Awards & Certificates - CPBank
ធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់ «អ្នកផ្តល់ ហិរញ្ញប្បទានល្អបំផុតសម្រាប់សហគ្រិនស្ត្រីនៅអាស៊ី»

ធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់ «អ្នកផ្តល់ ហិរញ្ញប្បទានល្អបំផុតសម្រាប់សហគ្រិនស្ត្រីនៅអាស៊ី»

យើងមានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនថា ធនាគារ ប្រៃសណីយ៍កម្ពុជា ត្រូវបានគេដាក់ឈ្មោះថាជាអ្នកផ្តល់ ហិរញ្ញប្បទានល្អបំផុតសម្រាប់សហគ្រិនស្ត្រីនៅអាស៊ី នៅវេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូច និងមធ្យម សកលឆ្នាំ ២០២៤! ពិធី​ប្រគល់​រង្វាន់​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​វេទិកា​ហិរញ្ញវត្ថុ​ពី​ថ្ងៃ​ទី ១៦-១៨ ខែ​កញ្ញា នៅ​ទីក្រុង​សៅប៉ូឡូ  ប្រទេស​ប្រេស៊ីល។ ការសរសើរដ៏មានកិត្យានុភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងការជំរុញការបង្កើតថ្មីក្នុងវិស័យហិរញ្ញវត្ថុ (SMEs) ។ ជាងនេះទៅទៀត ការទទួលស្គាល់ជាលំដាប់​ពិភពលោកនេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ធនាគារ ប្រៃសណីយ៍កម្ពុជា។ ព្រឹត្តិការណ៍នេះបានបង្ហាញពីឥទ្ធិពល នៃបញ្ញាសិប្បនិម្មិតក្នុងការពន្លឿនការផ្លាស់ប្តូរឌីជីថល និងការលើកកម្ពស់និរន្តរភាពនៅក្នុងវិស័យហិរញ្ញវត្ថុ (SMEs)  ដោយ​កម្មវិធី​បាន​រួមបញ្ចូល​វាគ្មិនសំខាន់ៗ ការពិភាក្សាជាក្រុម ការធ្វើបទបង្ហាញអំពី Fintech និង​ផលិតផលនានា ។ល។ យើងមានកិត្តិយសជាខ្លាំងដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិ ហើយធនាគារប្រៃសណីយ៍កម្ពុជា នៅតែប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍន៍ខ្លួន​ជាបន្តបន្ទាប់​នៅក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។

ស្វែងយល់បន្ថែមទៀត
ធនាគារប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់អន្តរជាតិ «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024) »

ធនាគារប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់អន្តរជាតិ «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024) »

យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលធនាគារប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់អន្តរជាតិ «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024)» ពីស្ថាប័ន World Confederation of Business កាល​ពី​​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៤។ World Confederation of Business សម្រេចប្រគល់ពានរង្វាន់« ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024)» នេះ ជូនធនាគារប្រៃសណីយ៍កម្ពុជា ដោយបានត្រួតពិនិត្យ និងវាយតម្លៃខ្ពស់ទៅលើសមិទ្ធផល និងការធ្វើប្រតិបត្តិការបានយ៉ាងល្អរបស់ធនាគារ ក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣កន្លងមក។

ស្វែងយល់បន្ថែមទៀត
HONORABLE METNTION in the SME FINANCIER OF THE YEAR – ASIA

HONORABLE METNTION in the SME FINANCIER OF THE YEAR – ASIA

យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពានរង្វាន់ របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អដែលបានផ្តួចផ្តើមឡើងដោយ សហគមន៍វេទិកាហិរញ្ញវត្ថុសម្រាប់សហគ្រាសធុន តូច និងមធ្យម (SME Finance Forum) ផ្តល់ពានរង្វាន់កិត្តិយស HONORABLE METNTION in the SME FINANCIER OF THE YEAR - ASIA នៃ the Global SME Finance Awards 2023.   សម្រាប់ឆ្នាំនេះដែរ ពួកយើងត្រូវបានជ្រើសរើសពីការប្រកួតប្រជែងដ៏ធំដែលមិនធ្លាប់មាន ក្រោមការរៀបចំដោយ IFC ដែលជាសមាជិកនៃក្រុមធនាគារពិភពលោក និងសហគមន៍វេទិកាហិរញ្ញវត្ថុសម្រាប់សហគ្រាសធុន តូច និងមធ្យម SME Finance Forum ដែលគាំទ្រដោយ G20’s Global Partnership for Financial Inclusion (GPFI)។ កម្មវីធី ផ្តល់ជូនពានរង្វាន់ Global SME Finance Awards បានប្រារព្ធឡើងដើម្បីអបអរសាទរសមិទ្ធិផលឆ្នើមរបស់ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុន FinTech ក្នុងការផ្តល់នូវសេវាកម្ម និងផលិតផលយ៉ាងល្អទៅកាន់ អតិថិជនដែរជាម្ចាស់សហគ្រាសធុន តូច និងមធ្យមរបស់ពួកគេ។

ស្វែងយល់បន្ថែមទៀត
PEAK OF SUCCESS – BEST RETAIL BANK 2023

PEAK OF SUCCESS – BEST RETAIL BANK 2023

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលបានពានរង្វាន់ “PEAK OF SUCCESS - BEST RETAIL BANK 2023” នៅទីក្រុង Lisbon ប្រទេស Portugal ពីស្ថាប័ន World Confederation of Businesses នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣។

ស្វែងយល់បន្ថែមទៀត
TRUSTFUL BANK IN 2022 AWARD

TRUSTFUL BANK IN 2022 AWARD

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលបានពានរង្វាន់ “ធនាគារ ដែលទទួលបានទំនុកចិត្តខ្ពស់បំផុតប្រចាំឆ្នាំ២០២២” ពីសហព័ន្ធអាជីវកម្មពិភពលោក នៅទីក្រុងHouston នៃរដ្ឋ Texas សហរដ្ឋអាមេរិក នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣។

ស្វែងយល់បន្ថែមទៀត
Fastest Growing Retail and SME Bank Cambodia 2022

Fastest Growing Retail and SME Bank Cambodia 2022

CPBank ក្លាយជាធនាគារឆ្នើមរីកចម្រើនលឿនបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងឆ្នាំ២០២២ “FASTEST GROWING RETAIL AND SME BANK CAMBODIA 2022” ពីទស្សនាវដ្ដីពាណិជ្ជកម្មអន្តរជាតិពីទីក្រុងឌូបៃ។

ស្វែងយល់បន្ថែមទៀត
Cambodia Post Bank