សេវាកម្មផ្ទេរប្រាក់ - CPBank

សេវាកម្មផ្ទេរប្រាក់

ដើម្បីផ្តល់សេវាកម្មល្អបំផុតដល់អតិថិជន CPBank បានបង្កើតសេវាផ្ទេរប្រាក់ដ៏សាមញ្ញ មានភាពងាយស្រួល សេវាកម្មរហ័ស សុវត្ថិភាព និងជឿទុកចិត្តបាន។

អត្ថប្រយោជន៍៖

  • សេវាកម្មមានសុវត្ថិភាព រហ័សទាន់ចិត្ត
  • សេវាកម្មល្អ តម្លៃសមរម្យ និងមានតម្លាភាព
  • មានភាពងាយស្រួលសម្រាប់ការផ្ញើ និងទទួលប្រាក់តាមរយៈសាខា CPBank ទូទាំងប្រទេស
  • ដំណើរការលឿន និងសាមញ្ញ

លក្ខណៈពិសេស៖

អតិថិជនអាចផ្ទេរប្រាក់ពី

  • គណនីទៅគណនី
  • គណនីទៅមិនមែនគណនី
  • មិនមែនគណនីទៅមិនមែនគណនី
  • CPBank ទៅធនាគារផ្សេង
  • CPBankទៅប្រទេសនានាជុំវិញពិភពលោក

ការផ្ទេរប្រាក់ក្នុងស្រុក

វាមិនមែនជាឧបសគ្គ ឬជាកង្វល់ទៀតទេ លើការផ្ទេរប្រាក់ទៅកាន់គ្រួសារ សាច់ញាតិ ដៃគូអាជីវកម្ម នៅទតាមបណ្តាខេត្ត ឬតំបន់ដាច់ស្រយាល ពីព្រោះសេវាផ្ទេរប្រាក់របស់ CPbank គឺជាដំណោះស្រាយដ៏ល្អ សម្រាប់អ្នក។សាខារបស់យើងស្ថិតនៅទីតាំងដែលនៅជិតផ្ទះរបស់អតិថិជន និងតំបន់អាជីវកម្ម ដូច្នេះការផ្ទេរប្រាក់លែងជាមានបញ្ហាទៀតហើយ។

ដើម្បីផ្ទេរប្រាក់ក្នុងស្រុក អ្នកត្រូវ៖

  • ទៅកាន់សាខាណាមួយ ឬ
  • ប្រើប្រាស់សេវាធនាគារចល័តរបស់យើង

ការផ្ទេរប្រាក់ទៅក្រៅស្រុក

អតិថិជនអាចផ្ញើប្រាក់ទៅក្រៅប្រទេសជុំវិញពិភពលោកដោយប្រើលេខកូដ SWIFT “CPBPKHP2” របស់ CPBank។ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាមួយនឹងតម្លៃទាបបំផុត រហ័ស និងភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។

ធនាគារដៃគូក្រៅប្រទេស

  • ធនាគារ៖ DBS BANK LTD.

ប្រទេស៖ សឹង្ហបូរី

រូបិយប័ណ្ណ៖ ដុល្លារអាមេរិក

  • ធនាគារ៖ OCBC BANK LTD.

ប្រទេស៖ សឹង្ហបូរី

រូបិយប័ណ្ណ៖ ដុល្លារអាមេរិក

ធនាគារទទួលផល

ធនាគារ៖ CAMBODIA POST BANK PLC.

អាសយដ្ឋាន៖ Building No 263, 1st – 6th Floor, Street No 110 ⊥ 61, Group 11, Phum 1, Sangkat Vat Phnum, Khan Doun Penh, Phnom Penh, Cambodia

SWIFT Code៖ CPBPKHP2

Cambodia Post Bank