សេវាកម្មធនាគារសាជីវកម្ម និង​បង់ពន្ធ - CPBank

សេវាកម្មធនាគារសាជីវកម្ម និង​បង់ពន្ធ

  1. សេវាកម្មធនាគារសាជីវកម្ម 
    សេវាកម្មធនាគារសាជីវកម្មបង្កើតឡើងសម្រាប់អតិថិជនជនជានីតិបុគ្គល ដែលមានអាជីវកម្មជាលក្ខណៈក្រុមហ៊ុនចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អតិថិជនអាចប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងសាច់ប្រាក់ ការទូទាត់ចំណូល-ចំណាយផ្សេងៗទាំងក្នុង និងក្រៅប្រទេស ការរក្សាទុកដាក់សាច់ប្រាក់ប្រកប ដោយសុវត្ថិភាព និងទទួលបានចំណូលបន្ថែមសម្រាប់ក្រុមហ៊ុនតាមរយៈអត្រាការប្រាក់ដែលផ្តល់ជូនតាមប្រភេទគណនីនីមួយៗ។
  2. សេវាកម្មបង់ពន្ធ
    សេវាកម្មបង់ពន្ធ គឺជាការប្រើប្រាស់សេវាកម្មរបស់ធនាគារ សម្រាប់ប្រតិបត្តិការចំណូលគ្រប់ប្រភេទដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ តាមរយៈធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដោយផ្តល់ជូនអតិថិជនទាំងអស់ដែលជាប់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋដូចជា ពន្ធទូទៅគ្រប់ប្រភេទ ពន្ធលើអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅតាមគ្រប់បណ្តាសាខាទាំងអស់ទូទាំងប្រទេស។
    ការប្រើប្រាស់សេវាកម្ម
    – អតិថិជនអាចធ្វើការប្រើប្រាស់គ្រប់ប្រភេទគណនីរបស់ធនាគារ។
    – អតិថិជនអាចធ្វើការបង់ពន្ធតាមរយៈសេវាធនាគារដូចជា៖ ពន្ធអាករគ្រប់ប្រភេទ (Enterprise Tax) ពន្ធលើអចលនទ្រព្យ (Property Tax) ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ (Tax on means of Transportation)
    – អតិថិជនអាចធ្វើការបង់ពន្ធតាមរយៈគណនីធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឬសាច់ប្រាក់ផ្ទាល់។
    – អតិថិជនត្រូវបង់ប្រាក់ពន្ធយ៉ាងតិចមុន០១ថ្ងៃនៃថ្ងៃធ្វើការ នៃការកំណត់បរិច្ឆេទបង់ប្រាក់ពន្ធរបស់អតិថិជន។
Cambodia Post Bank