លោក វ៉ាន់ វ៉ន និងភរិយា លោកស្រី គង់ រី មានទីលំនៅបច្ចុប្បន្ន និងដីចម្ការក្រូច នៅក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ គាត់មានកូនស្រីចំនួន ៣នាក់។ ដោយសារតែកត្តាអំណោយផលពីធម្មជាតិ ដំណាំក្រូចអាចឲ្យផលបានរហូតដល់ ២ដងក្នុងមួយឆ្នាំ ហើយត្រូវបានប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចាត់ទុកជាមុខរបរដែលអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានយ៉ាងងាយស្រួល។
ដោយសារតែលោក និងភរិយាមានតម្រូវការក្នុងការបង្កបង្កើនផលដំណាំរបស់គាត់ឲ្យកាន់តែទទួលបានផលច្រើន គាត់ក៏សម្រេចចិត្តប្រើប្រាស់កម្ចីពីធនាគារ ប្រៃសណីយ៍កម្ពុជាលើកដំបូង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ក្នុងចំនួនទឹកប្រាក់ ៣០,០០០ដុល្លារ ក្នុងគោលបំណងរៀបចំប្រព័ន្ធទឹកក្នុងចំការក្រូច។ ភោគផលដំណាំក៏កាន់តែកើនឡើងទើបគាត់សម្រេចចិត្តប្រើប្រាស់កម្ចីជាលើកទី២ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ក្នុងចំនួនទឹកប្រាក់ ១១,០០០ដុល្លារ សម្រាប់ទិញជីដាក់ដំណាំក្រូចរបស់គាត់។ ដំណាំក្រូចក៏កាន់តែមានតម្រូវការលើទីផ្សារ ទើបគាត់បានសម្រេចចិត្តខ្ចីប្រាក់ជាលើកទី៣ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ក្នុងចំនួនទឹកប្រាក់ចំនួន ៥០,០០០ដុល្លារ ដើម្បីទិញដីចម្ការដាំក្រូចបន្ថែម។
ក្រោយពីគាត់បានប្រើប្រាស់ឥណទានរបស់ធនាគារ ប្រៃសណីយ៍កម្ពុជារួចមក ជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានមកពីទុនដែលពួកគាត់ទទួលបានពីដំណាំក្រូច និងហ្គារ៉ាស់សាំងរបស់គាត់។
គាត់ពិតជាសប្បាយរីករាយ និងថ្លែងអំណរគុណដល់ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលធ្វើឲ្យគ្រួសារគាត់អាចមានចម្ការក្រូចដ៏ធំដែលអាចរកចំណូលចិញ្ចឹមគ្រួសារគាត់បានរហូតមកដល់សព្វថ្ងៃ។
លោក ពុធ ឆោម អាយុ ៣៦ឆ្នាំ និងភរិយា ចាន់ លីហ៊ាង អាយុ៣០ឆ្នាំ មានអាជីវកម្មលក់ចាប់ហួយនិងភេសជ្ជៈ មានទីតាំងស្ថិតតាមបណ្តោយជាតិលេខ៦ ភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មុនពេលមិនទាន់ប្រើប្រាស់ឥណទាន លោក និងភរិយាមានអាជីវកម្មដ៏តូចមួយជាមួយនឹងដើមទុនតិចតួច គឺលក់ចាប់ហួយនៅមុខផ្ទះ មានមុខទំនិញតិច មិនមានស្តុកគ្រប់គ្រាន់។ លោកត្រូវប្រឈមក្នុងការជិះម៉ូតូទៅមកដើម្បីទិញទំនិញពីទីរួមខេត្តច្រើនដងដឹកយកទៅលក់នៅផ្ទះ ដោយសារមិនមានលទ្ធភាពស្តុកទុកទំនិញច្រើន ធ្វើឲ្យលោកហត់នឿយក្នុងការចំណាយពេលវេលាច្រើនដងក្នុងមួយថ្ងៃៗដើម្បីឡើងចុះទៅទិញទំនិញដឹកយកមកលក់។
ដោយកង្វះខាតដើមទុន ស្របជាមួយនឹងការចុះផ្សព្វផ្សាយពីសេវាកម្មឥណទានរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា និងមានការចុះប្រឹក្សាដោយផ្ទាល់ពីសំណាក់មន្ត្រីឥណទាន ព្រមទាំងមានការផ្តល់ជូននូវលក្ខខណ្ឌងាយស្រួលដល់អតិថិជន ធ្វើឲ្យរូបលោក និងភរិយា សម្រេចចិត្តខ្ចីប្រាក់ពីធនាគារលើកដំបូងចំនួន ៦០០ដុល្លារក្នុងឆ្នាំ២០១៥ លើកទី២ចំនួន ១,៣០០ដុល្លារក្នុងឆ្នាំ២០១៦ លើកទី៣ចំនួន ៣,៥០០ដុល្លារក្នុងឆ្នាំ២០១៧ លើកទី៤ចំនួន ៧,០០០ដុល្លារក្នុងឆ្នាំ២០១៨ និងលើកទី៥ចំនួន ១៥,០០០ដុល្លារក្នុងឆ្នាំ២០១៩។ រាល់គោលបំណងនៃការខ្ចីប្រាក់ គឺយកមកបន្ថែមដើមទុនលើការពង្រីកអាជីវកម្ម ដែលបច្ចុប្បន្នបន្ទុកគ្រួសាររបស់លោកមានការធូរស្រាលច្រើន មិនចាំបាច់ឡើងចុះទៅទិញទំនិញច្រើនដងដូចមុន ហើយអាជីវកម្មក៏មានដំណើរការរីកចម្រើនជាងមុនច្រើនដែរ។
លោក និងភរិយាសូមថ្លែងអំណរគុណដល់ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលបានផ្តល់ឱកាសដល់គ្រួសាររបស់លោកក្នុងការខ្ចីប្រាក់ពីធនាគារយកមកពង្រីកអាជីវកម្ម ដែលធ្វើអោយជីវភាពគ្រួសាររបស់លោកមានភាពល្អប្រសើរជាងមុនឆ្ងាយ ហើយការរកស៊ីក៏លក់ដាច់ជាងមុន។ លោកមានគម្រោងខ្ចីប្រាក់បន្តទៀតនាពេលខាងមុខដើម្បីទិញរថយន្ត ១គ្រឿងសម្រាប់ដឹកជញ្ជូនទំនិញ ដោយសារបច្ចុប្បន្នលោកដឹកជញ្ជូនដោយម៉ូតូសណ្តោងរទេះ។
លោក កាំង ចាន់នី អាយុ ៤៣ឆ្នាំ មានប្រពន្ធឈ្មោះ ឌុក វ័ន្ត ពួកគាត់មានកូន ០៤នាក់ ប្រុស ០៣នាក់ និងស្រី ០១នាក់។ សព្វថ្ងៃប្តីប្រពន្ធរបស់ពួកគាត់ប្រកបរបរធ្វើសិប្បកម្មចម្លាក់ត្រីនាគជាលក្ខណៈគ្រួសារ និងធ្វើស្រែបន្តិចបន្ទួចដើម្បីផ្គត់ផ្គង់ជីវភាព។ បច្ចុប្បន្នក្រុមគ្រួសារពួកគាត់រស់នៅ និងប្រកបមុខរបរនៅទីតាំងភូមិកាំពី ឃុំសំបុក្រ ស្រុកចិត្របុរី ខេត្តក្រចេះ។
ដោយមើលឃើញភាពជាក់ស្តែងពីតម្រូវការរបស់អតិថិជន លើការទិញលក់ចម្លាក់ត្រី ពួកគាត់ក៏សម្រេចចិត្តធ្វើសិប្បកម្មចម្លាក់ត្រីនៅពីក្រោមផ្ទះរបស់គាត់ ចាប់តាំងពីឆ្នាំ២០១១មក។ ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តឆ្លងកាត់ទីនោះ តែងតែចូលទិញចម្លាក់ត្រីពីផ្ទះពួកគាត់សម្រាប់ប្រើប្រាស់ និងលក់បន្តនៅតាមបណ្តាខេត្តនានា។
ដោយសារតែគាត់មានតម្រូវការហិរញ្ញវត្ថុ ស្របពេលបុគ្គលិករបស់ធនាគារ ប្រៃសណីយ៍កម្ពុជា បានធ្វើការផ្សព្វផ្សាយទៅគាត់អំពីសេវាកម្ម និងផលិតផលជូនគាត់។ គាត់ក៏បានសម្រចចិត្តប្រើប្រាស់ប្រាក់កម្ចីជាមួយធនាគារនៅខែមិថុនា ឆ្នាំ២០១៧ ក្នុងចំនួនទឹកប្រាក់ ១១,០០០ដុល្លារ ក្នុងគោលបំណងសាងសង់ផ្ទះសម្រាប់យកបរិវេនធ្វើសិប្បកម្មចម្លាក់ត្រីបន្ថែម។
គាត់មានតម្រូវការលើកទី២ នៅខែមីនា ឆ្នាំ២០១៨ ចំនួនទឹកប្រាក់ ២,០០០ដុល្លារ ក្នុងគោលបំណងធ្វើផ្ទះបង្ហើយ។
តម្រូវការរបស់អតិថិជននៅតែមានបន្តផ្នែកសិប្បកម្មចម្លាក់ឈើ ណាមួយឈើក៏កាន់តែពិបាករកទិញគាត់ក៏សម្រចចិត្តទិញឈើមកទុកសម្រាប់ធ្វើសិប្បកម្ម គាត់ក៏សម្រចចិត្តខ្ចីប្រាក់ជាលើកទី៣ កាលពីខែធ្នូ ឆ្នាំ២០១៨ ទឹកប្រាក់ចំនួន ១៥,០០០ដុល្លារ។
តាមស្ថានភាព និងជាតំបន់សម្បូរទៅដោយរបរកសិកម្ម ជាពិសេសការធ្វើស្រែវាក៏ជាឱកាសមួយក្នុងការប្រកបមុខរបរមួយទៀតបន្ថែម គាត់ក៏សម្រចចិត្តប្រើសេវាប្រាក់កម្ចីជាលើកទី៤ នៅខែធ្នូ ឆ្នាំ២០១៩ ចំនួនទឹកប្រាក់ ១១,៧០០ដុល្លារ ដើម្បីយកទៅបង្គ្រប់ក្នុងការទិញម៉ាស៊ីនបូតស្រូវមួយគ្រឿង ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមពីលើសិប្បកម្មចម្លាក់ត្រីរបស់គាត់។
ដំណើរការងាយស្រួល និងសេវាកម្មរហ័សធ្វើឱ្យអតិថិជនពិចារណាលើសេវាកម្មរបស់ធនាគារ មិនត្រឹមតែប៉ុណ្ណោះធនាគារពិតជាបានជួយពួកគាត់មិនត្រឹមតែមានផ្ទះសម្រាប់រស់នៅប៉ុណ្ណោះទេថែមទាំងបានជួយបង្កើនមុខជំនួញចម្លាក់ត្រី និងធ្វើកសិកម្មរបស់ពួកគេទៀតផង។ លោក ចាន់នី និងភរិយាបានមានប្រសាសន៍ថា “ពួកគេពិតជាសប្បាយចិត្តណាស់ដែលធនាគារ ប្រៃសណីយ៍កម្ពុជាបានផ្តល់ថវិកាដល់ពួកគេដើម្បីសម្រេចគោលដៅ និងបំពេញក្តីសុបិន្តក្រុមគ្រួសាររបស់ពួកគាត់ជាមួយនឹងជីវិតដែលប្រសើរមួយ និងការសិក្សាកូនៗ។
លោកស្រី ពិន បុប្ផា អាយុ ៣៧ឆ្នាំ មានស្វាមីឈ្មោះ ពៅ សុភាន់ គាត់មានកូន ០៣នាក់ ប្រុស ០១នាក់ និងស្រី ០២នាក់។ គាត់មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
សព្វថ្ងៃគាត់កំពុងប្រកបរបរលក់ក្រឡាន និងខ្ចប់ណែមស្លឹកចេក ចំណែកឯប្តីរបស់គាត់ជាជាងជួសជុលម៉ូតូ-កង់។
ភូមិថ្មគ្រែលើ ត្រូវបានចាត់ជាតំបន់រមណីយដ្ឋាន «ភូមិមួយផលិតផលមួយ (ក្រឡានថ្មគ្រែ)» ដែលជាទីតាំងមានរមណីយដ្ឋាន ចំនួន ០៣កន្លែងនៅតាមដងផ្លូវតែមួយ រួមមានរមណីយដ្ឋានអន្លង់ផ្សោត រមណីយដ្ឋានព្រែកកាំពី និងរមណីយដ្ឋានវិហារសសរ១០០។
ដោយមើលឃើញឱកាសក្នុងការប្រកបរបរសម្រាប់គ្រួសារ និងអត្ថប្រយោជន៍បានមកពីសក្តានុពលរបស់ភ្ញៀវទេសចរឆ្លងកាត់ គាត់ក៏សម្រេចចិត្តបើកមុខរបរលក់ក្រឡាន ចាប់តាំងពីឆ្នាំ២0១៤មកម៉្លេះ។ ភ្ញៀវទេសចរភាគច្រើនដែលឆ្លងកាត់ទីនេះតែងតែឈប់ទិញក្រឡានយកទៅញ៉ាំ ឬផ្ញើឲ្យបងប្អូន មិនត្រឹមតែប៉ុណ្ណោះក៏មានម៉ូយជាច្រើនកម្មង់ក្រឡានគាត់ផ្ញើទៅតាមខេត្តនានាទូទាំងប្រទេសផងដែរ។
ថ្ងៃមួយបុគ្គលិករបស់ធនាគារ ប្រៃសណីយ៍កម្ពុជា បានធ្វើការផ្សព្វផ្សាយអំពីសេវាកម្ម និងផលិតផលរបស់ធនាគារជូនដល់ពួកគាត់។ ដោយជំនឿទុកចិត្តខ្ពស់លើធនាគារ ពួកគាត់ក៏បានសម្រចចិត្តប្រើប្រាស់ប្រាក់កម្ចីជាលើកដំបូងជាមួយធនាគារ នៅខែឧសភា ឆ្នាំ២០១៧ ក្នុងចំនួនទឹកប្រាក់ ១៦,០០០,០០០រៀល (ដប់ប្រាំមួយលានរៀលគត់) ដើម្បីយកទៅបន្ថែមលើមុខរបរប្តីរបស់គាត់សម្រាប់ទិញគ្រឿងបន្លាស់ម៉ូតូ-កង់។
ដោយមុខរបរប្តីរបស់គាត់មានការរីចម្រើន គាត់ក៏បានដាក់ពាក្យស្នើមកធនាគារ ប្រៃសណីយ៍កម្ពុជា ជាលើកទីពីរនៅ ខែកក្កដា ឆ្នាំ២០១៩ ក្នុងចំនួនទឹកប្រាក់ ២១,០០០,០០០ រៀល (ម្ភៃមួយលានរៀលគត់) សម្រាប់ទិញគ្រឿងបន្លាស់បន្ថែមទៀតដើម្បីជុសជុលម៉ូតូ-កង់។ មុខរបររបស់គាត់ និងស្វាមីកាន់តែរីកដុះដាលធំជាងមុន ចំណែកឯប្រាក់ចំណូលក៏ទទួលបានកាន់តែច្រើនជាងមុនដែរ។
ឥឡូវនេះគាត់បានប្រើប្រាស់នូវការទូទាត់តាមរយៈការស្កេន QR Code ដែលជាកត្តានាំឲ្យការទូទាត់របស់គាត់កាន់តែប្រសើរឡើងមួយកម្រិតទៀត។
ពួកគាត់ពិតជាមានការសប្បាយចិត្តជាខ្លាំង និងអរគុណដល់ធនាគារ ដែលបានផ្តល់ប្រាក់កម្ចីជូនគាត់ក្នុងការពង្រើកមុខរបររបស់ពួកគាត់ឲ្យកាន់តែរីកចម្រើន និងទទួលប្រាក់ចំណូលច្រើនជាងមុនដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់។
លោកស្រី ចាន់ សុខហេង អាយុ ២៨ឆ្នាំ និងស្វាមី លោកប៉ុន ពានរៈ អាយុ ៣៨ឆ្នាំ បច្ចុប្បន្នស្វាមីលោកស្រីមានមុខរបរឡានដឹកភ្ញៀវទេសចរតាមប្រាសាទក្នុង និងក្រៅខេត្តសៀមរាប អស់រយៈពេល ៩ ឆ្នាំមកហើយ។ លោកមានកូនប្រុសចំនួន ០២នាក់ និងស្នាក់នៅជាមួយឪពុកម្ដាយរបស់លោក។
លោកស្រីមានមុខរបរលក់វត្ថុអនុស្សាវរីយ៍ក្នុងផ្សាររាត្រី សៀមរាប អារត៏ សិនធ័រ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
លោកស្រីជាអតិថិជនស្មោះត្រង់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ហើយលោកស្រីបានប្រើប្រាស់សេវាឥណទានជាមួយធនាគារ ចំនួន ០២លើករួចហើយ។ លើកទី១ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ លោកស្រីចាន់ សុខហេងបានស្នើសុំខ្ចីចំនួន ២៥,០០០ដុល្លារ ដើម្បីទិញតូបចំនួន ០២ កន្លែង ដើម្បីលក់វត្ថុអនុស្សារីយ៍ និងលើកទី២ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ អតិថិជនបានស្នើសុំខ្ចីចំនួន ២៥,០០០ដុល្លារ ដើម្បីបង់ផ្ដាច់កម្ចីចាស់ និងចំនួនសល់សម្រាប់ទិញតូប ០១ កន្លែងបន្ថែមក្នុងផ្សាររាត្រីសៀមរាប អារត៏ សិនធ័រ។ បន្ទាប់ពីទទួលបានសេវាឥណទានពីធនាគារ អាជីវកម្មរបស់គាត់ក៏មានការរីកចម្រើនធំធាត់បានល្អប្រសើជាងមុន ហើយជីវភាពគ្រួសាររបស់គាត់ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ បច្ចុប្បន្ននេះគាត់មានតូបលក់វត្ថុអនុស្សាវរីយ៍ចំនួន ០៣ ហើយដែលបានមកពីឥណទានរបស់ធនាគារ និងការខិតខំប្រឹងប្រែងរបស់ពួកគាត់។
សូមថ្លែងអំណរអគុណដល់ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលបានផ្ដល់ប្រាក់កម្ចីមកដល់រូបខ្ញុំបាទដើម្បីពង្រីកមុខរបរ និងទទួលបានការជោគជ័យដូចសព្វថ្ងៃ។
អតិថិជន CPBank ទាំងអស់ជាទីគោរព!
នាឱកាសទិវានៃក្តីស្រលាញ់ CPBank សូមចូលរួមចែករំលែកនូវក្តីស្រលាញ់ជាមួយអ្នក នូវបច្ចុប្បន្នភាពគណនីបញ្ញើសន្សំដ៏អស្ចារ្យ និងការផ្តល់ជូនជាច្រើន។
ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែងបន្តអភិវឌ្ឍន៍ផលិតផល និងសេវាកម្មឲ្យមានគុណភាពខ្ពស់បំផុត សម្រាប់ជួយសម្រួលដល់ភាពងាយស្រួលដល់ការបើកគណនីរបស់អតិថិជន។ CPBank មានក្តីសោមនស្សរីករាយសូមជូនដំណឹងដល់អតិថិជន លោក លោកស្រី និងសាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2020 នេះតទៅ រាល់ការបើកគណនីបញ្ញើសន្សំនឹងមិនតម្រូវឲ្យមានតម្កល់សមតុល្យបើកគណនីចំនួន 10ដុល្លារ/40,000រៀល ទៀតឡើយ។ សម្រាប់អតិថិជនកំពុងប្រើប្រាស់គណនីទាំងអស់នឺងអាចប្រើប្រាស់បានរហូតដល់សមតុល្យស្មើសូន្យ។
ខាងក្រោមននេះជាអ្វីដែល CPBank ផ្តល់ជូនជាពិសេសសម្រាប់លោកអ្នក! #ចំណាយតិចចំណេញច្រើន #EverythingisFREE
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងភ្នាក់ងារប្រឹក្សាយោបល់ 24/7៖ 023 260 888 ឬចុច Like ទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៌មានរហ័ស។
Facebook Page: https://www.facebook.com/cpbankplc/
Telegram Channels: https://t.me/s/cpbankplc
YouTube Channels: https://bit.ly/2N0RnFf
LinkedIn Page: https://bit.ly/2qa9lfC
ដោយការតស៊ូ ការស្មោះត្រង់ និងការដឹកនាំល្អ ប្រកបដោយការប្តេជ្ញាចិត្តចំពោះការងារ អ្នកទទួលបានការជឿទុកចិត្ត ការកោតសរសើរ និងការគោរពពីមិត្តរួមការងាររបស់អ្នក។ គ្រប់គ្នានៅក្នុងធនាគារ CPBank នឹងទុកអ្នកជាគំរូ សូមអរគុណចំពោះការធ្វើជាគំរូដ៏ល្អឥតខ្ចោះ។ យើងខ្ញុំសូមកោតសរសើរ និងទទួលស្គាល់នូវអ្វីដែលអ្នកបានធ្វើ!
នាព្រឹកថ្ងៃអង្គារ ១២កើត ខែបុស្ស ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារ សោម៉ាទេវីអង្គរ ទីរួមខេត្តសៀមរាប ធនាគារ ប្រៃសណីយ៍កម្ពុជាបានរៀបចំមហាសន្និបាទប្រចាំឆ្នាំលើកទី ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារ ប្រៃសណីយ៍កម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នាយក នាយិកាសាខា ព្រមទាំងបុគ្គលិកឆ្នើមជាច្រើនរូប។
មហាសន្និបាទប្រចាំឆ្នាំលើកទី៦នេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរសមិទ្ធិផលការងារដែលសម្រេចបានក្នុងឆ្នាំ២០១៩ និងធ្វើការរៀបចំផែនការយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២០។ មហាសន្និបាទប្រចាំឆ្នាំលើកទី៦ នេះផងដែរ ក៏មានការរួមបញ្ចូលកម្មវិធីអភិវឌ្ឍន៍ផ្នត់គំនិតផ្នែកដឹកនាំល្អ និងផ្តល់ឱកាសដល់គណៈគ្រប់គ្រងទាំងអស់ក្នុងការពង្រឹងការទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងការងារឲ្យមានប្រសិទ្ធភាពខ្ពស់។ ពិសេសជាងនេះទៅទៀតនោះ មហាសន្និបាទប្រចាំឆ្នាំលើកទី៦នេះ ក៏បានធ្វើការប្រគល់ជូនពានរង្វាន់ និងលិខិតសរសើរជូនបុគ្គលិកឆ្នើម និងសាខាឆ្នើមប្រចាំឆ្នាំ២០១៩ ជាច្រើនទៀត។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារ ប្រៃសណីយ៍កម្ពុជាក៏បានសម្តែងនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់ដល់គណៈគ្រប់គ្រង នាយក នាយិកា និងបុគ្គលិកទាំងអស់ក្នុងការខិតខំប្រឹងប្រែងអនុវត្តការងាររយៈពេល មួយឆ្នាំពេញប្រកបដោយលទ្ធផលគួរជាទីគាប់ប្រសើរ និងសូមប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរចូលមានដល់គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារ ប្រៃសណីយ៍កម្ពុជាគ្រប់រូប ព្រមទាំងសម្រេចបានតាមផែនការយុទ្ធសាស្ត្រដែលបានកំណត់ប្រកបដោយគុណភាព និងប្រសិទ្ធភាពដ៏ឧត្តុង្គឧត្តមកុំបីឃ្លៀងឃ្លាតឡើយ។
នាពេលបច្ចុប្បន្នកីឡាបាល់ទាត់កំពុងតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកម្ពុជា មនុស្សភាគច្រើនលេងកីឡាដើម្បីថែរក្សាសុខភាព បង្កើនចំណងមិត្តភាព និងសាមគ្គីភាពជាដើម។ ដោយឡែកធនាគារ ប្រៃសណីយ៍កម្ពុជា បានធ្វើការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ធនាគារដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ តាំងពីវគ្គដំបូង នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ រហូតមកដល់វគ្គផ្តាច់ព្រ័ត្រថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នេះ។
ព្រឹត្តិការណ៍បិទវគ្គប្រកួតបាល់ទាត់ នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២០នេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារ ប្រៃសណីយ៍កម្ពុជា និងមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកជាច្រើនផងដែរ។ ក្នុងព្រឹត្តការនោះមានក្រុមបាល់ទាត់ចំនួនបួនក្រុមដែលបានធ្វើការប្រកួតដណ្តើមជ័យលាភីរួមមាន ប្រកួតទី ១ រវាងក្រុមបាល់ទាត់ទីស្នាក់ការកណ្តាល ប្រកួតជាមួយក្រុមបាល់ទាត់សាខាខេត្តតាកែវ ដណ្តើមយកចំណាត់ថ្នាក់លេខ១ និងលេខ២ និងប្រកួតទី ២ រវាងក្រុមបាល់ទាត់សាខាខេត្តស្វាយរៀង ប្រកួតជាមួយក្រុមបាល់ទាត់សាខាខេត្តបាត់ដំបង ដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៤។
ដំណើរការប្រកួតប្រកបដោយភាពស្វិតស្វាញ និងបច្ចេកទេសខ្ពស់ពីសំណាក់ក្រុមកីឡាករទាំងពីរប្រកួត ជាលទ្ធផលក្រុមបាល់ទាត់ខេត្តតាកែវទទួលបានជ័យលាភីលេខ១ ក្រុមបាល់ទាត់ទីស្នាក់ការកណ្តាលទទួលបានចំណាត់ថ្នាក់លេខ២ ក្រុមបាល់ទាត់ខេត្តស្វាយរៀងទទួលបានចំណាត់ថា្នក់លេខ៣ និងក្រុមបាល់ទាត់សាខាខេត្តបាត់ដំបងទទួលបានចំណាត់លេខ៤។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ក្នុងពិធីបិទវគ្គនេះថា ‘‘វិស័យកីឡាកាន់តែរីកចម្រើននៅក្នុងប្រទេសកម្ពុជា ដូច្នេះក្នុងនាមយើងទាំងអស់គ្នាជាគ្រួសារនៃធនាគារ ប្រៃសណីយ៍កម្ពុជា ដែលតែងតែគាំទ្រ និងស្រលាញ់វិស័យកីឡា ចូរនាំគ្នាលេងកីឡាទាំងអស់គ្នាដើម្បីនាំមកនូវសុខភាព មិត្តភាព និងចំណងសាមគ្គីភាព និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន។
ជាធម្មតាធនាគារធ្វើការបម្រើសេវាកម្មជូនអតិថិជនចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ឥឡូវនេះ ធនាគារ ប្រៃសណីយ៍កម្ពុជានឹងធ្វើការផ្តល់ជូនសេវាធនាគារបន្ថែមរៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ដែលហៅថា “សេវាធនាគារ ៣៦៥ថ្ងៃ” ដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជនរបស់ធនាគារ។ បច្ចុប្បន្ននេះ ធនាគារ ប្រៃសណីយ៍កម្ពុជា បានធ្វើប្រតិបត្តិការសេវាធនាគារ ៣៦៥ ថ្ងៃ ចំពោះសាខាសែនសុខរួចមកហើយ ដែលបានបម្រើសេវាជូនអតិថិជន ៧ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង៧:០០នាទីយប់ ដែលមានទីតាំងនៅជាន់ទី ២ នៃផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី។
នាថ្ងៃទី២ ខែមករា ឆ្នាំ២០២០ខាងមុខនេះ ធនាគារ ប្រៃសណីយ៍កម្ពុជានឹងដាក់ឲ្យដំណើរការ “សេវាធនាគារ ៣៦៥ថ្ងៃ” ជារៀងរាល់ថ្ងៃពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង៤:៣០នាទីរសៀលជូនដល់អតិថិជនបន្ថែម ចំពោះសាខាទីស្នាក់កណ្តាល និងសាខាអូឡាំពិក។ ជាមួយនឹងការដាក់ឲ្យដំណើរនេះ ធនាគារនឹងបម្រើជូនសេវាកម្មជាច្រើនជូនអតិថិជនរួមមាន ឥណទាន គណនីបញ្ញើសន្សំ គណនីចរន្ត សេវាផ្ទេរប្រាក់ សេវាប្តូរប្រាក់ សេវាធនាគារចល័ត និងការប្រើប្រាស់សេវាដាក់ និងដកប្រាក់តាមម៉ាស៊ីនអេធីអឹម ២៤ម៉ោង លើ ២៤ម៉ោង រួមបញ្ចូលទាំងថ្ងៃឈប់សម្រាកបុណ្យជាតិផ្សេងៗ។
លើសពីនេះទៅទៀត ធនាគារជឿជាក់ថា សេវាធនាគារ ៣៦៥ថ្ងៃ ដែលនឹងដាក់ឲ្យដំណើរការ និងជួយឲ្យអតិថិជនពេញចិត្តជាមួយការផ្តល់នូវសេវាធនាគារកាន់តែងាយស្រួល និងមានទំនុកចិត្តខ្ពស់សម្រាប់អតិថិជនគ្រប់កម្រិត ដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងរីកចម្រើនរបស់ប្រជាពលរដ្ឋកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងសាខាធនាគារដែលនៅជិតលោកអ្នកបំផុត ឬទូរសព្ទមកលេខ 023 260 888
គេហទំព័រ៖ www.cambodiapostbank.com
ឬស្វែងរកធនាគារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក៖ https://www.facebook.com/cpbankplc/
Twitter: https://twitter.com/CPBank1
Linked Page: https://www.linkedin.com/company/cp-bank-plc/
Telegram Channel: https://t.me/s/cpbankplc
ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមក្នុងសន្និសីទជាតិលើកទី១ ស្តីពី គណនេយ្យ ក្រោមប្រធានបទ ‘‘តួនាទីវិស័យគណនេយ្យក្នុងសេដ្ឋកិច្ចឌីជីថល’’ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ដែលមានរយៈពេលពេញ១ថ្ងៃ។
សន្និសិទថ្នាក់ជាតិនេះ មានគោលបំណងសំខាន់ដើម្បីផ្តល់នូវព័ត៌មានដល់សិក្ខាកាមអំពីវឌ្ឍនភាពថ្មីៗ នៃវិស័យគណនេយ្យនៅកម្ពុជា និងតួនាទីរបស់គណនេយ្យករ ជំនាញនៅក្នុងយុគសម័យបច្ចេកវិទ្យាក្នុងបរិការណ៍សេដ្ឋកិច្ចឌីជីថល និងដើម្បីប្រមូលធាតុចូលពីអ្នកចូលរួមទាំងអស់ សម្រាប់ជាមូលដ្ឋានបន្ថែមសម្រាប់រៀបចំ និងការកែលម្អក្របខ័ណ្ឌ គោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យគណនេយ្យ ជាពិសេសក្នុងការពង្រឹងតួនាទីរបស់និយ័តករ និងគណនេយ្យករជំនាញ ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។
នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោកតូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា និងមន្ត្រីសាខាជាច្រើនរូបបានធ្វើដំណើរឆ្ពោះទៅកាន់ស្រុកសំឡូត ខេត្តបាត់ដំបងដើម្បីធ្វើការប្រគល់ជូនបង់អង្គុយដើម្បីជាការឧបត្ថម្ភទៅដល់ សាលាស្រុកសំឡូតក្នុងការដាក់បម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋតាមទីសាធារណៈនៅតាមបណ្តាឃុំ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។
គោលបំណងនៃការឧបត្ថម្ភបង់អង្គុយនេះ គឺដើម្បីចូលរួមចំណែកក្នុងកិច្ចការសង្គម និងការអភិវឌ្ឍក្នុងសហគមន៍។ ជាក់ស្តែងធនាគារ ប្រៃសណីយ៍កម្ពុជា តែងតែបានប្រើប្រាស់ប្រាក់ចំណេញមួយចំណែករបស់ខ្លួន សម្រាប់បរិច្ចាកជាទឹកប្រាក់ បង់អង្គុយ សម្ភារៈសិក្សា បរិក្ខាពេទ្យ និងសម្ភារៈប្រើប្រាស់ជាច្រើនផ្សេងដល់មន្ទីរពេទ្យ សាលារៀន កិច្ចការសង្គម និងមនុស្សធម៍ផ្សេងៗជាច្រើនក្នុងប្រទេសកម្ពុជា ដើម្បីជាការចូលរួមចំណែកក្នុងការលើកស្ទួយសុខុមាលភាពសង្គម និងជួយសម្រួលដល់ភាពងាយស្រួលរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
ធនាគារ ប្រៃសណីយ៍កម្ពុជា មានសេចក្តីរីករាយក្នុងការជួយលើកកម្ពស់វិស័យសណ្តាប់ធ្នាប់សាធារណៈនៅក្នុងប្រទេសកម្ពុជាយើង ដោយពិធីប្រគល់បង់អង្គុយនេះ គឺបានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរបស់ធនាគារចំពោះសង្គម និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រេចគោលដៅក្នុងការជួយ និងអភិវឌ្ឍន៍សង្គមជាតិ។
ធនាគារ ប្រៃសណីយ៍កម្ពុជា តែងតែទទួលស្គាល់នូវគុណតម្លៃនៃកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូប ធនាគារបានផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ ពិធីជប់លៀង ការតម្លើងតួនាទី លិខិតសរសើរ និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត ជាពិសេសនោះគឺដំណើរកម្សាន្តទាំងក្នុងប្រទេស និងក្រៅប្រទេសតាំងពីធនាគារបើកសម្ពោធមកម្ល៉េះ។ ក្នុងឆ្នាំ ២០១៩ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំសម្រាប់បុគ្គលិកទៅទស្សនកិច្ចសិក្សានៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី ០៩-១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីលើកទឹកចិត្តបុគ្គលិកឆ្នើមដែលបានខិតខំបំពេញការងារក្នុងរយៈពេលកន្លងមក។
មិនត្រឹមតែទីក្រុងឌូបៃប៉ុណ្ណោះទេ ធនាគារក៏បានផ្តល់ឱកាសដំណើរកម្សាន្តដល់បុគ្គលិកឆ្នើមជាច្រើនរូបផ្សេងទៀតទៅកាន់ប្រទេសសីង្ហបុរី ប្រទេសម៉ាឡេស៊ី និងទីក្រុងតៃវ៉ាន់ នាខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះផងដែរ។
ចំពោះដំណើរកម្សាន្តនេះ នឹងធ្វើឲ្យបុគ្គលិកទាំងអស់មានភាពសប្បាយរីករាយ និងជាពិសេសរឹតចំណងសាមគ្គីភាព និងការប្រាស្រ័យទាក់ទងគ្នា។ ទាំងនេះសបញ្ជាក់ឲ្យឃើញថា ធនាគារ ប្រៃសណីយ៍កម្ពុជា តែងតែប្រកាន់ខ្ជាប់នូវចក្ខុវិស័យរបស់ខ្លួន ក្នុងការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់បុគ្គលិកដែលតែងតែខិតខំប្រឹងប្រែងក្នុងការបំពេញនូវការងារ ក្នុងគោលបំណងដើម្បីការអភិវឌ្ឍន៍ខ្លួនឯង កេរ្ត៍ឈ្មោះ និងសក្តានុពលដល់រឹងមាំរបស់ធនាគារ។
នាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ធនាគារប្រៃសណីយ៍កម្ពុជា បានធ្វើកិច្ចសហការជាមួយស្ថាប័ន World Savings and Retail Banking Institute (WSBI) រៀបចំសិក្ខាសាលាស្តីពី ស្រ្តី និងហិរញ្ញវត្ថុ ‘‘Women & Finance’’ នៅសណ្ឋាគារអូឡាំព្យាស៊ីធី រាជធានីភ្នំពេញ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តោតលើការពិភាក្សាអំពីបរិយាប័ន្នហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់តម្លៃស្រ្តីក្នុងវិស័យហិរញ្ញវត្ថុ និងបញ្ហាវិសមភាពយេនឌ័រ តាមរយៈយុទ្ធសាស្ត្រគោលនយោបាយ បច្ចេកវិទ្យា និងការអប់រំផ្នែកហិរញ្ញវត្ថុ ដែលអាចជួយឲ្យសម្រេចបានសមភាពយេនឌ័រ និងកាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិស្តីពី បរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥។
វេទិកានេះទទួលបានការចូលរួមពីសំណាក់វាឃ្មិន និងស្ថាប័នពាក់ព័ន្ធជាច្រើនដើម្បីចែករំលែកនូវចំណេះដឹងទាក់ទងនឹងសិទ្ធិរបស់ស្រ្តីនៅក្នុងវិស័យហិរញ្ញវត្ថុ រួមមានតំណាងដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ នាវ ចាន់ថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ប្រៃសណីយ៍កម្ពុជា លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា លោក Christ De Noose នាយកគ្រប់គ្រងនៃ World Saving and Retail Banking Institute និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតរួមមាន អ្នកតំណាងពីក្រុមហ៊ុនបុត្រសម្ព័ន្ធ អ្នកតំណាងស្ថាប័នហិរញ្ញវត្ថុ អ្នកតំណាងពីស្ថាប័នធនាគារទាំងក្នុងប្រទេស និងក្រៅប្រទេសរួមមាន តំណាងធនាគារឥណ្ឌូណេស៊ី ឥណ្ឌា ស្រីលង្ការ បង់ក្លាដែស។
លោកជំទាវ នាវ ច័ន្ទថានា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “យុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុថ្នាក់ជាតិ ឆ្នាំ២០១៩-២០២៥ ជាឧបករណ៍គោលនយោបាយមួយ សំដៅសម្រេចឲ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយប្រកបដោយស្ថិរភាព ប្រសិទ្ធភាព និងពិពិធកម្មទីផ្សារហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការសេវាហិរញ្ញវត្ថុក្នុងប្រទេស គាំទ្រដល់ចីរភាពនៃកំណើនសេដ្ឋកិច្ច សម្រេចបានសមភាពយេនឌ័រ ផ្តល់សិទ្ធិអំណាចដល់ស្ត្រី ការបង្កើនប្រាក់ចំណូលរបស់ប្រជាជន និងការកាត់បន្ថយភាពក្រីក្រ”។
លោកជំទាវក៏បានបន្ថែមថា “យុទ្ធសាស្ត្រនេះ ក៏បានកំណត់ទិសដៅសម្រាប់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍនានា និងវិស័យឯកជន រួមគ្នាអនុវត្ត និងផ្តោតការយកចិត្តទុកដាក់ទៅលើផ្នែកដែលទាមទារឲ្យមានវិធានការជាបន្ទាន់។ ធនាគារជាតិនៃកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលការអនុវត្តផែនការសកម្មភាព និងធានាឲ្យមានកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចគោលដៅបរិយាប័ន្នហិរញ្ញវត្ថក្នុងការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការឲ្យបានពាក់កណ្តាលពីចំនួន ២៧% មក១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពីចំនួន ៥៩% មក ៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច”។
ក្នុងសិក្ខាសាលានោះផងដែរ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានមានប្រសាសន៍ថា “ ការសម្រេចបានសមភាពយេនឌ័រ គឺជាផ្នែកមួយរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធសាស្ត្រចតុកោណរបស់ប្រទេសកម្ពុជា សម្រាប់កំណើនសមធម៌និងប្រសិទ្ធភាពការងារ។ រាជរដ្ឋាភិបាលទទួលស្គាល់ការចូលរួមកាន់តែច្រើនរបស់ស្ត្រីនៅក្នុងសេដ្ឋកិច្ចនឹងជួយពន្លឿនការសម្រេចគោលដៅជាតិដូចជាការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងភាពយុត្តិធម៍។
លោក Christ De Noose នាយកគ្រប់គ្រងនៃស្ថាប័ន World Saving and Retail Banking Institute បានមានប្រសាសន៍ថា ‘‘អំណាចរបស់មនុស្ស ជាពិសេសស្រ្តីក្នុងវិស័យហិរញ្ញវត្ថុ និងការងាររបស់ពួកគេ គឺជួយពួកគេសម្រេចបាននូវអនាគតរបស់ពួកគេប្រកបដោយសុខមាលភាព និងភាពជោគជ័យ។ WSBI មើលឃើញថាការដាក់បញ្ចូលហិរញ្ញវត្ថុជាមូលដ្ឋានគ្រឹះសម្រាប់តម្លៃក្នុងការជួយខ្លួនឯង និងការរួមចំណែកជាច្រើនទៀតដល់សេដ្ឋកិច្ចទាំងមូល’’។
នារសៀលថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា បានធ្វើការផ្តល់បទសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍ GSB របស់ប្រទេសថៃ ក្រោមប្រធានបទ ការសន្សំប្រាក់ក្នុងធនាគារនៅជុំវិញតំបន់អាស៊ីអាគ្នេយ៍‘‘Savings Bank around ASEAN’’ ដើម្បីផ្តល់ព័ត៍មានពីផលិតផល និងសេវាកម្មរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា និងការជួយទ្រទ្រង់ហិរញ្ញវត្ថុដល់សហគ្រិនភាព និងប្រជាពលរដ្ឋគ្រប់កម្រិតដើម្បីបង្ហាញពី កេរ្ត៍ឈ្មោះ និងសក្តានុពលដ៏រឹងមាំរបស់ធនាគារទៅដល់បណ្តាប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍។
គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ ប្រៃសណីយ៍កម្ពុជា សូមអបអរសាទរអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ប្រៃសណីយ៍កម្ពុជា ដែលទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែករដ្ឋបាលធុរកិច្ចដោយទទួលស្គាល់នូវការចូលរួមចំណែកដ៏ធំធេងរបស់អ្នកឧកញ៉ាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។
នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែករដ្ឋបាលធុរកិច្ចជូនដល់អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃ CPBank ក្នុងពិធីកាត់ខ្សែបូរអគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយទទួលស្គាល់នូវការចូលរួមចំណែកដ៏ធំធេង របស់អ្នកឧកញ៉ាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។
ធនាគារ ប្រៃសណីយ៍កម្ពុជា ជាធនាគារពាណិជ្ជដែលបម្រើសេវាហិរញ្ញវត្ថុបែបបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ដែលផ្ដល់នូវភាពងាយស្រួល និងមានទំនុកចិត្តខ្ពស់សម្រាប់អតិថិជនគ្រប់កម្រិត ដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងរីកចម្រើនរបស់ប្រជាពលរដ្ឋកម្ពុជា។
ធនាគារបានវិវត្តន៍ខ្លួនយ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដើម្បីបម្រើសេវាហិរញ្ញវត្ថុប្រកប ដោយទំនុកចិត្តខ្ពស់ជូនអតិថិជនគ្រប់ទីកន្លែង។ នៅដើមឆ្នាំ២០២០ ធនាគារនឹងពង្រីកបណ្តាញសាខារបស់ខ្លួនចំនួន ៧ ដើម្បីពង្រីកបណ្តាញសាខាឲ្យគ្រប់ដណ្តប់ គ្រប់ខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា។ សាខាទាំង ៧ក្នុងគម្រោងរួមមាន៖ សាខាខេត្តស្ទឹងត្រែង សាខាផ្សារថ្នល់ទទឹងផ្លូវជាតិលេខ៤ សាខាស្រុកបាទី សាខាខណ្ឌព្រែកព្នៅ សាខាខេត្តកោះកុង សាខាស្រុកគងពិសី និងសាខាខេត្តរតនគិរី។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារ ប្រៃសណីយ៍កម្ពុជា បានបញ្ជាក់ថា៖ «ធនាគារនឹងបន្តបម្រើសេវាហិរញ្ញវត្ថុឲ្យកាន់តែជិតគេហដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសបង្កើនភាពងាយស្រួល និងសុវត្ថិភាពខ្ពស់សម្រាប់អតិថិជនក្នុងការប្រើប្រាស់សេវាអេធីអឹម 24 ម៉ោងក្នុង 1 ថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្ដាហ៍។ អតិថិជនអាចធ្វើប្រតិបត្តិការ ដកប្រាក់ ផ្ទេរប្រាក់ ទិញកាតទូរសព្ទ ដកប្រាក់ដោយមិនបាច់ប្រើប័ណ្ណអេធីអឹម បានដោយខ្លួនឯង ដោយងាយស្រួល លឿនរហ័ស សុវត្ថិភាពបំផុត ជាពិសេសរាល់ប្រតិបត្តិការតាមរយៈអេធីអឹមទាំងអស់មិនគិតកម្រៃសេវា»។
លោក តូច ចៅចេក បានបន្ថែមថា «សព្វថ្ងៃនេះអតិថិជនរបស់ធនាគារ ប្រៃសណីយ៍កម្ពុជាពិតជាមានភាពរីករាយក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ធនាគារ ដោយធនាគារបានផ្តល់ជូននូវអត្រាខ្ពស់លើគណនីសន្សំ និងរួមផ្សំជាមួយការផ្តល់ជូនដោយឥតគិតថ្លៃលើសេវាធនាគារចល័តដោយផ្តល់មុខងារទំនើបៗជាច្រើនដូចជា៖ ការផ្ទេរប្រាក់ដោយឥតគិតថ្លៃ ការទូទាត់ និងផ្ទេរប្រាក់ដោយប្រើ QR Scan និងមុខងារសំខាន់ៗជាច្រើនទៀត ដើម្បីជួយសម្រួលលើបទពិសោធន៍គ្រប់គ្រងហិរញ្ញវត្ថុរបស់អតិថិជន»។
គួរបញ្ជាក់ផងដែរថា ធនាគារនឹងធ្វើការដាក់ដំណើរប្រព័ន្ធវាយតម្លៃសំណើឥណទានយ៉ាងឆាប់រហ័ស (Loan Origination System) ប័ណ្ណឥណទានវីសា (Visa Credit Card) និងសេវាកម្មជាច្រើនទៀតក្នុងពេលឆាប់ៗខាងមុខ។
អំពីធនាគារ៖
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ ធនាគារ ប្រៃសណីយ៍កម្ពុជា មានទ្រព្យសរុបប្រហែល ៨៥០ លានដុល្លារអាមេរិក និងកំពុងបម្រើតម្រូវការហិរញ្ញវត្ថុប្រហែល៨ម៉ឺនអតិថិជន ជាមួយបណ្តាញការិយាល័យ 51 ទីតាំង មានម៉ាស៊ីនអេធីអឹម 60 គ្រឿង និងបុគ្គលិកជិត 1,600នាក់ នៅតាមបណ្តាខេត្តនានានៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងសាខាធនាគារដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកលេខ 023 260 888
គេហទំព័រ៖
www.cambodiapostbank.com
ឬស្វែងរកធនាគារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក៖ https://www.facebook.com/cpbankplc/
Twitter:
https://twitter.com/CPBank1
Linked Page:
https://www.linkedin.com/company/cp-bank-plc/
Telegram Channel:
https://t.me/s/cpbankplc
មហាព្រឹត្តិការណ៍ពិព័រណ៍ការងារដ៏ធំប្រចាំឆ្នាំគឺ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩» នឹងបើកទទួលស្វាគមន៍ សម្រាប់និយោជក អ្នកស្វែងរកការងារធ្វើ និងនិយោជិក សិស្សនិស្សិត ក្នុងការទទួលបានឱកាសការងារជាច្រើនកន្លែង។
ក្នុងនោះផងដែរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏បានចូលរួមជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) ដោយមានរយៈពេល២ថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យ ទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹក ដល់៨យប់ នៅពិព័រណ៍កោះពេជ្រ។
ក្រៅពីទទួលបានឱកាសការងារល្អៗជាច្រើនកន្លែងពីធនាគារ ប្រៃសណីយ៍កម្ពុជា អ្នកចូលរួមនឹងទទួលបានព័ត៌មានពីសេវាកម្មរបស់ធនាគារ ជាច្រើនដូចជា ឥណទាន បញ្ញើសន្សំ ការបើកគណនី ផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាអេធីអឹម ២៤ម៉ោង និងសេវាធនាគារចល័តដ៏ទំនើប ហើយរឹតតែពិសេសនោះគឺទទួលបានកាដូជាច្រើនតាមរយៈការលេងល្បែងកម្សាន្តងាយៗ។
ដើម្បីទទួលបានឱកាសការងារល្អៗ និងការយល់ដឹងពីព័ត៍មាន និងសេវាកម្មរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សូមយុវជន សិស្ស-និសិ្សត អ្នកស្វែងរកការងារធ្វើ ទាំងអស់ចូលរួមទស្សនា និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយដើម្បីដាក់ពាក្យស្នើសុំ ការងារដោយផ្ទាល់ជាមួយក្រុមការងាររបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលកំពុងត្រូវការជ្រើសរើសបុគ្គលិកដើម្បីចូលបំពេញការងារ ។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនង មកកាន់លេខទូរស័ព្ទ 023 260 888 ឬចុច Like គេហទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៍មានរហ័ស។
Telegram: https://t.me/s/cpbankplc
Youtube: https://bit.ly/2N0RnFf
Linkedin: https://bit.ly/2qa9lfC
ស្របតាមចក្ខុវិស័យរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ដើម្បីផ្តល់ជូនសេវាហិរញ្ញវត្ថុឲ្យគៀកនឹងផ្ទះរបស់ប្រជាពលរដ្ឋ និងឈានមុខគេដល់អតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ធនាគារ ប្រៃសណីយ៍កម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជនឲ្យបានជ្រាបថា ធនាគារបានបើកសម្ភោធសាខាថ្មីទី ៥១ ក្នុងឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង សម្រាប់ផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួល និងទំនុកចិត្តខ្ពស់។ នេះសបញ្ជាក់ឲ្យឃើញពីសក្តានុពល និងកេរ្ត៍ឈ្មោះរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ខណៈដែលការពង្រីកសាខានៅតែបន្តឥតឈប់ឈរដើម្បីបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
ចំពោះសាខាថ្មីស្រុកពាមរក៍ ខេត្តព្រៃវែងនេះ ត្រូវបានបើកឲ្យដំណើរការជាមួយនឹងអគារដែលមានកម្ពស់ ៣ ជាន់ បំពាក់ដោយឧបករណ៍ទំនើបៗ បរិវេណទីធ្លាធំទូលាយ មានផាសុខភាព សុវត្ថិភាព និងបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ចំពោះការងារ ក្នុងការផ្តល់សេវាជូនអតិថិជនគ្រប់កម្រិត។
ការបើកសាខាថ្មីនេះ ផ្តល់ជូនប្រជាជន ក៏ដូចជាអតិថិជនរបស់ធនាគារដែលរស់នៅក្នុងស្រុកពាមរក៍ទាំងអស់ នូវផលិតផល និងសេវាកម្មជាច្រើនដូចជា ឥណទាន គណនីបញ្ញើសន្សំ សេវាផ្ទេរប្រាក់ សេវាធនាគារចល័តតាមទូរសព្ទដៃ និងការប្រើប្រាស់សេវាដកប្រាក់តាមម៉ាស៊ីនអេធីអឹម ២៤ម៉ោង លើ ២៤ម៉ោង។
ក្នុងឱកាសអបអរសាទរដល់ពិធីសម្ភោធសាខាថ្មីនៃស្រុកពាមរក៍ ធនាគារបានផ្តល់ជូនជាពិសេសដល់អតិថិជន ដែលបើកគណនីសន្សំនឹងទទួលបានកាដូពិសេស ១$ និង១០$ ចំពោះការបើកគណនីសន្សំមានកាលកំណត់។
យើងខ្ញុំសូមអញ្ជើញសាធារណៈជន និងអតិថិជនរបស់ធនាគារទាំងអស់ មកស្វែងយល់ពីផលិតផល និងសេវាធនាគារទំនើបរបស់យើងខ្ញុំ ដែលមានអាសយដ្ឋានសាខាស្រុកពាមរក៍ ភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងទៅកាន់ 023 260 888 ឬចុច Like គេហទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៍មានរហ័ស។
Telegram: https://t.me/s/cpbankplc
Youtube: https://bit.ly/2N0RnFf
Linkedin: https://bit.ly/2qa9lfC
ដោយមានការស្នើសុំ និងគាំទ្រពីអតិថិជនរបស់ធនាគារ លើកម្មវិធីផ្តល់ជូនពិសេស បញ្ញើសន្សំមានកាលកំណត់ ៦.៦% ធនាគារ ប្រៃសណីយ៍កម្ពុជា បន្តសុពលភាពនៃកម្មវិធីពិសេសនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។
សូមរីករាយជាមួយអត្រាការប្រាក់ខ្ពស់ដែលមិនធ្លាប់មានរហូតដល់ ៦.៦% ពីគណនីបញ្ញើសន្សំមានកាលកំណត់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក្នុងឱកាសអបអរសាទរខួប ៦ឆ្នាំនៃការបង្កើតធនាគារ។
សម្រាប់ព័ត៍មានបន្ថែមសូមមកកាន់សាខាណាមួយរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់៖ 023 260 888 ឬចុច Like គេហទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៍មានរហ័ស។
Telegram: https://t.me/s/cpbankplc
Youtube: https://bit.ly/2N0RnFf
Linkedin: https://bit.ly/2qa9lfC
