ឥណទាន - CPBank

ឥណទាន

ជាមួយធនាគារប្រៃសណីយ៍កម្ពុជា អ្នកអាចទទួលបានឥណទានដើម្បីបំពេញសេចក្តីត្រូវការផ្ទាល់ខ្លួនរបស់អ្នក

ឥណទានគ្មានទ្រព្យធានា

បំពេញតម្រូវការផ្នែកហរិញ្ញវត្ថុជាមូយយើងដោយមិនចាំបាច់មានទ្រព្យធានា

ឥណទាននេះត្រូវបានបង្កើតឡើង ដើម្បីបំពេញនូវតម្រូវការទីផ្សារដែលខ្វះចន្លោះក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើអ្នកមានប្រាក់បៀវត្ស។ អតិថិជនគោលដៅគឺស្ថិតនៅទីក្រុង និងតំបន់ជនបទ ជាអ្នកមានប្រាក់បៀវត្ស។

កញ្ចប់ហិរញ្ញប្បទានពិសេសរបស់យើងសម្រាប់ឥណទានគ្មានទ្រព្យធានាត្រូវបានកំណត់ដូចខាងក្រោម៖

  • ផ្តល់អត្រាការប្រាក់ប្រកួតប្រជែង
  • ផ្តល់រយៈពេលឥណទានរហូតដល់ ២៤ខែ
  • មិនតម្រូវឱ្យមានទ្រព្យធានា
  • ផ្តល់ទំហំឥណទានរហូតដល់ ៣០,០០០ ដុល្លារអាមេរិក
  • ផ្តល់ជូនប័ណ្ណវីសាដោយឥតគិតថ្លៃ
  • សេវាធនាគារចល័ត
  • វិធីសងរំលស់មានភាពបត់បែន​ និងងាយស្រួល

រាល់ឥណទានទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃឥណទានរបស់ធនាគារ។

*ធនាគារសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុន។

ឥណទានរថយន្ត

តើលោកអ្នកមានបំណងចង់ទិញរថយន្តទំនើបសម្រាប់ប្រើប្រាស់មែនទេ?

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ​ នឹងបំពេញតម្រូវការជូនអតិថិជនទាំងអស់ផ្នែកហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់ក្នុងការទិញរថយន្តឲ្យទទួលបាននូវរថយន្តយ៉ាងពិតប្រាកដតាមការប៉ងប្រាថ្នារបស់ខ្លួនភ្លាមៗ​ ដែលមានភាពសាមញ្ញ ជាមួយលក្ខខណ្ឌងាយស្រួល​។

កញ្ចប់ហិរញ្ញប្បទានពិសេសរបស់យើងសម្រាប់ឥណទានរថយន្តត្រូវបានកំណត់ដូចខាងក្រោម៖

  • ផ្តល់អត្រាការប្រាក់ប្រកួតប្រជែង
  • ផ្តល់រយៈពេលឥណទានរហូតដល់ ៩៦ខែ
  • មិនតម្រូវឱ្យមានទ្រព្យធានា
  • ផ្តល់ទំហំឥណទានរហូតដល់ ១០០,០០០ ដុល្លារអាមេរិក​ ឬ ៨០% នៃតម្លៃរថយន្ត
  • ផ្តល់ជូនប័ណ្ណវីសាដោយឥតគិតថ្លៃ
  • មានសេវាធនាគារចល័ត
  • វិធីសងរំលស់មានភាពបត់បែន​ និងងាយស្រួល

រាល់ឥណទានទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃឥណទានរបស់ធនាគារ។

ធនាគាររក្សាសិទ្ធិក្នុងការកែប្រែរាល់លក្ខខណ្ឌ និងគោលការណ៍នានារបស់ធនាគារដោយពុំមានការជូនដំណឹងជាមុន។​

ឥណទានគេហដ្ឋាន

ក្លាយជាម្ចាស់ផ្ទះដែលអ្នកប៉ងប្រាថ្នានៅថ្ងៃនេះ

តើលោកអ្នកចង់ក្លាយជាម្ចាស់ គេហដ្ឋាន ខុនដូ ឬអាផាតមិន ដ៏ប្រណិតបែបទាន់សម័យសម្រាប់ខ្លួនឯង និងក្រុមគ្រួសារមែនទេ?​ ធនាគារ ប្រៃសណីយ៏កម្ពុជា នឹងជួយលោកអ្នកអោយក្លាយជាម្ចាស់ គេហដ្ឋាន ខុនដូ ឬអាផាតមិនដ៏ប្រណិតបែបទាន់សម័យមួយភ្លាមៗ សម្រាប់រស់នៅជាមួយក្រុមគ្រួសារជាទីស្រលាញ់ ប្រកបដោយ សេចក្តីសុខសុភមង្គល ជាមួយនឹងឥណទានគេហដ្ឋាន ដែលតែងតែរង់ចាំបម្រើសេវាហរិញ្ញវត្ថុជូនប្រជាជនកម្ពុជាដែលចង់បានគេហដ្ឋានផ្ទាល់ខ្លួននៅទូទាំងប្រទេស។

កញ្ចប់ហិរញ្ញប្បទានពិសេសរបស់យើងសម្រាប់ឥណទានគេហដ្ឋានត្រូវបានកំណត់ដូចខាងក្រោម៖

  • ផ្តល់អត្រាការប្រាក់ប្រកួតប្រជែង
  • ផ្តល់រយៈពេលឥណទានរហូតដល់ ៣០០ខែ
  • ផ្តល់ជូនរហូតដល់ ៧៥% ​​នៃតម្លៃអចលនទ្រព្យ
  • ប្លង់រឹង​​​ និងប្លង់ទន់សម្រាប់ទ្រព្យបញ្ចាំ
  • ផ្តល់ទំហំឥណទានរហូតដល់ ២៥០,០០០ ដុល្លារអាមេរិក
  • ផ្តល់ជូនប័ណ្ណវីសាដោយឥតគិតថ្លៃ
  • សេវាធនាគារចល័ត
  • វិធីសងរំលស់មានភាពបត់បែន​ និងងាយស្រួល

រាល់ឥណទានទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃឥណទានរបស់ធនាគារ។

ធនាគាររក្សាសិទ្ធិក្នុងការកែប្រែរាល់លក្ខខណ្ឌ និងគោលការណ៍នានារបស់ធនាគារដោយពុំមានការជូនដំណឹងជាមុន។​

ឥណទានកសិកម្ម

ពង្រីកផលដំណាំរបស់អ្នកតាមរយៈឥណទានកសិកម្ម

ប្រសិនបើលោកអ្នកកំពុងតែមានកង្វះខាតផ្នែកហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មរបស់លោកអ្នក វាមិនមែនជាក្តីកង្វល់សម្រាប់លោកអ្នកទៀតឡើយ ធនាគារ ប្រៃសណីយ៍កម្ពុជា នឹងចូលខ្លួនជួយជ្រោមជ្រែងរាល់បញ្ហាហិរញ្ញវត្ថុក្នុងវិស័យកសិកម្មរបស់ ។

កញ្ចប់ហិរញ្ញប្បទានពិសេសរបស់យើងសម្រាប់ឥណទានកសិកម្មត្រូវបានកំណត់ដូចខាងក្រោម៖

  • ផ្តល់អត្រាការប្រាក់ប្រកួតប្រជែង
  • ផ្តល់រយៈពេលឥណទានរហូតដល់ ៦០ខែ
  • ប្លង់រឹង​​​ និងប្លង់ទន់សម្រាប់ទ្រព្យបញ្ចាំ
  • ផ្តល់ទំហំឥណទានរហូតដល់ ៥០,០០០ ដុល្លារអាមេរិក
  • ផ្តល់ជូនប័ណ្ណវីសាដោយឥតគិតថ្លៃ
  • មានសេវាធនាគារចល័ត
  • វិធីសងរំលស់មានភាពបត់បែន​ និងងាយស្រួល

រាល់ឥណទានទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃឥណទានរបស់ធនាគារ។

ធនាគាររក្សាសិទ្ធិក្នុងការកែប្រែរាល់លក្ខខណ្ឌ និងគោលការណ៍នានារបស់ធនាគារដោយពុំមានការជូនដំណឹងជាមុន។​

ឥណទានមិនមែនកសិកម្ម

បង្វិលទុនអាជីវកម្មរបស់អ្នកជាមួយឥណទានអាជីវកម្ម​ ឬឥណទានមិនមែនកសិកម្ម

ឥណទានអាជីវកម្ម​ ឬមិនមែនកសិកម្មបង្កើតឡើងក្នុងគោលបំណងផ្តល់ជូននូវហិរញ្ញវត្ថុសម្រាប់អតិថិជនដែលត្រូវការទុនសម្រាប់ធ្វើការបង្វិលក្នុងអាជីវកម្ម និងការពង្រីកអាជីវកម្មជាដើម។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នឹងស្ថិតនៅជាមួយលោកអ្នកនៅពេលដែលលោកអ្នកមានតម្រូវ
ការផ្នែកហិរញ្ញវត្ថុក្នុងអាជីវកម្ម។

កញ្ចប់ហិរញ្ញប្បទានពិសេសរបស់យើងសម្រាប់ឥណទានមិនមែនកសិកម្មត្រូវបានកំណត់ដូចខាងក្រោម៖

  • ផ្តល់អត្រាការប្រាក់ប្រកួតប្រជែង
  • ផ្តល់រយៈពេលឥណទានរហូតដល់ ១២០ខែ
  • ផ្តល់ជូនទំហំឥណទានរហូតដល់ ៧៥% នៃតម្លៃទ្រព្យធានា
  • ប្លង់រឹង​​​ និងប្លង់ទន់សម្រាប់ទ្រព្យបញ្ចាំ
  • ផ្តល់ទំហំឥណទានរហូតដល់ ២៥០,០០០ ដុល្លារអាមេរិក
  • ផ្តល់ជូនប័ណ្ណវីសាដោយឥតគិតថ្លៃ
  • មានសេវាធនាគារចល័ត
  • វិធីសងរំលស់មានភាពបត់បែន​ និងងាយស្រួល

រាល់ឥណទានទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃឥណទានរបស់ធនាគារ។

ធនាគាររក្សាសិទ្ធិក្នុងការកែប្រែរាល់លក្ខខណ្ឌ និងគោលការណ៍នានារបស់ធនាគារដោយពុំមានការជូនដំណឹងជាមុន។​

ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

ធនាគារ​ ប្រៃសណីយ៍កម្ពុជាជឿជាក់លើសារៈសំខាន់នៃសហគ្រាសខ្នាតតូច​​ និងមធ្យមក្នុងការចូលរួមឆ្ពោះទៅរកការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។

ជាមួយនឹងកញ្ចប់ហិរញ្ញប្បទានពិសេសសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមយើងប្តេជ្ញាផ្តល់ជូនអ្នកនូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុដើម្បីធានាថាលោកអ្នកនឹងទទួលបាននូវឱកាសក្នុងការបង្កើតអាជីវកម្មថ្មីៗ ការពង្រីកអាជីវកម្ម ដើមទុនសម្រាប់ប្រើប្រាស់ និងកែលម្អទីតាំងអាជីវកម្មរបស់អ្នក។

កញ្ចប់ហិរញ្ញប្បទានពិសេសរបស់យើងសម្រាប់សហគ្រាសធុនតូចនិងមធ្យមត្រូវបានកំណត់ដូចខាងក្រោម៖

  • ផ្តល់អត្រាការប្រាក់ប្រកួតប្រជែង
  • ផ្តល់រយៈពេលឥណទានរហូតដល់ ១២០ខែ
  • ផ្តល់ជូនរហូតដល់ ៧៥% ​​នៃតម្លៃអចលនទ្រព្យ
  • អនុញ្ញាត ប្លង់រឹង​​​ និងប្លង់ទន់សម្រាប់ទ្រព្យបញ្ចាំ
  • ផ្តល់ទំហំឥណទានរហូតដល់ ១.០០០.០០០ ដុល្លារអាមេរិក
  • ផ្តល់ជូនប័ណ្ណវីសាដោយឥតគិតថ្លៃ
  • មានសេវាកម្មធនាគារចល័ត
  • វិធីសងរំលស់មានភាពបត់បែន​ និងងាយស្រួល

រាល់ឥណទានទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃឥណទានរបស់ធនាគារ។

ធនាគាររក្សាសិទ្ធិក្នុងការកែប្រែរាល់លក្ខខណ្ឌ និងគោលការណ៍នានារបស់ធនាគារដោយពុំមានការជូនដំណឹងជាមុន។​

ការធានាពីធនាគារ

ការធានាពីធនាគារ គឺជាប្រភេទនៃការគាំទ្រផ្នែកហិរញ្ញវត្ថុដែលផ្ដល់ដោយស្ថាប័នផ្ដល់ប្រាក់កម្ចី។ ការធានារបស់ធនាគារមានន័យថាអ្នកឱ្យខ្ចីនឹងធានាថា បំណុលរបស់កូនបំណុលនឹងត្រូវបានបំពេញ។ ម្យ៉ាងទៀត ប្រសិនបើកូនបំណុលមិនដោះស្រាយបំណុលទេ ធនាគារនឹងរ៉ាប់រង។ ការធានាពីធនាគារអាចឱ្យអតិថិជន ឬកូនបំណុលទទួលបានទំនិញ, ទិញឧបករណ៍ ឬដកប្រាក់កម្ចី។

ការធានាពីធនាគារ គឺជាការធានាដែលធនាគារផ្ដល់កិច្ចសន្យារវាងភាគីខាងក្រៅពីរ គឺអ្នកទិញនិងអ្នកលក់ ឬទាក់ទងទៅនឹងការធានារវាងអ្នកដាក់ពាក្យ និងអ្នកទទួលផល ។ ការធានាពីធនាគារ គឺបម្រើជាឧបករណ៍គ្រប់គ្រងហានិភ័យសម្រាប់អ្នកទទួលផល ដូចដែលធនាគារសន្មត់ថាការទទួលខុសត្រូវសម្រាប់ការបញ្ចប់កិច្ចសន្យាប្រសិនបើអ្នកទិញមិនព្រមសងបំណុល ឫកាតព្វកិច្ចរបស់ពួកគេ ។

ការធានារបស់ធនាគារមានអត្ថប្រយោជន៍សម្រាប់អាជីវកម្មដូចជា

  • ការធានាពីធនាគារកាត់បន្ថយហានិភ័យហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងប្រតិបត្តិការអាជីវកម្ម
  • ដោយសារហានិភ័យទាប វាលើកទឹកចិត្តអ្នកលក់/អ្នកទទួលពង្រីកអាជីវកម្មរបស់ពួកគេ ដោយប្រើឥណទាន
  • នៅពេលដែលធនាគារវិភាគ និងបញ្ជាក់អំពីស្ថិរភាពហិរញ្ញវត្ថុនៃអាជីវកម្ម ភាពជឿជាក់នៃអាជីវកម្មនឹងកើនឡើង ហើយជាលទ្ធផល ឱកាសពង្រីកអាជីវកម្មនឹងកើនឡើង។
  • ភាគច្រើន ការធានាទាមទារឯកសារតិច ហើយដំណើរការលឿន (ប្រសិនបើមានឯកសារគ្រប់គ្រាន់។

 

ប្រភេទនៃការធានារបស់ធនាគារ
ការធានារបស់ធនាគារ មានពីរប្រភេទធំៗប្រើប្រាស់​ក្នុងអាជីវកម្ម មានដូចខាងក្រោម៖

ការធានាហិរញ្ញវត្ថុ
ការធានាទាំងនេះត្រូវបានចេញជាទូទៅជំនួសឱ្យប្រាក់បញ្ញើសុវត្ថិភាព។ កិច្ចសន្យាខ្លះអាចទាមទារការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុពីអ្នកទិញ ដូចជាប្រាក់បញ្ញើសុវត្ថិភាពជាដើម។ ក្នុងករណីបែបនេះ ជំនួសឱ្យការដាក់ប្រាក់ អ្នកទិញអាចផ្តល់ឱ្យអ្នកលក់នូវការធានាពីធនាគារ ដែលអ្នកលក់អាចទទួលបានសំណងក្នុងករណីមានការបាត់បង់ណាមួយ។

ការធានាការអនុវត្ត
ការធានាទាំងនេះត្រូវបានចេញសម្រាប់ការអនុវត្តកិច្ចសន្យា ឬកាតព្វកិច្ច។ ក្នុងករណីមានកំហុសក្នុងការអនុវត្ត ការមិនដំណើរការ ឬដំណើរការក្នុង​រយៈពេលខ្លី ការខាតបង់របស់អ្នកទទួលផលនឹងត្រូវបានរ៉ាប់រងដោយធនាគារ។ ឧទាហរណ៍ ភាគី «ក»  មានកិច្ចសន្យាជាមួយ ភាគី «ខ» សម្រាប់ការបញ្ចប់គម្រោងមួយ ដោយកិច្ចសន្យាមានការធានាពីធនាគារ។ ប្រសិនបើ ភាគី «ក»   មិនបំពេញគម្រោងទាន់ពេល ហើយមិនផ្តល់សំណងដល់ ភាគី «ខ»  សម្រាប់ការខាតបង់នោះ ភាគី «ខ»  អាចទាមទារការខាតបង់ពីធនាគារ ដោយសារមានការធានាពីធនាគារ។

CPBank ចេញការធានា ក្នុង​គោលបំណងខាងក្រោម

  • ការធានាលើការដេញថ្លៃ ៖ ដើម្បីការទាមទារណាមួយដោយភាគីដែលអញ្ជើញអ្នកដេញថ្លៃក្នុងករណីមានការដកសំណើរដេញថ្លៃមុនកាលបរិច្ឆេទផុតកំណត់ឫប្រសិនបើការដេញថ្លៃត្រូវបានកែប្រែជាឯកតោភាគីឫអ្នកដេញថ្លៃនៅពេលបានទទួលកិច្ចសន្យានោះហើយបដិសេធមិនព្រមចុះហត្ថលេខាលើកិច្ចសន្យា ឫផ្ដល់ការធានាបន្ថែមតាមការស្នើសុំ ។
  • ការធានាលើការអនុវត្ត ៖ ដើម្បីធានាការទាមទារណាមួយដោយអ្នកទិញប្រឆាំងនឹងអ្នកលក់ដែលកើតឡើងពីលំនាំដើមនៃការផ្ដល់ ឫការអនុវត្តលក្ខខណ្ឌនៃកិច្ចសន្យាដែលបានចុះហត្ថលេខារវាងភាគីទាំំងពីរ (សំណង់, ទំនិញ, ការដឹកជញ្ជូន, ការជួបជុំ, ការប្រតិបត្តិ ….)។
  • ការធានាលើការទូទាត់ ៖ ដើម្បីធានាការទាមទារណាមួយដោយអ្នកលក់ប្រឆាំងនឹងអ្នកទិញសម្រាប់ការទូទាត់តម្លៃកិច្ចសន្យានៅកាលបរិច្ឆេទដែលបានព្រមព្រៀង ។
  • ការធានាការទូទាត់ជាមុន៖ ដើម្បីធានាសងអ្នកទិញ សម្រាប់ការទូទាត់ខ្លះៗ (ឬទូទាត់ពេញ)នៃតម្លៃទំនិញ មុនពេលទំនិញមកដល់ ក្នុងករណីដែលអ្នកលក់មិនបានបំពេញកាតព្វកិច្ច តាម​កិច្ចសន្យារ។

ការធានាប្រាក់រក្សារទុក៖ ដើម្បីធានាការទាមទារណាមួយរបស់អ្នកទិញប្រឆាំងនឹងអ្នកលក់ ដោយសារបញ្ហាដែលអាចកើតមានដែលកើតឡើងបន្ទាប់ពីការចែកចាយទំនិញ។

រំដួល

ផលិតផលពិសេសសម្រាប់ស្រ្តី

ប្រសិនបើអ្នកជាស្ត្រី ហើយត្រូវការដំណោះស្រាយផ្នែកហិរញ្ញវត្ថុដើម្បីបំពេញក្តីសុបិន ផលិតផលនេះគឺសម្រាប់អ្នក។ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ នឹងជួយឱ្យ​អ្នក​បង្កើនទំនុកចិត្តលើខ្លួនឯង និងមាន​សមត្ថភាពក្នុងការរសម្រេចចិត្ត ដោយធនាគារ​នឹង​ផ្តល់​ដំណោះស្រាយ​ផ្នែក​​ហិរញ្ញវត្ថុជូន​អ្នក​ ទៅតាម​តម្រូវការរបស់​អ្នក។ រំដួល គឺជាដំណោះស្រាយផ្នែកហិរញ្ញវត្ថុ​ដ៏ល្អឥតខ្ចោះ សម្រាប់ស្ត្រីគ្រប់រូបនៅក្នុងប្រទេសកម្ពុជា ដែល​រួមបញ្ចូល​ទាំង​ការ​ដាក់​ប្រាក់បញ្ញើសន្សំ និងការផ្តល់ហិរញ្ញប្បទានអាជីវកម្ម ក្នុង​ទម្រង់​ជា​​ទ្រព្យសកម្ម ​ដើមទុន ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការគាំទ្រផ្សេងទៀតតាមតម្រូវការ។

លក្ខណៈពិសេសរបស់​រំដួលរួមមាន ៖

  • អត្រាការប្រាក់ប្រកួតប្រជែង
  • រយៈកម្ចីរហូតដល់ ១២០ ខែ
  • ចំនួនប្រាក់កម្ចីរហូតដល់ ៧៥% នៃតម្លៃអចលនទ្រព្យ
  • ទទួលយកទាំងប្លង់រឹង និងប្លង់ទន់
  • ទំហំប្រាក់កម្ចីរហូតដល់ ២៥០.០០០ ដុល្លារ
  • អាចប្រើប្រាស់​សេវាធនាគារ​ចល័ត
  • ការទូទាត់​សង​ក្នុង​កម្រិតសមរម្យ និង​មានភាពបត់បែន
  • អាចទទួលបានឥណទានវិបារូបន៍សម្រាប់ដើមទុនអាជីវកម្ម​
  • ទទួលបាន​ប័ណ្ណឥណទានវីសាដោយឥតគិតថ្លៃ
  • ទទួលបាន​ការប្រាក់​ខ្ពស់​ក្នុង​គណនី​សន្សំ
  • ទទួលបាន​គណនីសន្សំច្រើន​កើនទ្រព្យសម្រាប់​កូនៗ
  • ទទូលបាន QR កូដ ដែល​ងាយស្រួលសម្រាប់​​ទទួល​​ការទូទាត់​
  • ទទួលបាន​បញ្ចុះតម្លៃពិសេសជាមួយដៃគូអាជីវកម្ម
  • ក្លាយជាផ្នែកមួយ​នៃបណ្តាញសហគ្រិន​ស្ត្រីកម្ពុជា

ឥណទានទាំងអស់ត្រូវឆ្លងកាត់​ការ​វាយតម្លៃ​របស់ធនាគារ មុន​ពេល​អនុម័ត។

ធនាគាររក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌណាមួយ ក្នុង​ករណីចាំបាច់​ ដោយមិនចាំបាច់ជូនដំណឹងជាមុន។

ឥណទានសម្រាប់ពលករ

ឥណទានសម្រាប់ពលករ បង្កើតឡើងក្នុងគោលបំណងផ្ដល់ឥណទានដល់ពលករ ដែលបានប្រឡងជាប់ទៅធ្វើការនៅបរទេសតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លក្ខណៈពិសេសរបស់​ឥណទាន រួមមាន៖

  • ទំហំឥណទាន រហូតដល់ ៥.០០០ ដុល្លារអាមេរិក
  • រយៈពេលខ្ចី រហូតដល់២៤ ខែ
  • អត្រាការប្រាក់ ៨.៥% ក្នុងមួយឆ្នាំ
  • មិនតម្រូវឱ្យមាន​ទ្រព្យធានា
  • មិនមានការផាកពិន័យ ករណីសងផ្តាច់មុនកាលកំណត់
  • ការទូទាត់​សង​កមានភាពបត់បែន និង​ងាយស្រួល
  • លក្ខខណ្ឌកម្ចី៖
    – ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦0ឆ្នាំ- តម្រូវឱ្យមានអ្នករួមខ្ចី និង/ឬ អ្នកធានា

    – ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន

    – ត្រូវ​មាន​កិច្ចសន្យាការងារផ្លូវការជាមួយនិយោជក និងលិខិតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    – ត្រូវមាន​ទិដ្ឋាការដែលមានសុពលភាព(សម្រាប់អ្នកខ្ចី)

    – មិនមានព័ត៌មានអវិជ្ជមានក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទានកម្ពុជា (CBC)

ធនាគាររក្សាសិទ្ធិក្នុងការកែប្រែរាល់លក្ខខណ្ឌ និងគោលការណ៍នានារបស់ធនាគារដោយពុំមានការជូនដំណឹងជាមុន។​

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

Cambodia Post Bank