ធនាគារប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់អន្តរជាតិ «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024) »

យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលធនាគារប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់អន្តរជាតិ «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024)» ពីស្ថាប័ន World Confederation of Business កាល​ពី​​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៤។

World Confederation of Business សម្រេចប្រគល់ពានរង្វាន់« ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024)» នេះ ជូនធនាគារប្រៃសណីយ៍កម្ពុជា ដោយបានត្រួតពិនិត្យ និងវាយតម្លៃខ្ពស់ទៅលើសមិទ្ធផល និងការធ្វើប្រតិបត្តិការបានយ៉ាងល្អរបស់ធនាគារ ក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣កន្លងមក។