ប័ណ្ណឥណទានវីសា
ទូទាត់ និងទិញទំនិញដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់
ប័ណ្ណឥណទានរបស់ធនាគារ ប្រៃសណីយកម្ពុជា ជាជម្រើសដល់ល្អក្នុងបង្កើនវឌ្ឍនភាពនៃការរស់នៅឱ្យកាន់តែទាន់សម័យ ជាមួយនឹងការទូទាត់យ៉ាងងាយស្រួលគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
អត្ថប្រយោជន៍
- ទទួលបានសារជូនដំណឹងភ្លាមៗ
- ទូទាត់សងទឹកប្រាក់ក្នុងបណ្ណឥណទានបានភ្លាមៗតាមរយៈសេវាធនាគារចល័ត
- គ្រប់គ្រងប្រតិបត្តិការរបស់បណ្ណឥណទាន (ដកប្រាក់ ទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ។ល។) តាមរយៈសេវាធនាគារចល័ត
- ការទូទាត់សងទឹកប្រាក់ក្នុងបណ្ណឥណទាន មានភាពសំបូរបែប
- អាចដកប្រាក់បាននៅតាមម៉ាស៊ីនអេធីអឹម នានា ដែលទទួលបណ្ណវីសា
- ទទួលបានប្រូម៉ូសិនពិសេសនានា របស់វីសា និងធនាគារ ប្រៃសណីយ៍កម្ពុជា
- អាចសម្រាករង់ចាំតាមទីតាំង Plaza Premium Lounge នៅក្នុងអាកាសយានដ្ឋានអន្តរជាតិនានា ទូទាំងពិភពលោក បានរហូតដល់៦ដង/ឆ្នាំ។
- ទីតាំងរបស់ Plaza Premium Lounge
តម្លៃសេវា
សេវាកម្ម | តម្លៃសេវា |
ថ្លៃសេវាពាក្យស្នើសុំ និងអនុម័ត | ឥតគិតថ្លៃ |
ថ្លៃសេវាបណ្តឹងផ្សេងៗ | ឥតគិតថ្លៃ |
បណ្ណផុតសុពលភាព | ឥតគិតថ្លៃ |
ថ្លៃសេវាចេញបណ្ណជំនួស | ៥ ដុល្លារអាមេរិក/បណ្ណ |
ការទូទាត់ផុតកំណត់ | ២០ ដុល្លារអាមេរិក |
ថ្ងៃចេញវិក្កយបត្រប្រចាំខែ | រៀងរាល់ថ្ងៃទី២៨ |
ថ្លៃសេវាកំណត់កាលបរិច្ឆេទទូទាត់ត្រឡប់ស្វ័យប្រវត្តិ | រៀងរាល់ថ្ងៃទី១០ |
ថេរវេលាក្នុងការទូទាត់សងត្រឡប់ | ចាប់ពីថ្ងៃចេញវិក្កយបត្ររហូតដល់ថ្ងៃទី១២ រៀងរាល់ខែ |
របៀបបង់សងត្រឡប់ | ១.កាត់ចេញពីគណនីផ្ទាល់
២. តាមរយៈសេវាធនាគារចល័ត ៣. តាមម៉ាស៊ីនអេធីអឹម ឬម៉ាស៊ីនដាក់ប្រាក់ ៤. តាមបញ្ជរបេឡា ៥. ដៃគូពាណិជ្ជកម្ម |
ថ្លៃសេវាដកប្រាក់តាមម៉ាស៊ីនអេធីអឹមធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ កក្នុងមួយប្រតិបត្តិការ | ដកប្រាក់ =< $១៥០ សេវា ៣ដុល្លារអាមេរិក
ដកប្រាក់ >$១៥០ សេវា២%នៃចំនូនទឹកប្រាក់ |
ថ្លៃសេវាដកប្រាក់តាមម៉ាស៊ីនអេធីអឹមធនាគារផ្សេងៗក្នុងមួយប្រតិបត្តិការ | ដកប្រាក់ =< $២៥០ សេវា ៥ដុល្លារអាមេរិក
ដកប្រាក់ >$២៥០ សេវា២%នៃចំនូនទឹកប្រាក់ |
ថ្លៃសេវាបណ្ណប្រចាំឆ្នាំ | ១. បណ្ណឥណទានប្រាក់ ១២ដុល្លារអាមេរិក
២. បណ្ណឥណទានមាស ២៥ដុល្លារអាមេរិក ៣. បណ្ណឥណទានផ្លាទីនៀម ៥០ដុល្លារអាមេរិក |
អត្រាការប្រាក់ប្រចាំឆ្នាំ | ទិញទំនិញ៖ ១៥% ឬ ១៨%/ឆ្នាំ
ដកប្រាក់៖ ២៤%/ឆ្នាំ |
ថ្លៃសេវាកាត់ចេញពីគណនីផ្ទាល់ | ២០ ដុល្លារអាមេរិក ឬ៥%នៃទឹកប្រាក់សរុបដែលត្រូវបង់ |
ថ្លៃសេវាប្តូររូបិយប័ណ្ណបរទេស | ១.៥% ក្នុងមួយប្រតិបត្តិការ |
ឯកសារតម្រូវ
- អត្តសញ្ញាណបណ្ណ/លិខិតឆ្លងដែន (មានសុពលភាព)
- ឯកសារប្រាក់ចំណូល
- លិខិតបញ្ជាក់លំនៅឋានឮ
លក្ខណខណ្ឌ
- អាយុ ១៨ឆ្នាំ ដល់ ៧០ឆ្នាំ
- មានប្រាក់បៀវត្ស ឬចំណូលប្រចាំខែ
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ www.cambodiapostbank.com.kh/T&C