាតជាសកលជំងឺកូវីដ-១៩ ក្តី ក៏គ្រប់បណ្តាញសាខាទាំងអស់របស់ CPBank នូវតែបន្តធ្វើប្រតិបត្តិការ និងផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនបានយ៉ាងល្អឥតខ្ចោះដោយគោរពតាមសេចក្តីណែនាំរបស់ក្រួសួងសុខាភិបាល។ ចំណែកការគ្រប់គ្រងឥណទានរបស់សាខាវិញគឺកាន់តែប្រសើរឡើង និងសម្រេចបាននូវលទ្ធផលគួរជាទីគាប់ចិត្ត។ ក្នុងមហាសន្និបាទប្រចាំឆ្នាំលើកទី ៧ កន្លងមកនេះ CPBank សាខាខេត្តពោធិ៍សាត់ បានសហការគ្នាយ៉ាងល្អក្នុងការសម្រេចបាននូវការគ្រប់គ្រងឥណទានបានល្អជាងគេ និងត្រូវបានប្រសិទ្ធនាមជាសាខាឆ្នើមប្រចាំខែធ្នូ ឆ្នាំ២០២០ លើ “ការគ្រប់គ្រងគុណភាពឥណទានបានល្អបំផុតក្នុងកំឡុងពេលនៃរោគរាតត្បាតសកលនៃជំងឺកូវីដ-១៩ ក្នុងនោះផងដែរក៏មានសាខាឆ្នើមចំនួន ២ ទៀតផងដែរ ដែលក្នុងនោះមានសាខាកៀនស្វាយ និងសាខាតាកែវ។

ការសម្រេចបាននូវប្រសិទ្ធនាមសាខាឆ្នើមប្រចាំខែធ្នូនេះ គឺជាសមិទ្ធផលដែលកើតចេញពីការដឹកនាំបានយ៉ាងល្អឥតខ្ចោះរបស់នាយកសាខា និងកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបទៅដោយការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់របស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់សាខា។

សមិទ្ធផលមួយនេះ គឺជាមោទនភាពដ៏ត្រចះត្រចង់មួយសម្រាប់ CPBank ដែលឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូបក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនបានយ៉ាងល្អទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ នាវេលានោះផងដែរ គណៈគ្រប់គ្រងនៃ CPBank ក៏បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនដល់លោកនាយក និងបុគ្គលិកសាខាទាំងអស់ ដែលបានសហការគ្នាក្នុងការអនុវត្តន៍ការងាររហូតទទួលបាននូវភាពជោគជ័យមួយនេះ។

ដើម្បីបំពេញនូវតម្រូវការសេវាហិរញ្ញវត្ថុរបស់បងប្អូនប្រជាជនក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្របតាមចក្ខុវិស័យរបស់ CPBank ដើម្បីផ្តល់ជូនសេវាហិរញ្ញវត្ថុឈានមុខគេជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរឡើង និងបម្រើសេវាធនាគារឱ្យស្ថិតនៅគៀកនឹងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋបំផុត។

នាថ្ងៃទី11​ ខែមករា ឆ្នាំ2021 CPBank បានបើកសម្ភោធសាខាថ្មីទី 56 ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ3 ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមអធីបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃ CPBank និងមានការចូលរួមពីគណៈគ្រប់គ្រង នាយក នាយិកាសាខាជាច្រើនរូបផងដែរ។

សាខាស្រុកគងពិសី – ឃុំជង្រុក ត្រូវបានសម្ពោធជាមួយនឹងអគារស្តង់ដាធំទូលាយ ដែលបំពាក់ដោយសម្ភារៈទំនើបៗ ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌សម្រាប់បម្រើសេវាជូនអតិថិជន។ គូសបញ្ចាក់ផងដែរ សព្វថ្ងៃ CPBank មានសេវាហិរញ្ញវត្ថុជាច្រើនប្រភេទសម្រាប់បម្រើជូនអតិថិជនរួមមាន សេវាឥណទាន (ឥណទានអាជីវកម្ម ឥណទានរថយន្ត ឥណទានកសិកម្ម ឥណទានគេហដ្ឋាន ឥណទានគ្មានទ្រព្យធានា) និងសេវាបញ្ញើសន្សំ (គណនីបញ្ញើសន្សំមានកាលកំណត់ គណនីសន្សំ គណនីចរន្ត គណនីសន្សំបានអត្រាការប្រាក់ខ្ពស់ គណនីសន្សំបង្គរ គណនីទំនុកចិត្តអេស្ក្រូ និងគណនីទូទាត់ជាដើម)។ ជាពិសេសអតិថិជន និងសាធារណជនទាំងអស់អាចស្នើសុំបើកគណនី និងស្នើសុំឥណទានដោយងាយស្រួលតាមរយៈ Online ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរមកកាន់សាខាធនាគារឡើយ។ CPBank ក៏មានសេវាហិរញ្ញវត្ថុតាមរយៈសេវាធនាគារចល័តជាមួយមុខងារពិសេសៗដូចជា ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ទូទាត់តាមរយៈ QRScan ទូទាត់វិក្កយបត្រ បញ្ចូលលុយក្នុងទូរស័ព្ទដៃ ដកប្រាក់ដោយមិនចាំបាច់ប្រើប័ណ្ណ ATM ជាពិសេសគ្រប់ប្រតិបត្តិការទាំងអស់គឺមិនត្រូវបានគិតកម្រៃសេវាឡើយ។ ធនាគារក៏ជាសមាជិកនៃប្រព័ន្ធ Bakong, CSS និង Visa ផងដែរ។

លេខទូរសព្ទទំនាក់ទំនងសាខា៖ 069 6000 71

ទីតាំងសាខា: https://cutt.ly/Wjvll0D

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 023 260 888 ឬ ចូលរួមជាមួយធនាគារតាមរយៈ​ Link៖

Facebook: https://www.facebook.com/cpbankplc/

Telegram: https://t.me/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC

នាថ្ងៃសុក្រ ទី08 ខែមករា ឆ្នាំ2020 CPBank បាន​រៀបចំមហាសន្និបាទប្រចាំឆ្នាំលើកទី 7 ដែលបានប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃ CPBank និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកាទាំង 58សាខាទូទាំងប្រទេស។ ដំណើរប្រព្រឹត្តិទៅនៃមហាសន្និបាទនេះត្រូវបានធ្វើឡើងដោយគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងពេលនៃរោគរាតត្បាតជាសកលនៃជំងឺកូវីដ-19 លើការរក្សាគម្លាតសង្គម និងការរក្សាអនាម័យ។

មហាសន្និបាទនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ​2020 និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ2021។ មិនត្រឹមតែប៉ុណ្ណោះ មហាសន្និបាទនេះក៏បានរួមបញ្ចូលកម្មវិធីអភិវឌ្ឍន៍ផ្នត់គំនិតផ្នែកដឹកនាំ និងផ្តល់ឱកាសដល់គណៈគ្រប់គ្រងទាំងអស់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការកំណត់ផែនការយុទ្ធសាស្រ្តធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានការផ្តល់សេវាហិរញ្ញវត្ថុល្អបំផុត។ លើសពីនេះ គណៈគ្រប់គ្រង CPBank ក៏បានធ្វើការប្រគល់ជាវិញ្ញាបនបត្រជូនសាខាឆ្នើម និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ2020 ផងដែរ។

គូសបញ្ជាក់ផងដែរថាគិតត្រឹមឆ្នាំ2020 CPBank សម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យជាច្រើនរួមមាន៖

  1. ទ្រព្យសកម្មសរុបកើនឡើងរហូតដល់ជាង 1ពាន់លានដុល្លារអាមេរិក
  2. បណ្តាញប្រតិបត្តិការ 58សាខាទូទាំងប្រទេស​ រួមបញ្ចូលទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ចំនួន 51សាខា និងម៉ាស៊ីន ATM ចំនួន 66 ទីតាំង
  3. ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ កម្រិតមាស ពីអគ្គនាយកដ្ឋាន ពន្ធដារ
  4. ដំណើរការប្រព័ន្ធធនាគារឌីជីថលមុខងារថ្មីជាច្រើនរួមមាន ការស្នើសុំបើកគណនី និងការស្នើសុំឥណទានតាមរយៈអនឡាញ ប្រព័ន្ធLOS ដំណើរការប័ណ្ណឥណទានវីសា ការផ្ទេរប្រាក់ឆ្លងធនាគារតាមប្រព័ន្ធបាគង, Retail Bank, CSS និង Fast
  5. ទទួលបានប្រសិទ្ធនាមជាធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី “Best Bank for Women Entrepreneurs 2020” ពី International Finance Corporation (IFC) និង SME Finance Forum
  6. ទទួលបានប្រសិទ្ធនាមជាធនាគារឆ្នើម “Fastest Growing Retail Bank Cambodia 2020” ពី Global Banking and Finance Review
  7. ទទួលបានប្រសិទ្ធនាមជាធនាគារឆ្នើម “Best Retail Bank Cambodia 2020” ពី International Business Magazine

ជាកិច្ចចុងក្រោយនៃមហាសន្និបាទ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃ CPBank ក៏បានសម្តែងនូវការកោតសរសើរដល់គណៈគ្រប់គ្រង នាយក នាយិកាសាខា និងបុគ្គលិកទាំងអស់ ចំពោះកិច្ចសហការគ្នា និងកិច្ចខិតខំប្រឹងប្រែងបានយ៉ាងល្អក្នុងការអនុវត្តន៍ការងាររយៈពេលពេញមួយឆ្នាំ ជាពិសេសសូមឱ្យគណៈគ្រប់គ្រង នាយក នាយិកាសាខា និងបុគ្គលិកទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងឡើងក្នុងឆ្នាំ2021 ខាងមុខ និងបានប្រសិទ្ធពរជ័យសព្វសាធុកាចូលមានដល់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់កុំបីឃ្លៀងឃ្លាតឡើយ។

ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃរោគរាតត្បាតជាសកលជំងឺ COVID-19 ក្តី ក៏គ្រប់បណ្តាញសាខាទាំងអស់របស់ CPBank នូវតែបន្តធ្វើប្រតិបត្តិការ និងផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនបានយ៉ាងល្អឥតខ្ចោះ។ ចំណែកការគ្រប់គ្រងឥណទានរបស់សាខាវិញគឺកាន់តែប្រសើរឡើង និងសម្រេចបាននូវលទ្ធផលគួរជាទីគាប់ចិត្ត។ សម្រាប់ខែវិច្ឆិកា ឆ្នាំ2020 កន្លងមកនេះ CPBank សាខាស្រុកបាកាន បានសហការគ្នាយ៉ាងល្អក្នុងការសម្រេចបាននូវការគ្រប់គ្រងឥណទានបានល្អជាងគេ និងត្រូវបានប្រសិទ្ធនាមជាសាខាឆ្នើមប្រចាំខែវិច្ឆិកាលើ “ការគ្រប់គ្រងគុណភាពឥណទានបានល្អបំផុតក្នុងកំឡុងពេលនៃរោគរាតត្បាតសកលនៃជំងឺ COVID-19”។

ការសម្រេចបាននូវប្រសិទ្ធនាមសាខាឆ្នើមប្រចាំខែវិច្ឆិកានេះ គឺជាសមិទ្ធផលដែលកើតចេញការដឹកនាំបានយ៉ាងល្អឥតខ្ចោះរបស់លោក​នាយក ស៊ិន សុភាព នាយកសាខាស្រុកបាកាន និងកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបទៅដោយការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់របស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់សាខា។

សមិទ្ធផលមួយនេះ គឺជាមោទនភាពដ៏ត្រចះត្រចង់មួយសម្រាប់ CPBank ដែលឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូបក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនបានយ៉ាងល្អទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ អាស្រ័យហេតុនេះ គណៈគ្រប់គ្រងនៃ CPBank សូមសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនដល់លោកនាយកសាខា និងបុគ្គលិកទាំងអស់ ដែលបានសហការគ្នាក្នុងការអនុវត្តន៍ការងាររហូតទទួលបាននូវភាពជោគជ័យមួយនេះ។ លើសពីនេះទៅទៀត គណៈគ្រប់គ្រងសម្រេចប្រគល់វិញ្ញាបនបត្រសាខាឆ្នើមប្រចាំខែវិច្ឆិកាជូនដល់សាខាស្រុកបាកាន និងថវិកាលើកទឹកចិត្តចំនួន 2,000,000រៀល ដើម្បីប្រារព្ធពិធីជប់លៀងអបអរសាទរផងដែរ។

សូមជម្រាបជូនអតិថិជនទាំងអស់មេត្តាជ្រាបថា ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានសហការជាមួយសួនកម្សាន្ត ព្រីន៍ម៉ាណ័រ ដែលមានទីតាំងនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ផ្តល់ជូនសំបុត្រដោយឥតគិតថ្លៃជូនអតិថិជនចាស់ និងថ្មី ​របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលមាន​ ខ​ និងលក្ខខណ្ឌដូចខាងក្រោម៖

 

១-សម្រាប់អតិថិជនថ្មី .

ធ្វើការបើកគណនីថ្មី និងភ្ជាប់សេវាធនាគារចល័ត ជាមួយការតម្គល់ទឹកប្រាក់ដំបូង ០៣ដុល្លារ នឹងទទួលបានសំបុត្រចំនួន ០១សន្លឹក .ធ្វើការបើកគណនីសន្សំបង្គរដែលមានទឹកប្រាក់ប្រចាំខែតិចបំផុត ១០ដុល្លារ រយៈពេលយ៉ាងតិច០៦ខែ ឬសហការដាក់ QR ScanPay នឹងទទួលបានសំបុត្រចំនួន ០១សន្លឹកបន្ថែមទៀត ។

២-សម្រាប់អតិថិជនចាស់

.បើកគណនីសន្សំបង្គរថ្មីដែលមានទឹកប្រាក់ប្រចាំខែតិចបំផុត ១០ដុល្លារ រយៈពេលយ៉ាងតិច០៦ខែ ឬសហការដាក់ QR ScanPay នឹងទទួលបានសំបុត្រចំនួន ០២សន្លឹក ។ ចំណាំៈ អតិថិជនម្នាក់ទទួលបានច្រើនបំផុតតែ ០២សន្លឹកប៉ុណ្ណោះ ។

តោះនៅចាំអ្វីទៀតបើកគណនីឥឡូវនេះ ៖ https://bit.ly/3772RzP
ព័ត៌មានលម្អិត៖ 023 260 888

ឥលូវនេះ គ្រប់អតិថិជនទាំងអស់របស់ CPBank ដែលមានប័ណ្ណវីសាគ្រប់ប្រភេតនឹងទទួលបានការផ្តល់ជូនពិសេស​ ទិញមួយថែមមួយ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃចន្ទ  (តាមប្រភេទមុខម្ហូបតែប៉ុណ្ណោះ)។
រយៈពេលនៃការផ្តល់ជូន៖ ចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឬរហូតដល់អស់ពីស្តុក
ខ និងលក្ខខណ្ឌផ្សេងៗ៖

  • ទូទាត់ដោយប៉ះ (Contactless) សម្រាប់មុខម្ហូប នោះអតិថិជននឹងទទួលបានការផ្តល់ជូនបន្ថែមមួយទៀតដោយឥតគិតថ្លៃ
  • ការផ្តល់ជូននេះអនុញ្ញាតត្រឹមតែការទូទាត់ដោយប៉ះប៉ុណ្ណោះ
  • ការផ្តល់ជូនមានកំណត់ មកមុនបានទទួលមុន
  • ក្រុមហ៊ុន Visa និង Carl’s Jr. សូមរក្សាសិទ្ធកែប្រែ ខ និងលក្ខខណ្ឌ ឬបញ្ឈប់ការផ្តល់ជូនដោយគ្មានការជូនដំណឹងមុន។

អំពីមុខម្ហូបដែលផ្តល់ជូន៖

  1. Spicy Western Bacon Cheese Burger
  2. Cheese Burger
  3. Beef Jalapeno Burger
  4. Chilli Cheese Burger
  5. Chargrilled Jalapeno Chicken Burger
  6. Chargrilled Chicken Club

សាខាដែលផ្តល់ជូន៖

  1. Carl’s Jr. Toul Tum Poung, St.155 Corner St.472
  2. Carl’s Jr. BKK, corner of St.310 and St.51
  3. Carl’s Jr. Toul Kork, St.315 next to TK Avenue
  4. Carl’s Jr. Aeon Mall Sen Sok, 2nd floor

ចង់កម្មង់ទិញអាហារ និងភេសជ្ជៈផ្សេងៗជាមួយការបញ្ចុះតម្លៃ? ប្រម៉ូសិនពិសេសពី CPBank Visa មកដល់ទៀតហើយ ចាប់ពីថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2020 រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 ឬរហូតដល់អស់ពីស្តុក លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ $3 ភ្លាមៗនៅពេលទូទាត់តាមរយៈ CPBank Visa សម្រាប់ការបញ្ជាទិញទំនិញចាប់ពី​ $7 ឡើងទៅ និងប្រើប្រាស់កូដសម្ងាត់ “VISA” តាមកម្មវិធី foodpanda។ សូមកុំភ្លេចដាក់ CPBank Visa ជា “ជម្រើសអទិភាពសម្រាប់ការទូទាត់” ដើម្បីទទួលបានការបញ្ចុះតម្លៃនេះ។

ខ​​​​ និងលក្ខខណ្ឌត្រូវបានអនុវត្ត

  • ការផ្តល់ជូននេះអាចអនុវត្តបានសម្រាប់អ្នកប្រើប្រាស់ថ្មីដែលភ្ជាប់ប័ណ្ណវីសាដើម្បីធ្វើការទូទាត់ពេលបញ្ជាទិញម្ហូបអាហារតែប៉ុណ្ណោះ
  • ការបញ្ចុះតម្លៃត្រូវបានអនុវត្តសម្រាប់ការទូទាត់ដោយប័ណ្ណវីសាក្នុងចំនួនអប្បបរមា ៧ ដុល្លារលើការបញ្ជាទិញដែលត្រូវភ្ជាប់លេខកូដ “VISA”
  • ការបញ្ចុះតម្លៃនឹងត្រូវអនុវត្តដោយស្វ័យប្រវត្តិនៅពេលប្រព័ន្ធពិនិត្យរួចរាល់
  • ការផ្តល់ជូននេះមានត្រឹមតែ ២០,០០០​ ការបញ្ជាទិញតែប៉ុណ្ណោះ
  • Visa និង Foodpanda សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ឈប់ការផ្សព្វផ្សាយដោយមិនមានការជូនដំណឹងជាមុន។

សូម Click ដើម្បីទស្សនាវិដេអូសេចក្តីណែនាំ

ក្នុងកំឡុងពេលនៃរោគរាតត្បាតសកលនៃជំងឺ COVID-19 នេះ គ្រប់បណ្តាញប្រតិបត្តិការសាខាទាំងអស់នៃ CPBank នូវតែបន្តរក្សាបានការគ្រប់គ្រងឥណទានរបស់ខ្លួនបានយ៉ាងល្អ និង   រក្សាបាននូវស្ថិរភាពនៃប្រតិបត្តិការរបស់ខ្លួនបានគួរជាទីគាប់ប្រសើរ។ បើប្រឡេកទៅមើល CPBank សាខាកាណាស៊ីធីឯនោះវិញ កាន់តែធ្វើបានយ៉ាងល្អឥតខ្ចោះលើការគ្រប់គ្រងឥណទានប្រចាំសាខារបស់ខ្លួន។ នាថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2020 គណៈគ្រប់គ្រង CPBank ក៏បានសម្រេចប្រគល់ពានរង្វាន់សាខាឆ្នើមប្រចាំខែតុលាលើ ការគ្រប់គ្រងគុណភាពឥណទានបានល្អបំផុតក្នុងកំឡុងពេលនៃរោគរាតត្បាតសកលនៃជំងឺ COVID-19 ជូនដល់ CPBank សាខាកាណាស៊ីធី ចំពោះការសម្រេចបាននូវសមិទ្ធផលដ៏ល្អត្រចះត្រចង់មួយនេះ។

សាខាកាណាស៊ីធី សម្រេចបាននូវពានរង្វាន់សាខាឆ្នើមក្នុងខែតុលា ឆ្នាំ2020 នេះ គឺកើតចេញពីការដឹកនាំបានយ៉ាងល្អរបស់លោក​នាយក ហុង សុខវៀត នាយកសាខាកាណាស៊ីធី និងកិច្ចខិតខំប្រឹងប្រែងលើការបំពេញការងារប្រកបទៅដោយការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងទំនួលខុសត្រូវរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់សាខា។

គណៈគ្រប់គ្រងបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតដល់លោកនាយកសាខា និងបុគ្គលិកទាំងអស់របស់សាខា ដែលតែងតែខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍ការងាររហូតដល់ទទួលបាននូវភាពជោគជ័យមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ គណៈគ្រប់គ្រងសម្រេចប្រគល់វិញ្ញាបនបត្រសាខាឆ្នើមជូនដល់សាខាកាណាស៊ីធី និងថវិកាលើកទឹកចិត្តចំនួន 2,000,000រៀល ដើម្បីប្រារព្ធពិធីជប់លៀងអបអរសាទរផងដែរ។

សហគ្រិនស្រ្តី គឺជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យឯកជន ក៏ដូចជាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្នម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមភាគច្រើននៅកម្ពុជា គឺជាស្រ្តី ដែលពួកគាត់ជាចលករដ៏សំខាន់ក្នុងការបង្កើតការងារនៅតាមបណ្តាសហគមន៍ទូទាំងប្រទេស។ ការលើកកម្ពស់ និងផ្តល់ឱកាសជូនស្រ្តីដើម្បីចូលរួមក្នុងវិស័យអាជីវកម្ម និងវិស័យហិរញ្ញវត្ថុ គឺជាការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តបំផុតរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា។

នារសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាសណ្ឋាគារតារាអ៊ែរផត រាជធានីភ្នំពេញ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្តីពី ការទទួលបានប្រសិទ្ធនាមជា “ធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី” ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម (SME Finance Forum) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា។ សន្និសីទសារព័ត៌មាននេះ ប្រារព្ធឡើងក្រោមគោលបំណងនៃការផ្តោតសំខាន់លើការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តក្នុងការជួយលើកកម្ពស់ និងសម្របសម្រួលផ្នែកហិរញ្ញវត្ថុជូនដល់សហគ្រិនស្រ្តីទាំងអស់ទូទាំងប្រទេស ដើម្បីសម្រេចគោលដៅបរិយាប័ន្នហិរញ្ញវត្ថុក្នុងការបង្កើននូវលទ្ធភាព និងសិទ្ធិអំណាចជូនដល់សហគ្រិនស្រ្តី និងភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងអាជីវកម្មនៅទូទាំងប្រទេស។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ធនាគារ ប្រៃសណីយ៍កម្ពុជា ត្រូវបានប្រសិទ្ធនាមជា “ធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី” ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ International Finance Corporation (IFC) ដែលជាសមាជិកនៃធនាគារពិភពលោក (World Bank) ក្នុងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមឆ្នាំ២០២០ (SME Finance Forum​ 2020)។ អ្វីដែលសំខាន់នោះ គឺធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលបាននូវប្រសិទ្ធនាមជាធនាគារឆ្នើមនេះ ក្រោមការប្រកួតប្រជែងពីបណ្តាស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិច្រើនជាង ២០០ស្ថាប័នមកពី ១៤០ប្រទេសទូទាំងពិភពលោក។ ពានរង្វាន់ឆ្នើមដែលផ្តល់ដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ពុំមែនចេះតែទទួលបាននោះទេ បើសង្កេតមកមើលប្រទេសកម្ពុជាយើងវិញក្នុងឆ្នាំ២០២០ នេះមានតែធនាគារ ប្រៃសណីយ៍កម្ពុជាតែមួយគត់ដែលអាចសម្រេចបាននូវពានរង្វាន់មួយនេះ។

លោក តូច​ ចៅចេក បានមានប្រសាសន៍បន្តថា៖ ធនាគារ ប្រៃសណីយ៍កម្ពុជា​ ទទួលបានពានរង្វាន់នេះគឺកើតចេញពីការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលប្រកបដោយភាពច្នៃប្រឌិតបំផុតជូនអតិថិជន សាធារណជន សហគ្រិន ជាពិសេសសហគ្រិនស្រ្តីទាំងអស់ទូទាំងប្រទេស។ មិនត្រឹមតែការយកចិត្តទុកដាក់លើអតិថិជនប៉ុណ្ណោះទេ ធនាគារតែងតែលើកកម្ពស់ដល់ស្ត្រីជានិច្ចមិនថាអតិថិជន ឬបុគ្គលិកធនាគារឡើយ។ ក្នុងឆ្នាំ២០២០ នេះ យើងបានផ្តល់ឱកាសជូនបុគ្គលិកជាស្រ្តីចូលរួមបម្រើការងារជាមួយធនាគាររហូតដល់ ​៣២% នៃបុគ្គលិកសរុបជាង ២០០០នាក់ ដោយយើងសង្ឃឹម និងប្តេជ្ញាថាចាប់ពីថ្ងៃនេះ រហូតដល់ ៥ឆ្នាំខាងមុខ ធនាគារនឹងផ្តល់ឱកាសការងារជាមួយធនាគារជូនបងប្អូនស្រ្តីកម្ពុជាយើងយ៉ាងតិចណាស់ឱ្យបាន ៥០% ឬលើសពីនេះ។

គួរបញ្ជាក់ផងដែរថា ធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលបានការប្រសិទ្ធនាមជា “ធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី” ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ក្នុងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមឆ្នាំ២០២០ (SME Finance Forum 2020) ដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

លោក Matthew Gamser នាយកប្រតិបត្តិវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមបានមានប្រសាសន៍ថា “យើងសង្ឃឹមថាអ្នកឈ្នះពានរង្វាន់ហិរញ្ញវត្ថុខ្នាតតូច និងមធ្យមជាសកលនេះ នឹងជម្រុញឱ្យអ្នកផ្តល់ហិរញ្ញប្បទានខ្នាតតូច និងមធ្យមនៅទូទាំងពិភពលោកអាចស្វែងយល់ពីបទពិសោធន៍ដ៏ល្អរបស់ពួកគេ ដែលសម្រេចបាននូវសមិទ្ធផលឆ្នើមមួយនេះ។ ពានរង្វាន់ឆ្នើមនេះផ្តល់ឱ្យអ្នកឈ្នះនូវឱកាសដើម្បីបង្ហាញពីបទពិសោធន៍ល្អនៅលើឆាកអន្តរជាតិ និងដើម្បីជម្រុញឱ្យស្វែងយល់ឱ្យកាន់តែទូលំទូលាយក្នុងចំណោមដៃគូអាជីវកម្មរបស់ពួកគេ។

អតិថិជនដែលចូលចិត្តទិញតាមបណ្តាគេហទំព័រអនឡាញល្បីៗ ពេលនេះការផ្តល់ជូនពិសេសបានមកដលទៀតហើយ! គ្រាន់តែទូទាត់ទំនិញតាមរយៈប័ណ្ណវីសា CPBank លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 65ដុល្លារភ្លាម នៅពេលដែលលោកអ្នកបញ្ជាទិញទំនិញចាប់ពី 5០០ដុល្លារឡើងទៅ តាមគេហទំព័រ https://www.farfetch.com ដោយប្រើប្រាស់ប័ណ្ណវីសារបស់ CPBank និងវាយបញ្ចូលកូដ VISAX នៅក្នុងកំឡុងពេលដំណើរការទូទាត់។

លក្ខខណ្ឌនៃការទទួលបានការបញ្ចុះតម្លៃ៖

  • ការផ្តល់ជូននេះសម្រាប់គ្រប់ប្រភេទប័ណ្ណវីសា CPBank ទាំងអស់
  • ការផ្តល់ជូននេះសម្រាប់តែម៉ាកដែលបានជ្រើសរើសប៉ុណ្ណោះ
  • ការផ្តល់ជូននេះមានសុពលភាពលើមុខទំនិញដែលមានតម្លៃពេញប៉ុណ្ណោះ
  • ការផ្តល់ជូននេះមានសុពលភាពចាប់ពីពេលនេះរហូតដល់ថ្ងៃទី15 ខែធ្នូ ឆ្នាំ2020
  • ការផ្តល់ជូននេះមានសុពលភាពលើការបញ្ជាទិញនៅលើគេហទំព័រ https://www.farfetch.com ចាប់ពី 500ដុល្លារឡើងទៅ នឹងទទួលបានការបញ្ចុះតម្លៃ 65ដុល្លារ
  • ដើម្បីទទួលបាននូវការផ្តល់ជូនពិសេសនេះសូមចូលទៅកាន់គេហទំព័រ https://www.farfetch.com និងវាយបញ្ចូលលេខកូដ VISAX ក្នុងអំឡុងពេលនៃដំណើរការបញ្ជាទិញ
  • ការផ្តល់ជូននេះមិនអាចប្រើរួមគ្នាជាមួយនឹង កម្មវិធីប្រម៉ូសិន ប័ណ្ណបញ្ចុះតម្លៃ ឬសិទ្ធិពិសេសផ្សេងៗណាមួយឡើយ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ
  • ការផ្តល់ជូននេះមិនមានសុពលភាពលើ ACNE STUDIOS, ALEXANDER MCQUEEN, BALENCIAGA, BALENCIAGA KIDS, Bell & Ross, BOTTEGA VENETA, Boucheron, BRUNELLO CUCINELLI, BURBERRY, BURBERRY KIDS, Chanel Pre-Owned, Chopard, Christian Dior Dior x Susan Caplan, David Yurman, De Beers, DOLCE & GABBANA, DOLCE & GABBANA KIDS, ERMENEGILDO ZEGNA, ERMENEGILDO ZEGNA XXX, FENDI, FENDI EYEWEAR, FENDI KIDS, Fornasetti, Gentle Monster, Girard Perreg, Gucci, Hermes Pre-Owned, JIMMY CHOO, JOHN HARDY, Louis Vuitton Pre-Owned, MAISON MARGIELA, MIU MIU, MIU MIU EYEWEAR, MM6 MAISON MARGIELA, MONCLER, MONCLER EYEWE MONCLER EYEE , MONCLER KIDS, Oscar de la renta, Pomellato, PRADA, PRADA EYEWEAR, RICK OWENS, RICK OWENS DRKSHDW, RICK OWENS LILIES, SAINT LAURENT, SIDT LAURENT, Tag Heuer, Tasaki, THOM BROWNE, THOM BROWNE KIDS, Tiffany, VALENTINO និង Zenith
  • យើងខ្ញុំសូមរក្សាសិទ្ធិដើម្បីកែប្រែកម្មវិធីនេះដោយមិនចាំបាច់ជម្រាបជូនជាមុន៕