សេវាកម្មផ្ញើរប្រាក់
ដើម្បីផ្តល់សេវាកម្មល្អបំផុតដល់អតិថិជន CPBank បានបង្កើតសេវាផ្ទេរប្រាក់ដ៏សាមញ្ញ មានភាពងាយស្រួល សេវាកម្មរហ័ស សុវត្ថិភាព និងជឿទុកចិត្តបាន។
អត្ថប្រយោជន៍៖
- សេវាកម្មមានសុវត្ថិភាព រហ័សទាន់ចិត្ត
- សេវាកម្មល្អ តម្លៃសមរម្យ និងមានតម្លាភាព
- មានភាពងាយស្រួលសម្រាប់ការផ្ញើ និងទទួលប្រាក់តាមរយៈសាខា CPBank ទូទាំងប្រទេស
- ដំណើរការលឿន និងសាមញ្ញ
លក្ខណៈពិសេស៖
អតិថិជនអាចផ្ទេរប្រាក់ពី
- គណនីទៅគណនី
- គណនីទៅមិនមែនគណនី
- មិនមែនគណនីទៅមិនមែនគណនី
- CPBank ទៅធនាគារផ្សេង
- CPBankទៅប្រទេសនានាជុំវិញពិភពលោក
ការផ្ទេរប្រាក់ក្នុងស្រុក
វាមិនមែនជាឧបសគ្គ ឬជាកង្វល់ទៀតទេ លើការផ្ទេរប្រាក់ទៅកាន់គ្រួសារ សាច់ញាតិ ដៃគូអាជីវកម្ម នៅទតាមបណ្តាខេត្ត ឬតំបន់ដាច់ស្រយាល ពីព្រោះសេវាផ្ទេរប្រាក់របស់ CPbank គឺជាដំណោះស្រាយដ៏ល្អ សម្រាប់អ្នក។សាខារបស់យើងស្ថិតនៅទីតាំងដែលនៅជិតផ្ទះរបស់អតិថិជន និងតំបន់អាជីវកម្ម ដូច្នេះការផ្ទេរប្រាក់លែងជាមានបញ្ហាទៀតហើយ។
ដើម្បីផ្ទេរប្រាក់ក្នុងស្រុក អ្នកត្រូវ៖
- ទៅកាន់សាខាណាមួយ ឬ
- ប្រើប្រាស់សេវាធនាគារចល័តរបស់យើង
ការផ្ទេរប្រាក់ទៅក្រៅស្រុក
អតិថិជនអាចផ្ញើប្រាក់ទៅក្រៅប្រទេសជុំវិញពិភពលោកដោយប្រើលេខកូដ SWIFT “CPBPKHP2” របស់ CPBank។ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាមួយនឹងតម្លៃទាបបំផុត រហ័ស និងភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។
ធនាគារដៃគូក្រៅប្រទេស
- ធនាគារ៖ DBS BANK LTD.
ប្រទេស៖ សឹង្ហបូរី
រូបិយប័ណ្ណ៖ ដុល្លារអាមេរិក
- ធនាគារ៖ OCBC BANK LTD.
ប្រទេស៖ សឹង្ហបូរី
រូបិយប័ណ្ណ៖ ដុល្លារអាមេរិក
ធនាគារទទួលផល
ធនាគារ៖ CAMBODIA POST BANK PLC.
អាសយដ្ឋាន៖ Building No 263, 1st – 6th Floor, Street No 110 ⊥ 61, Group 11, Phum 1, Sangkat Vat Phnum, Khan Doun Penh, Phnom Penh, Cambodia.
SWIFT Code៖ CPBPKHP2