រំដួល

រំដួល

ផលិតផលពិសេសសម្រាប់ស្រ្តី

ប្រសិនបើអ្នកជាស្ត្រី ហើយត្រូវការដំណោះស្រាយផ្នែកហិរញ្ញវត្ថុដើម្បីបំពេញក្តីសុបិន ផលិតផលនេះគឺសម្រាប់អ្នក។ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ នឹងជួយឱ្យ​អ្នក​បង្កើនទំនុកចិត្តលើខ្លួនឯង និងមាន​សមត្ថភាពក្នុងការរសម្រេចចិត្ត ដោយធនាគារ​នឹង​ផ្តល់​ដំណោះស្រាយ​ផ្នែក​​ហិរញ្ញវត្ថុជូន​អ្នក​ ទៅតាម​តម្រូវការរបស់​អ្នក។ រំដួល គឺជាដំណោះស្រាយផ្នែកហិរញ្ញវត្ថុ​ដ៏ល្អឥតខ្ចោះ សម្រាប់ស្ត្រីគ្រប់រូបនៅក្នុងប្រទេសកម្ពុជា ដែល​រួមបញ្ចូល​ទាំង​ការ​ដាក់​ប្រាក់បញ្ញើសន្សំ និងការផ្តល់ហិរញ្ញប្បទានអាជីវកម្ម ក្នុង​ទម្រង់​ជា​​ទ្រព្យសកម្ម ​ដើមទុន ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការគាំទ្រផ្សេងទៀតតាមតម្រូវការ។

លក្ខណៈពិសេសរបស់​រំដួលរួមមាន ៖

  • អត្រាការប្រាក់ប្រកួតប្រជែង
  • រយៈកម្ចីរហូតដល់ ១២០ ខែ
  • ចំនួនប្រាក់កម្ចីរហូតដល់ ៧៥% នៃតម្លៃអចលនទ្រព្យ
  • ទទួលយកទាំងប្លង់រឹង និងប្លង់ទន់
  • ទំហំប្រាក់កម្ចីរហូតដល់ ២៥០.០០០ ដុល្លារ
  • អាចប្រើប្រាស់​សេវាធនាគារ​ចល័ត
  • ការទូទាត់​សង​ក្នុង​កម្រិតសមរម្យ និង​មានភាពបត់បែន
  • អាចទទួលបានឥណទានវិបារូបន៍សម្រាប់ដើមទុនអាជីវកម្ម​
  • ទទួលបាន​ប័ណ្ណឥណទានវីសាដោយឥតគិតថ្លៃ
  • ទទួលបាន​ការប្រាក់​ខ្ពស់​ក្នុង​គណនី​សន្សំ
  • ទទួលបាន​គណនីសន្សំច្រើន​កើនទ្រព្យសម្រាប់​កូនៗ
  • ទទូលបាន QR កូដ ដែល​ងាយស្រួលសម្រាប់​​ទទួល​​ការទូទាត់​
  • ទទួលបាន​បញ្ចុះតម្លៃពិសេសជាមួយដៃគូអាជីវកម្ម
  • ក្លាយជាផ្នែកមួយ​នៃបណ្តាញសហគ្រិន​ស្ត្រីកម្ពុជា

ឥណទានទាំងអស់ត្រូវឆ្លងកាត់​ការ​វាយតម្លៃ​របស់ធនាគារ មុន​ពេល​អនុម័ត។

ធនាគាររក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌណាមួយ ក្នុង​ករណីចាំបាច់​ ដោយមិនចាំបាច់ជូនដំណឹងជាមុន។