ទូទាត់ការញ៉ាំអាហារ និងភេសជ្ជៈតាមរយៈប័ណ្ណវីសា CPBank លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 10% ភ្លាមៗ នៅតាមបណ្តាភោជនីយដ្ឋាន Almond Group ជាច្រើនរួមមាន៖
- Yi Sang Restaurant (ផ្លូវសុធារស)៖ ផ្ទះលេខ128F មហាវិថីសុធារស សង្កាត់ទន្លេបាសាក់ នៅកែងស្ថានទូតរុស្សី រាជធានីភ្នំពេញ
- Yi Sang the Garden (ទួលគោក)៖ ផ្ទះលេខ13 ផ្លូវលេខ337 ខណ្ឌទួលគោក រាជធានីភ្នំពេញ
- Yi Sang Riverside៖ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍មាត់ទន្លេ វិថីព្រះស៊ីសុវត្ថិ ជាប់នឹងមហោស្របចតុមុខ រាជធានីភ្នំពេញ
- Sevensea៖ ជាន់ទីផ្ទាល់ដី និងជាន់ទី1 សណ្ឋាគារអលមិន បាសាក់ រាជធានីភ្នំពេញ
- Uy Kuyteav (កម្ពុជាក្រោម)៖ ផ្ទះលេខ890 ផ្លូវលេខ128 សង្កាត់ទឹកល្អក់ ផ្លូវកម្ពុជាក្រោម រាជធានីភ្នំពេញ
- Uy Kuyteav (ផ្សារទំនើបអ៊ីអន)៖ ជាន់ផ្ទាល់ដីក្នុងផ្សារទំនើបអ៊ីអន ជាន់នឹងច្រកចូល A-Sweet Zone
- Kroeung Garden Restaurant៖ ផ្ទះលេខ40 ផ្លូវលេខ352 កែងនឹងផ្លូវលេខ57 សង្កាត់បឹងកេងកងទី1 រាជធានីភ្នំពេញ
- World Dining Restaurant៖ ផ្លូវជាតិលេខ1 សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លក្ខខណ្ឌក្នុងការទទួលបានការបញ្ចុះតម្លៃ៖
- ការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020
- ការផ្តល់ជូននេះមានសុពលភាពសម្រាប់ការទូទាត់តាមរយៈប័ណ្ណវីសា CPBank
- ការបញ្ចុះតម្លៃនេះផ្តល់ជូនសម្រាប់ការទទួលទានអាហារ និងភេសជ្ជៈ (លើកលែងភេសជ្ជៈមានជាតិអាល់កុល)
- ការបញ្ចុះតម្លៃកំណត់ត្រឹមអតិបរមា 20ដុល្លារក្នុងមួយវិក្កយបត្រ
- ការផ្តល់ជូននេះមិនអាចប្តូរជាសាច់ប្រាក់បានទេ
- យើងខ្ញុំសូមរក្សាសិទ្ធិដើម្បីកែប្រែកម្មវិធីនេះដោយមិនចាំបាច់ជម្រាបជូនជាមុន៕
CPBank ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេស ដែលសម្រេចបានទ្រព្យសកម្មលឿនបំផុតរហូតដល់ ១,០០០ លានដុល្លារអាមេរិក ត្រឹមរយៈពេល ៧ឆ្នាំនៃប្រតិបត្តិការ។ នាដើមឆ្នាំ២០២០ កន្លងមកនេះ CPBank ត្រូវបានប្រសិទ្ធនាមជាធនាគារឆ្នើម “Best Retail Bank Cambodia 2020” ពី International Business Magazine ម្តងរួចមកហើយ ប៉ុន្តែសក្ខីភាពដ៏អស្ចារ្យមួយទៀតត្រូវបានកើតឡើងដើម្បីកត់ត្រាជាប្រវត្តិសាស្ត្រនៃ CPBank គឺការសម្រេចបាននូវពានរង្វាន់ធនាគារឆ្នើមជាលើកទី២ ផ្នែក “Fastest Growing Retail Bank Cambodia 2020” ពី Global Banking and Finance Review។
ពានរង្វាន់ឆ្នើមមួយនេះប្រគល់ជូន CPBank ក្នុងនាមជាធនាគារដែលមានភាពរីកចម្រើនក្នុងការសម្រេចបាននូវទ្រព្យសកម្មរហូតដល់ ១,០០០ លានដុល្លារអាមេរិកលឿនបំផុត និងការពង្រីកនូវបណ្តាញប្រតិបត្តិការរបស់ខ្លួនយ៉ាងឆាប់រហ័សបំផុតក្នុងរយៈពេល ៧ឆ្នាំ ដែលជាកំណត់ត្រាមួយក្នុងប្រវត្តិសាស្រ្តនៃស្ថាប័នធនាគារ និងហិរញ្ញវត្ថុកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ពានរង្វាន់ឆ្នើមនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់ធនាគារក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយគុណភាព និងភាពច្នៃប្រឌិតជូនអតិថិជនគ្រប់កម្រិតជីវភាព និងឱ្យស្ថិតនៅជិតពួកគាត់បំផុត។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃ CPBank បានមានប្រសាសន៍លើកឡើងថា៖ “ក្នុងឆ្នាំ២០២០ នេះ ធនាគារមានបណ្តាញប្រតិបត្តិការសរុប ៥៥សាខាទូទាំងប្រទេស និងគ្រោងបើកដំណើរការសាខាចំនួន ៣បន្ថែមទៀតនាចុងឆ្នាំ២០២០នេះផងដែរ។ ធនាគារមិនត្រឹមតែមានប្រតិបត្តិការសាខាជាច្រើនសម្រាប់បម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនប៉ុណ្ណោះទេ ធនាគារក៏មាននូវសេវាកម្មជាច្រើនប្រភេទដែលបានបម្រើសេវាជូនអតិថិជនជាង ១០០,០០០នាក់រួចមកហើយរួមមាន សេវាបញ្ញើសន្សំ សេវាឥណទាន សេវាធនាគារតាមទូរសព្ទ ប័ណ្ណឥណពន្ធ និងឥណទានវីសា សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាប្តូរប្រាក់ ម៉ាស៊ីនអេធីអឹម ដកប្រាក់ ដាក់ប្រាក់ ២៤/៧ និងមានសេវាកម្មដ៏ច្រើនសម្បូរបែបជាច្រើនទៀត”។
លោក តូច ចៅចេក បានបន្ថែមទៀតថា៖ “ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជនលើការជឿទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់ធនាគារ និងកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ធនាគារ។ ការសម្រេចបាននូវវឌ្ឍនភាពដ៏ត្រចះត្រចង់លើកនេះ ក៏ដូចជាពេលកន្លងមក និងការទទួលបាននូវប្រសិទ្ធនាមជាធនាគារឆ្នើមចំនួន ២ ប្រភេទក្នុងឆ្នាំ២០២០ នេះ គឺកើតចេញពីលោកអ្នកទាំងអស់គ្នា”។
ក្នុងកំឡុងពេលនៃរោគរាតត្បាតសកលនៃជំងឺ COVID-19 នេះ គ្រប់បណ្តាញប្រតិបត្តិការសាខាទាំងអស់នៃ CPBank នូវតែបន្តរក្សាបានការគ្រប់គ្រងឥណទានរបស់ខ្លួនបានយ៉ាងល្អ និងរក្សាបាននូវស្ថិរភាពនៃប្រតិបត្តិការរបស់ខ្លួនបានគួរជាទីគាប់ប្រសើរ។ បើប្រឡេកទៅមើល CPBank សាខាស្រុករតនមណ្ឌលឯនោះវិញ កាន់តែធ្វើបានយ៉ាងល្អឥតខ្ចោះលើការគ្រប់គ្រងឥណទានដោយពុំមានការខូចខាតឥណទានណាមួយឡើយ។ នាថ្ងៃទី5 ខែតុលា ឆ្នាំ2020 គណៈគ្រប់គ្រង CPBank ក៏បានសម្រេចប្រគល់ពានរង្វាន់សាខាឆ្នើមប្រចាំខែកញ្ញាលើ “ការគ្រប់គ្រងគុណភាពឥណទានបានល្អបំផុតក្នុងកំឡុងពេលនៃរោគរាតត្បាតសកលនៃជំងឺ COVID-19” ជូនដល់ CPBank សាខាស្រុករតនមណ្ឌល ចំពោះការសម្រេចបាននូវសមិទ្ធផលដ៏ល្អត្រចះត្រចង់មួយនេះ។
សាខាស្រុករតនមណ្ឌល ទទួលបាននូវពានរង្វាន់សាខាឆ្នើមក្នុងខែកញ្ញា ឆ្នាំ2020 នេះ គឺកើតចេញពីការដឹកនាំបានយ៉ាងល្អរបស់លោក នាយក កង ចាន់ណា នាយកសាខារតនមណ្ឌល និងកិច្ចខិតខំប្រឹងប្រែងលើការបំពេញការងារប្រកបទៅដោយការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងទំនួលខុសត្រូវរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់សាខា។
គណៈគ្រប់គ្រងបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតដល់លោកនាយកសាខា និងបុគ្គលិកទាំងអស់របស់សាខា ដែលតែងតែខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍ការងាររហូតដល់ទទួលបាននូវភាពជោគជ័យមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ គណៈគ្រប់គ្រងសម្រេចប្រគល់វិញ្ញាបនបត្រសាខាឆ្នើមជូនដល់សាខាស្រុករតនមណ្ឌល និងថវិកាលើកទឹកចិត្តចំនួន 2,000,000រៀល ដើម្បីប្រារព្ធពិធីជប់លៀងអបអរសាទរផងដែរ។
នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ ធនាគារ ប្រៃសណីយកម្ពុជា បានធ្វើការប្រារព្ធពិធីអបអរសាទរខួបគម្រប់ ៧ឆ្នាំ ដែលបានរៀបចំឡើងនៅសណ្ឋាគារតារាអ៊ែរផត រាជធានីភ្នំពេញ។ ធនាគារបានប្រារព្ធពិធីនេះឡើងក្នុងគោលបំណងអបអរសាទរការសម្រេចបានទ្រព្យសកម្ម ១,០០០,០០០,០០០ ដុល្លារអាមេរិកត្រឹមរយៈពេល ៧ឆ្នាំនៃប្រតិបត្តិការ និងការប្រគល់វិញ្ញាបនបត្រ និងពានកិត្តិយសជូនដល់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ដែលបានចូលបម្រើការងារជាមួយធនាគារអស់រយៈពេល ៧ឆ្នាំចាប់តាំងពីធនាគារបើកដំណើរការដំបូងមកម៉្លេះ។
កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ប្រៃសណីយ៍កម្ពុជា ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប្រៃសណីយ៍កម្ពុជា និងជាទីប្រឹក្សាក្រុមប្រឹក្សាភិបាល នៃធនាគារ ប្រៃសណីយ៍កម្ពុជា លោក រស់ ភិរុណ ក្រុមប្រឹក្សាភិបាល នៃធនាគារ ប្រៃសណីយ៍កម្ពុជា លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា និងគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់របស់ធនាគារ ព្រមទាំងទទួលបានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសមកពីស្ថាប័នជាច្រើនទៀតរួមមាន អ្នកតំណាងក្រុមហ៊ុនបុត្រសម័្ពន្ធ អ្នកតំណាងក្រសួង-ស្ថាប័នហិរញ្ញវត្ថុ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុល្បីៗក្នុងប្រទេស និងក្រុមហ៊ុនហិរញ្ញវត្ថុសំខាន់ៗនៅក្នុងតំបន់។
នាពិធីដ៏មហោឡារិកនេះ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍លើកឡើងថា៖ “សម្រាប់ប្រតិបត្តិការរបស់ធនាគារក្នុងឆ្នាំ២០២០នេះ បើទោះបីមានផលប៉ះពាល់ដោយជំងឺរាតត្បាតជាសកលកូវីត១៩ក៏ដោយ ក៏ធនាគារនៅតែបន្តការរីកចម្រើនរបស់ខ្លួនមិនថមថយដែរ រួមទាំងមានការរីកចម្រើនទាំងបណ្តាញប្រតិបត្តិការ និងទ្រព្យសកម្ម ដោយគិតត្រឹមថ្ងៃនេះ ជាថ្ងៃគម្រប់ខួបនៃប្រតិបត្តិការរយៈពេល ៧ឆ្នាំ ធនាគារបានសម្រេចសមិទ្ធផលសំខាន់ៗដូចខាងក្រោម៖ ទ្រព្យសកម្មសរុប ១០០៦លានដុល្លារអាមេរិក, មានគណនីអតិថិជនសរុបចំនួនជាង ១០០ពាន់គណនី, មានចំណូលសរុប ៦១,៤លានដុល្លារអាមេរិក និងចំណូលសរុបរួមជាមួយបុត្រសម្ព័ន្ធ មានចំនួន ៧១,៥ លានដុល្លារអាមេរិក”។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក៏បានមានប្រសាសន៍លើកឡើងថា៖ “ធនាគារ ប្រៃសណីយ៍កម្ពុជា ផ្តួចផ្តើមក្នុងការបង្កើតឡើងដំបូងក្រោមគោលគំនិតដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ជូនសេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋកម្ពុជា មិនត្រឹមតែប៉ុណ្ណោះការមើលឃើញភាពរីកចម្រើនរបស់ធនាគារ ប្រៃសណីយ៍របស់បណ្តាប្រទេសនៅអាស៊ីមួយចំនួន ដូចជាចិន កូរ៉េខាងត្បូង ជប៉ុន និងសីង្ហបុរីជាដើម ទើបជាហេតុដែលអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សា នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានផ្តួចផ្តើមបង្កើតនូវធនាគារ ប្រៃសណីយ៍នេះឡើងនៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់បណ្តាញការិយាល័យ ប្រៃសណីយ៍កម្ពុជាទូទាំងប្រទេស”។
លោក តូច ចៅចេក បានមានប្រសាសន៍បន្ថែមទៀតថា “ការសម្រេចបានទ្រព្យសកម្មចំនួន ១ពាន់លានដុល្លារអាមេរិកនេះ គឺជាប្រវត្ថិសាស្រ្តដ៏អស្ចារ្យសម្រាប់ធនាគារ ប្រៃសណីយ៍កម្ពុជា។ អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះគឺ ធនាគារអាចសម្រេចបានសមិទ្ធផលមួយនេះត្រឹមតែរយៈពេល ៧ឆ្នាំប៉ុណ្ណោះ។ ជោគជ័យនេះសម្រេចបានដោយមានកត្តាជាច្រើនរួមផ្សំគ្នាដូចជា ដៃគូអាជីវកម្ម កម្លាំងហិរញ្ញវត្ថុ និងធនធានមនុស្ស។
បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២០នេះ ធនាគារ ប្រៃសណីយ៍កម្ពុជា មានសន្ទុះខ្លាំងយ៉ាងខ្លាំងក្នុងការពង្រីកបណ្តាញប្រតិបត្តិការសាខារបស់ខ្លួនដើម្បីផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនឱ្យស្របតាមចក្ខុវិស័យដែលធនាគារបានកំណត់។ ការយកចិត្តទុកដាក់លើការបម្រើសេវាអតិថិជន និងការពង្រីកបណ្តាញប្រតិបត្តិការសាខារបស់ខ្លួនបែបនេះ ទើបធនាគារសម្រេចបាននូវទ្រព្យសកម្មសរុបរហូត ១,០០០,០០០,០០០ ដុល្លារអាមេរិកដែលឆ្លុះបញ្ចាំងឱ្យឃើញពីសក្តានុពល និងកេរ្ត៍ឈ្មោះរបស់ធនាគារក្នុងរយៈពេលយ៉ាងខ្លីជាមួយសមិទ្ធិផលជាច្រើន។
អំពីធនាគារ៖
ធនាគារ ប្រៃសណីយ៍កម្ពុជា ឬហៅកាត់ថា CPBank ដែលបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ2013 ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង ហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង និងប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយនឹងចក្ខុវិស័យក្លាយខ្លួនជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជាដែលផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជន គ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងនៃភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា ហើយបង្កើតតម្លៃជានិរន្តរ៍ដល់ភាគទុនិក បុគ្គលិក និងសង្គមផងដែរ។
ក្នុងឆ្នាំ2020 ធនាគារបានសម្រេចបាននូវពានរង្វាន់ឆ្នើមរហូតដល់ 2ប្រភេទពីស្ថាប័នចំណាត់ថ្នាក់ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុរួមមាន ពានរង្វាន់ឆ្នើម “Best Retail Bank Cambodia 2020” ពី International Business Magazine និងពានរង្វាន់ឆ្នើម “Fastest Growing Retail Bank Cambodia 2020” ពី Global Banking and Finance Review ដែលសបញ្ជាក់យ៉ាងច្បាស់ពីភាពរីកចម្រើន និងការយកចិត្តទុកដាក់បំផុតក្នុងការនាំយកនូវផលិតផល និងសេវាកម្មប្រកបដោយគុណភាព និងការច្នៃប្រឌិតជូនអតិថិជនគ្រប់កម្រិតជីវភាព។
ធនាគារបាននាំយកនូវសេវាហិរញ្ញវត្ថុដ៏ច្រើនសម្បូរបែបដើម្បីបម្រើជូនអតិថិជនរួមមាន សេវាបញ្ញើសន្សំ សេវាឥណទាន សេវាធនាគារតាមទូរសព្ទ ប័ណ្ណឥណពន្ធ និងឥណទានវីសា សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាប្តូរប្រាក់ ម៉ាស៊ីនអេធីអឹម ដកប្រាក់ ដាក់ប្រាក់ 24/7។
ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមក្នុងកម្មវិធីអបអរសាទរទិវាប្រាក់រៀលខួបលើកទី៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ - ២០ មីនា ២០២០) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ គណៈគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃ CPBank បានចូលរួមប្រារព្ធពិធីកាន់បិណ្ឌវេនទី១១ នៅវត្តឧប្បលជោត្តនារាម ហៅវត្តភ្នួន ដែលមានទីតាំងស្ថិតនៅក្នុងឃុំអណ្តូងរម៉េញ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងពិធីកាន់បិណ្ឌវេនទី១១នេះ គណៈគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកនៃ CPBank បាននាំយកនូវទេយ្យវត្ថុរួមមាន សាដក ៨ អង្ករ ៨ប៉ាវ មី ៨កេស ទឹកស៊ីអ៊ីវ ៨យួរ ទឹកសុទ្ធ ១៦យួរ និងបច្ច័យចំនួន ១,០៨០,០០០រៀល ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ជិតត្រីមាស ព្រមទាំងបានរៀបចំប្រារព្ធពិធីបែបសាសនា ដើម្បីឧទ្ទិសនូវផល្លានិសង្ឃជូនទៅដល់វិញ្ញាណក្ខ័ន្ធបុព្វការីជនមាន មាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្ដានដែលបានចែកឋានទៅកាន់បរមលោក និងបួងសួងសូមឱ្យវត្ថុស័ក្តិសិទ្ធិទាំងពួងតាមជួយថែរក្សាទំនុកបម្រុងចម្រើនចូលមានដល់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ធនាគារ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃ CPBank ក៏បានមានប្រសាសន៍លើកឡើងទៅកាន់បុគ្គលិកទាំងអស់ដែរបានចូលរួមថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលត្រូវបានគោរពប្រតិបត្តិជាយូរលង់ណាស់មកហើយ ដូចនេះក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយត្រូវចូលរួមខិតខំថែរក្សាប្រពៃណី ទំនៀមទំលាប់ដ៏ប្រពៃនេះឱ្យបានគង់វង្ស ក៏ដូចជាចូលរួមចំណែកក្នុងការចូលរួមប្រារព្ធពិធីបុណ្យមួយនេះជារៀងរាល់ឆ្នាំកុំបីខានឡើយ។
នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ2020 គណៈគ្រប់គ្រង CPBank សម្រេចប្រគល់ពានរង្វាន់សាខាឆ្នើមប្រចាំខែសីហាលើ “ការគ្រប់គ្រងគុណភាពឥណទានបានល្អបំផុតក្នុងកំឡុងពេលនៃរោគរាតត្បាតសកលនៃជំងឺ COVID-19” ជូនដល់ CPBank សាខាស្រុកជើងព្រៃ ដែលសម្រេចបាននូវការគ្រប់គ្រងឥណទានបានយ៉ាងល្អក្នុងកំឡុងខែសីហា ឆ្នាំ២០២០កន្លងទៅនេះ។
សមិទ្ធផលដ៏ឥតខ្ចោះដែលសម្រេចបានមួយនេះកើតចេញពីកិច្ចដឹកនាំបានយ៉ាងល្អរបស់នាយិកា ជ្រុក គឹមលេខ នាយិកាសាខាស្រុកជើងព្រៃ និងកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារប្រកបទៅដោយការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងទំនួលខុសត្រូវរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់។ គណៈគ្រប់គ្រងបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតដល់នាយិកា និងបុគ្គលិកទាំងអស់របស់សាខា និងសូមប្រគល់ជាវិញ្ញាបនបត្រសាខាឆ្នើមជូនដល់សាខាស្រុកជើងព្រៃ ដើម្បីជាការទទួលស្គាល់ និងបញ្ជាក់ថាសាខាពិតជាសម្រេចបាននូវសមិទ្ធិផលការងារមួយនេះពិតប្រាកដមែន។
នាឱកាសអបអរសាទរនេះ ធនាគារបានប្រគល់ជាប្រាក់រង្វាន់លើកទឹកចិត្តចំនួន 2,000,000រៀល ជូនដល់សាខាដើម្បីប្រារព្ធពិធីជប់លៀងអបអរសាទរ និងថ្លែងអំណរគុណដល់នាយិកា និងបុគ្គលិកសាខាទាំងអស់ផងដែរ។
CPBank ជាធនាគារពាណិជ្ជធំមួយដែលមានសន្ទុះខ្លាំងក្នុងការពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនគួរឱ្យកត់សម្គាល់។ បើគិតត្រឹមខែសីហា ឆ្នាំ២០២០នេះ CPBank បានពង្រីកបណ្តាញប្រតិបត្តិការសាខារបស់ខ្លួនរហូតដល់ ៥៥ សាខាទូទាំងប្រទេស និងបានបម្រើសេវាអតិថិជនជាង ១០ម៉ឺននាក់ទូទាំងប្រទេស។ សមិទ្ធិផលដ៏ឥតខ្ចោះនេះ គឺសបញ្ជាក់ឱ្យឃើញនូវសក្តានុពលនៃ CPBank លើការផ្តល់ជូនសេវាហិរញ្ញវត្ថុជូនអតិថិជនប្រកបដោយការយកចិត្តទុកដាក់ និងច្នៃប្រឌិត។
នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ CPBank ក៏បានសម្ពោធជាផ្លូវការនូវសាខាថ្មីជាសាខាទី ៥៥ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ពិធីសម្ពោធសាខាថ្មីនេះ ទទួលបានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃ CPBank និងលោក Malay Kumer Paul អនុប្រធាននាយកប្រតិបត្តិ នៃ CPBank និងមានការចូលរួមពីគណៈគ្រប់គ្រង នាយក នាយិកាសាខាជាច្រើនរូប ដើម្បីផ្តល់កិត្តិយសបើកសម្ពោធនូវសាខាថ្មីនេះផងដែរ។
សាខាឬស្សីកែវ២ ត្រូវបានសម្ពោធជាមួយនឹងអគារស្តង់ដាធំទូលាយ ដែលបំពាក់ដោយសម្ភារទំនើបៗ ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍សម្រាប់បម្រើសេវាជូនអតិថិជន។ ជាពិសេស CPBank សាខាឬស្សីកែវ២ នឹងរង់ចាំបម្រើសេវាដ៏ច្រើនសម្បូរបែបជូនអតិថិជនរួមមាន សេវាឥណទាន សេវាបញ្ញើសន្សំ សេវាធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធ និងឥណទានវីសា សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ម៉ាស៊ីនអេធីអឹមដកប្រាក់ ដាក់ប្រាក់ ២៤/៧ និងសេវាផ្សេងៗទៀតជាច្រើន។
ទីតាំងសាខា៖ https://maps.app.goo.gl/VpW8eiHSmvudoAYo6
លេខទូរសព្ទទំនាក់ទំនងសាខា៖ 070 600 054
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ 023 260 888 ឬចុច Like គេហទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៌មានរហ័ស។
Website: www.cambodiapostbank.com
Telegram: https://t.me/s/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CPBank) ជាធនាគារពាណិជ្ជឈានមុខគេដែលកំពុងប្រតិបត្តិការបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនជាង ១០ម៉ឺននាក់ជាមួយនឹងបណ្តាញសាខាជាច្រើនទូទាំងប្រទេស។ ដោយបន្តផែនការពង្រីកបណ្តាញសាខារបស់ខ្លួន ដើម្បីនាំយកនូវសេវាហិរញ្ញវត្ថុល្អបំផុតប្រកបដោយភាពច្នៃប្រឌិតទៅគ្រប់តំបន់ទូទាំងប្រទេស និងផ្អែកលើគោលដៅយុទ្ធសាស្ត្រ គណនីធនាគារមួយជួយគ្រួសារអ្នក “One Family, One Account” ដែលផ្តល់ជូនអតិថិជនដោយឥតគិតថ្លៃនូវប័ណ្ណ ATM សេវាធនាគារក្នុងទូរសព្ទដៃ (Mobile App) សៀវភៅធនាគារ និងការប្រើប្រាស់មុខងារសំខាន់ជាច្រើន ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យមានស្ថេរភាពក្នុងការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុតាមរយៈគណនីបញ្ញើសន្សំ និងសេវាធនាគារ Digital ដើម្បីជួយសម្រួលដល់ការទូទាត់ប្រចាំថ្ងៃ។
នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ CPBank បានសម្ពោធជាផ្លូវការសាខាទី ៥៤ ដែលមានទីតាំងស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្នុងឱកាសពិធីសម្ពោធនេះផងដែរ យើងខ្ញុំសូមគោរពអញ្ជើញអតិថិជន និងសាធារណជនទាំងអស់មកទទួលយកនូវសេវាហិរញ្ញវត្ថុដ៏ច្រើនសម្បូរបែបរួមមាន គណនីបញ្ញើសន្សំ គណនីចរន្ត គណនីបញ្ញើសន្សំមានកាលកំណត់ គណនីសន្សំដើម្បីអនាគតជាដើម និងសេវាឥណទានជាច្រើនផ្សេងទៀតរួមមាន ឥណទានអាជីវកម្ម ឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានកសិកម្ម និងឥណទានគ្មានទ្រព្យធានាជាដើម។ ជាពិសេស ការផ្តល់ជូនអតិថិជនដោយឥតគិតថ្លៃក្នុងការប្រើប្រាស់សេវាធនាគារតាម Digital ដែលមានមុខងារពិសេសៗរួមមាន ផ្ទេរប្រាក់ ទូទាត់តាមរយៈ QRScan បញ្ជូលលុយក្នុងទូរស័ព្ទដៃ ដកប្រាក់ដោយមិនចាំបាច់ប្រើប័ណ្ណ ATM ទូទាត់ទំនិញតាមអនឡាញ ទូទាត់វិក្កយបត្រផ្សេងៗ -ល-។ ធនាគារក៏ជាសមាជិកនៃប្រព័ន្ធ CSS ប្រព័ន្ធ Bakong និង Visa ដែលជាប្រព័ន្ធធនាគារមួយសម្រាប់ជួយសម្រួលអតិថិជនក្នុងការប្រើប្រាស់សេវាធនាគារដូចជា ការដកប្រាក់ ការផ្ទេរប្រាក់ ការបញ្ចូលទឹកប្រាក់ក្នុងការបូបលុយអេឡិចត្រូនិច និងការទូទាត់តាមអនឡាញជាដើម។
ទីតាំងសាខា៖ https://goo.gl/maps/qhm96XDYSChUUFUR9
លេខទូរសព្ទទំនាក់ទំនងសាខា៖ 015 600 043
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ 023 260 888 ឬចុច Like គេហទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៌មានរហ័ស។
Website: www.cambodiapostbank.com
Telegram: https://t.me/s/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC
នាថ្ងៃទី4 ខែសីហា ឆ្នាំ2020 គណៈគ្រប់គ្រង CPBank សម្រេចប្រគល់ពានរង្វាន់សាខាឆ្នើមប្រចាំខែកក្កដាលើ “ការគ្រប់គ្រងគុណភាពឥណទានបានល្អបំផុតក្នុងកំឡុងពេលនៃរោគរាតត្បាតសកលនៃជំងឺ COVID-19” ជូនដល់ CPBank សាខាអូរបែកក្អម ដែលសម្រេចបាននូវការគ្រប់គ្រងឥណទានបានយ៉ាងល្អបំផុតដោយពុំមានការខូចខាតឥណទានណាមួយឡើយ។
ដោយផ្អែកលើកិច្ចដឹកនាំបានយ៉ាងល្អរបស់លោកនាយក ប៉ែន ច័ន្ទតារា នាយកសាខាអូរបែកក្អម និងកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារប្រកបទៅដោយការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងទំនួលខុសត្រូវរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ដែលធ្វើឱ្យសម្រេចបាននូវសមិទ្ធិផលគួរជាទីគាប់ប្រសើរមួយនេះ គណៈគ្រប់គ្រងបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតដល់លោកនាយក និងបុគ្គលិកទាំងអស់របស់សាខា និងសូមប្រគល់ជាវិញ្ញាបនបត្រសាខាឆ្នើមជូនដល់សាខាអូរបែកក្អម ដើម្បីជាការទទួលស្គាល់ និងបញ្ជាក់ថាសាខាពិតជាសម្រេចបាននូវសមិទ្ធិផលការងារមួយនេះពិតប្រាកដមែន។
នាឱកាសអបអរសាទរនេះ ធនាគារបានប្រគល់ជារង្វាន់លើកទឹកចិត្តចំនួន 2,000,000រៀល ជូនដល់សាខាដើម្បីប្រារព្ធពិធីជប់លៀងអបអរសាទរ និងថ្លែងអំណរគុណដល់លោកនាយក និងបុគ្គលិកសាខាទាំងអស់ផងដែរ។
CPBank ផ្តល់ជូនការទូទាត់កាន់តែអស្ចារ្យ រហ័ស ងាយស្រួល និងមានសុវត្ថិភាពតាមរយៈ CPBank Visa Contactless គឺគ្រាន់តែយកប័ណ្ណទៅប៉ះជាមួយម៉ាស៊ីនទូទាត់ជាការស្រេច។ ទូទាត់ទំនិញតាមរយៈប័ណ្ណវីសា CPBank ឥឡូវនេះ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 5% ភ្លាមៗជារៀងរាល់ថ្ងៃ និង 15% រៀងរាល់ថ្ងៃពុធ រាល់ការចំណាយចាប់ពី ២០ដុល្លារឡើងទៅតាមរយៈការទូទាត់តាមបច្ចេកវិទ្យា contactless នៅផ្សារទំនើបភ្នំពេញស៊ូភើស្ទ័រ (Phnom Penh Superstore)ចាប់ពីថ្ងៃទី01 ខែសីហា ឆ្នាំ2020 រហូតដល់ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2020 ឬរហូតដល់អស់ពីស្តុក។
លក្ខខណ្ឌ៖
- ទូទាត់តាមរយៈប័ណ្ណ CPBank Visa Contactless ដែលមានទឹកប្រាក់ $20 ឡើងទៅនៅក្នុងវិក្កយបត្រតែមួយនឹងទទួលបានការបញ្ចុះតម្លៃ 5% ភ្លាមៗជារៀងរាល់ថ្ងៃ និង 15% រៀងរាល់ថ្ងៃពុធ នៅផ្សារទំនើបភ្នំពេញស៊ូភើស្ទ័រ (Phnom Penh Superstore) តែប៉ុណ្ណោះ
- ការបញ្ចុះតម្លៃអតិបរមាត្រឹម 10$ ក្នុងមួយវិក្កយបត្រ
- កម្មវិធីនេះផ្តល់ជូនសម្រាប់តែប្រតិបត្តិការដែលទូទាត់តាមរយៈបច្ចេកវិទ្យា contactless (យកប័ណ្ណប៉ះម៉ាស៊ីនទូទាត់ប្រាក់)
- ការផ្តល់ជូននេះមានចំនួនកំណត់ អ្នកដែលអញ្ជើញមកមុននឹងទទួលបានមុនរហូតដល់អស់ពីស្តុក
- យើងខ្ញុំសូមរក្សាសិទ្ធិដើម្បីកែប្រែកម្មវិធីនេះដោយមិនចាំបាច់ជម្រាបជូនជាមុន៕
ទូទាត់កាន់តែច្រើន ចំណេញកាន់តែច្រើនជាមួយប័ណ្ណវីសា CPBank! គ្រាន់តែលោកអ្នកប្រើប្រាស់ប័ណ្ណវីសា CPBank ទិញគ្រឿងសំណង់ និងសម្ភារៈតុបតែងគេហដ្ឋាន នៅគ្លូប៊ល ហៅស៍ (Global House) តាមរយៈការទូទាត់តាមបច្ចេកវិទ្យា Contactless ចាប់ពី $10 ឡើងទៅនោះលោកអ្នកនឹងទទួលប័ណ្ណទឹកប្រាក់ចំនួន $1 ភ្លាមៗ។ ជាពិសេសអតិថិជនសំណាង 1រូបក្នុងមួយថ្ងៃនឹងមានឱកាសទទួលបានប័ណ្ណទឹកប្រាក់រហូតដល់ $10។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី01 ខែសីហា ឆ្នាំ2020 រហូតដល់ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2020 ឬរហូតដល់អស់ពីស្តុក។
លក្ខខណ្ឌ៖
- ទូទាត់តាមរយៈប័ណ្ណ CPBank Visa Contactless ដែលមានទឹកប្រាក់ $10 នៅក្នុងវិក្កយបត្រតែមួយនឹងទទួលបានប័ណ្ណទឹកប្រាក់ $1 ភ្លាមៗ នៅគ្លូប៊ល ហៅស៍ (Global House)
- ការទូទាត់អតិបរមាត្រឹម 10ប័ណ្ណ ដោយក្នុងមួយប័ណ្ណមានទឹកប្រាក់ $10 និង 10ប័ណ្ណសម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ
- កម្មវិធីនេះផ្តល់ជូនសម្រាប់តែប្រតិបត្តិការដែលទូទាត់តាមរយៈបច្ចេកវិទ្យា contactless (យកប័ណ្ណប៉ះម៉ាស៊ីនទូទាត់ប្រាក់)
- សន្លឹកប័ណ្ណនេះអាចប្រើបានសម្រាប់ការទិញទំនិញពេលបន្ទាប់ជាមួយ Visa Contactless (យកប័ណ្ណប៉ះម៉ាស៊ីនទូទាត់ប្រាក់)
- សន្លឹកប័ណ្ណនេះអាចប្រើជាការបញ្ចុះតម្លៃសម្រាប់ចំនួនទឹកប្រាក់ដែលទិញលើសពីតម្លៃប័ណ្ណដែលប្រើតាមរយៈបច្ចេកវិទ្យា contactless
- សន្លឹកប័ណ្ណនេះមានសុពលភាព ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2020
- សន្លឹកប័ណ្ណនេះមិនអាចប្តូរជាសាច់ប្រាក់បានទេ
- ការផ្តល់ជូននេះមានចំនួនកំណត់ អ្នកដែលអញ្ជើញមកមុននឹងទទួលបានមុនរហូតដល់អស់ពីស្តុក
- យើងខ្ញុំសូមរក្សាសិទ្ធិដើម្បីកែប្រែកម្មវិធីនេះដោយមិនចាំបាច់ជម្រាបជូនជាមុន៕
អតិថិជន CPBank ទាំងអស់នឹងទទួលបានការផ្តល់ជូនកាន់តែពិសេសជាមួយប័ណ្ណវីសា CPBank លោកអ្នកនឹងទទួលប័ណ្ណទឹកប្រាក់ចំនួន $3 ភ្លាមៗ រាល់ការទូទាត់ទំនិញចាប់ពី $20 ឡើងទៅតាមរយៈ CPBank Visa Contactless នៅផ្សារ ថៃ ហួត ចាប់ពីថ្ងៃទី01 ខែសីហា ឆ្នាំ2020 រហូតដល់ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2020 ឬរហូតដល់អស់ពីស្តុក។
លក្ខខណ្ឌ៖
- ទូទាត់តាមរយៈប័ណ្ណ CPBank Visa Contactless ដែលមានទឹកប្រាក់ចាប់ពី $20ឡើងទៅនៅក្នុងវិក្កយបត្រតែមួយនឹងទទួលបានប័ណ្ណទឹកប្រាក់ $3នៅផ្សារទំនើប ថៃ ហួត តែប៉ុណ្ណោះ
- កម្មវិធីនេះផ្តល់ជូនសម្រាប់តែប្រតិបត្តិការដែលទូទាត់តាមរយៈបច្ចេកវិទ្យា contactless (យកប័ណ្ណប៉ះម៉ាស៊ីនទូទាត់ប្រាក់)
- សន្លឹកប័ណ្ណនេះអាចប្រើបានសម្រាប់ការទិញទំនិញពេលបន្ទាប់ជាមួយ Visa Contactless (យកប័ណ្ណប៉ះម៉ាស៊ីនទូទាត់ប្រាក់)
- សន្លឹកប័ណ្ណនេះអាចប្រើជាការបញ្ចុះតម្លៃសម្រាប់ចំនួនទឹកប្រាក់ដែលទិញលើសពីតម្លៃប័ណ្ណដែលប្រើតាមរយៈបច្ចេកវិទ្យា contactless
- សន្លឹកប័ណ្ណនេះមានសុពលភាព ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2020
- សន្លឹកប័ណ្ណនេះមិនអាចប្តូរជាសាច់ប្រាក់បានទេ
- ការផ្តល់ជូននេះមានចំនួនកំណត់ អ្នកដែលអញ្ជើញមកមុននឹងទទួលបានមុនរហូតដល់អស់ពីស្តុក
- យើងខ្ញុំសូមរក្សាសិទ្ធិដើម្បីកែប្រែកម្មវិធីនេះដោយមិនចាំបាច់ជម្រាបជូនជាមុន៕
ការផ្តល់ជូនពិសេសពីប័ណ្ណវីសា CPBank បានមកដល់ទៀតហើយ! សូមប្រញ៉ាប់ឡើង ទាញទូរសព្ទដៃឡើងមករួចកម្ម៉ង់អាហារ និងភេសជ្ជៈតាម NHAM24 ឥឡូវនេះ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណវីសា CPBank សម្រាប់ការទូទាត់ នោះលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ $1 ភ្លាមៗ រាល់ការបញ្ជាទិញចាប់ពី $8 ឡើងទៅ។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី24 ខែកក្កដា ឆ្នាំ2020 រហូតដល់ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2020 ឬរហូតដល់អស់ពីស្តុក។
លក្ខខណ្ឌ៖
- ការផ្តល់ជូននេះអនុវត្តចំពោះអ្នកដែលបានចុះឈ្មោះ និងកំណត់ប័ណ្ណវីសាយកជាការទូទាត់ជម្រើសដំបូង (ដាក់ប្រើជាប្រចាំ) នៅលើកម្មវិធី NHAM24 និងទូទាត់តាមរយៈប័ណ្ណវីសា CPBank ចាប់ពី $8 ឡើងទៅក្នុងមួយបញ្ជាទិញ
- ចំនួនអតិបរមាចាប់ពី $8 ឡើងទៅសម្រាប់តម្លៃនៃការបញ្ជាទិញសុទ្ធ ដោយមិនរាប់បញ្ចូលពន្ធអាករបន្ថែម និងសេវាដឹកជញ្ជូនឡើយ
- ការបញ្ចុះតម្លៃនេះត្រូវបានអនុវត្តដោយស្វ័យប្រវត្តិនៅពេលបង់ប្រាក់
- ការបញ្ចុះតម្លៃផ្តល់ជូនក្នុងចំនួនមានកំណត់ត្រឹមតែ 30,000នាក់ប៉ុណ្ណោះ
- យើងខ្ញុំសូមរក្សាសិទ្ធិដើម្បីកែប្រែកម្មវិធីនេះដោយមិនចាំបាច់ជម្រាបជូនជាមុន៕
នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ CPBank សាខាស្រុករតនមណ្ឌល ក្រោមការដឹកនាំរបស់លោកនាយកសាខា និងមានការចូលរួមពីមន្ត្រីសាខាគ្រប់រូបបានធ្វើការឧបត្ថម្ភបង់អង្គុយជូនដល់សាលាស្រុករតនមណ្ឌល ដើម្បីដាក់បម្រើជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋតាមទីសាធារណៈដែលស្ថិតនៅក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ការឧបត្ថម្ភបង់អង្គុយនេះ គឺដើម្បីចូលរួមចំណែកក្នុងកិច្ចការសង្គម និងការអភិវឌ្ឍន៍ក្នុងសហគមន៍។ ជាក់ស្តែង CPBank តែងតែបានប្រើប្រាស់ប្រាក់ចំណេញមួយចំណែករបស់ខ្លួនសម្រាប់ការបរិច្ចាក និងការឧបត្ថម្ភជាជំនួយសប្បុរសធម៍ផ្សេងៗ ជាទឹកប្រាក់ បង់អង្គុយ សម្ភារៈសិក្សា បរិក្ខាពេទ្យ និងសម្ភារៈប្រើប្រាស់ជាច្រើនផ្សេងទៀតដល់មន្ទីរពេទ្យ សាលារៀន សាលាឃុំ/ស្រុក/សង្កាត់/ក្រុង កិច្ចការសង្គម និងមនុស្សធម៍ផ្សេងៗជាច្រើនក្នុងប្រទេសកម្ពុជា ដើម្បីជាការចូលរួមចំណែកក្នុងការលើកស្ទួយសុខុមាលភាពសង្គម និងការជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
CPBank ពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការជួយលើកកម្ពស់វិស័យសណ្តាប់ធ្នាប់សាធារណៈនៅក្នុងប្រទេសកម្ពុជាយើង ដោយការប្រគល់បង់អង្គុយនេះ គឺឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរបស់ធនាគារចំពោះសង្គម និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រេចគោលដៅក្នុងការជួយ និងអភិវឌ្ឍន៍សង្គមជាតិ។
ប័ណ្ណនិម្មិត CPBank គឺជាប័ណ្ណដែលអាចប្រើបានដូចប័ណ្ណ Visa ធម្មតា តែខុសត្រង់ថាប័ណ្ណនិម្មិតនេះជាប័ណ្ណដែលបង្កើតដោយខ្លួនឯងបានក្នុងទូរស័ព្ទដៃ និងកំណត់កម្រិតទំហំទឹកប្រាក់បានរហូតដល់ 2,500ដុល្លារ និងអាចបង្កើនទំហំទឹកប្រាក់បន្ថែមបាន។ បន្ទាប់ពីបង្កើតប័ណ្ណនិម្មិតរួចហើយ លោកអ្នកអាចប្រើប័ណ្ណនេះដើម្បីទិញទំនិញអនឡាញពីវេបសាយអនឡាញល្បីៗបានដូចជា៖ Amazon, Google Play, App Store, ebay, Air Asia, Expedia, Alibaba.com, Taobao.com, Agoda, Booking.com, Netflix, Ali Express, Foodpanda, Nham24, BLOC Food delivery និងវេបសាយ ឬកម្មវិធីផ្សេងៗជាច្រើនទៀត។
ចាប់ពីថ្ងៃនេះតទៅ រាល់ការទិញទំនិញតាមអនឡាញរបស់លោកអ្នកលែងជាកង្វល់ទៀតហើយ ទោះបីជាលោកអ្នកពុំទាន់មានប័ណ្ណវីសា CPBank ឬពុំចង់ប្រើប្រាស់ប័ណ្ណវីសាដោយផ្ទាល់ដើម្បីការការពារប័ណ្ណវីសារបស់ខ្លួន លោកអ្នកគ្រាន់តែបង្កើតប័ណ្ណនិម្មិត CPBank នោះ លោកអ្នកនឹងអាចធ្វើការទិញទំនិញបានដោយសេរីតាមឡាញបានភ្លាមៗបានយ៉ាងងាយស្រួល និងសុវត្ថិភាពខ្ពស់។
មិនត្រឹមតែប៉ុណ្ណោះ ប័ណ្ណនិម្មិត CPBank មានគុណសម្បត្តិជាច្រើនរួមមាន៖
- មិនមានគិតកម្រៃសេវាបង្កើតប័ណ្ណ និងកម្រៃសេវាប្រចាំឆ្នាំ ឬប្រចាំខែ
- បង្កើតប័ណ្ណនិម្មិតភ្លាម ទូទាត់បានភ្លាមៗ
- សេវាធនាគារចល័តមួយអាចបង្កើតបានប័ណ្ណនិម្មិតរហូតដល់ 10ប័ណ្ណ ជាពិសសក្នុង 01ប័ណ្ណនិម្មិតអាចកំណត់ចំនួនទឹកប្រាក់បាន $2,500 និងអាចស្នើសុំបង្កើនចំនួនទឹកប្រាក់បាន
- ការទូទាត់អនឡាញមានភាពងាយស្រួល និងមានសុវត្ថិភាពពីការលួចពីសំណាក់ជនខិលខូច
- មិនទាន់មានប័ណ្ណវីសា CPBank ក៏អាចទិញទំនិញ ឬសេវាកម្មផ្សេងៗតាមអនឡាញបានដែរ
- ត្រួតពិនិត្យគ្រប់របាយការណ៍នៃប្រតិបត្តិការទាំងអស់បានយ៉ាងងាយស្រួលតាមរយៈសេវាធនាគារចល័ត
- ប័ណ្ណនិម្មិត CPBank អាចភ្ជាប់ជាមួយគណនី Paypal បាន ក្នុងករណីវេបសាយ ឬកម្មវិធីមួយចំនួនអនុញ្ញាតការទូទាត់តាមរយៈតែគណនី Paypal ប៉ុណ្ណោះ
របៀបនៃការបង្កើតប័ណ្ណនិម្មិត៖
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ 023 260 888 ឬចុច Like គេហទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៌មានរហ័ស។
Website: www.cambodiapostbank.com
Telegram: https://t.me/s/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC
កាន់តែពិសេសជាមួយប័ណ្ណវីសា CPBank លោកអ្នកនឹងទទួលប័ណ្ណទឹកប្រាក់ចំនួន $3 ភ្លាមៗ រាល់ការទូទាត់ទំនិញចាប់ពី $20 ឡើងទៅតាមរយៈ CPBank Visa Contactless នៅ ÆON MaxValu ចាប់ពីថ្ងៃទី7 ខែកក្កដា ឆ្នាំ2020 រហូតដល់ថ្ងៃទី31 ខែសីហា ឆ្នាំ2020 ឬរហូតដល់អស់ពីស្តុក។
លក្ខខណ្ឌ៖
- អនុវត្តចំពោះការទូទាត់តាមរយៈប័ណ្ណ Visa contactless ដែលមានទឹកប្រាក់ចាប់ពី $20 ឡើងទៅនៅក្នុងវិក្កយបត្រតែមួយសម្រាប់ការទិញទំនិញនៅ ÆON MaxValu តែប៉ុណ្ណោះ
- កម្មវិធីនេះផ្តល់ជូនសម្រាប់តែប្រតិបត្តិការដែលទូទាត់តាមរយៈបច្ចេកវិទ្យា contactless (យកប័ណ្ណប៉ះម៉ាស៊ីនទូទាត់ប្រាក់) តែប៉ុណ្ណោះ មិនរាប់បញ្ចូលការទូទាត់តាមរយៈការឆូត ឬការសូកចូលក្នុងម៉ាស៊ីនទូទាត់ប្រាក់នោះទេ
- សន្លឹកប័ណ្ណនេះនឹងត្រូវបានប្រើសម្រាប់ការទិញទំនិញពេលបន្ទាប់ជាមួយ Visa Contactless (យកប័ណ្ណប៉ះម៉ាស៊ីនដើម្បីទូទាត់)
- សន្លឹកប័ណ្ណនេះមានសុពលភាព ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2020
- សន្លឹកប័ណ្ណនេះមិនអាចប្តូរជាសាច់ប្រាក់បានទេ
- យើងខ្ញុំសូមរក្សាសិទ្ធិដើម្បីកែប្រែកម្មវិធីនេះដោយមិនចាំបាច់ជម្រាបជូនជាមុន
លក្ខខណ្ឌពិសេសដើម្បីឈ្នះរង្វាន់៖
- អតិថិជន 10រូប ដែលចំណាយច្រើនបំផុតលើការទូទាត់ទំនិញតាមរយៈ Visa Contactless នឹងទទួលបានរង្វាន់ជាប័ណ្ណទឹកប្រាក់ចំនួន $368
- ប័ណ្ណទឹកប្រាក់ $368 អនុញ្ញាតឱ្យអតិថិជនទាំងអស់អាចទិញទំនិញនៅតាមបណ្តាហាងទាំងអស់ដែលស្ថិតនៅក្រោម Aeon Cambodia Co.,Ltd
- ការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី18 ខែកញ្ញា ឆ្នាំ2020 លើគេហទំព័រហ្វេសប៊ុក Aeon និង Visa Cambodia
នាថ្ងៃទី03 ខែកក្កដា ឆ្នាំ2020 CPBank បានប្រារព្ធពិធីអបអរសាទរ និងប្រសិទ្ធនាមជូនដល់ CPBank សាខាខេត្តព្រះសីហនុ ជាសាខាឆ្នើមផ្អែកលើ “ការគ្រប់គ្រងគុណភាពឥណទានបានល្អបំផុតក្នុងកំឡុងពេលរោគរាតត្បាតសកលនៃជំងឺ COVID-19” ប្រចាំខែមិថុនា ឆ្នាំ2020។ គណៈគ្រប់គ្រងនៃ CPBank សូមសម្តែងការកោតសរសើរដល់ លោកនាយក សាន ផល្លា នាយកសាខាខេត្តព្រះសីហនុ លើកិច្ចដឹកនាំបានយ៉ាងល្អក្នុងការសម្រេចបាននូវសមិទ្ធិផលគួរជាទីគាប់ប្រសើរមួយនេះ និងសូមថ្លែងអំណរគុណដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃសាខាដែលបានខិតខំប្រឹងប្រែងបំពេញនូវការងារប្រកបដោយការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់។
ក្នុងឱកាសនេះផងដែរ គណៈគ្រប់គ្រងនៃ CPBank បានសម្រេចប្រគល់ជាវិញ្ញាបនបត្រសាខាឆ្នើម “The Best Managing Loan Quality” ជូនដល់សាខាខេត្តព្រះសីហនុដើម្បីជាការទទួលស្គាល់ និងបញ្ជាក់ថាសាខាពិតជាសម្រេចបាននូវសមិទ្ធិផលការងារមួយនេះពិតប្រាកដមែន និងសូមប្រគល់ជារង្វាន់លើកទឹកចិត្តចំនួន 2,000,000រៀល ជូនដល់សាខាដើម្បីប្រារព្ធពិធីជប់លៀងអបអរសាទរ និងថ្លែងអំណរគុណដល់លោកនាយក និងបុគ្គលិកសាខាទាំងអស់ផងដែរ។
សូមអរគុណសម្រាប់គ្រប់យ៉ាងដែលអ្នកបានធ្វើ! អរគុណអ្នកទាំងអស់គ្នា!
អតិថិជន CPBank ទាំងអស់ជាទីគោរព!
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការជួយសម្រួលដល់ការស្នើសុំឥណទានរបស់អតិថិជន និងសាធារណជនឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។ CPBank មានសេចក្តីសោមនស្សរីករាយសូមជូនដំណឹងដល់អតិថិជន លោក លោកស្រី និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ធនាគារនឹងដាក់ដំណើរការ “ការស្នើសុំឥណទានតាមរយៈ Online” ចាប់ពីថ្ងៃទី01 ខែកក្កដា ឆ្នាំ2020 នេះតទៅ។ ដូច្នេះ លោកអ្នកអាចធ្វើការស្នើសុំឥណទានបានដោយខ្លួនឯងនៅគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយគ្រាន់តែប្រើប្រាស់ទូរសព្ទដៃ ឬកុំព្យូទ័រ ជាពិសេស លោកអ្នកមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅកាន់សាខាដើម្បីស្នើសុំឥណទានទៀតនោះទេ។
កាន់តែពិសេសជាងនេះទៀតនោះ លោកអ្នកគ្រាន់តែបំពេញនូវព័ត៌មានងាយៗដែលមានក្នុងទម្រង់បែបបទនៃការស្នើសុំឥណទានតាម Online លោកអ្នកនឹងអាចស្នើសុំឥណទានជាច្រើនប្រភេទបានភ្លាមៗរួមមាន៖ ឥណទានអាជីវកម្ម ឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានគ្មានទ្រព្យធានា ឥណទានកសិកម្ម ឥណទានមិនមែនកសិកម្ម ឬវិបារូហ៍ជាដើម។
ដើម្បីស្នើសុំឥណទានសូមចូលទៅកាន់៖ https://acc.cambodiapostbank.com/LoanOnline
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងភ្នាក់ងារប្រឹក្សាយោបល់ 24/7៖ 023 260 888 ឬចុច Like ទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៌មានរហ័ស។ https://www.facebook.com/cpbankplc/
Telegram Channels: https://t.me/s/cpbankplc
YouTube Channels: https://bit.ly/2N0RnFf
LinkedIn Page: https://bit.ly/2qa9lfC