ធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់ «អ្នកផ្តល់ ហិរញ្ញប្បទានល្អបំផុតសម្រាប់សហគ្រិនស្ត្រីនៅអាស៊ី»
យើងមានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនថា ធនាគារ ប្រៃសណីយ៍កម្ពុជា ត្រូវបានគេដាក់ឈ្មោះថាជាអ្នកផ្តល់ ហិរញ្ញប្បទានល្អបំផុតសម្រាប់សហគ្រិនស្ត្រីនៅអាស៊ី នៅវេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូច និងមធ្យម សកលឆ្នាំ ២០២៤! ពិធីប្រគល់រង្វាន់នេះបានធ្វើឡើងក្នុងអំឡុងពេលវេទិកាហិរញ្ញវត្ថុពីថ្ងៃទី ១៦-១៨ ខែកញ្ញា នៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល។
ការសរសើរដ៏មានកិត្យានុភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងការជំរុញការបង្កើតថ្មីក្នុងវិស័យហិរញ្ញវត្ថុ (SMEs) ។ ជាងនេះទៅទៀត ការទទួលស្គាល់ជាលំដាប់ពិភពលោកនេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ធនាគារ ប្រៃសណីយ៍កម្ពុជា។
ព្រឹត្តិការណ៍នេះបានបង្ហាញពីឥទ្ធិពល នៃបញ្ញាសិប្បនិម្មិតក្នុងការពន្លឿនការផ្លាស់ប្តូរឌីជីថល និងការលើកកម្ពស់និរន្តរភាពនៅក្នុងវិស័យហិរញ្ញវត្ថុ (SMEs) ដោយកម្មវិធីបានរួមបញ្ចូលវាគ្មិនសំខាន់ៗ ការពិភាក្សាជាក្រុម ការធ្វើបទបង្ហាញអំពី Fintech និងផលិតផលនានា ។ល។
យើងមានកិត្តិយសជាខ្លាំងដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិ ហើយធនាគារប្រៃសណីយ៍កម្ពុជា នៅតែប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់នៅក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។