Other Services
SMILE Smart Loan Protection
ការពិពណ៌នាអំពីផែនការ
កិច្ចសន្យា និងអត្ថប្រយោជន៍
ក) រយៈពេលនៃកិច្ចសន្យា
រយៈពេលអប្បបរមា៖ ១ ឆ្នាំ។
រយៈពេលអតិបរមា៖ ១០ ឆ្នាំ។
(អាយុផុតកំណត់អតិបរមាគឺ 70 ឆ្នាំ)
ខ) អត្ថប្រយោជន៍ដែលមានចែងនៅក្នុងផែនការ
(i) មរណភាព
នៅពេលអ្នកធានារ៉ាប់រងអាយុជីវិតទទួលមរណភាពដោយសារជំងឺ ឬគ្រោះថ្នាក់ក្នុងអំឡុងពេលនៃការធានារ៉ាប់រង ផលបូកធានានឹងត្រូវបង់ជូន។
(ii) ពិការភាព
នៅក្នុងករណីអ្នកទិញធានារ៉ាប់រង ពីការដោយសារជំងឺ ឬមូលហេតុដោយចៃដន្យ ផលបូកធានានឹងត្រូវបង់ក្នុងចំនួនបង្គត់កំណត់ណាមួយ។
គោលការណ៍នេះនឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិ នៅពេលដែលក្រុមហ៊ុនបង់អត្ថប្រយោជន៍មរណភាព ឬ ពិការភាពទៅកាន់អ្នកទទួលផល ឬសមាជិកធានារ៉ាប់រង។
(iii) អត្ថប្រយោជន៍ពេលបញ្ចប់ការធានារ៉ាប់រងមុនកាលកំណត់
នៅពេលបញ្ចប់ការធានារ៉ាប់រងមុនកាលកំណត់ អត្ថប្រយោជន៍នៃការបញ្ចប់មុនកាលកំណត់ នឹងត្រូវបង់។
អាយុអប្បបរមា / អតិបរមាននៅពេលទិញធនារ៉ាប់រង
អាយុកំណត់សម្រាប់ការធានារ៉ាប់រងអាយុជីវិត (រង់ចាំការយល់ព្រមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
អប្បបរមា៖ ១៨ ឆ្នាំ
អតិបរមា៖ អាយុ ៦៥ ឆ្នាំ
អាយុផុតកំណត់អតិបរមាគឺ ៧០ ឆ្នាំ
និយមន័យអាយុ៖ ឆ្នាំបច្ចុប្បន្នដកឆ្នាំកំណើត
ប្រាក់ធានាអប្បបរមា/អតិបរមា
ប្រាក់ធានាអប្បបរមា៖ ៣០០ ដុល្លារ
ចំនួនទឹកប្រាក់ធានាអតិបរមា៖ គ្មានដែនកំណត់
សេវាកម្មប្រមូលប្រាក់បង់ពន្ធ
ធនាគារ ប្រៃសណីយ៍កម្ពុជា មានបម្រើសេវាប្រមូលប្រាក់បង់ពន្ធជាច្រើនប្រភេទរួមមាន៖
- ពន្ធ-អាករគ្រប់ប្រភេទ
- ពន្ធលើអចលនទ្រព្យ
- ពន្ធលើមធ្យោបាយធ្វើដំណើរ
អំពីផលិតផល
សេវាប្រមូលប្រាក់បង់ពន្ធ ជាសេវាប្រមូលសាច់ប្រាក់មួយប្រភេទដែល ធនាគារ ប្រៃសណីយ៍កម្ពុជា ផ្តល់ជូនអតិថិជន និងសាធារណជនទាំងអស់ដែលជាប់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋដូចជា៖ ពន្ធអាករគ្រប់ប្រភេទ ពន្ធលើអចលនទ្រព្យ និងពន្ធលើមធ្យោបាយធ្វលដំណើរជាដើម។ មានន័យថា អតិថិជនពុំចាំបាច់កាន់សាច់ប្រាក់ទៅកាន់អគ្គនាយកដ្ឋានពន្ធដារដើម្បីបង់ពន្ធនោះឡើយ។
អត្ថប្រយោជន៍នៃការបង់ពន្ធតាមរយៈធនាគារ ប្រៃសណីយ៍កម្ពុជា
- ទទួលបានសេវាកម្មរហ័ស និងមានទំនុកចិត្ត
- ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការបង់ពន្ធជូនរដ្ឋតាមរយៈ សាខារបស់ធនាគារប្រៃសណីយ៍កម្ពុជា នៅទូទាំងប្រទេស
- មានសុវត្ថិភាពក្នុងការចាត់ចែងសាច់ប្រាក់នៅធនាគារ
- ទទួលបានការប្រឹក្សាពីការគ្រប់គ្រងហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាព
- អត្ថប្រយោជន៍ជាច្រើនលើការប្រើប្រាស់សេវាផ្សេងៗរបស់ធនាគារ ។ល។
ប្រភេទរូបិយប័ណ្ណ
ធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលប្រមូលប្រាក់បង់ពន្ធជូនរដ្ឋជា “ប្រាក់រៀល”។ ករណីលោកអ្នកបង់សាច់ប្រាក់ ឬកាត់ចេញពី គណនីជាប្រាក់ផ្សេងៗ ត្រូវឆ្លងកាត់ការប្តូរប្រាក់ទៅជាប្រាក់រៀល តាមអត្រាប្តូរប្រាក់ជាផ្លូវការរបស់ធនាគារប្រៃសណីយ៍កម្ពុជា។