ធនាគារ ប្រៃសណីយ៍កម្ពុជា​ ក.អ (CPBank) ជាធនាគារពាណិជ្ជដ៏ធំមួយឈានមុខគេនៅក្នុងស្រុក ដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ រវាងដៃគូយុទ្ធសាស្ត្ររួមមាន កាណាឌីយ៉ា អ៊ីនវេសមិនហូលឌីង ភីអិលស៊ី (CIH), ហ្វូឡឹតុន ហ្វាយណាន់ស៊ល្យហូលឌីង (FFH) ​និងប្រៃសណីយ៍កម្ពុជា (CP) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។

ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែងនៃប្រតិបត្តិការត្រឹមរយៈពេល ៦ឆ្នាំ និងការយកចិត្តទុកដាក់ក្នុងការនាំយកផលិតផល និងសេវាកម្មដែលប្រកបដោយភាពច្នៃប្រឌិត និងសម្បូរបែបជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា នេះជាហេតុដែល CPBank ត្រូវបានប្រសិទ្ធនាមជាធនាគារឆ្នើមជាច្រើនក្នុងប្រវត្តិសាស្រ្តរបស់ធនាគារ។ ក្នុងឆ្នាំ២០២០​ ធនាគារក៏ត្រូវបានប្រសិទ្ធនាមជាធនាគារឆ្នើមសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជា “BEST RETAIL BANK CAMBODIA 2020” ពី International Business Magazine។

ពានរង្វាន់នេះត្រូវបានប្រគល់ជូន CPBank ក្នុងនាមជាធនាគារឆ្នើមបំផុត​ក្នុងទ្វីបអាស៊ីលើការបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនគ្រប់កម្រិតជីវភាពដើម្បីជួយសម្រួលដល់ការទូទាត់ និងគ្រប់គ្រងសាច់ប្រាក់តាមរយៈផលិតផលឥណទាន គណនីបញ្ញើសន្សំដ៏សម្បូរបែបជាច្រើនប្រភេទ។​ ពានរង្វាន់ដែលមិនអាចកាត់ថ្លៃបានមួយនេះ កើតចេញពីការជឿទុកចិត្តរបស់អតិថិជន និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូប។ សូមអរគុណអ្នកទាំងអស់គ្នា!

 

ពិតជារំភើប និងរីករាយជាមួយការផ្តល់ជូនប័ណ្ណទឹកប្រាក់ចំនួន 3ដុល្លារ រាល់ពេលលោកអ្នកទូទាត់ចាប់ពី 20ដុល្លារឡើងទៅតាមរយៈប័ណ្ណវិសា CPBank Visa Contactless នៅផ្សារទំនើបអ៊ីអន ទាំង 2សាខារួមមាន ផ្សារទំនើបអ៊ីអនភ្នំពេញ និងផ្សារទំនើបអ៊ីអនសែនសុខ។

លក្ខខណ្ឌ៖

  • អនុវត្តចំពោះការទូទាត់តាមរយៈប័ណ្ណ Visa contactless ដែលមានទឹកប្រាក់ចាប់ពី 20ដុល្លារឡើងទៅនៅក្នុងវិក្កយបត្រតែមួយនៅផ្សារទំនើបអ៊ីអន ទាំង 2សាខារួមមាន ផ្សារទំនើបអ៊ីអនភ្នំពេញ និងផ្សារទំនើបអ៊ីអនសែនសុខតែប៉ុណ្ណោះ
  • កម្មវិធីនេះផ្តល់ជូនសម្រាប់តែប្រតិបត្តិការដែលទូទាត់តាមរយៈបច្ចេកវិទ្យា contactless (យកប័ណ្ណប៉ះម៉ាស៊ីនទូទាត់ប្រាក់) តែប៉ុណ្ណោះ មិនរាប់បញ្ចូលការទូទាត់តាមរយៈការឆូត ឬការសូកចូលក្នុងម៉ាស៊ីនទូទាត់ប្រាក់នោះទេ
  • សន្លឹកប័ណ្ណនេះនឹងត្រូវបានប្រើសម្រាប់ការទិញទំនិញពេលបន្ទាប់ជាមួយ Visa Contactless (យកប័ណ្ណប៉ះម៉ាស៊ីនដើម្បីទូទាត់)
  • សន្លឹកប័ណ្ណនេះមានសុពលភាព ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2020 ឬរហូតអស់ពីស្តុក
  • សន្លឹកប័ណ្ណនេះមិនអាចប្តូរជាសាច់ប្រាក់បានទេ
  • យើងខ្ញុំសូមរក្សាសិទ្ធិដើម្បីកែប្រែកម្មវិធីនេះដោយមិនចាំបាច់ជម្រាបជូនជាមុន៕

លក្ខខណ្ឌពិសេសដើម្បីឈ្នះរង្វាន់៖

  • អតិថិជន 10រូប ដែលចំណាយច្រើនបំផុតលើការទូទាត់ទំនិញតាមរយៈ Visa Contactless នឹងទទួលបានរង្វាន់ជាប័ណ្ណទឹកប្រាក់ចំនួន $368
  • ការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី18 ខែកញ្ញា ឆ្នាំ2020 លើគេហទំព័រហ្វេសប៊ុក Aeon និង Visa Cambodia
  • ប័ណ្ណទឹកប្រាក់ $368 អនុញ្ញាតឱ្យអតិថិជនទាំងអស់អាចទិញទំនិញនៅតាមបណ្តាហាងទាំងអស់ដែលស្ថិតនៅក្រោម Aeon Cambodia Co.,Ltd

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CPBank) ជាធនាគារមួយដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលក្នុងកិច្ចសហការជាដៃគូជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank Cambodia) លើ “គម្រោងសហហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម” ក្នុងគោលបំណងដើម្បីជម្រុញឱ្យមាននូវវឌ្ឍនភាពនៃសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា។

CPBank ​នឹងធ្វើការផ្តល់ជូនឥណទានដល់សហគ្រាសធុនតូច និងមធ្យមដែលមានតម្រូវការទុនប្រើប្រាស់សម្រាប់វិនិយោគបន្ថែមក្នុងអាជីវកម្ម ការពង្រីកបណ្តាញប្រតិបត្តិការបន្ថែម ឬតម្រូវការទុនបង្វិលជាដើម ក្នុងអត្រាការប្រាក់ពិសេសបំផុតត្រឹមតែ ០.៥៨% ក្នុងមួយខែ ឬ ៧% ក្នុងមួយឆ្នាំ និងមានរយៈពេលឥណទានរហូតទៅដល់ ៧ឆ្នាំ។

ក្រៅពីឥណទានសហគ្រាសខ្នាតតូច និងមធ្យម CPBank ក៏មានឥណទានជាច្រើនផ្សេងទៀតសម្រាប់ផ្តល់ជូនអតិថិជនរួមមាន ឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានកសិកម្ម ឥណទានវិបារូរ៍ និងឥណទានគ្មានទ្រព្យធានាជាដើម។

សម្រាប់ព័ត៌មានបន្ថែម៖​ ០២៣​ ២៦០ ៨៨៨

បច្ចុប្បន្ននេះ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CPBank) មានបណ្តាញចំនួន ៥២សាខា ដែលកំពុងប្រតិបត្តិការបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនជិត ៩ម៉ឺននាក់ទូទាំងប្រទេស។ ស្របតាមចក្ខុវិស័យរបស់ CPBank ដើម្បីផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងនៃភាពរីកចម្រើនរបស់បងប្អូនប្រជាជនកម្ពុជា និងផ្អែកលើគោលដៅយុទ្ធសាស្ត្រ គណនីធនាគារមួយជួយគ្រួសារអ្នក “One Family, One Account” ដែលផ្តល់ជូនឥតគិតថ្លៃនូវប័ណ្ណអេធីអឹម សេវាធនាគារក្នុងទូរស័ព្ទដៃ (Mobile App) សៀវភៅធនាគារ និងការប្រើប្រាស់មុខងារសំខាន់ជាច្រើន ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យមានស្ថេរភាពក្នុងការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុតាមរយៈគណនីបញ្ញើសន្សំ និងសេវាធនាគារ​ Digital ដើម្បីជួយសម្រួលដល់ការទូទាត់ប្រចាំថ្ងៃ។

នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០​ CPBank បានសម្ពោធជាផ្លូវការសាខាទី ៥៣ ដែលមានទីតាំងស្ថិតនៅភូមិភូមិព្រែក ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់នូវគណនីបញ្ញើសន្សំ គណនីចរន្ត គណនីបញ្ញើសន្សំមានកាល់កំណត់ គណនីសន្សំដើម្បីអនាគតបុត្រធីតា ឬសន្សំដើម្បីអនាគតដ៏ល្អប្រសើរ។ ចំពោះផលិតផលឥណទានវិញរួមមាន ឥណទានអាជីវកម្ម ឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានកសិកម្ម​ និងឥណទានគ្មានទ្រព្យធានាជាដើម។ ជាពិសេស ធនាគារផ្តល់ជូនអតិថិជនដោយឥតគិតថ្លៃក្នុងការប្រើប្រាស់សេវាធនាគារតាមDigital ដែលមានមុខងារពិសេសៗរួមមាន ការផ្ទេរប្រាក់ ការទូទាត់តាមរយៈ QRScan ការបញ្ជូលលុយក្នុងទូរស័ព្ទដៃ ការដកប្រាក់ដោយមិនចាំបាច់ប្រើប័ណ្ណអេធីអឹម ការទូទាត់ទំនិញតាមអនឡាញ ការទូទាត់វិក្កយបត្រផ្សេងៗ -ល-។ ធនាគារក៏ជាសមាជិកនៃប្រព័ន្ធ CSS ប្រព័ន្ធ Bakong និងVisa ដែលជាប្រព័ន្ធធនាគារមួយសម្រាប់ជួយសម្រួលអតិថិជនក្នុងការប្រើប្រាស់សេវាធនាគារដូចជា ការដក​ប្រាក់ ការផ្ទេរប្រាក់ ការបញ្ចូលទឹកប្រាក់ក្នុងការបូបលុយអេឡិចត្រូនិច និងការទូទាត់តាមអនឡាញជាដើម។

ក្នុងឆ្នាំ២០២០ នេះ CPBank កំពុងបន្តពង្រីកវិសាលភាពនៃបណ្តាញប្រតិបត្តិការចំនួន ៥ សាខាបន្ថែមទៀតក្នុងគោលបំណងនាំយកសេវាធនាគារដែលប្រកបដោយគុណភាព និងទំនុកចិត្តខ្ពស់ជូនបងប្អូនប្រជាពលរដ្ឋឱ្យស្ថិតគៀកនឹងផ្ទះបំផុត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ 023 260 888 ​ឬចុច Like គេហទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៌មានរហ័ស។

Maps Link: https://goo.gl/maps/bQujNu6fvQo6w8SNA

Website: www.cambodiapostbank.com

Telegram: https://t.me/s/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC

មធ្យោបាយទូទាត់កាន់តែរហ័ស ងាយស្រួល និងមានសុវត្ថិភាពតាមរយៈប័ណ្ណ CPBank Visa contactless និងទទួលបានការផ្តល់ជូន ៣ដុល្លារភ្លាមៗ រាល់ការចាក់សាំងចាប់ពី ២០ដុល្លារឡើងនៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ទនៈ Caltex ទាំង ១៨សាខារួមមាន បូកគោ បឹងត្របែក ចាក់អង្រែ បឹងកេងកង អប្សរា កាល់ម៉ែត ជ្រោយចង្វារ (ផ្លូវជាតិលេខ ៦អា) ទឹកល្អក់ ពេទ្យលោកសង្ឃ ពោធិ៍ចិនតុង មេគង្គ ផ្សារដើមគរ ច្បារអំពៅ Caltex 5B Caltex អង្គរ SHV2(ផ្សារលើ) កំពង់ចាម និងបាត់ដំបង (វាលបែកចាន)។

ខាងក្រោមនេះជាលក្ខខណ្ឌដើម្បីទទួលបាន ៣ដុល្លារភ្លាមៗ៖

  • ការទូទាត់តាមរយៈប័ណ្ណ CPBank Visa contactless ដែលមានទឹកប្រាក់ចាប់ពី ២០ដុល្លារឡើងទៅក្នុងវិក្កយបត្រតែមួយនៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ទនៈ Caltex ទាំង ១៨​សាខាខាងលើតែប៉ុណ្ណោះ
  • កម្មវិធីនេះផ្តល់ជូនសម្រាប់តែប្រតិបត្តិការដែលទូទាត់តាមរយៈបច្ចេកវិទ្យា contactless (យកប័ណ្ណប៉ះម៉ាស៊ីនទូទាត់) តែប៉ុណ្ណោះ មិនរាប់បញ្ចូលការទូទាត់តាមរយៈការឆូត ឬការសូកចូលក្នុងម៉ាស៊ីនទូទាត់ប្រាក់នោះទេ
  • សន្លឹកប័ណ្ណនេះនឹងត្រូវបានប្រើសម្រាប់ការទូទាត់នៅពេលបន្ទាប់ជាមួយ Visa contactless (យកប័ណ្ណប៉ះម៉ាស៊ីនដើម្បីទូទាត់)
  • កម្មវិធីនេះមានសុពលភាពចាប់ពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ឬរហូតដល់រង្វាន់អស់ពីស្តុក
  • សន្លឹកប័ណ្ណនេះមិនអាចប្តូរជាសាច់ប្រាក់បានទេ
  • យើងខ្ញុំសូមរក្សាសិទ្ធិដើម្បីកែប្រែកម្មវិធីនេះដោយមិនចាំបាច់ជម្រាបជូនជាមុន៕

ដើម្បីបំពេញនូវតម្រូវការសេវាហិរញ្ញវត្ថុរបស់បងប្អូនប្រជាជនក្នុងស្រុកបាទី ខេត្តតាកែវ និងស្របតាមចក្ខុវិស័យរបស់ CPBank ដើម្បីផ្តល់ជូនសេវាហិរញ្ញវត្ថុឈានមុខគេជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរឡើង និងការបម្រើសេវាធនាគារឱ្យស្ថិតនៅគៀកនឹងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋបំផុត។ នាថ្ងៃទី០១​ ខែមិថុនា ឆ្នាំ២០២០ ធនាគារបានបើកសម្ភោធសាខាថ្មីទី ៥២ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនដែលមានតម្រូវការប្រើប្រាស់សេវាធនាគារ។

គួរបញ្ចាក់ផងដែរ សព្វថ្ងៃធនាគារកំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនជាង ៨ ម៉ឺននាក់ និងផ្តល់ជូនឥណទានតាមតម្រូវការដូចជា៖ ឥណទានអាជីវកម្ម ឥណទានរថយន្ត ឥណទានកសិកម្ម ឥណទានគេហដ្ឋាន និងឥណទានគ្មានទ្រព្យធានា -ល-។ ចំពោះគណនីបញ្ញើសន្សំ ជាគណនីដែលអាចឱ្យអតិថិជនធ្វើការសន្សំដើម្បីអនាគតបុត្រធីតា និងសន្សំដើម្បីអនាគតដ៏ល្អប្រសើរ។ គ្រប់អតិថិជនទាំងអស់អាចបង្កើតគណនី ឬស្នើសុំឥណទានដោយងាយស្រួលតាមរយៈ Online ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរមកកាន់សាខាធនាគារឡើយ។ មិនត្រឹមតែប៉ុណ្ណោះ គ្រប់អតិថិជនទាំងអស់នឹងរីករាយជាមួយការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមបែប Digital ដូចជា៖ ផ្ទេរប្រាក់ ទូទាត់តាមរយៈ QRScan បញ្ជូលលុយក្នុងទូរស័ព្ទដៃ ដកប្រាក់ដោយមិនចាំបាច់ប្រើប័ណ្ណអេធីអឹម ជាពិសេសគ្រប់ប្រតិបត្តិការទាំំងអស់គឺមិនត្រូវបានគិតកម្រៃសេវាឡើយ។ ធនាគារក៏ជាសមាជិកមួយក្នុងចំណោមសមាជិករបស់ប្រព័ន្ធ CSS ប្រព័ន្ធ Bakong និង Visa ផងដែរ។

នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ធនាគារនឹងបើកដំណើរការជាផ្លូវការសាខាខេត្តស្ទឹងត្រែង ជាសាខាទី ៥៣ និងបន្តបើកដំណើរបណ្តាញប្រតិបត្តិការចំនួន ៤ សាខាបន្ថែម ដើម្បីបម្រើសេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋក្នុងឆ្នាំ ២០២០ នេះ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ 023 260 888 ​ឬចុច Like គេហទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៌មានរហ័ស។

Maps Link: https://goo.gl/maps/AMifK3gpcTuzYM5y7

Telegram: https://t.me/s/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC

នាព្រឹកថ្ងៃអង្គារ៍ ទី២៨ ខែមេសា ឆ្នាំ២០២០ គណៈគ្រប់គ្រងនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ រួមមានប្រធាននាយកប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិធនធានមនុស្ស បានចុះជួបសំណេះសំណាលសួរសុខទុក្ខរបស់បុគ្គលិកតាមបណ្តាសាខាមួយចំនួនក្នុងរាជធានីភ្នំពេញ។

គណៈគ្រប់គ្រងនៃធនាគារ តែងតែយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ទៅលើការទំនាក់ទំនងល្អ និងយល់ពីសុខទុក្ខរបស់បុគ្គលិក និងអតិថិជន។ ជាពិសេស ក្នុងស្ថានភាពដ៏លំបាកនេះ CPBank បានយកចិត្តទុកដាក់ខ្លាំងលើបុគ្គលិក និងអតិថិជនម្នាក់ៗ ដើម្បីស្វែងយល់ពីការលំបាក និងសិក្សាលទ្ធភាពផ្សេងៗដែលធនាគារអាចជួយគាំទ្របាន”។

ឆ្លៀតក្នុងឱកាសនេះផងដែរ គណៈគ្រប់គ្រងរបស់ CPBank បានថ្លែងអំណរគុណដល់លោកនាយក-នាយិកាសាខាទាំងអស់ដែល ខិតខំប្រឹងប្រែងបំពេញការងារយ៉ាងលំបាក និងបានលើកទឹកចិត្តឲ្យពួកគាត់នៅតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីយកឈ្នះលើស្ថានភាពដ៏លំបាកមួយនេះ។  ជាពិសេសគណៈគ្រប់គ្រង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនដែលតែងតែផ្តល់ទំនុកចិត្ត ជឿជាក់ និងនូវតែបន្តប្រើប្រាស់សេវារបស់ធនាគារ ទោះបីស្ថិតក្នុងកាលៈទេសៈណាមួយក៏ដោយ ដែលជម្រុញឱ្យធនាគារបន្តរីកចម្រើនកាន់តែខ្លាំងដោយសម្រេចបាននូវទ្រព្យសកម្មជិត ១ ពាន់លានដុល្លារ។ យើងនឹងតស៊ូឆ្លងកាត់ការលំបាកនេះជាមួយគ្នា ហើយខ្ញុំប្រាកដថា យើងនឹងឈ្នះលើការលំបាកបំផុតនេះ​ នាពេលខាងមុខនេះ ។

 

ចំណុចពិសេសទី ១៖

ផ្តល់ជូនពិសេសចំពោះការផ្ទេរប្រាក់បានច្រើនរហូតដល់  5 ម៉ឺនដុល្លារក្នុងមួយថ្ងៃ ថែមទាំងមិនគិតកម្រៃសេវាទៀតផង។

ចុចដើម្បីទាញយកកម្មវិធី៖ Download Now

 

ចំណុចពិសេសទី ២៖

ងាយស្រួលហើយដកប្រាក់បានច្រើនទៀត!
របៀបដកប្រាក់ដោយមិនចាំបាច់ប្រើប័ណ្ណអេធីអឹម តាមរយៈមុខងារ Cash out ក្នុងករណីដែលលោកអ្នកភ្លេចយកប័ណ្ណអេធីអឹមតាមខ្លួន ឬអ្នកចង់ធ្វើប្រតិបត្តិការដកប្រាក់ពីម៉ាស៊ីនអេធីអឹមដោយមិនចាំបាច់ប្រើប័ណ្ណអេធីអឹម! ពិតជាងាយស្រួលសម្រាប់ការដក និងអាចដកប្រាក់បានច្រើនរហូតដល់ $10,000 ក្នុងមួយថ្ងៃ បើប្រៀបធៀបជាមួយការដកប្រាក់តាមរយៈប័ណ្ណអេធីអឹមគឺអាចដកបានត្រឹមតែ $2,000 ក្នុងមួយថ្ងៃប៉ុណ្ណោះ។

សេចក្តីណែនាំក្នុងការប្រើប្រាស់៖ https://youtu.be/7a8M_p4nJyE  

 

ចំណុចពិសេសទី ៣៖

មុខងារស្នាមម្រាមដៃសំខាន់ចំនួន ២ នឹងអាចជួយសម្រួលដល់ការប្រើប្រាស់របស់លោកអ្នកឲ្យកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។

  1. ការដំឡើងមុខងារ “ចូលស្នាមម្រាមដៃ” សម្រាប់ធ្វើការចូលគណនីដោយមិនចាំបាច់ធ្វើការបញ្ចូលលេខសម្ងាត់ (Login Password)
  2. ការដំឡើងមុខងារ “បញ្ជាក់ស្នាមម្រាមដៃ” សម្រាប់ធ្វើការបញ្ជាក់ការធ្វើប្រតិបត្តិការផ្សេងៗនៅក្នុងសេវាធនាគារចល័ត ធនាគារ​ ប្រៃសណីយ៍កម្ពុជា ដោយមិនចាំបាច់រងចាំលេខសម្ងាត់តាមរយៈសារតាមទូរស័ព្ទដៃ (OTP)

សេចក្តីណែនាំក្នុងការដំឡើង៖ https://youtu.be/GPvzCTYbreo

 

ចំណុចពិសេសទី ៤៖

លោកអ្នកអាចធ្វើការផ្អាកដំណើរការប័ណ្ណ ATM បានតាមរយៈសេវាធនាគារចល័តភ្លាមៗក្នុងករណីដូចជា៖

  • បាត់​ ឬចោរលួច ឬសង្ស័យថាមានអ្នកកំពុងលួចប្រើប្រាស់ប័ណ្ណ
  • ឬករណីដែលលោកអ្នកសង្ស័យថាប័ណ្ណ ATM របស់លោកអ្នកពុំមានសុវត្ថិភាព។

បើអ្នកជួបករណីខាងលើនេះ អ្នកអាចផ្អាកដំណើរការប័ណ្ណ ATM ដោយខ្លួនឯងដោយមិនចាំបាច់ទៅសាខាផ្ទាល់ និងទំនាក់ទំនងមកកាន់មន្ត្រីប្រឹក្សាយោបល់៖ 023 260 800 ឡើយ!

Facebook Links: របៀបផ្អាកដំណើរការប័ណ្ណ អេធីអឹម

ចំណុចពិសេសទី ៥៖

មធ្យោបាយដ៏ឆ្លាតវៃ និងមានសុវត្ថិភាពក្នុងការផ្ទេរប្រាក់ទៅកាន់សាច់ញាតិ ឬទូទាត់ដៃគូអាជីវកម្មតាមរយៈឃ្យូអរកូដជំនួសឱ្យការប្រើប្រាស់ក្រដាសប្រាក់ តាមរយៈសេវាធនាគារចល័ត CPBank។

CPBank សូមថ្លែងអំណរគុណដល់អតិថិជនដ៏វៃឆ្លាត ដែលបានបង្កើនការទូទាត់ និងផ្ទេរប្រាក់ទៅវិញទៅមក ដើម្បីបញ្ចៀសនូវការកាន់សាច់ប្រាក់ផ្ទាល់។

សេចក្តីណែនាំក្នុងការប្រើប្រាស់៖ https://youtu.be/RYtxkzcntv8

 

ចំណុចពិសេសទី ៦៖

?ពិតជាអស្ចារ្យ! អតិថិជនទាំងអស់របស់ CPBank លោកអ្នកគ្រាន់តែប្រើប្រាស់នូវសេវាធនាគារចល័ត CPBank លោកអ្នកអាចផ្ទេរប្រាក់ទៅកាន់គណនីដារាផេបានរហូតទៅដល់ $25,000/1ថ្ងៃ និងគណនីវីងបានរហូតដល់ $2,000/1ថ្ងៃ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង យ៉ាងរហ័ស ងាយស្រួល និងមានសុវត្ថិភាព។

ចំពោះការផ្ទេរប្រាក់ទៅកាន់ ប្រព័ន្ធទូទាត់យុគសម័យថ្មី បាគង ធនាគារនិងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។

 

ចំណុចពិសេសទី ៧៖

ការបើកគណនីធនាគារថ្មីទាំងប្រាក់រៀល និងដុល្លារតាមរយៈសេវាធនាគារចល័តគឺពិតជាមានភាពងាយស្រួល និងទទួលបានអត្ថប្រយោជន៍ជាច្រើន។ ជាពិសេសគឺទទួលបានអត្រការប្រាក់ប្រចាំឆ្នាំ 0.75%។

បើប្រៀបធៀបទៅកាន់ដៃគូធនាគារដែលកំពុងប្រគួតប្រជែងសព្វថ្ងៃ CPBank គឺជាជម្រើសទី ១ សម្រាប់គណនីសន្សំ។

ដើម្បីបើកគណនីសូមចុច៖ https://acc.cambodiapostbank.com/

 

ចំណុចពិសេសទី ៨៖

ក្នុងករណីលោកអ្នកភ្លេចលេខសម្ងាត់នោះលោកអ្នកនឺងមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារ​ ឬទំនាក់ទំនងមកកាន់ភ្នាក់ងារធនាគារទៀតនោះទេ លោកអ្នកអាចការផ្លាស់ប្តូរលេខសម្ងាត់ដោយខ្លួនឯងបានភ្លាមៗតាមរយៈមុខងារប្តូរលេខសម្ងាត់។

Facebook Link: របៀបប្តូរលេខសម្ងាត់ថ្មីភ្លាមៗ

អ្វីដែលកាន់តែពិសេសគឺគ្រប់ប្រតិបត្តិការទាំងអស់នៅក្នុងសេវាធនាគារចល័តរបស់ CPBank គឺពុំមានគិតកម្រៃសេវានោះទេ។  មិនត្រឹមតែ ៨ចំនុចខាងលើនេះទេ CPBank នូវមានចំនុចសំខាន់ និងពិសេសៗជាច្រើនទៀតដើម្បីជួយសម្រួលដល់ការគ្រប់គ្រងសាច់ប្រាក់ និងទូទាត់ប្រចាំថ្ងៃ។

តើលោកអ្នកបានប្រើប្រាស់នូវមុខងារពិសេសណាមួយក្នុងចំណោមមុខងារពិសេសៗទាំង ៨ ដែលខ្ញុំបានធ្វើការបង្ហាញហើយ ឬនៅ?ប្រសិនបើលោកអ្នកមិនទាន់បានប្រើប្រាស់ សូមទទួលយកនូវបទពិសោធន៍នៃការប្រើប្រាស់ជាមួយខ្ញុំទាំងអស់គ្នា ទើបដឹងថាសេវាធនាគារចល័តរបស់ CPBank មានភាពងាយស្រួលកម្រិតណា។

សេវាធនាគារចល័តរបស់ CPBank នឹងធ្វើការ Update រូបរាងថ្មីនាពេលខាងមុខឆាប់ៗនេះ ដើម្បីឱ្យលោកអ្នកទទួលបានបទពិសោធន៍កាន់តែ
អស្ចារ្យក្នុងការប្រើប្រាស់។

 

ក្នុងឱកាសឆ្នាំថ្មីនេះ សូមទេវតាឆ្នាំថ្មី ប្រសិទ្ឋិពរជ័យដល់ពលរដ្ឋខ្មែរគ្រប់រូប សូមឲ្យមានសុខសុវត្ថិភាព និងចម្រុងចម្រើនគ្រប់ក្រុមគ្រួសារ។ ជាពិសេសសូមអរគុណដល់បុគ្គលិក និងថ្នាក់គ្រប់គ្រងទាំងអស់របស់ធនាគារប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលបាននឹងកំពុងបំពេញការងារតាមតួនាទីរៀងៗខ្លួន សូមឲ្យបានសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារ។
សូមរីករាយឆ្នាំថ្មីទាំងអស់គ្នា!

CPBank បាន​ក្លាយជា​សមាជិកផ្លូវការ​នៃ​ប្រព័ន្ធ​ទូទាត់​បាគងចាប់តាំងពីខែសីហា ឆ្នាំ២០១៩ ដែល​ជា​កម្មវិធី​ទូទាត់​ឌី​ជី​ថ​ល​តាមរយៈ​ទូរស័ព្ទ​ដៃដ៏រហ័ស ងាយស្រួល និងមានសុវត្ថិភាពបំផុត ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយ​ធនាគារជាតិ ​នៃ ​កម្ពុជា។ ការក្លាយជាសមាជិកនៃប្រព័ន្ធទូទាត់បាគង គឺជាការចូលរួមចំណែកក្នុងការជួយសម្រួលដល់ការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់អតិថិជន និងសាធារណជនទាំងអស់ទទួលបានបទពិសោធន៍នៃការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងរហ័សបំផុត។
ហេតុនេះហើយ​ CPBank មានកិត្តិយសសូមជម្រាបជូនអតិថិជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ចាប់ពីពេលនេះតទៅលោកអ្នកអាចធ្វើការចុះឈ្មោះ និងប្រើប្រាស់ការទូទាត់តាមប្រព័ន្ធបាគងជាមួយ CPBank ដែលមានមុខងារដ៏សប្បូរបែបជាច្រើនរួមមាន៖
  1. ការផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ (ពីគណនីបាគង ទៅគណនីធនាគារ ឬពីគណនីធនាគារ ទៅគណនីបាគងវិញ)
  2. ការផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងគ្នា (ពីគណនីបាគង ទៅគណនីបាគង ឬពីគណនីបាគង ទៅគណនីធនាគារ)
  3. ការដាក់ប្រាក់នៅបញ្ជរបេឡារបស់ CPBank ឬបណ្តាសមាជិកផ្សេងទៀតរបស់បាគងចូលក្នុងគណនីបាគង ឬចូលក្នុងគណនីធនាគារ
  4. ការដកប្រាក់ចេញពីគណនីបាគងនៅបញ្ជរបេឡារបស់ CPBank ឬបណ្តាសមាជិកផ្សេងទៀតរបស់បាគង
  5. ការពិនិត្យសមតុល្យគណនីរបស់អ្នកជាប្រាក់រៀល និងប្រាក់ដុល្លារ
  6. ការទូទាត់លើការទិញទំនិញតាមបណ្តាហាងនានាតាមរយៈ QR Code
  7. ការតាមដាន ​និង​ត្រួតពិនិត្យ​លំហូរ​សាច់​ប្រាក់ និង​ប្រតិបត្តិការ​លម្អិតផ្សេងៗ​
សូម​ទាញ​យក​កម្មវិធីបាគង​ពី App Store ឬ​ Play Store ដោយ​ជ្រើសរើស​ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CPBank) ជា​ធនាគារ​គោល​ក្នុង​ការ​ប្រើប្រាស់​នេះ៖
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖ 023 260 888

CPBank

សេវាធនាគារចល័ត

រហ័ស & ងាយស្រួល

Cambodia Post Bank IOS App
Cambodia Post Bank Android App

នាយុគសម័យបច្ចេកវិទ្យា CPBank នៅតែបន្តនៅវឌ្ឍនភាពនៃអភិវឌ្ឍន៍សេវាកម្មឌីជីថលជូនអតិថិជន អាជីករ ក្រុមហ៊ុន​ ​និងសាធារណៈជនទូទាំងប្រទេសឲ្យទទួលបានភាពសម្បូរបែបក្នុងការទូទាត់។ ដោយសារតែការមើលឃើញនូវតម្រូវការរបស់សាធារណៈជនក្នុងការទូទាត់ប្រាក់ CPBank បង្កើតឲ្យមាននូវសេវា QRPayment​ ដែលមាននៅក្នុងសេវាធនាគារចល័តដែលអាច​ផ្តល់ជូនអតិថិជននូវការ​ទូទាត់ និង​ផ្ទេរ​​ប្រាក់​តាមរយៈ​ការ​ស្កេន​ QR ​Code​ បានយ៉ាង​ងាយស្រួល​ និងឆាប់រហ័សដោយ​មិន​ចាំបាច់​ប្រើ​សាច់ប្រាក់ផ្ទាល់​ ​និងជាពិសេស​មិន​គិតក​ម្រៃ​សេវាគ្រប់ប្រតិបត្តិការទាំងអស់​។

​ទាំង​នេះជាមតិយោបល់ពីអតិថិជនរបស់ CPBank ដែលបានប្រើប្រាស់ការទូទាត់តាមរយៈ QRPayment៖

លោកពូ ហុង​ រ៉ត ជាអ្នកប្រកបរបរលក់ដូងបានមានប្រសាសន៍ថា៖ តាំងពីគាត់ចាប់ផ្តើមប្រើប្រាស់ការទូទាត់តាមរយៈ CPBank QR Scan មកគាត់ពិតជាទទួលបានចំណូលយ៉ាងច្រើនដោយសារតែអ្នកទិញដូងរបស់គាត់ជារៀងរាល់ថ្ងៃគឺ បានទូទាត់ប្រាក់ឲ្យគាត់តាមរយៈ QR Code។ មិនត្រឹមតែប៉ុណ្ណោះ គាត់បានប្រាប់ថាគាត់អាចពិនិត្យមើលទឹកប្រាក់ដែលទទួលបាន ពីការលក់ដូងរបស់គាត់តាមរយៈសេវាធនាគារចល័តបានយ៉ាងងាយស្រួល ពេលខ្លះគាត់មិនចាំបាច់លំបាកអាប់លុយឲ្យអ្នកទិញវិញទេ គ្រាន់តែមកដល់ពួកគេស្កេន QR Code បង់លុយរួចជាការស្រេច។ ជាចុងក្រោយគាត់បាននិយាយថាគាត់ពិតជាសប្បាយរីករាយណាស់ដែលបានប្រើប្រាស់សេវាកម្មមួយនេះរបស់ធនគារ ពីព្រោះគាត់អាចមានគណនីសន្សំមួយសម្រាប់សន្សំប្រាក់ដើម្បីផ្តត់ផ្គងគ្រួសាររបស់គាត់ និងសម្រាប់ទុកប្រើប្រាស់ពេលគាត់ចាស់ទៅ។

បងប្រុស អ៊ុយ សុផារ៉ា ជាម្ចាស់ហាងលក់សម្ភារៈកីឡានៅខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា៖ គាត់បានចាប់ផ្តើមប្រើប្រាស់ការទូទាត់តាម QRPayment តាមរយៈការណែនាំរបស់មិត្តភក្តិរបស់គាត់។ គាត់បានបន្ថែមទៀតថា រឿងដែលគាត់ភ្ញាក់ផ្អើលគឺ នៅពេលដែលគាត់ទៅបើកគណនី គាត់មិនតម្រូវឲ្យមានតម្កល់សមតុល្យបើកគណនីចំនួន ១០ដុល្លារទេ។ តាំងពីពេលដែលគាត់បានប្រើប្រាស់សេវាទូទាត់នេះមក គាត់ពិតជាទទួលបានភាពងាយស្រួលក្នុងការទូទាត់ប្រាក់ពីអតិថិជន និងការទូទាត់ទៅកាន់ដៃគូអាជីវកម្មរបស់គាត់ ហើយដែលសំខាន់គឺមិនមានគិតកម្រៃសេវាទាល់តែសោះ។​​ បន្ថែមលើនេះ គាត់សូមសរសើរដល់ប្រព័ន្ធទំនើបកម្មរបស់ CPBank ថាពិតជាមានភាពរហ័សទាន់ចិត្ត និងងាយស្រួលសម្រាប់ការទូទាត់ប្រចាំថ្ងៃក្នុងអាជីវកម្មបច្ចុប្បន្នរបស់គាត់ ជាពិសេសនោះ គឺការផ្ទេរប្រាក់រហូត ៥ ម៉ឺនដុល្លារក្នុងមួយថ្ងៃដោយមិនគិតកម្រៃសេវា។

យើងទាំងអស់គ្នាប្រកាន់ខ្ជាប់នូវអនាម័យដើម្បីសុវត្ថិភាព និងសុខភាពទាំងបុគ្គលិក និងអតិថិជនគ្រប់រូប សំរាប់​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស COVID-19​​ ដោយ​មាន​ការ​ត្រួត​ពិនិត្យ​សីតុណ្ហភាព​មុន​ពេល​ចូល​ធនាគារ​​​ ការ​លាង​សម្អាត​ដៃ​ជា​មួយ​ទឹក​អាកុល​ ឬ​សាប៊ូ​ជា​ប្រចាំ ព្រម​ទាំង​វិធាន​ការ​អនាម័យ​និង​ការ​ពារ​ផ្សេងៗ​ទៀត​ដែល​ដាក់​ចេញ​ដោយ​ក្រសួង​សុខាភិបាល ទីកន្លែង និងសម្ភារផ្សេងៗជុំវិញបរិវេណធនាគារទាំងអស់ ត្រូវបានសម្អាតយ៉ាងស្អាត និងញឹកញាប់ផងដែរ។

CPBank សង្ឃឹមថាសកម្មភាពសម្អាត និងការការពារទាំងអស់ដែលបានធ្វើឡើងនៅគ្រប់សាខាអាចរក្សាបាននូវសុវត្ថិភាព និងសុខមាលភាពអ្នកគ្រប់គ្នា និងជៀសឆ្ងាយពីជំងឺ COVID-19។

សូមជូនពរឲ្យប្រជាជនកម្ពុជាមានសុខភាពល្អ មាំមួន និងជៀសឆ្ងាយពី ជំងឺ COVID-19។ សូមអរគុណ!

នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ CPBank ​​ ​ទទួលបាន​វិញ្ញា​បន​ប​ត្រ​ ​អនុលោម​ភាព​សារពើពន្ធ​ក​ម្រិ​ត​មាស​សារជាថ្មីម្តងទៀត ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​។​ ​​ពានរង្វាន់មួយ​នេះ​ ​បង្ហាញ​ឱ្យ​ឃើញថាពីទំនួលខុសត្រូវរបស់ CPBank ​ក្នុង​ការ​ប្រកាន់ខ្ជាប់​របស់​ខ្លួន​លើ​កាតព្វកិច្ច​បង់ពន្ធ​ស្របតាម​គោលការណ៍​ និង​បទ​ប្បញ្ញត្តិ​សម្រាប់​វិ​ស័យ​ធនាគារ​នៅ​កម្ពុជា​។​

​គូស​បញ្ជាក់ផងដែរ​ថា​ ​ពានរង្វាន់​មាស​នេះ​ត្រូវ​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​ដែល​ចេញ​ដោយ​ ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ដែល​ផ្តោត​លើ​ការ​អនុលោម​តាម​បទ​ប្បញ្ញត្តិ ​ការ​ទូទាត់​បង់ពន្ធ​តាមកាល​កំណត់​ ​និង​ការ​ផ្ដល់​ជូន​ឯកសារ​ជាក់លាក់​ត្រឹមត្រូវ​រាល់​ពេល​មានការ​ស្នើសុំ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​។

CPBank ជាធនាគារពាណិជ្ជឈានមុខគេដែលផ្តល់ជូនសេវាហិរញ្ញវត្ថុជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា។ អតិថិជនដែលបានប្រើប្រាស់ឥណទានរបស់ធនាគាររួចហើយ ពួកគាត់បានប្រែក្លាយជីវិត និងជីវភាពរបស់ពួកគាត់កាន់តែរីកចម្រើនថ្វេរមួយកម្រិតទៀត បើប្រៀបធៀបមុនពេលដែលគាត់មិនទាន់បានប្រើប្រាស់ឥណទាន។

ជាពិសេស CPBank បានផ្តល់ជូនឥណទានជូនដល់អតិថិជនជាច្រើននាក់រួចមកហើយដែលធ្វើឲ្យពួកគាត់ទទួលបាននូវមុខរបរ អាជីវកម្ម កសិដ្ឋាន គេហដ្ឋានដ៏ប្រណិត ឡានទំនើប និងសម្ភារៈប្រើប្រាស់ជាច្រើនផ្សេងទៀតតាមក្តីប្រាថ្នារបស់ពួកគាត់។

ខាងក្រោមនេះជាប្រភេទនៃឥណទាន​ទាំង ៦ប្រភេទរបស់ធនាគារសម្រាប់ផ្តល់ជូនអតិថិជនក្នុងការប្រើប្រាស់សម្រាប់គោលបំណងជាក់លាក់ណាមួយ​​៖

  • ឥណទានសហគ្រាសខ្នាតតូច ឬមធ្យម ជាប្រភេទឥណទានសម្រាប់អតិថិជនដែលតម្រូវការហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មរបស់ខ្លួន តួយ៉ាងដូចជាការពង្រីកអាជីវកម្ម ការគាំទ្រប្រតិបត្តិការអាជីវកម្ម ឬការបង្កើនសាខាអាជីវកម្មបច្ចុប្បន្នជាដើម។
  • ឥណទានគេហដ្ឋាន ជាប្រភេទឥណទានសម្រាប់អតិថិជនដែលមានបំណងចង់ទិញផ្ទះដ៏ប្រណិតមួយ សម្រាប់ខ្លួនឯង ឬក្រុមគ្រួសារ។
  • ឥណទានរថយន្ត ជាប្រភេទឥណទានមួយប្រភេទដែលនឹងផ្តល់ជូនអតិថិជនដែលមានបំណងចង់បានរថយន្តមួយគ្រឿងសម្រាប់ខ្លួនឯង ឬក្រុមគ្រួសារជាដើម។
  • ឥណទានគ្មានទ្រព្យធានា ជាប្រភេទនៃឥណទានសម្រាប់អតិថិជនមានតម្រូវការក្នុងការប្រើប្រាស់ផ្ទាល់ខ្លួន ឬទិញសម្ភារៈប្រើប្រាស់ផ្សេងៗ។
  • ឥណទានកសិកម្ម ជាប្រភេទឥណទានពិសេសមួយសម្រាប់ជួយគាំទ្រដល់វិស័យកសិកម្មជូនបងប្អូនប្រជាកសិករកម្ពុជា ដើម្បីមានទុនប្រើប្រាស់ក្នុងមុខរបរកសិកម្មរបស់ខ្លួន។
  • ឥណទានមិនមែនកសិកម្ម ឬឥណទានវិបារូបន៍ ជាប្រភេទឥណទានមួយប្រភេទសម្រាប់អតិថិជនដែលមានតម្រូវការដើមទុនដើម្បីធ្វើការបង្វិល ឬពង្រីកមុខរបរ និងអាជីវកម្មជាដើម។ប្រសិនបើលោកអ្នកពិតជាមានតម្រូវការហិរញវត្ថុសម្រាប់ប្រើប្រាស់ក្នុងគោលបំណងណាមួយ សូមទំនាក់ទំនង និងប្រឹក្សាយោបល់ជាមួយយើងខ្ញុំ តាមរយៈទូរស័ព្ទលេខ ០២៣​ ២៦០​ ៨៨៨៕

ម៉ោងបម្រើសេវាកម្មអតិថិជន

៨:០០ព្រឹក – ៤:៣០ល្ងាច

ងាយស្រួលហើយ ដកប្រាក់បានច្រើនទៀ​ត!

ឥឡូវនេះ អតិថិជន CPBank ទាំងអស់អាចដកប្រាក់ដោយគ្មានប័ណ្ណអេធីអឹម តាមរយៈមុខងារ Cash Out ដែលមាននៅក្នុងសេវាធនាគារចល័ត ដោយឥតគិតថ្លៃបានរហូតដល់ ១០,០០០ដុល្លារ ក្នុង ១ថ្ងៃ ក្នុងករណីដែលលោកអ្នកភ្លេចយកប័ណ្ណអេធីអឹមតាមខ្លួន ឬអ្នកចង់ធ្វើប្រតិបត្តិការដកប្រាក់ដោយមិនចាំបាច់មានប័ណ្ណអេធីអឹម។

ការដកប្រាក់ដោយគ្មានប័ណ្ណរបស់ CPBank គឺជាមធ្យោបាយដែលងាយស្រួលបំផុត និងអាចដកប្រាក់បានចំនួនច្រើនរហូតដល់ ១០,០០០ដុល្លារ​ ក្នុង ១ថ្ងៃ បើប្រៀបធៀបជាមួយការដកប្រាក់តាមរយៈប័ណ្ណអេធីអឹម គឺអាចដកបានត្រឹមតែ ២,០០០ដុល្លារ ក្នុង១ថ្ងៃប៉ុណ្ណោះ។

នេះជារបៀបនៃការដកប្រាក់ដោយគ្មានប័ណ្ណអេធីអឹម សូមចូលទៅកាន់៖ https://youtu.be/7a8M_p4nJyE

លោកអ្នកមិន​ទាន់​មាន​ CPBank Mobile Banking​ នៅ​ក្នុង​ទូរស័ព្ទ​ទេ​មែន​ទេ​?​ ​សូមទាញយកពី​ Google​ Play​ Store​ និង​ Apple’s App Store ដោយ​មិន​គិតថ្លៃ​ និង​បើក​ដំណើរការ​វា​ឥឡូវនេះ​

CPBank និងក្រុមហ៊ុន Visa ផ្តល់ជូនលោកអ្នកនូវមធ្យោបាយក្នុងការទូទាត់កាន់តែអស្ចារ្យ រហ័ស ងាយស្រួល និងមានសុវត្ថិភាពតាមរយៈ Visa Contactless គឺគ្រាន់តែយកប័ណ្ណទៅប៉ះជាមួយម៉ាស៊ីនទូទាត់ជាការស្រេច។ ជាពិសេសលោកអ្នកនឹងទទួលបានការផ្តល់ជូនប័ណ្ណទឹកប្រាក់ចំនួន ៣ដុល្លារ សម្រាប់រាល់ការចំណាយចាប់ពី ២០ដុល្លារឡើងទៅ ជាមួយ CPBank Visa Contactless Card នៅតាមបណ្តាហាងឡាក់គីគ្រុបរួមមាន ផ្សារទំនើបឡាក់គី ផ្សារទំនើបឡាក់គីព្រីមៀម ផ្សារទំនើបឡាក់គីអ៊ិចប្រេស និងហ្គាឌៀន។ សូមអញ្ជើញរួសរាន់ឡើង! ការផ្តល់ជូនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់អស់ពីស្តុក។

ខាងក្រោមនេះជាលក្ខខណ្ឌដើម្បីទទួលបានប័ណ្ណទឹកប្រាក់ចំនួន ៣ដុល្លារ៖

  • អនុវត្តចំពោះការទូទាត់តាមរយៈប័ណ្ណ Visa Contactless ដែលមានទឹកប្រាក់ចាប់ពី ២០ដុល្លារឡើងទៅនៅក្នុងវិក្កយបត្រតែមួយនៅគ្រប់សាខាទាំងអស់របស់ ផ្សារទំនើបឡាក់គី ផ្សារទំនើបឡាក់គីព្រីមៀម ផ្សារទំនើបឡាក់គីអ៊ិចប្រេស និងហ្គាឌៀន។
  • កម្មវិធីនេះផ្តល់ជូនសម្រាប់តែប្រតិបត្តិការដែលទូទាត់តាមរយៈបច្ចេកវិទ្យា Contactless (យកប័ណ្ណប៉ះម៉ាស៊ីនទូទាត់ប្រាក់) តែប៉ុណ្ណោះ មិនរាប់បញ្ចូលការទូទាត់តាមរយៈការឆូត ឬការសូកចូលក្នុងម៉ាស៊ីនទូទាត់ប្រាក់នោះទេ
  • សន្លឹកប័ណ្ណនេះនឹងត្រូវបានប្រើសម្រាប់ការទិញទំនិញពេលបន្ទាប់ជាមួយ Visa Contactless (យកប័ណ្ណប៉ះម៉ាស៊ីនដើម្បីទូទាត់)
  • សន្លឹកប័ណ្ណនេះមានសុពលភាព ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
  • សន្លឹកប័ណ្ណនេះមិនអាចប្តូរជាសាច់ប្រាក់បានទេ
  • យើងខ្ញុំសូមរក្សាសិទ្ធិដើម្បីកែប្រែកម្មវិធីនេះដោយមិនចាំបាច់ជម្រាបជូនជាមុន៕

លោកស្រី សេង ផាន់ណា និងស្វាមី ឈាន រិន មានទីលំនៅបច្ចុប្បន្ន នៅក្នុងភូមិបណ្តុះសណ្តែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ សព្វថ្ងៃគាត់មានមុខរបរធ្វើរូបចម្លាក់ពីថ្មកែវបោះដុំ និងរាយក្នុងភូមិ ឃុំខាងលើ និងតាមបណ្តាខេត្តផ្សេងៗ រីឯប្តីរបស់គាត់បម្រើការងារជាមន្ត្រីនគរបាលជាតិ។ គាត់មានកូនប្រុសចំនួន ២នាក់។

ដោយសារតែលោកស្រី សេង ផាន់ណា មានគោលបំណងចង់បើកហាងរូបចម្លាក់ថ្មកែវដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារ គាត់ក៏សម្រេចចិត្តប្រើប្រាស់កម្ចីពីធនាគារ ប្រៃសណីយ៍កម្ពុជាលើកដំបូង​នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងចំនួនទឹកប្រាក់ ៧,៥០០ដុល្លារ ដើម្បីទិញដីភូមិដើម្បីប្រកបរបរចម្លាក់ថ្មកែវ។ រយៈពេលត្រឹមតែ ១ឆ្នាំ ការលក់ចម្លាក់ថ្មកែវក៏កាន់តែមានកំណើនពីការបោះដុំ និងរាយ ទៅតាមបណ្តាខេត្តផ្សេងៗទើបគាត់សម្រេចចិត្តខ្ចីជាលើកទី២ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ក្នុងចំនួនទឹកប្រាក់ ១១,០០០ដុល្លារ សម្រាប់ទិញថ្មកែវក្នុងចំនួនច្រើនដើម្បីឆ្លាក់រូបលក់។ តាំងពីគាត់បានប្រើប្រាស់នូវឥណទានរបស់ធនាគារ គ្រួសារគាត់ក៏មានមុខរបរមួយច្បាស់លាស់និងមានចំណូលជារៀងរាល់ថ្ងៃ ទើបគាត់បានសម្រេចចិត្តខ្ចីប្រាក់ជាលើកទី៣ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងចំនួនទឹកប្រាក់ ៥០,០០០ដុល្លារ ដើម្បីទិញដីភូមិបន្ថែមសម្រាប់ការពង្រីកមុខរបររបស់គាត់។ ជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃពីទុនដែលពួកគាត់ទទួលបានពីហាងចម្លាក់ថ្មកែវ។

គាត់ពិតជាសប្បាយរីករាយ និងថ្លែងអំណរគុណដែលបានប្រើប្រាស់ឥណទានរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ព្រោះឥណទានទាំង៣លើកនេះហើយទើបគ្រួសារគាត់មានមុខរបរមួយដែលអាចរកចំណូលចិញ្ចឹមគ្រួសារគាត់បានរហូតមកដល់សព្វថ្ងៃ។

លោក វ៉ាន់ វ៉ន និងភរិយា លោកស្រី គង់ រី មានទីលំនៅបច្ចុប្បន្ន និងដីចម្ការក្រូច នៅក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ គាត់មានកូនស្រីចំនួន ៣នាក់។ ដោយសារតែកត្តាអំណោយផលពីធម្មជាតិ ដំណាំក្រូចអាចឲ្យផលបានរហូតដល់ ២ដងក្នុងមួយឆ្នាំ ហើយត្រូវបានប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចាត់ទុកជាមុខរបរដែលអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានយ៉ាងងាយស្រួល។

ដោយសារតែលោក និងភរិយាមានតម្រូវការក្នុងការបង្កបង្កើនផលដំណាំរបស់គាត់ឲ្យកាន់តែទទួលបានផលច្រើន គាត់ក៏សម្រេចចិត្តប្រើប្រាស់កម្ចីពីធនាគារ ប្រៃសណីយ៍កម្ពុជាលើកដំបូង​ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥  ក្នុងចំនួនទឹកប្រាក់ ៣០,០០០ដុល្លារ ក្នុងគោលបំណងរៀបចំប្រព័ន្ធទឹកក្នុងចំការក្រូច។ ភោគផលដំណាំក៏កាន់តែកើនឡើងទើបគាត់សម្រេចចិត្តប្រើប្រាស់កម្ចីជាលើកទី២ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ក្នុងចំនួនទឹកប្រាក់ ១១,០០០ដុល្លារ សម្រាប់ទិញជីដាក់ដំណាំក្រូចរបស់គាត់។ ដំណាំក្រូចក៏កាន់តែមានតម្រូវការលើទីផ្សារ ទើបគាត់បានសម្រេចចិត្តខ្ចីប្រាក់ជាលើកទី៣ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ក្នុងចំនួនទឹកប្រាក់ចំនួន ៥០,០០០ដុល្លារ ដើម្បីទិញដីចម្ការដាំក្រូចបន្ថែម។

ក្រោយពីគាត់បានប្រើប្រាស់ឥណទានរបស់ធនាគារ ប្រៃសណីយ៍កម្ពុជារួចមក ជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានមកពីទុនដែលពួកគាត់ទទួលបានពីដំណាំក្រូច និងហ្គារ៉ាស់សាំងរបស់គាត់។

 

គាត់ពិតជាសប្បាយរីករាយ និងថ្លែងអំណរគុណដល់ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលធ្វើឲ្យគ្រួសារគាត់អាចមានចម្ការក្រូចដ៏ធំដែលអាចរកចំណូលចិញ្ចឹមគ្រួសារគាត់បានរហូតមកដល់សព្វថ្ងៃ។